-
AVI Voice Ep 31: នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩
ការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយពីប្រទេសធំៗទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ កំពុងតែមានភាពមម៉ាញឹកយ៉ាងខ្លាំងនៅទូទាំងពិភពលោក ក្នុងយុទ្ធនាការនៃការចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។ ខណៈពេលដែលប្រទេសមហាអំណាចទាំងពីរគឺអាមេរិក និងចិននៅតែបន្តការស្ដីបន្ទោសគ្នាទៅវិញទៅមកជុំវិញប្រភពដើមនៃវីរុសកូវីដ-១៩ ដែលប្រទេសទាំងពីរនេះសុទ្ធតែមានអំណះអំណាងរៀងៗខ្លួន ហើយការស៊ើបអង្កេតដើម្បីរកប្រភពដើមនេះក៏កំពុងតែដំណើរការ ដោយមានការចូលរួមសហការពីភាគីទាំងពីរ និងភាគីពាក់ព័ន្ធដទៃទៀតផងដែរ។ ស្របពេលដែលបញ្ហាទាំងអស់នេះត្រូវបានអ្នកវិភាគមួយចំនួនបានលើកឡើងថានេះ គឺជាការធ្វើនយោបាយូបនីយកម្មរបស់ប្រទេសមហាអំណាចទាំងនោះទៅលើជំងឺកូវីដ-១៩ ដើម្បីផលប្រយោជន៍រៀងៗខ្លួន។ បើក្រឡែកមកមើលប្រទេសកម្ពុជាវិញ កម្ពុជាកំពុងតែមម៉ាញឹកក្នុងការទទួលវ៉ាក់សាំងដែលជាជំនួយពីប្រទេសសម្ព័ន្ធមិត្តដូចជា ចិន ជប៉ុន និងអាមេរិកជាដើម ដែលនេះគឺជាសញ្ញានៃការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា និងអាចទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩ បានតទៅទៀតនាពេលឆាប់ៗនេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការសិក្សាស្វែងយល់អំពីជំហរបស់ប្រទេសមហាអំណាចទាំងពីរទៅលើការចោទប្រកាន់គ្នាទៅវិញទៅមកក្នុងការស្វែងរកប្រភពដើមនៃជំងឺកូវីដ-១៩ និងយុទ្ធសាស្រ្តនៃការធ្វើនយោបាយូបនីយកម្មវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសធំៗនៅលើពិភពលោក។ សំណួរទី១៖ ពាក់ព័ន្ធទៅនឹងការលេចចេញដំបូងបង្អស់នៃវីរុសកូវីដ ឬដើមកំណើតនៃវីរ៉ុសកូវីដ-១៩ យើងឃើញថា ប្រទេសមហាអំណាចធំៗពីរ គឺសហរដ្ឋអាមេរិក និងចិន នៅតែបន្តធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក ដោយលើកថា វីរ៉ុសនេះមិនមែនកើតឡើងដោយឯកឯងនោះទេ ពោលគឺប្រាកដជាមានអ្នកបង្កើតនេះឡើងក្នុងគោលបំណងនៃការបង្កើតសង្រ្គាមជីវសាស្ត្រ ក៏ដូចជាក្តោបក្តាប់អំណាចសកលតែម្តង។ តើអ្វីទៅជាអំណះអំណាងដែលបានលើកឡើងដំបូងដោយប្រទេសទាំងពីរនេះ? ហើយថាតើភាគីមួយណាទទួលបានការគាំទ្រច្រើនជាង? មតិភាគច្រើនក្នុងចំណោមអ្នកសិក្សាស្រាវជ្រាវ ទាំងនៅក្នុងវិស័យសុខាភិបាល និងនយោបាយ បានលើកឡើងថា វីរុសកូវីដ-១៩ នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កឲ្យមានអស្ថិរភាពក្នុងសកលលោក ជាពិសេសរហូតដល់មានការចោទប្រកាន់ថា វាគឺជាអាវុធជីវសាស្រ្តទំនើបក្នុងការផ្តួលរលំមហាអំណាចណាមួយ ឬរដ្ឋាភិបាលប្រទេសណាមួយ ដែលប្រឆាំងនឹងនិទ្នាការនយោបាយរបស់មហាអំណាចមួយទៀត ឬក៏ដើម្បីគ្រប់គ្រងសេដ្ឋកិច្ច និងនយោបាយពិភពលោកទាំងមូល។ សូមជម្រាបថា មកទល់ពេលនេះ គឺមិនទាន់មានការសន្មត់ច្បាស់ណាមួយថា វីរុសនេះមានប្រភពមកពីប្រទេសណាមួយឡើយ ហើយរយៈជិតពីរឆ្នាំមកនេះ…
-
មនុស្សជំនិតរបស់លោកកឹម សុខា៖មន្រ្តីបក្សកែទម្រង់កម្ពុជាបង្កើតរឿងបញ្ឆោត និងលាបពណ៌?
