Category: Politico 360

  • រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមកពិនិត្យសិក្សា

    រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមកពិនិត្យសិក្សា

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន រួចធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍វិញ។ សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បង្កើតឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។ ក្រៅពីទទួលយកសេចក្តីព្រាងច្បាប់ខាងលើមកពិនិត្យសិក្សា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានអនុម័តបញ្ចូលសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សាចប់សព្វគ្រប់ហើយនោះ ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ខាងមុខនេះផងដែរ៕ដោយ៖ពលជ័យរូបភាព៖រដ្ឋសភា

  • សម្តេចតេជោ រម្លឹកខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីសំណាក់ពួក លន់ នល់ ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង

    សម្តេចតេជោ រម្លឹកខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីសំណាក់ពួក លន់ នល់ ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានរម្លឹកខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្តសីហនុ ពីសំណាក់ពួក លន់ នល់ (១៨ មិនា ១៩៧០-១៨ មិនា ២០២៦) ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង។ ដោយសម្តេចបានសង្កត់ធ្ងន់ថា សភាពការណ៍ពេលនោះលំបាកខ្លាំងណាស់តែយើងមិនរត់ចោលប្រជាជននោះទេ យើងប្រឹងងើបឈរឡើងដើម្បីរស់និងការស្តានិងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការសម្តេចនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា ៖ “ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្តសីហនុពីសំណាក់ពួក លន់ នល់(១៨មិនា១៩៧០.១៨មិនា២០២៦) ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង។ គាប់ជួនម្សិលមិញ ខ្ញុំបានទទូលរូបថតមួយសន្លឹកដែលស្រាវជ្រាវដោយលោក អេង សុធីវណ្ណ ដែលអ្នកថតរូបបរទេសបានថតកាលពីថ្ងៃ១៥ មិនា ១៩៧៩ ដែលពេលនោះពិតមែនតែខ្ញុំនៅក្មេងតែស្គមទម្ងន់ប្រម៉ាណ៥០គីឡូក្រាម។ សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនាពេលនោះខោដោយខោ អាវដោយអាវ ដែលអាវរើសបានពីផ្ទះមួយនៅផ្សារធំថ្មីយកមកពាក់ជាមួយខោដែលមានស្រាប់។ គាប់ជួនថ្ងៃនោះវ៉ែនតាខ្ញុំជ្រុះកញ្ចក់មិនអាចពាក់បានទៀត។ សភាពការពេលនោះលំបាកខ្លាំងណាស់តែយើងមិនរត់ចោលប្រជាជននោះទេ យើងប្រឹងងើបឈរឡើងដើម្បីរស់និងការស្តានិងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ”។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ៖ “ខ្ញុំនៅចាំបានថា ក្នុងរយៈពេលនោះម៉ាណែតមិនហៅខ្ញុំថាជាពុកនៅឡើយ បន្ទាប់ពីជួបគ្នាឡើងវិញថ្ងៃ២៤ កុម្ភះ…

  • អ្នកសម្របសម្រួលប្រព័ន្ធ អ.ស.ប វាយតម្លៃខ្ពស់លើវឌ្ឍនភាពគ្រប់វិស័យនៅកម្ពុជា

    អ្នកសម្របសម្រួលប្រព័ន្ធ អ.ស.ប វាយតម្លៃខ្ពស់លើវឌ្ឍនភាពគ្រប់វិស័យនៅកម្ពុជា

    ភ្នំពេញ៖ លោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពគ្រប់វិស័យនៅកម្ពុជា និងបានប្តេជ្ញាចិត្តពង្រឹងសហប្រតិបត្តិការរវាង អ.ស.ប. ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ការវាយតម្លៃនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ នៅក្នុងជំនួប ភាគីទាំងពីរបានពិភាក្សាអំពីអាទិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា ដែលបានទទួលការតែងតាំងជាអ្នកសម្របសម្រួលប្រព័ន្ធ អ.ស.ប. ថ្មី នៅកម្ពុជា។លោកជំទាវ បានគូសបញ្ជាក់អំពីការរួមចំណែកដ៏យូរអង្វែងរបស់ អ.ស.ប. ក្នុងវិស័យសំខាន់ៗ ក្នុងការកសាងសន្តិភាព សកម្មភាពដោះមីន ការអភិវឌ្ឍដោយចីរភាព និងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។ លោកជំទាវក៏បានថ្លែងអំណរគុណដល់បណ្តាទីភ្នាក់ងារ អ.ស.ប. ដែលបានគាំទ្រសកម្មភាពដោះស្រាយបញ្ហា និងសម្រាលទុក្ខលំបាករបស់ប្រជាជនភៀសសឹកកម្ពុជានៅព្រំដែនកម្ពុជា-ថៃ ផងដែរ៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេសកម្ពុជា

