Category: Politico 360

  • អ្នកនាំពាក្យ៖ ក្នុងគ្រាដ៏លំបាកដែលបណ្តាលមក​ពីតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលបានចេញវិធានការអន្តរាគមន៍បន្ថែមមួយ​ចំនួន​ទៀតសំដៅ​ជួយកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ

    អ្នកនាំពាក្យ៖ ក្នុងគ្រាដ៏លំបាកដែលបណ្តាលមក​ពីតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលបានចេញវិធានការអន្តរាគមន៍បន្ថែមមួយ​ចំនួន​ទៀតសំដៅ​ជួយកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ក្នុងគ្រាដ៏លំបាកដែលបណ្តាលមកពីតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញវិធានការអន្តរាគមន៍បន្ថែមមួយ​ចំនួន ទៀតសំដៅជួយកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ តាមរយៈការកែសម្រួលអត្រាពន្ធគយលើទំនិញនាំចូល និងអត្រា​អាករលើមុខទំនិញនាំចេញមួយចំនួន។ អ្នកនាំពាក្យបន្តថា អត្រាពន្ធគយលើទំនិញនាំចូល និងអត្រា​អាករលើមុខទំនិញនាំចេញមួយចំនួនដូចខាងក្រោម៖១- បញ្ចុះអត្រាពន្ធនាំចូលពី ៧% មក ០% លើមុខទំនិញឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយអគ្គិសនី និងចង្កៀងសូឡាចំនួន ០៩ បន្ទាត់ពន្ធ។២- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០% លើមុខទំនិញម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពលសូឡា, អាគុយលីចូម (មានដូចជា អាគុយកុំព្យូទ័រយួរដៃ អាគុយយន្តហោះ, អាគុយយានយន្ត អាគុយសូឡា និងឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station និងថ្មទូរស័ព្ទ ជាដើម), ចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញប្រភេទ HEV, PHEV និង EV ចំនួន ១៧៩…

  • កម្ពុជាបដិសេធនិងច្រានចោលទាំងស្រុងចំពោះហេតុផលនិងអនុសាសន៍ស្នើលុប MOU ឆ្នាំ២០០០ ដោយគណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ

    កម្ពុជាបដិសេធនិងច្រានចោលទាំងស្រុងចំពោះហេតុផលនិងអនុសាសន៍ស្នើលុប MOU ឆ្នាំ២០០០ ដោយគណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ

    អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ សារព័ត៌មានក្នុងស្រុកថៃ បានផ្សព្វផ្សាយព័ត៌មានដែលបានលើកអំពីហេតុផលនិងអនុសាសន៍ស្នើលុប MOU ៤៣ (MOU ឆ្នាំ ២០០០) របស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ។ ឆ្លើយតបនឹងការលើកឡើងខាងលើ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមប្រកាស បដិសេធនិងច្រានចោលទាំងស្រុងចំពោះហេតុផលនិងអនុសាសន៍ស្នើលុប MOU ឆ្នាំ២០០០ ដោយ គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ ដែលធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវនិងផ្ទុយច្បាប់អន្តរជាតិ ក្នុងចេតនាកេងចំណេញនយោបាយ និងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មការ JBC នៃ ភាគីទាំងពីរនាពេលកន្លងមក។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមធ្វើការស្រាយបំភ្លឺនិងបញ្ជាក់ជូនសាធារណជន ជាតិ-អន្តរជាតិឱ្យបានជ្រាបពីការពិតដូចខាងក្រោម៖ ១- MOU ឆ្នាំ២០០០ ត្រូវបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ថៃ និង បានចូលជាធរមាននៅថ្ងៃចុះហត្ថលេខា ព្រមទាំងបានយកទៅចុះបញ្ជីនិងតម្កល់នៅលេខាធិការដ្ឋានអង្គការ សហប្រជាជាតិ។ MOU ឆ្នាំ២០០០ មានចរិតលក្ខណៈជាសន្ធិសញ្ញាឬកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនឹង ព្រំដែនដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ និងជាកិច្ចព្រមព្រៀងដ៏មានសារសំខាន់សម្រាប់ភាគីទាំង ពីរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការគណៈកម្មការ JBC ។ ២- តាមគោលការណ៍ច្បាប់អន្តរជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃមិនអាចលើកយក ហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយ ដើម្បីជាមធ្យោបាយក្នុងការលុប MOU…