ភ្នំពេញៈ មនុស្សស្និទ្ធនឹងលោកកឹម សុខា បានប្រតិកម្មតប និងបានហៅការលើកឡើងរបស់លោក អ៊ូ ចន្ទរ័ត្ន និងលោក ផាន់ ច័ន្ទស័ក្តិ មន្ត្រីជាន់ខ្ពស់គណបក្សកែទម្រង់កម្ពុជា ដែលបានប្រើឈ្មោះលោក កឹម សុខា និងកូនស្រីរបស់លលោកកឹម សុខា អំពីការបង្កើតគណបក្សនយោបាយថ្មី គឺជាការបង្កើតរឿងបញ្ឆោត និងលាបពណ៌តែប៉ុណ្ណោះ។ លោក មុត ចន្ថា មនុស្សជំនិតរបស់លោកកឹម សុខា បានសរសេរនៅលើហ្វេសប៊ុកកាលពីម្សិលមិញថា លោក អ៊ូ ចន្ទរ័ត្ន អះអាងថាៈ «…បើលោក កឹម សុខា មានសិទ្ធិធ្វើនយោបាយឡើងវិញ គណបក្សកែទម្រង់កម្ពុជា នឹងមិនប្រជែងជាមួយលោក កឹម សុខា ឡើយ។ លោកថ្លែងថា គណបក្សកែទម្រង់កម្ពុជា អាចនឹងបញ្ឈប់សកម្មភាព ហើយថ្នាក់ដឹកនាំនៃគណបក្សនេះ អាចនឹងទៅចូលរួមជាមួយលោក កឹម សុខា វិញ…។» លោក ចន្ថា បានបន្តថា លោក ផាន់ ចន្ទស័ក្តិ អះអាងថាៈ «…នៅចុងឆ្នាំ២០២១នេះ កញ្ញាកឹម…
-
Cambodia 2050 Ep21: តើកម្ពុជាត្រូវធ្វើដូចម្ដេច ដើម្បីជៀសផុតពីឥទ្ធិពលនៃការប្រកួតប្រជែងរវាងមហាអំណាចអាមរិក និងចិន?
កម្ពុជាយើងព្យាយាមហុចដៃទៅសហរដ្ឋអាមេរិកហើយ ប៉ុន្តែតើគាត់ចង់ចាប់ដៃរបស់យើង ឬ អត់ជារឿងរបស់គាត់។ បើយើងព្យាយាមហើយគាត់នៅមិនចង់ចាប់ នេះជាបញ្ហាមួយដែលកម្ពុជាពុំមានជម្រើស ក្រៅពីនៅតែរក្សាទំនាក់ទំនងល្អជាមួយចិន ប៉ុន្តែអ្វីដែលនយោបាយការបរទេសកម្ពុជាមានការខុសប្លែកពីសម័យមុន សព្វថ្ងៃយើងមាននយោបាយការបរទេសជាមួយបណ្ដាលប្រទេសអាស៊ាន និងជាសមាជិកអាស៊ាន។ មានន័យថា កម្ពុជាមាននយោបាយពហុភាគីនិយម មិនមែនមានន័យថាកម្ពុជាមានតែចិន ឬក៏រាប់អានតែសហរដ្ឋអាមេរិកទេ មានន័យថាកម្ពុជាបានកំពុងរាប់អានបណ្ដាលប្រទេសផ្សេងទៀតជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ាន។ ដូច្នេះទើបកម្ពុជាទទួលបានសន្តិសុខបាន នៅពេលកម្ពុជានៅតែប្រកាន់យកនយោបាយពហុភាគីនិយម។ ទោះបីជាហរដ្ឋអាមេរិកមិនសប្បាយចិត្ដ ឬមួយមិនចង់ចាប់យកកម្ពុជាក៏ដោយ ក៏កម្ពុជាគួតែបន្តការអនុវត្តនយោបាយការបរទេសពហុភាគី ដោយចាប់យកអាស៊ានធ្វើជាស្នូល។ បញ្ជាក់ឲ្យឃើញថា កម្ពុជានៅតែប្រកាន់ជំហររឹងមាំថា កម្ពុជាមិនមែនជាប្រទេសចំណុះឲ្យប្រទេសមហាអំណាចណាមួយនោះទេ។ សំនួរ៖ ការប្រកួតប្រជែងរវាងមហាអំណាចពីរ នៅក្នុងតំបន់គឺ ចិន និងសហរដ្ឋអាមេរិក យើងឃើញថាមហាអំណាចទាំងពីនេះបានទាញកម្ពុជាឲ្យចូលឡូកឡំជាមួយបញ្ហារបស់មហាអំណាចទាំងពីនេះផងដែរ ដោយការចោទប្រកាន់ទៅលើចំណុចផ្សេងៗ ជាច្រើន។ ទាក់ទងការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរនេះ សម្រាប់លោកបណ្ឌិតផ្ទាល់យល់ឃើញយ៉ាងណាដែរ? តាមយោបល់ខ្ញុំ ខ្ញុំគិតថា ការប្រកួតប្រជែងមហារអំណាចលើកនេះ មានលក្ខណះកាន់តែស្រួចស្រាលពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែមហាអំណាចចិន និងអាមេរិចដល់ដំណាក់កាលនេះ គ្មានភាគីណាមួយសុខចិត្ដឱនក្បាលដាក់ភាគីណាមួយនោះទេ។ ពួកគាត់ធ្វើយ៉ាងណាដើម្បីយកឈ្នះគ្នារៀនខ្លួន។ ជាក់ស្ដែងយើងឃើញថា ការប្រកួតប្រជែងនេះ បានសម្ដែងឲ្យឃើញស្ទើរតែគ្រប់វិស័យទាំងអស់ ទាំងវិស័យយោធា សេដ្ឋកិច្ច និងយុទ្ធសាស្ត្រផងដែរ។ វិស័យយោធានៅតែមានការកើនកម្ដៅ នៅតាមតំបន់សមុទ្រ មហាអំណាចទាំងពីរ ជាពិសេសការជួបប្រទះគ្នារវាងនាវាចម្បាំងរបស់ប្រទេសចិន និងសហរដ្ឋអាមេរិកឧស្សាហ៍ជួបគ្នាជាញឹកញាប់ ពិសេសនៅតំបន់សមុទ្រចិនខាងត្បូង។ ចំណែកឯវិស័យសេដ្ឋកិច្ចដូចគ្នា យើងឃើញថាមហាអំណាចទាំងតែងតែនេះតែងតែជួបប្រទះគ្នារឿងពាណិជ្ជកម្ម…
-
AVI Voice Ep 30: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា
សន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានរំពឹងថា រំហូរវិនិយោគផ្ទាល់ពីបរទេសជាសកលនឹងត្រូវធ្លាក់ចុះពី ៣០ ទៅ ៤០ ភាគរយក្នុងអំឡុងឆ្នាំ ២០២០ និង ២០២១។ ជាក់ស្តែង នៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩នេះ វិស័យវិនិយោគនៅក្នុងប្រទេសនីមួយៗ មានការធ្លាក់ចុះជាលំដាប់បើធៀបទៅនឹងឆ្នាំមុនៗ ជាពិសេសលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស។ ការខាតបង់នៃផ្នែកវិនិយោគនេះគឺជាការខាតបង់មួយផ្នែកធំនៃចំណូលជាតិទាំងមូល ដែលប៉ះពាល់ដល់វឌ្ឍនភាពនៃការអភិវឌ្ឍនៅតាមបណ្ដាប្រទេសនីមួយៗ។ រដ្ឋាភិបាលនៃប្រទេសទាំងនោះបានរៀបចំ និងបង្កើតឡើងនូវស្ថាប័ន ក៏ដូចជាអនុវត្តនូវបទបញ្ញត្តិ និងច្បាប់ថ្មីទាក់ទងទៅនឹងការវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីជាការសម្របសម្រួលដល់វិស័យវិនិយោគឲ្យមានភាពប្រសើរឡើងវិញ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការស្វែងយល់ពីច្បាប់វិនិយោគថ្មីនៅកម្ពុជា និងលក្ខខ័ណ្ឌលើកទឹកចិត្តវិនិយោគនានា ដើម្បីជួយជំរុញ និងស្ដារសេដ្ឋកិច្ចជាតិ នៅក្នុងអំឡុងពេល និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ សំណួរទី១៖ តើអ្វីទៅជាភ្នាក់ងារជំរុញការវិនិយោគ (IPAs)? ហើយតើ IPAs នេះមានតួនាទីអ្វីខ្លះក្នុងតំបន់អាស៊ាន? ពាក់ព័ន្ធនឹងសំណួរនេះដែរ ភ្នាក់ងារជំរុញវិនិយោគ ដែលជាទូទៅគេស្គាល់ថាជា IPAs នេះ គឺជាស្ថាប័នដែលទទួលបន្ទុកកិច្ចការងារវិនិយោគឯកជន និងវិនិយោគសាធារណៈសម្រាប់ការអភិវឌ្ឍ។ បើយោងទៅតាមការកំណត់អំពីតួនាទីទូទៅរបស់សមាគមន៍ភ្នាក់ងារជំរុញវិនិយោគលើពិភពលោក ដែលហៅកាត់ថា YPA ភ្នាក់ងារជំរុញវិនិយោគគឺមានបួនធំៗ៖ ទីមួយ គឺជាតួនាទីជំរុញ និងផ្សព្វផ្សាយពីឱកាសវិនិយោគដូចជាផ្សព្វផ្សាយពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ផ្សព្វផ្សាយពីក្របខ័ណ្ឌច្បាប់ដែលអនុគ្រោះ និងផ្សព្វផ្សាយពីរបបលើកទឹកចិត្តវិនិយោគជាដើម ទីពីរ គឺជាតួនាទីទាក់ទាញវិនិយោគតាមរយៈការរៀបចំជាសិក្ខាសាលាជំរុញការទាក់ទាញវិនិយោគ និងកម្មវិធីធ្វើ Business Matching ផ្គូផ្គងវិនិយោគទៅក្រៅប្រទេសជាមួយនឹងវិនិយោគិនក្នុងស្រុក វិនិយោគិនក្រៅប្រទេសជាមួយនឹងផលិតករក្នុងស្រុក ទីបី គឺជាតួនាទីក្នុងការផ្តល់កិច្ចសម្រួលវិនិយោគដូចជា ការដើរតួនាទីសម្របសម្រួលរវាងក្រសួងស្ថាប័នដទៃទៀតរបស់រដ្ឋាភិបាល ដើម្បីសម្រួលដល់នីតិវិធីរដ្ឋបាលនានាពាក់ព័ន្ធនឹងដំណើរការអនុម័តការស្នើសុំវិនិយោគ និង ទីបួន គឺតួនាទីផ្ដល់យន្តការថែទាំវិនិយោគិនដែលមានស្រាប់ ដែលគេហៅថា Aftercare និង Advocacy ដូចជាការស្វែងយល់ពីបញ្ហាប្រឈម ដែលវិនិយោគិនជួបប្រទះ និងព្យាយាមសិក្សាស្វែងយល់អំពីតម្រូវការជាក់ស្តែងផ្សេងៗ។ បើយើងមើលទៅក្នុងតំបន់អាស៊ាន ភ្នាក់ងារជំរុញវិនិយោគនេះ គឺដើរតួនាទីជាស្ថាប័នសម្របសម្រួលចម្បងតែម្ដងក្នុងកិច្ចការងារអភិវឌ្ឍការវិនិយោគ និងការវិនិយោគដែលអាចបង្កើតការងារ…
-
លោក សួន សេរីរដ្ឋា រិះគន់ចំៗលើក្រុមអ្នកវិភាគ-ក្រុមសង្គមស៊ីវិល ដែលមិនហ៊ាននិយាយថា គំនិតចង់បង្កើតរដ្ឋាភិបាលរួបរួមជាតិ និងបង្កើតកងទ័ពរបស់សម រង្ស៊ី ជាគំនិតក្បត់ជាតិ
ភ្នំពេញៈ អតីតប្រធានគណបក្សអំណាចខ្មែរបានរិះគន់ចំៗ និងគ្មានសំចៃទៅលើក្រុមអ្នកវិភាគមួយចំនួន ព្រមទាំងក្រុមសង្គមស៊ីវិលដែលមិនហ៊ាននិយាយថា គំនិតចង់បង្កើតរដ្ឋាភិបាលរួបរួមជាតិ និងបង្កើតកងទ័ពរបស់ «មេក្រុមនយោបាយរត់ចោលស្រុក» នោះ ជាគំនិតក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ?។ ចំណុចនេះហើយដែលបញ្ជាក់ថា ក្រុមអ្នកវិភាគ មាត់វែង មាត់ខ្លី មាត់ស្អុយ និងក្រុមសង្គមស៊ីវិលទាំងអស់នេះ គឺជាបក្ខពួកតែមួយជាមួយនឹងមេក្រុមនយោបាយរត់ចោលស្រុក។ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាបានថ្លែងប្រាប់ AMS នៅថ្ងៃទី២១ ខែកក្កដានេះ ហេតុអ្វីបានជាក្រុមបណ្ឌិតអ្នកវិភាគទាំងឡាយ ព្រមទាំងក្រុមសង្គមស៊ីវិលផង មិនហ៊ាននិយាយថា គំនិតចង់បង្កើតរដ្ឋាភិបាលរួបរួមជាតិ និងបង្កើតកងទ័ពរបស់ «មេក្រុមនយោបាយរត់ចោលស្រុក» នោះ ជាគំនិតក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ?។ លោកបានសង្កត់ធ្ងន់ថា យើងឃើញហើយក្រុមបណ្ឌិតអ្នកវិភាគ និងក្រុមសង្គមស៊ីវិល ដែលធ្វើគ្រប់បែបយ៉ាងចង់ជួយប្រោសអាយុជីវិតនយោបាយឱ្យមេក្រុមនយោបាយរត់ចោលស្រុករស់ឡើងវិញនោះ កន្លងមក ពួកគេធ្វើគ្រប់បែបយ៉ាង ដោយប្រមូលគ្នាលើកម្រាមដៃចង្អុលមករាជរដ្ឋាភិបាល ចោទរាជរដ្ឋាភិបាល លាបពណ៌រាជរដ្ឋាភិបាលគ្រប់បែបយ៉ាង រហូតហ៊ានយកស្លាកក្រុមអង្គការសង្គមស៊ីវិលរបស់ពួកគេ ទៅគ្របការពារសកម្មជននយោបាយ នៃអង្គការភេរវកម្មបរទេសនៅក្រៅស្រុក ដែលធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាទៀតផង។ តែយើងតែងកត់សម្គាល់ និងចំណាំថា គ្រប់លើកនៅពេលដែលមេក្រុមនយោបាយរត់ចោលស្រុក និយាយ ឬអំពាវនាវអ្វីមួយដែលខុសច្បាប់ ប្រឆាំងច្បាប់រដ្ឋធម្មនុញ្ញ…
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ការអំពាវនាវរបស់ សម រង្ស៊ី គឺជាការអំពាវនាវឱ្យធ្វើបដិវត្តន៍តាមបែបហិង្សាក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល
ភ្នំពេញៈអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកការអំពាវនាវរបស់មេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋធ្វើបដិវត្តន៍តាមបែបហិង្សាក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត គឺជាអំពើល្មើសទៅនឹងច្បាប់ ផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី២២ ខែកក្កដានេះថា ជាគោលការណ៍ ច្បាប់ការអំពាវនាវបែបនេះ គឺជាអំពើល្មើសទៅនឹងច្បាប់ ផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយវាជាការអំពាវនាវមួយឱ្យធ្វើបដិវត្តន៍តាមបែបហិង្សាក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា រាល់សកម្មភាពទាំងឡាយណាដែលជាការចូលរួម ការអនុវត្ត ការគាំទ្រ ឬមួយអ្នកដែលផ្តើមគំនិត អ្នកផ្សំគំនិត គឺត្រូវទទួលខុសត្រូវ តាមផ្លូវច្បាប់ពាក់ព័ន្ធទៅនឹងសកម្មភាពល្មើសច្បាប់ទាំងអស់នេះ។ រីឯឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា អ្វីដែល សម រង្ស៊ី អំពាវនាវគឺវាខុសទៅនឹងអ្វីដែលជាប្រក្រតីភាពរបស់កម្ពុជា ពីព្រោះរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ក្នុងរយៈពេលកន្លងមកតាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះនៅតែប្រក្រតីភាព គឺការបោះឆ្នោតទៀងទាត់ ហើយការជ្រើសរើសរបស់នាយករដ្ឋមន្ត្រី ឬក៏រាជរដ្ឋាភិបាល គឺតាមរយៈប្រជាពលរដ្ឋ មិនមែនតាមរយៈអ្នកនយោបាយទេ។ ដូច្នេះបើប្រៀបធៀបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាមួយ សម រង្ស៊ី ហើយការលើកឡើងរបស់សម រង្ស៊ី…
-
សង្គមស៊ីវិល និងមេដឹកនាំបក្សនយោបាយ៖ អវត្តមានគណបក្សសង្គ្រោះជាតិធ្វើឱ្យខូចខាតផលប្រយោជន៍ជាតិ គឺជាការមិនពិត
ភ្នំពេញៈសង្គមស៊ីវិល និងមេដឹកនាំគណបក្សនយោបាយមួយចំនួននៅកម្ពុជា បានចាត់ទុកការលើកឡើងរបស់អ្នកវិភាគមួយចំនួន និងប្រជាពលរដ្ឋខ្លះថា អវត្តមានគណបក្សសង្គ្រោះជាតិអស់រយៈពេលជិត៤ឆ្នាំមកនេះ ធ្វើឱ្យខូចខាតផលប្រយោជន៍ជាតិ គឺជាការមិនពិត និងជារឿងប្រឌិតឡើងដើម្បីគេងចំណេញនយោបាយតែប៉ុណ្ណោះ។ វាគ្រាន់តែជាទស្សនៈលម្អៀងនយោបាយមួយរបស់ក្រុមអ្នកដែលគាំទ្របក្សដែលត្រូវបានរំលាយដោយច្បាប់។ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី២១ ខែកក្កដានេះថា នៅក្នុងប្រទេសប្រជាធិបតេយ្យ មិនមែនគណបក្សប្រឆាំងតែមួយទេ រាល់គណបក្សនយោបាយទាំងអស់ដែលអត់មានសំឡេងនៅក្នុងរដ្ឋសភា ហើយដែលមិនបានឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល គឺចាត់ទុកជាបក្សប្រឆាំងទាំងអស់។ ដូច្នេះនៅក្នុងប្រទេសកម្ពុជា មានបក្សប្រឆាំងច្រើនណាស់ដែលកំពុងតែធ្វើសកម្មភាពស្របច្បាប់ ដើម្បីប្រឆាំងរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងន័យកែលម្អ និងស្ថាបនា។ មិនមែនរង់ចាំតែគណបក្សមួយដែលបានរំលាយដោយច្បាប់ ដោយសារមេដឹកនាំ និងក្រុមដឹកនាំគណបក្សនោះរំលោភច្បាប់នោះទេ។ ដូច្នេះការលើកឡើងរបស់ក្រុមដែលយល់ឃើញថា ទាល់តែមានវត្តមានបក្សមួយ ដែលត្រូវបានរំលាយដោយតុលាការហើយនោះ។ នេះគឺគ្រាន់តែទស្សនៈលម្អៀងនយោបាយមួយរបស់ក្រុមអ្នកដែលគាំទ្របក្សដែលត្រូវបានច្បាប់រំលាយ បក្សដែលមិនគោរពច្បាប់ មិនគោរពច្បាប់បោះឆ្នោត ច្បាប់គណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា ហើយដែលចង់ឱ្យពួកឧទ្ទាមក្រៅច្បាប់នេះ វិលមកធ្វើសកម្មភាពច្របូកច្របល់ចលាចលនៅក្នុងសង្គម ដើម្បីបំពេញនូវមហិច្ឆិតានយោបាយ ចិញ្ចឹមចិត្តធ្វើរដ្ឋប្រហារដោយបដិវត្តន៍ពណ៌ ចង់ទម្លាក់រដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ។ លោក សួន សេរីរដ្ឋា បានបន្តថា ទាក់ទងទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ នៅក្នុងប្រទេសប្រជាធិបតេយ្យ ពលរដ្ឋ គឺជាគោលដៅធំបំផុតដែលរដ្ឋាភិបាលត្រូវអភិវឌ្ឍន៍ជួយដល់ប្រជាពលរដ្ឋនៅក្នុងការបង្កបង្កើនផល នៅក្នុងការធ្វើអាជីវកម្ម និងនៅក្នុងការធ្វើអ្វីមួយដើម្បីឱ្យជីវភាពរបស់ប្រជាពលរដ្ឋរីកចម្រើន។ ប៉ុន្តែមិនមែនមានន័យថា អភិវឌ្ឍន៍ទាល់តែទៅជួយសងបំណុលធនាគារ អភិវឌ្ឍន៍ទាល់តែអត់ស្បៀងអាហារយកស្បៀងអាហារទៅឱ្យ…
-
មនុស្សជំនិតរបស់លោក កឹម សុខា : “សម រង្ស៊ី បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ! អន្ទាក់ថ្មីដាក់អ្នកនយោបាយ និងសកម្មជនមមាច”