  • ធនាគារពិភពលោក ប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

    ធនាគារពិភពលោក ប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និង សហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាពនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមអនុប្រធានធនាគារពិភពលោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសមនាឱកាសនេះ ព្រមទាំងបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយនឹងសម្ដេចធិបតីជាថ្មីម្ដងទៀត។ ឯកឧត្តមបានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា និងបង្ហាញការគាំទ្រចំពោះការដាក់ចេញនូវគោលដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគម្រោងនានាដែលកំពុងបន្តអនុវត្ត ក្រោមការគាំទ្រពីធនាគារពិភពលោកនៅកម្ពុជា។ នាពេលបច្ចុប្បន្ននេះ, ធនាគារពិភពលោកបានដាក់ចេញនូវអាទិភាពចម្បងក្នុងការផ្តល់ជំនួយដល់បណ្ដាប្រទេសនានា រួមទាំងកម្ពុជា ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ ដោយផ្តោតលេីវិស័យសក្ដានុពលចំនួន ៥ រួមមាន៖ ១. វិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្ម ២. វិស័យទេសចរណ៍ ៣. វិស័យកម្មន្តសាល ៤. វិស័យសុខាភិបាល និង ៥. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងន័យនេះ,…

  • កម្ពុជា-ចិន រួមគ្នាជំរុញប្រសិទ្ធភាពបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    កម្ពុជា-ចិន រួមគ្នាជំរុញប្រសិទ្ធភាពបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ភ្នំពេញ៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់-ទទួលសម្ភារៈបច្ចេកទេស ដែលផ្តល់ជូនដោយក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា សម្រាប់រួមចំណែកគាំទ្រដល់ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ.ប.ឆ.ប. បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្តល់សម្ភារសម្រាប់បម្រើឱ្យប្រតិបត្តិបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ការគាំទ្រនេះ ជាសក្ខីភាពមួយបង្ហាញពីមិត្តភាពដែកថែបរវាងប្រទេសទាំងពីរកម្ពុជា-ចិន ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ឯកឧត្តមសន្តិបណ្ឌិតបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការក្តៅជាបន្តបន្ទាប់ ដើម្បីបោសសម្អាតបទល្មើស Online Scams ឱ្យអស់ពីកម្ពុជា។ ជាក់ស្តែង ខណៈយុទ្ធនាការបង្រ្កាបបោសសម្អាតការឆបោកអនឡាញកំពុងបន្តនៅទូទាំងប្រទេស សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តកាលពីចុងសប្តាហ៍កន្លងមកនេះ និងកំពុងបន្តនីតិវិធី នឹងក្លាយជាមូលដ្ឋានច្បាប់ដ៏រឹងមាំក្នុងការទប់ស្កាត់ បង្ក្រាប និងបោសសម្អាតពីកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ដូច្នេះថា «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាតំបន់ និងសកលលោកមានលក្ខណៈស្មុគស្មាញប្រទាក់ក្រឡា ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មនេះក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខ» ។ ក្នុងន័យនេះសមត្ថកិច្ចកម្ពុជា-ចិន បាននិងកំពុងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនានា ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…

  • មេដឹកនាំបក្សនយោបាយ៖ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំង Scams Online គឺពិតជាមានសារៈសំខាន់ និងបង្ហាញពីភាពស្អាតស្អំរបស់កម្ពុជា