  • រដ្ឋសភាអនុម័តជាឯកច្ឆ័នលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    រដ្ឋសភាអនុម័តជាឯកច្ឆ័នលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នេះបានអនុម័តជាឯកច្ឆ័នលើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ក្នុងសំឡេង ១១២លើ១១២សំឡេង។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន ៥ជំពូក និង ២៤មាត្រា ត្រូវបានគណរដ្ឋមន្ត្រីសម្រេចអនុម័ត និងដោយឥតកែប្រែកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ដើម្បីស្នើសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងច្បាប់ នៃបណ្តាប្រទេសមួយចំនួន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តស្របតាមស្តង់ដាជាអន្តរជាតិ។ សេចក្តីព្រាងច្បាប់នេះ បង្កើតឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាទម្រង់ថ្មីមួយនៃបទល្មើសឆបោកដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ដោយប្រើឧបាយកល ទុច្ចរិតនានា ដូចជា ការលួងលោម ឬការអូសទាញឱ្យប្រគល់នូវទ្រព្យ ឬដាក់ទុនវិនិយោគក្នុងគម្រោងវិនិយោគ ខ្យល់ណាមួយ ដោយមានការអះអាងថា នឹងទទួលបានប្រាក់ចំណេញខ្ពស់ ឬការក្លែងជាការលក់ផលិតផល ឬផ្តល់ សេវាកម្មអនឡាញជាដើម។…

  • រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កម្ពុជាគឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់និងពិភពលោក ដែលបានរៀបចំឱ្យមានច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កម្ពុជាគឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់និងពិភពលោក ដែលបានរៀបចំឱ្យមានច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងរាជរដ្ឋាភិបាលបានថ្លែងថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនក្នុងតំបន់ ដែលរងគ្រោះដោយសារត្រូវបានឧក្រិដ្ឋជនប្រើប្រាស់សម្រាប់ប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឧក្រិដ្ឋកម្មនេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ខ្លាំងដល់សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ កេរ្តិ៍ឈ្មោះ និងមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ ដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះ សង្គមជាតិ ដែលបង្កឡើងដោយឧក្រិដ្ឋកម្មចបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្ម សម័យទំនើបមួយនេះ ដែលមានបណ្តាញប្រទាក់ក្រឡាគ្នាពីប្រទេសមួយទៅប្រទេសមួយ, រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា រហូតដល់ពាក់កណ្តាលនីតិកាលទី៧ នៃរដ្ឋសភានេះ បានចាត់វិធានការមុតស្រួចជា បន្តបន្ទាប់លើឧក្រិដ្ឋកម្មនេះ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺជាកិច្ចការអាទិភាព ដ៏សំខាន់នៅក្នុងរបៀបវារៈនយោបាយរបស់ខ្លួន។ ឯកឧត្តមបានបន្តថា បន្ថែមពីលើការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យានេះ, រាជរដ្ឋាភិបាលបានសម្រេចដំឡើងកម្រិតនៃយន្តការប្រឆាំងនឹងបទល្មើសនេះ ដោយបង្កើតនូវគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅលើកកម្ពស់ប្រសិទ្ធភាព នៃការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។ ជាមួយគ្នានេះ, ដើម្បីអនុវត្តការប្តេជ្ញាចិត្ត ដ៏មោះមុតខាងនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ស្របតាម អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ឆ្នាំ២០២៤ ដែលកម្ពុជាជារដ្ឋហត្ថលេខី កម្ពុជាមានភាពចាំបាច់ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឡើង។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំឱ្យមានច្បាប់នេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំង ឱ្យឃើញច្បាស់នូវការប្តេជ្ញាចិត្តដ៏មោះមុត និងឥតដកថយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹង…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រាដែលតម្លៃប្រេងឥន្ធនៈឡើងខ្ពស់លើទីផ្សារអន្តរជាតិ

    អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រាដែលតម្លៃប្រេងឥន្ធនៈឡើងខ្ពស់លើទីផ្សារអន្តរជាតិ

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រាដែលតម្លៃប្រេងឥន្ធនៈឡើងខ្ពស់លើទីផ្សារអន្តរជាតិ។ ដោយឯកឧត្តមបានអះអាងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ អ្នកនាំពាក្យបានបន្តថា ក្នុងពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងនៅលើទីផ្សារអន្តរជាតិនាពេលនេះ រាជរដ្ឋាភិបាលបានសម្រេចវិធានការចាំបាច់មួយចំនួនដើម្បីជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋ។ វិធានការទាំងនោះជារួមមាន៖ទី១.រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃប្រេងចំនួន ៦.៥ សេនដុល្លារក្នុង១លីត្រ ដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលដើម្បីជួយបន្ធូរបន្ទុកប្រជាពលរដ្ឋក្នុងគ្រាលំបាក។ ទី២.រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃ១សេនដុល្លារបន្ថែមទៀតក្នុង១លីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី៩០ដុល្លារក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី ១០០ ដុល្លារក្នុង១បារ៉ែល។ទី៣.រាជរដ្ឋាភិបាលបញ្ចុះពន្ធគយដល់០ ពោលគឺ រដ្ឋមិនយកពន្ធនាំចូលប្រេងតែម្តង។ទី៤.ដោយផ្អែកតាមសភាពការណ៍ដែលតម្លៃប្រេងឥន្ធន:បន្តកើនឡើងនៅលើទីផ្សារអន្តរជាតិ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសម្រេចវិធានការបន្ថែមទៀតដោយបញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតដល់ ០ (សូន្យ) ដុល្លារ។ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំងនិងម៉ាស៊ូតពី ១០% មកត្រឹម ៤% តែប៉ុណ្ណោះ ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួសចំពោះអាករលើតម្លៃបន្ថែមចំនួន ៦% ដែលត្រូវបានកាត់ចេញ។ ប្រភពដដែលបន្តទៀតថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួង-ស្ថាប័ន ពាក់ព័ន្ធបន្តតាមដានការវិវត្តនៃសភាពការណ៍ ជាពិសេសស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារដោយយកចិត្តទុកដាក់ ដើម្បីពិនិត្យលទ្ធភាព ដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែមឱ្យបានទាន់ពេលវេលា ក្នុងករណីចាំបាច់។ ក្នុងពេលដែលពិភពលោកកំពុងជួបប្រទះវិបត្តិថាមពលនេះដែរ រាជរដ្ឋាភិបាលក៏បានចេញវិធានការសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនីដោយបានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវពិនិត្យលទ្ធភាពកាត់បន្ថយជាអតិបរមានូវការធ្វើដំណើរឆ្ងាយក្នុងការរៀបចំសិក្ខាសាលានិងកិច្ចប្រជុំនានាជាលក្ខណៈរូបវ័ន្ត…

  • ជនបរទេសជាង២២ម៉ឺននាក់ស្ម័គ្រចិត្តចេញពីកម្ពុជា និងជាង ៤ម៉ឺននាក់ ពាក់ព័ន្ធនឹងបទល្មើស Online Scams

    ជនបរទេសជាង២២ម៉ឺននាក់ស្ម័គ្រចិត្តចេញពីកម្ពុជា និងជាង ៤ម៉ឺននាក់ ពាក់ព័ន្ធនឹងបទល្មើស Online Scams