ភ្នំពេញៈ មនុស្សជំនិតរបស់លោក កឹម សុខា បានហៅការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិប្រឆាំងជាមួយរដ្ឋាភិបាលកម្ពុជា ដូចនៅប្រទេសភូមានោះ គឺជាអន្ទាក់ថ្មីដាក់អ្នកនយោបាយ និងសកម្មជនមមាច។ រីឯមន្ត្រីសង្គមស៊ីវិល បានហៅការអំពាវនាវនេះ គឺជាការស្រមើស្រមៃ។ ជាការគិតបែបចម្កួតនយោបាយ និងជាបទឧក្រិដ្ឋដែលច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មិនអាចលើកលែងឱ្យបានទេ ចំពោះបុគ្គលនេះ និងបក្ខពួក ឬបើបើជនណាចូលរួមជាមួយអំពើ និងសកម្មភាពខុសច្បាប់នេះ។ លោក មុត ចន្ថា ដែលជាមនុស្សជំនិតរបស់លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា “សម រង្ស៊ី បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ! អន្ទាក់ថ្មីដាក់អ្នកនយោបាយ និងសកម្មជនមមាច។ លោក កឹម សុខា ព្យាយាមរកដំណោះស្រាយក្នុងស្រុក រីឯលោក សម រង្ស៊ី ខំប្រឹងអូសចេញ។ ភាពខុសគ្នា! ”។ ការសរសេររបស់លោក មុត ចន្ថា គឺចង់ដាស់តឿនដល់អ្នកនយោបាយ និងសកម្មជនដែលងប់ងុលជឿតាមមេឧទ្ទាមក្រៅច្បាប់អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិប្រឆាំងជាមួយរដ្ឋាភិបាលកម្ពុជាដូចនៅប្រទេសភូមា កុំជឿតាមមេឧទ្ទាមរូបនេះ ពីព្រោះវាជាអំពើខុសច្បាប់។ អន្ទាក់ថ្មីដាក់អ្នកនយោបាយ និងសកម្មជនមមាច គឺបើសិនជាមានអ្នកនយោបាយស្ទើរភ្លើង និងសកម្មជននៅក្នុងស្រុកដែលនាំគ្នាអនុវត្តន៍តាមការអំពាវនាវនេះ…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ការអំពាវនាវរបស់សម រង្ស៊ី រឹតតែបង្ហាញខ្លួនកាន់តែជ្រៅទៅៗនៅក្នុងលក្ខណៈឧទ្ទាមនិយមដែលទទួលបានបរាជ័យ
ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានពណ៌នាការអំពាវនាវរបស់មេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក សម រង្ស៊ី ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិប្រឆាំងជាមួយរដ្ឋាភិបាលកម្ពុជា ដូចនៅប្រទេសភូមានោះ គឺវាខុសទៅនឹងអ្វីដែលជាប្រក្រតីភាពរបស់កម្ពុជា ពីព្រោះរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត។ ការអំពាវនាវរបស់ទណ្ឌិតរូបនេះ រឹតតែបង្ហាញខ្លួនកាន់តែជ្រៅទៅៗនៅក្នុងលក្ខណៈឧទ្ទាមនិយមដែលទទួលបានបរាជ័យ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯឧត្តម ផៃ ស៊ីផាន បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី២០ ខែកក្កដានេះថា លោកមិនជឿថា ការអំពាវនាវរបស់មេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក សម រង្ស៊ី ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិប្រឆាំងជាមួយរដ្ឋាភិបាលកម្ពុជា ដូចនៅប្រទេសភូមា មិនមានប្រសិទ្ធភាព និងយកជាការបានទេ គឺគ្រាន់តែជាការអំពាវនាវមួយឱ្យមានការចាប់អារម្មណ៍តែប៉ុណ្ណោះ។ ពីព្រោះការអំពាវនាវនេះ មិនមែនជាលើកទី១ ទេ គឺច្រើនលើកហើយ។ ដូចជាការអំពាវនាវឱ្យកងប្រដាប់អាវុធបែរកាណុង។ អំពាវនាវឱ្យប្រឆាំងជាមួយនឹងរដ្ឋាភិបាល ប៉ុន្តែការអំពាវនាវនេះ វាគ្មានប្រសិទ្ធភាពនោះទេ។ អ្នកនាំពាក្យដដែលបញ្ជាក់ថា អ្វីដែល សម រង្ស៊ី អំពាវនាវ គឺវាខុសទៅនឹងអ្វីដែលជាប្រក្រតីភាពរបស់កម្ពុជា ពីព្រោះរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ក្នុងរយៈពេលកន្លងមកតាំងពីឆ្នាំ១៩៩៣រហូតមកដល់ពេលនេះនៅតែប្រក្រតីភាព គឺការបោះឆ្នោតទៀងទាត់ ហើយការជ្រើសរើសរបស់នាយករដ្ឋមន្ត្រី ឬក៏រាជរដ្ឋាភិបាល គឺតាមរយៈប្រជាពលរដ្ឋមិនមែនតាមរយៈអ្នកនយោបាយទេ។ ដូច្នេះបើប្រៀបធៀបរវាងសម្តេចចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាមួយ សម រង្ស៊ី ហើយការលើកឡើងរបស់…
-
អ្នកវិភាគ និងអ្នកនាំពាក្យ៖ការអំពាវនាវរបស់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ គឺជាការស្រមើស្រមៃ
ភ្នំពេញៈ អ្នកវិភាគ និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅការអំពាវនាវរបស់មេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក ទណ្ឌិត សម រង្ស៊ី ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិប្រឆាំងជាមួយរដ្ឋាភិបាលកម្ពុជាដូចនៅប្រទេសភូមានោះ គឺគ្រាន់តែការស្រមើស្រមៃដែលមិនអាចក្លាយជាការពិតបាននោះទេ ពីព្រោះបរទេស ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្មានអ្នកណាគាំទ្រទេ។ រាជរដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រាន់ក្នុងការទប់ស្កាត់ក៏ដូចជាបង្ក្រាបរាល់សកម្មភាព ឬចលនាណាដែលខុសច្បាប់។ ពីក្រៅប្រទេសទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា សហគមន៍អន្តរជាតិ និងកងទ័ពកម្ពុជា នឹងគាំទ្រដល់រដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលបង្កើតដោយពលរដ្ឋ និងដឹកនាំដោយអ្នកប្រជាធិបតេយ្យ ដូចករណី នៅប្រទេសភូមា។ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១៩ ខែកក្កដានេះថា ការចង់បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់ទណ្ឌិតរត់ចោលស្រុក គឺយកតាមភូមា មិនត្រឹមត្រូវទេ ពីព្រោះសភាពការណ៍នៅភូមា និងកម្ពុជាខុសដូចគ្នាមេឃ និងដី។ វាអត់ដូចគ្នាទេ។ ដោយសារតែមនុស្សនេះអត់ការងារធ្វើ ចេះតែនឹកស្រមើស្រមៃទៅ ការស្រមើស្រមៃរបស់ទណ្ឌិតរត់ចោលស្រុកនេះ អត់បានការទេ ពីព្រោះប្រជាពលរដ្ឋ កងទ័ព នគរបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនេះ គ្មានអ្នកទៅតាមទណ្ឌិតរូបនោះទេ។ វាគ្រាន់តែជាការស្រមើស្រមៃដែលមិនអាចក្លាយជាការពិតបាន។ ឯកឧត្តមបានបញ្ជាក់ថា…