    មេដឹកនាំបក្សនយោបាយ៖ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំង Scams Online គឺពិតជាមានសារៈសំខាន់ និងបង្ហាញពីភាពស្អាតស្អំរបស់កម្ពុជា

    ភ្នំពេញ៖ បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី១៦ ខែមីនានេះថា គណបក្សមហាសាមគ្គីជាតិខ្មែរ គាំទ្រថា សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ អ្វីដែលកម្ពុជាបានតាក់តែងសេចក្តីព្រាងច្បាប់នេះឡើង គឺជាវត្ថុបំណងមួយនៅក្នុងបរិបទសង្គមមួយថ្មី និងជាច្បាប់ថ្មី ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងយុត្តិធម៌ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលនៅក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាការឆ្លើយតបទៅនឹងវិសាលភាពសង្គមកម្ពុជា ក៏ដូចជាពិភពលោក និងនៅក្នុងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់។បណ្ឌិត ហ៊ាង គឹមស្រឿន បានបញ្ជាក់ថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាបំផ្លាញនៅក្នុងស្នូលសង្គមកម្ពុជា ក៏ដូចជាពិភពលោកដែលកំពុងបានគិតគូរអំពីបញ្ហាទាំងអស់នេះ ហើយជាពិសេសគឺកម្ពុជាយើងផ្ទាល់ដែលបានរៀបចំនៅក្នុងសេចក្តីព្រាងច្បាប់នេះ ដើម្បីដាក់ជាវិធនការអនុវត្តសម្រាប់ការប្រព្រឹត្តនៅក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។ ចំណែកលោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺពិតជាមានសារៈសំខាន់ និងមានភាពចាំបាច់ និងជាពិសេសដើម្បីបង្ហាញពីភាពស្អាតស្អំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា និងបានធ្វើឱ្យអ្នកវិនិយោគិនមានទំនុកចិត្តកាន់តែខ្លាំងមកកម្ពុជា និងជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ហើយក៏ជាទំនុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ លោកជំទាវសង្ឃឹមថា រដ្ឋសភា និងព្រឹទ្ធសភា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងពេលឆាប់ៗខាងមុខនេះ…

  • ឯកអគ្គរាជទូតដាណឺម៉ាក សម្តែងនូវការពេញចិត្តចំពោះជំហរ​របស់​កម្ពុជា​នៅក្នុ​ងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

    ឯកអគ្គរាជទូតដាណឺម៉ាក សម្តែងនូវការពេញចិត្តចំពោះជំហរ​របស់​កម្ពុជា​នៅក្នុ​ងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

    ភ្នំពេញ ៖ ឯកឧត្តម Danny Annan ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រដាណឺម៉ាកប្រចាំកម្ពុជា បានសម្តែងនូវការពេញចិត្តចំពោះជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី។ ការលើកឡើងនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍និងរីករាយដែលបានជាមួយនឹងឯកឧត្តម ដោយសម្តេចតេជោសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាក កាន់តែរីកចម្រើនបន្ថែមទៀតក្រោមការដឹកនាំរបស់ឯកឧត្តមជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។ សម្តេចតេជោក៏បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកន្លងមកដែលមានភាពល្អប្រសើរ ហើយនៅឆ្នាំក្រោយដែលជាខួប៦០ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាក ប្រទេសទាំងពីរនឹងមានការរៀបចំនៅកម្មវិធីនានាដើម្បីអបអរសាទរនៃខួប៦០ឆ្នាំ ដែលនឹងឈានមកដល់នៅឆ្នាំក្រោយនេះ។ អ្នកនាំពាក្យបានបន្តថា នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតដាណឺម៉ាក បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្តែងការគួរសមនៅក្នុងឱកាសនេះ។ ដោយឯកឧត្តមបានលើកឡើងថា នៅក្នុងបំពេញបេកកម្មរបស់ឯកឧត្តមនឹងខិតខំប្រឹងប្រែងនៅក្នុងការពង្រីកទំនងរវាងកម្ពុជា និងដាណឺម៉ាកឲ្យកាន់តែរីកចំរើនទាំងនៅក្នុងក្របខណ្ឌនៃការទូតនយោបាយ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ សម្តេចតេជោបានសម្តែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតដាណឺម៉ាក ដោយសម្តេចឯកភាពទៅលើការធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាក ទៅលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគឱ្យមានភាពល្អប្រសើរ…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា-ប្រធានរដ្ឋសភាអូស្ត្រាលី ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