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ជនបរទេសដែលស្ម័គ្រចិត្តចេញពីកម្ពុជាមានចំនួនសរុប ២២១,៨១៨នាក់ ក្នុងនោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដេស និងប៉ាគីស្ថាន និងជនបរទេសដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មានចំនួនសរុបជាង ៤ម៉ឺននាក់ មាន៧៦សញ្ជាតិ។ តួលេខនេះ គិតចាប់ពីថ្ងៃទី១៣ ខែមករាឆ្នាំ២០២៦ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។  បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបង្ងាញឲ្យដឹងថា : –គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ជនបរទេសដែលបណ្តេញចេញមានចំនួន ៤២,៦៥៤នាក់(ស្រី ៥,៣០២នាក់) មាន ៧៩សញ្ជាតិ ក្នុងនោះជនបរទេសពាក់ព័ន្ធ Online Scams មានចំនួន ១៣,៩៧៧នាក់ (ស្រី១,៦១៣នាក់) មាន ៣៥សញ្ជាតិ។  –គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ជនបរទេសដែលបណ្តេញចេញមានចំនួន ៣៥,១៣៥នាក់(ស្រី ៤,៤៧៣នាក់) មាន ៧៦សញ្ជាតិ ។ ជនបរទេសដែលពាក់ព័ន្ធ Online Scams មានចំនួន ១១,២០៣នាក់ (ស្រី ១,៣០៨នាក់) មាន ៣៣សញ្ជាតិ។ –គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ជនបរទេសដែលបណ្តេញចេញមានចំនួន២១,៥៧៨នាក់ (ស្រី ២,៦៣៣នាក់) មាន ៤៤សញ្ជាតិ ។ ជនបរទេសដែលពាក់ព័ន្ធ Online Scams មានចំនួន ៥,៦២៣នាក់ (ស្រី៤៨៥នាក់) មាន ១៦សញ្ជាតិ៕ ដោយ៖ពលជ័យ

  • ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី បញ្ជូននាយទាហានមកកម្ពុជាចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន

    ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី បញ្ជូននាយទាហានមកកម្ពុជាចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដែលបានចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីរ (២) រូប ក្នុងមួយប្រទេសមកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៦ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ កម្ពុជាតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។ អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា កាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅអគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីពិនិត្យមើលស្ថានការវិត្តន៍នៅតាមព្រំដែន និងត្រៀមទទួលតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ឆ្នាំ២០២៦ បន្តពីម៉ាឡេស៊ី ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាកម្ពុជា ថៃ ដោយអព្យាក្រឹត្យ សំដៅនាំមកនូវសន្តិភាព និងស្ថេរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជូនជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិកម្ពុជាគោរពយ៉ាងម៉ឹងម៉ាត់នៅបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ…

  • អ្នកនាំពាក្យ៖ បទឈប់បាញ់កើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជាតាមរយៈការងារការទូត

    អ្នកនាំពាក្យ៖ បទឈប់បាញ់កើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជាតាមរយៈការងារការទូត

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នេះ មានរយៈពេល៣ខែគត់។ បទឈប់បាញ់នេះកើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជា តាមរយៈការងារការទូត ដោយមានការជ្រោមជ្រែងពីភាគីអន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងសមាគមអាស៊ានដែលមានប្រទេសម៉ាឡេស៊ីជាប្រធានប្តូរវេនក្នុងឆ្នាំ២០២៥។ ដូច្នេះ នេះជាឱកាសដែលយើងគួររម្លឹកឡើងវិញពីអត្ថន័យនិងលទ្ធផលដែលកើតចេញពីបទឈប់បាញ់នេះ។ អ្នកនាំពាក្យបានបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនជនរួមជាតិក្រោយសម្រេចបានបទឈប់បាញ់នេះថា កិច្ចខិតខំប្រឹងប្រែងឱ្យមានបទឈប់បាញ់សបញ្ជាក់ថា កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បង និងខ្ពស់បំផុត។ ទន្ទឹមនឹងនោះ កម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់។ ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាក៏បានគូសបញ្ជាក់ច្បាស់ថា កម្ពុជាដើរលើផ្លូវសន្តិភាព តែមិនអាចធ្វើសម្បទានបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរនៃប្រជាជាតិរបស់ខ្លួនបានឡើយ។ ប្រភពដដែលបានបន្តទៀតថា អាចនិយាយបានថា ការសម្រេចបាននូវសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)…

  • ការរាយការណ៍ព័ត៌មានដោយក្រមសីលធម៌និងការទទួលខុសត្រូវ រួមចំណែកក្នុងការការពារសិទ្ធិបុគ្គល និងលើកកម្ពស់តម្លៃសង្គម

    ការរាយការណ៍ព័ត៌មានដោយក្រមសីលធម៌និងការទទួលខុសត្រូវ រួមចំណែកក្នុងការការពារសិទ្ធិបុគ្គល និងលើកកម្ពស់តម្លៃសង្គម

    ការរៀបចំឱ្យមានគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន សំដៅតម្រង់ទិសដល់អ្នកសារព័ត៌មានឱ្យមានវិជ្ជាជីវៈខ្ពស់ ជាពិសេសការរាយការណ៍ព័ត៌មាន ឬការផលិតមាតិកាក្នុងសម័យឌីជីថល ដែលទាក់ទងនឹងសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី កុមារ និងជនងាយរងគ្រោះ។ នេះជាប្រសាសន៍របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានថ្លែងយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដើម្បីពិនិត្យវឌ្ឍនៈភាពនៃការរៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានសំដៅការពារសិទ្ធិស្ត្រី កុមារ និងជនងាយរងគ្រោះនៅកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធនៃក្រសួងព័ត៌មាន ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ព្រមទាំងតំណាង និងអ្នកជំនាញមកពីអង្គការអន្តរជាតិដៃគូរួមមាន អង្គការ Plan International Cambodia, អង្គការ Save the Children Cambodia, អង្គការ World Vision International, អង្គការ UNICEF Cambodia និងអង្គការ Care ។ ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងលិខិតបទដ្ឋានជាតិ-អន្តរជាតិពាក់ព័ន្ធ ត្រូវបានក្រុមការងារចម្រុះរវាងក្រសួងព័ត៌មាននិងអ្នកជំនាញធ្វើការក្នុងវិស័យស្ត្រី កុមារ និងជនងាយរងគ្រោះនៃអង្គការអន្តរជាតិដៃគូខាងលើ បានដាក់បញ្ចូលជាឯកសារមូលដ្ឋានគ្រឹះសម្រាប់ដំណើរការរៀបចំ និងការតាក់តែងគោលការណ៍ណែនាំនេះ។ សម្រាប់ការរៀបចំគោលការណ៍ណែនាំនេះ ក្រុមការងារចម្រុះរវាងក្រសួងព័ត៌មាន…

  • រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ស្តីពីការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នៅថ្ងៃទី៣០ ខែមីនា

    រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ស្តីពីការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នៅថ្ងៃទី៣០ ខែមីនា

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំ​កិច្ចប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផល កិច្ចប្រជុំបានអនុម័តកំណត់យកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ពេលព្រឹក ជាកាលបរិចេ្ឆទដើម្បីបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ដោយមានរបៀបវារៈចំនួនពីរ រួមមាន៖១)ការពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។២)ការពិភាក្សាអនុម័តសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បាន​អនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការនានានៃរដ្ឋសភាផងដែរ។ គួររម្លឹកឱ្យដឹងថា គណៈរដ្ឋមន្ត្រីបានបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅរដ្ឋសភាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានអនុម័តកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន ៥ជំពូក និង ២៤មាត្រា ត្រូវបានរៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងច្បាប់ នៃបណ្តាប្រទេសមួយចំនួន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តស្របតាមស្តង់ដាជាអន្តរជាតិ។ សេចក្តីព្រាងច្បាប់នេះ បង្កើតឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព…