-
កម្ពុជា និងអឺរ៉ុប បង្ហាញពីការពេញចិត្តចំពោះវឌ្ឍនភាពនៃភាពជាដៃគូយូរអង្វែង និងកិច្ចសហប្រតិបត្តិការ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់លោកស្រី Paola Pampaloni នាយិការងទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិក នៃមន្ទីរការបរទេសអឺរ៉ុប នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកស្រីអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ ក្នុងជំនួបនេះ ភាគីទាំងពីរបានបង្ហាញពីការពេញចិត្តចំពោះវឌ្ឍនភាពនៃភាពជាដៃគូយូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយថាមវន្តរវាងកម្ពុជា និងសហភាពអឺរ៉ុប និងប្រទេសសមាជិក ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកកម្ពុជាដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារជម្លោះនេះ៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេសកម្ពុជា
-
អាជ្ញាធរមីនសុំឱ្យសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសគាំទ្របោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោក Cosmin Dobran នាយកទទួលបន្ទុកសន្តិភាព ភាពជាដៃគូ និងគ្រប់គ្រងវិបត្តិ នៃអង្គភាពសេវាកិច្ចការបរទេសរបស់សហភាពអ៊ឺរ៉ុប (European External Action Service_EEAS) និងគណៈប្រតិភូ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅដើម្បីផ្លាស់ប្តូរយោបល់ពីស្ថានភាពព្រំដែននិងការគាំទ្រកិច្ចការបោសសម្អាតមីន។ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហភាពអ៊ឺរ៉ុប សម្រាប់កិច្ចសន្ទនាដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម លី ធុជ ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបចំពោះភាពជាដៃគូយូរអង្វែងក្នុងកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនរបស់កម្ពុជា ក៏ដូចជាគាំទ្រកម្ពុជាក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស កាលពីឆ្នាំ២០២៤ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការបន្តប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រពិភពលោកមួយដែលគ្មានមីន។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រហូតទទួលបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ជាប្រទេសឈានមុខគេក្នុងកិច្ចការបោសសម្អាតមីន។ ជាមួយនឹងសមិទ្ធផលទាំងនេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងនូវបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានភាពស្មុគស្មាញ និងមានផលប៉ះពាល់ខ្លាំង…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារម្លឹកឡើងវិញនូវខ្លឹមសារនៃការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជានិងថៃ តាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់GBC

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរម្លឹកឡើងវិញនូវខ្លឹមសារនៃការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជានិងថៃ តាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដូចខាងក្រោម៖កិច្ចប្រជុំនេះ៖-បានទទួលស្គាល់ពីសារៈសំខាន់នៃការពិភាក្សាស្តីពីដំណោះស្រាយជម្លោះដោយសន្តិវិធី ក្នុងបរិយាកាសនៃជំនឿទុកចិត្តគ្នា ភាពស្មោះត្រង់ សុទ្ធចិត្ត យុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក ស្របតាមគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ សំដៅបើកផ្លូវសម្រាប់ជំពូកថ្មីនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។-រំលឹកឡើងវិញនូវសេចក្តីប្រកាសរបស់ប្រធានអាស៊ានក្នុងកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ។-បញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិរបស់ប្រទេសរៀងៗខ្លួន។-បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មុតមាំចំពោះការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពនៃបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់ដែលសម្រេចបានក្រោយបទឈប់បាញ់នេះ ព្រមទាំងកិច្ចព្រមព្រៀងផ្សេងៗដែលសម្រេចបាននិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។-បញ្ជាក់ឡើងវិញនូវការតាំងចិត្តរួមគ្នាក្នុងការវិលត្រឡប់ទៅរកការសន្ទនាដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលធ្វើឡើងកន្លងមក ក៏ដូចជាយន្តការទ្វេភាគីដែលមានស្រាប់ សំដៅបញ្ឈប់អរិភាពគ្រប់ទម្រង់ ដើម្បីបង្កើតនូវសន្តិភាពមួយដ៏ពិតប្រាកដ និងប្រកបដោយចីរភាព ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការកសាងទំនុកចិត្ត ការស្តារប្រក្រតីភាពឡើងវិញ និការកសាងសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជូនជាថ្មីថា…
-
អ្នកនាំពាក្យក្រសួងការពារជាតិច្រានចោលព័ត៌មានប្រធានចារកម្មថៃដែលចោទមកលើកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣

ភ្នំពេញ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលការចុះផ្សាយកាសែតថៃដែលដកស្រង់សម្តីរបស់ប្រធានចារកម្មថៃ ដែលចោទមកលើកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន។ នៅរាត្រីថ្ងៃអង្គារទី២៤ ខែមីនានេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ សារព័ត៌មានថៃ បានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃដែលចោទមកលើកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន។ កងយោធពលខេមរភូមិន្ទ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ព្រមទាំងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន។ អ្នកនាំពាក្យដដែលបញ្ជាក់យ៉ាងដាច់ណាត់ថា “កងទ័ពកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញា សទ្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន”៕ដោយ៖ពលជ័យ
-
អ្នកនាំពាក្យ៖ មិនថានៅទីណា ឬពេលវេលាណា រាជរដ្ឋាភិបាលមិនដែលភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន»

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា មិនថានៅទីណា ឬពេលវេលាណា រាជរដ្ឋាភិបាលមិនដែលភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន» ដែលជាអាទិភាពខ្ពស់បំផុតរបស់ខ្លួនឡើយ ពោលគឺ ប្រធានបទស្តីពី «ការវិវត្តន៍ថ្មីៗនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ» បានក្លាយជារបៀបវារៈដ៏សំខាន់ និងចាំបាច់មួយរបស់ថ្នាក់ដឹកនាំកម្ពុជា សម្រាប់កិច្ចពិភាក្សានានាទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ឯកឧត្តម Shri P. Kumaran រដ្ឋលេខាធិការទទួលបន្ទុកតំបន់ខាងកើតនៃក្រសួងការបរទេសឥណ្ឌា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ អ្នកនាំពាក្យបានបន្តថា ក្រៅពីកិច្ចពិភាក្សាអំពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមិត្តភាពដ៏យូរអង្វែងនិងយ៉ាងជិតស្និទ្ធរវាងកម្ពុជានិងឥណ្ឌា និងការរិះរកមធ្យោបាយនានាពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀតក្នុងវិស័យនានា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានធ្វើបច្ចុប្បន្នភាពអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនដៃគូសន្ទនាផងដែរ។ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងការបរទេស និងក្រសួងស្ថាប័ននានាក៏បានទទួលជួបជាមួយដៃគូបរទេសជាច្រើន ដែលក្នុងជំនួបទាំងនោះ ស្ថានការណ៍វិវត្តន៍នៅតាមព្រំដែនកម្ពុជា-ថៃ គឺជារបៀបវារៈដ៏សំខាន់មួយ។ ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ក៏បាននិងកំពុងធ្វើការងារយ៉ាងសកម្មតាមវិស័យរបស់ខ្លួន ដោយមិនភ្លេចបញ្ហាព្រំដែន