    រដ្ឋមន្ត្រីការបរទេសកម្ពុជា-ប្រធានរដ្ឋសភាអូស្ត្រាលី ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ហាតំបន់និងអន្តរជាតិនានាដែលជាកង្វល់រួម។ បន្ទាប់ពីជំនួបពិភាក្សាប្រកបដោយផ្លែផ្កា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទស្សនាបរិវេណ នៃរដ្ឋសភាអូស្ត្រាលីផងដែរ។ ការផ្លាស់ប្តូរទស្សនៈ នេះក្នុងជំនួបសម្តែងការគួរសមចំពោះឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Milton Dick ក្នុងការអនុញ្ញាតអោយមានជំនួបសម្តែងការគួរសមនេះឡើង អំឡុងពេលនៃសប្តាហ៍សម្រាកពីសម័យប្រជុំរដ្ឋសភា (Non-sitting week) ដែលបានបង្ហាញឱ្យឃើញពីការផ្តល់សារៈសំខាន់ខ្ពស់របស់អូស្ត្រាលី ចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។ ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្លៃនៃការធ្វើការទូតសភា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាយន្តការក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស

  • អ្នកនាំពាក្យ៖ កម្ពុជាប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅទីតាំងមួយចំនួនតាមបណ្តោយព្រំដែន

    អ្នកនាំពាក្យ៖ កម្ពុជាប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅទីតាំងមួយចំនួនតាមបណ្តោយព្រំដែន

    អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងដា កម្ពុជាបានតវ៉ាជាផ្លូវការ និងជាថ្មីម្តងទៀតកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៦ ប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅទីតាំងមួយចំនួនតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ ជាក់ស្តែង ចន្លោះថ្ងៃទី២៣ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បុគ្គលិកយោធា និងជនស៊ីវិលថៃ បានសាងសង់ និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងបានសាងសង់ប៉ុស្តិ៍យាម និងផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ។ សកម្មភាពទាំងនេះបានប្រព្រឹត្តផ្ទុយពីសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២និងឆ្នាំ ២០១៣ ដែលបានបញ្ជាក់ថា ប្រាសាទព្រះវិហារ និងពយភ្នំប្រាសាទព្រះវិហារទាំងមូល ស្ថិតនៅក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា។ កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃថៃ ក៏បានបន្តសាងសង់ព្រះពុទ្ធរូបធំមួយព្រះអង្គ នៅតំបន់បុស្សស្បូវ–ជាំតែ ស្រុកជាំក្សាន្តខេត្តព្រះវិហារ បើទោះជាមានសំណើម្តងហើយម្តងទៀតពីភាគីកម្ពុជាឱ្យបញ្ឈប់ការងារសាងសង់ដែលបានចាប់ផ្តើមនៅថ្ងៃទី៧ខែមីនា ឆ្នាំ២០២៦ ក៏ដោយ។ លើសពីនេះ កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រាសាទតាក្របី រួមទាំងផ្លូវបេតុង ជណ្តើរដែក និងរូបព្រះពុទ្ធបដិមា ក្នុងបំណងបង្កើតជាតំបន់ទេសចរណ៍និងទីតាំងយោធា។សកម្មភាពខុសច្បាប់ស្រដៀងគ្នានេះ ក៏បានកើតឡើងនៅតំបន់ជប់អង្គញ់និងដើមត្រាង (ខេត្តឧត្តរមានជ័យ) ដែលនៅទីនោះកងកម្លាំងថៃបានតម្លើងទង់ជាតិ និងសាងសង់ផ្លូវបេតុង។ សកម្មភាពដែលរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាទាំងនេះ គឺផ្ទុយនឹងមាត្រា៥ នៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខ័ណ្ឌសីមាព្រំដែនគោកដែលហាមឃាត់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឱ្យមានការប្រែប្រួលរូបរាង ឬបរិស្ថាននៃតំបន់ព្រំដែននិងអាចរារាំងដល់ការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)។ សកម្មភាពទាំងនេះក៏ផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៥ ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ខាងលើ និងគោរពឱ្យបានពេញលេញនូវសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធផ្សេងទៀត។ កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍៖ ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំង ឬដោយស្ថានការណ៍ដែលបង្កើតឡើងជាឯកតោភាគីនោះឡើយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជូនជនរួមជាតិជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាប្រឆាំងជំទាស់ជាផ្លូវការនូវរាល់សកម្មភាពទាំងឡាយ ដែលកងកម្លាំងថៃបំពានមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដោយមិនរំលងសូម្បីតែមួយករណីណាឡើយ។ ការតវ៉ានេះ គឺជាភស្តុតាងដែលមានតម្លៃគតិយុត្តិដើម្បីបញ្ជាក់ប្រាប់ភាគីថៃ ថាកម្ពុជាមិនយល់ព្រមជាដាច់ខាតចំពោះសកម្មភាពរំលោភបំពានដោយខុសច្បាប់អន្តរជាតិមកលើបូរណភាពទឹកដីកម្ពុជា។ ការតវ៉ានេះក៏ជាកំណត់ត្រាដ៏សំខាន់សម្រាប់សហគមន៍តំបន់និងអន្តរជាតិដើម្បីដឹងលឺពីការទន្ទ្រានកាន់កាប់ដោយខុសច្បាប់មកលើបូរណភាពទឹកដីកម្ពុជា ដែលមានប្រយោជន៍សម្រាប់ដំណើរឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើយ៉ាងសកម្ម។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់និងដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា–ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន–សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង–សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន–សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង៕ ដោយ៖ពលជ័យ

  • ក្រសួងការបរទេសកម្ពុជាឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រសួងការបរទេសថៃ 

    ក្រសួងការបរទេសកម្ពុជាឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រសួងការបរទេសថៃ 

    នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេសថៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយដែលមាន ចំណងជើងថា “ប្រទេសថៃគូសបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដោយស្មោះត្រង់របស់កម្ពុជា ក្នុងការជំរុញការងារវាស់វែង និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ»។ ដោយយល់ឃើញថាសេចក្តីថ្លែងការណ៍ នេះអាចបង្កឱ្យមានការយល់ច្រឡំមួយចំនួន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមផ្តល់នូវការបំភ្លឺដូចខាងក្រោម៖ ១. ទីមួយ របាយការណ៍ដែលចោទប្រកាន់ថា គ្រាប់បែកប្រភេទ៤០មីលីម៉ែត្រ ដែលត្រូវបានបាញ់ដោយ កងកម្លាំងកម្ពុជាកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ គឺមិនត្រឹមត្រូវទេ។ កម្ពុជាបានផ្តល់ការបំភ្លឺជា ផ្លូវការរួចហើយតាមរយៈកំណត់ទូតចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយបានបញ្ជាក់ថា ហេតុការណ៍ ដែលបានរាយការណ៍នោះ ពុំបានកើតឡើងឡើយ។ បញ្ហានេះត្រូវបានផ្ទៀងផ្ទាត់រួមគ្នាភ្លាមៗ ដោយ ក្រុមទំនាក់ទំនងយោធាក្នុងតំបន់របស់ភាគីទាំងពីរ។ ផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការ រាយការណ៍មិនត្រឹមត្រូវបែបនេះមិនគួរបន្តផ្សព្វផ្សាយទៀតឡើយ។ ២. ទីពីរ ទាក់ទងនឹងរូបសំណាកតាអ៊ុំនៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ រូបសំណាកនេះស្ថិតនៅក្នុងទឹកដី កម្ពុជាទាំងស្រុង ដូចដែលបានកំណត់ដោយផែនទីខ្នាត ១:២០០,០០០ ដែលផលិតដោយគណៈកម្មការ ចម្រុះបារាំង-សៀម ស្របតាមអនុសញ្ញាឆ្នាំ១៩០៤…