និងជនភៀសសឹក។ ជាក់ស្តែង តាមរយៈក្រសួងអប់រំ យុវជន និងកីឡា…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីរបាយការណ៍ស្តីពីការខូចខាតប្រាសាទព្រះវិហារ ដោយសារការវាយប្រហារប្រដាប់អាវុធពីសំណាក់កងទ័ពថៃ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីរបាយការណ៍ស្តីពីការខូចខាតប្រាសាទព្រះវិហារ ដោយសារការវាយប្រហារប្រដាប់អាវុធពីសំណាក់កងទ័ពថៃត្រូវបានលាតត្រដាង អមដោយវិធានការអភិរក្ស និងសង្គ្រោះប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាស្នាដៃមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ។ អ្នកនាំពាក្យបន្តថា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៅខេត្តសៀមរាបកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដោយមានតំណាងមកពីចិននិងឥណ្ឌា ជាសហប្រធាន។ កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន៥ប្រទេស រួមមាន៖ បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាម៉េរិក រួមទាំងប្រធានលេខាធិការដ្ឋាន អ្នកជំនាញការអាដហុក ស្ថាប័នជាតិនិងអន្តរជាតិ និងអ្នកស្រាវជ្រាវខ្មែរ និងបរទេស ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបប្រមាណ ១៥៨រូប។ កិច្ចប្រជុំនេះ គឺដើម្បីតាមដាន និងត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍ តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកែរ ដែលអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។ អង្គប្រជុំបានស្ដាប់របាយការណ៍ខូចខាតប្រាសាទព្រះវិហារ និងផលប៉ះពាល់លើសហគមន៍ ប្រជាជន និងវិស័យទេសចរណ៍ បណ្តាលមកពីព្រឹត្តិការណ៍ទាំងពីរលើកកាលពីឆ្នាំ២០២៥កន្លងទៅ។ ជាមួយគ្នានេះ អាជ្ញាធរជាតិព្រះវិហារក៏បានបង្ហាញអំពីលទ្ធផលនៃការសិក្សាហានិភ័យបឋម និងការលើកផែនការអភិរក្សបន្ទាន់ ដើម្បីទប់ស្កាត់ការខូចខាតបន្តទៀតដល់វត្ថុសិល្បៈដែលនៅជ្រុះរាយប៉ាយ…
-
សម្តេចធិបតី៖ កម្ពុជាបានក្លាយជាប្រទេសគំរូមួយសម្រាប់ពិភពលោក ចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានក្លាយជាប្រទេសគំរូមួយ សម្រាប់ពិភពលោក ចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។ នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន»។ សម្តេចធិបតីបានសម្តែងនូវការអបអរសាទរជាមួយបងប្អូនជនរួមជាតិ ទាំងអស់ នាឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញ ដោយប្រជាជន» (Yes! We can End TB! Led by countries. Powered by people.)។ ការៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឱ្យ បានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹង ការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ការផ្សព្វផ្សាយជូន ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការសន្សំសំចៃប្រេងឥន្ធនៈនិងអគ្គិសនី

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការសន្សំសំចៃប្រេងឥន្ធនៈនិងអគ្គិសនីនិងដើម្បីឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខនៃការកើនតម្លៃប្រេងឥន្ធនៈ និងថ្លៃដើមលើការផលិតអគ្គិសនី រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនីរបស់ក្រសួង ស្ថាប័នទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោម។ អ្នកនាំពាក្យបន្តថា វិធានការរបស់រាជរដ្ឋាភិបាលក្នុងការសន្សំសំចៃប្រេងឥន្ធនៈនិងអគ្គិសនី៖ ស្ថានការណ៍នៃសង្គ្រាមដែលកំពុងកើតមាន និងរីករាលដាលនៅតំបន់មជ្ឈិមបូព៌ាបានបង្កឱ្យមានផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅ និងជាហេតុធ្វើឱ្យថ្លៃប្រេងឥន្ធនៈសកល រួមទាំងព្រះរាជាណាចក្រកម្ពុជា មានការកើនយ៉ាងគំហុក។ ទន្ទឹមនេះ ថ្លៃដើមនៃការផលិតអគ្គិសនី ក៏អាចនឹងមានការកើននាពេលខាងមុខ ដោយសារប្រេងឥន្ធនៈ គឺជាធាតុចូលសំខាន់មួយពាក់ព័ន្ធនឹងការផលិតអគ្គិសនី។ ទោះជាយ៉ាងនេះក្តី ផ្អែកតាមការពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ក៏ដូចជាបណ្តាក្រុមហ៊ុននាំចូលប្រេងឥន្ធនៈសមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈនិងអគ្គិសនីនៅកម្ពុជា នៅចំពោះមុខនេះ ត្រូវបានវាយតម្លៃថា នៅតែអាចរក្សាបាននូវស្ថិរភាពនៃការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី សម្រាប់ប្រតិបត្តិការសេដ្ឋកិច្ច និងការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ន។ ឯកឧត្តម ប៉ែន បូណា បានបន្តថា ឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខនៃការកើនតម្លៃប្រេងឥន្ធនៈ និងថ្លៃដើមលើការផលិតអគ្គិសនីរាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនីរបស់ក្រសួង ស្ថាប័នទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដូចតទៅ៖ ១. វិធានការសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ – ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវគិតគូរពិនិត្យលទ្ធភាពក្នុងការសន្សំសំចៃចំណាយថវិកា តាមរយៈការដាក់ចេញនូវសារាចរលម្អិតដោយឡែកមួយ ស្តីពីវិធានការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកា ជាអាទិ៍ ចំណាយលើប្រេងឥន្ធនៈ និងបេសកកម្មក្នុងប្រទេសនិងក្រៅប្រទេស លើកលែងតែក្រសួង ស្ថាប័ន ដែលមានប្រតិបត្តិការចាំបាច់ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការបន្តនិរន្តរភាពនៃការផ្តល់សេវាសាធារណៈដែល មានលក្ខណៈយុទ្ធសាស្ត្រតែប៉ុណ្ណោះ។ –ក្រសួងមហាផ្ទៃ ត្រូវណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនការខិតខំសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងណែនាំដល់អង្គភាពក្រោមឱវាទឱ្យមានការសម្រួលចរាចរណ៍ឱ្យបានល្អ នៅក្នុងអំឡុងម៉ោងមមាញឹកបំផុតជាពិសេសក្នុងឱកាសពិធីបុណ្យជាតិធំៗ ដើម្បីចៀសវាងការកកស្ទះដែលតម្រូវឱ្យចំណាយប្រេងឥន្ធនៈបន្ថែម ក្នុងពេលរង់ចាំនៅលើដងផ្លូវ។ – ក្នុងកាលៈទេសៈដែលកំពុងប្រឈមនឹងវិបត្តិថាមពល គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវពិនិត្យកាត់បន្ថយជាអតិបរមានូវការធ្វើដំណើរឆ្ងាយក្នុងការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំនានា ជាលក្ខណៈ រូបវ័ន្ត ដោយលើកទឹកចិត្តឱ្យធ្វើតាមប្រព័ន្ធអនឡាញជំនួសវិញ លើកលែងតែករណីចាំបាច់ប៉ុណ្ណោះ។ ២. វិធានការសន្សំសំចៃក្នុងការប្រើប្រាស់អគ្គិសនី –ក្រសួងរ៉ែ និងថាមពល ត្រូវរៀបចំសេចក្តីណែនាំលម្អិតដោយឡែកមួយ ស្តីពីការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីតាមវិធីសន្សំសំចៃថាមពល។ ទន្ទឹមនេះ, ក្រសួងរ៉ែ និងថាមពល ត្រូវសហការជាមួយនឹងក្រសួងព័ត៌មានដើម្បីរៀបចំផ្សព្វផ្សាយដល់អ្នកប្រើប្រាស់អគ្គិសនី នូវវិធីសន្សំសំចៃ ការប្រើប្រាស់ថាមពល តាមវិទ្យុ ទូរទស្សន៍ និងសារព័ត៌មាននានាឱ្យបានទូលំទូលាយ។ –ក្រសួង ស្ថាប័នទាំងអស់ ត្រូវអនុវត្តការសន្សំសំចៃអគ្គិសនីក្នុងអគាររដ្ឋបាល និងក្នុងដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព ស្របតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពល។ –រដ្ឋបាលរាជធានី ខេត្ត ត្រូវសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីពិនិត្យ និងពង្រឹងសក្តិសិទ្ធិភាព ក្នុងការប្រើប្រាស់ប្រព័ន្ធបំភ្លឺនៅតាមទីសាធារណៈនានា។ –ក្រសួង ស្ថាប័នទាំងអស់ត្រូវបំផុសចលនានិងស្មារតីរួមគ្នា ក្នុងការកាត់បន្ថយការប្រើប្រាស់អគ្គិសនី តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ទទួលបានសារាចរនេះ ក្រសួង ស្ថាប័នទាំងអស់នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ត្រូវបង្កើនកិច្ចសហការចាត់ចែងអនុវត្តតាមស្មារតីនិងខ្លឹមសារដូចមានខាងលើ ឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ដោយ៖ពលជ័យ
-
សម្តេចធិបតី៖ ចាប់តាំងពីការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ាបានផ្ទុះឡើង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៍បន្ទាន់ និងចាំបាច់មួយចំនួន ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ដែលបង្កឱ្យមានការកើនឡើងនៃតម្លៃប្រេងឥន្ទន:ជាសាកលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៍បន្ទាន់ និងចាំបាច់មួយចំនួន ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងបានអនុវត្តរួចហើយរួមមាន៖១)បន្តបញ្ចុះចំនួន៦,៥សេនដុល្លារ/លីត្រ២)បន្តបញ្ចុះ១សេនដុល្លារ/លីត្របន្ថែមទៀត ក្នុងករណីថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស១០០ដុល្លារ/បារ៉ែល៣)ពន្ធគយ ០ (សូន្យ) គឺជាការមិនយកពន្ធគយលើការនាំចូល សម្តេចធិបតីបានបន្តថា ដោយផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ទន:បន្តកើនឡើងនៅទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែម កាលពីថ្ងៃ២០ ខែមីនា ឆ្នាំ២០២៦ ដែលរួមមាន៖១)បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ២)បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូត ពី ៤% មក ០% និង៣)បញ្ចុះអាករលេីតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូត ពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ចំនួន ៦%។ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បន្តតាមដានលើការវិវត្តនៃសភាពការណ៍ ជាពិសេសស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារដោយយកចិត្តទុកដាក់ ដើម្បីពិនិត្យលទ្ធភាព ដាក់ចេញនូវវិធានការអន្តរាគមន៏បន្ថែម ក្នុងករណីចាំបាច់ ឱ្យបានទាន់ពេលវេលា៕ដោយ៖ពលជ័យ
-
អ្នកនាំពាក្យ៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឬកម្មវិធី «នគរសង្ក្រាន្ត» នឹងត្រូវប្រារព្ធឡើងដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឬកម្មវិធី «នគរសង្ក្រាន្ត» ដែលនឹងចូលមកដល់នាពេលខាងមុខនេះ នឹងត្រូវប្រារព្ធឡើងដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។ នេះបើយោងតាមការប្រកាសឱ្យដឹងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។ ឯកឧត្តមបន្តថា មុននឹងប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី នឹងមានការរៀបចំបង្ហាញកម្មវិធី «នគរសង្ក្រាន្ត» ជូនបងប្អូនជនភៀសសឹក ដើម្បីជម្រាបជូនពួកគាត់ឱ្យបានដឹងអំពីការរៀបចំកម្មវិធី «នគរសង្ក្រាន្ត» ក៏ដូចជាដើម្បីបង្ហាញថា ទាំងអស់គ្នាដែលនៅសមរភូមិក្រោយមិនដែលបំភ្លេចបងប្អូនភៀសសឹកនោះឡើយ។ អ្នកនាំពាក្យបន្តថា ទន្ទឹមនឹងនេះ ស.ស.យ.ក. បានរៀបចំយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរដើម្បីវីរកងកម្លាំងជួរមុខ» ក្នុងគោលបំណងបង្កើតជាវេទិកាជូនសាធារណជន ក្នុងការបង្ហាញនូវក្ដីនឹករលឹក និងការចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេងរបស់វីរកងកម្លាំងទាំងអស់ ដែលហ៊ានលះបង់ជីវិត សាច់ស្រស់ឈាមស្រស់ និងបន្តឈរជើងយ៉ាងរឹងមាំ ក្នុងបុព្វហេតុការពារជាតិមាតុភូមិដោយអង់អាចក្លាហានបំផុត។ បើតាមឯកឧត្តម ហ៊ុន ម៉ានី គ្រប់ផលិតផលរបស់ ស.ស.យ.ក. រាប់ទាំងវត្ថុអនុស្សាវរីយ៍នានា ដែលត្រូវដាក់លក់ក្នុងឱកាសនោះ សុទ្ធតែមាននិមិត្តរូបផ្សារភ្ជាប់នឹងវីរយុទ្ធជនជួរមុខ ហើយថវិកាដែលប្រមូលបានក៏នឹងត្រូវបញ្ជូនទៅឧបត្ថម្ភវីរកងកម្លាំងជួរមុខនិងពលរដ្ឋភៀសសឹក។ ជារួម ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ គឺជាការបង្ហាញស្មារតីជាតិក្នុងនាមជាខ្មែរក្នុងអត្ថន័យ មិនភ្លេចវប្បធម៌ ប្រពៃណី សាសនា ដែលជាទំនៀមទម្លាប់ពីដូនតា និងមិនភ្លេចបងប្អូនជនភៀសសឹក និងវីរយុទ្ធជនជួរមុខ។ ឯកឧត្តម…