-
លោកបណ្ឌិត សេក សុជាតិ ៖ សាលក្រមរបស់តុលាការបារាំងបានស្រាយនូវរាល់ចម្ងល់ក៏ដូចជាការចោទប្រកាន់នានាទៅលើសម្តេចតេជោ ហ៊ុន សែន ក្នុងករណីមរណភាពឯកឧត្តម ហុក ឡង់ឌី

ភ្នំពេញ៖លោកបណ្ឌិត សេក សុជាតិ អ្នកវិភាគបានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៣ ខែតុលាឆ្នាំ២០២២នេះថា សាលាដំបូងទីក្រុងប៉ារីស ប្រទេសបារាំង តាមរយៈសាលក្រមចុះថ្ងៃទី១០ ខែតុលា បានទាត់ចោលការចោទប្រកាន់របស់លោក សម រង្ស៉ី លើសម្តេចតេជោ ហ៊ុន សែន ទាក់ទងមរណភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ គឺជាការផ្តល់ភាពស្អាតស្អំ និងយុត្តិធម៌ដល់សម្តេចតេជោ ហ៊ុន សែន ហើយសាលក្រមរបស់ តុលាការបារាំង គឺបានស្រាយនូយរាល់ចម្ងល់ ក៏ដូចជាការចោទប្រកាន់នានាទៅលើសម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់បានកើតឡើងនៅក្នុងសង្គមកម្ពុជានាពេលកន្លងមកនេះ។ ការណ៍ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីប្តឹងលោកសម រង្ស៊ី នៅប្រទេសបារាំងក៏ជាហេតុផលល្អមួយដែរ ពីព្រោះមានការស្រាយបំភ្លឺអំពីបញ្ហានៃមរណភាពរបស់ឯកឧត្តម ហុក ឡង់ឌី គឺមិនមានការពាក់ព័ន្ធជាមួយសម្តេចតេជោហ៊ុនសែននោះទេ។សាលក្រមនេះនឹងបញ្ចប់ជម្លោះផ្ទៃក្នុងនយោបាយមួយនៅកម្ពុជាពាក់ព័ន្ធជាមួយនឹងមរណភាពរបស់ឯកឧត្តម ហុក ឡង់ឌី ។ លោកបណ្ឌិត សេក សុជាតិ បានបញ្ជាក់ថា “ការសម្រេចរបស់តុលាការបារាំង គឺជារឿងដ៏ល្អហើយអាចស្រាយនូវចម្ងល់ ហើយក៏ដូចជាការចោទប្រកាន់នានាដែលធ្លាប់បានកើតឡើងនៅក្នុងសង្គមកម្ពុជារបស់យើងដោយសារមរណភាពរបស់ឯកឧត្តមហុកឡង់ឌី។ឧប្បត្តិហេតុនេះត្រូវបានគេទម្លាក់ទៅក្នុងនយោបាយកម្ពុជាហើយអ្នកនយោបាយក៏បានយកមកធ្វើជាមូលហេតុនៅក្នុងការ ឬនៅក្នុងការដាក់បន្ទុកទៅខាងភាគីម្ខាងជាពិសេសកន្លងមកមានការទម្លាក់កំហុសទៅលើសម្តេចេជោនាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំរាជរដ្ឋាភិបាល។យើងយល់ឃើញថា ការប្តឹងផ្តល់គ្នានៅស្រុកបារាំងនេះ ក៏ជាហេតុផលមួយល្អដែរ ដែលមានការស្រាយបំភ្លឺអំពីបញ្ហានៃមរណភាពរបស់ឯកឧត្តម ហុក…
-
កម្ពុជារាយការណ៍ពីវឌ្ឍនភាពនិងសមិទ្ធផលនានារបស់ខ្លួន ក្នុងវិស័យសិទ្ធិមនុស្សនាកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបញ្ចប់សម័យប្រជុំលើកទី៥១ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំសរុបចំនួន ៥៣ និងបានអនុម័ត សេចក្តីសម្រេចចិត្តចំនួន ៤១ ពាក់ព័ន្ធនឹងរបៀបវារៈតាមប្រធានបទ និងប្រទេសជាក់លាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំរយៈពេលបួនសប្តាហ៍ (ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២) ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានទ្បើងថ្លែងបទអន្តរាគមន៍សរុប ២៥លើក ដែលបានលាតត្រដាងពីវឌ្ឍនភាពនិងសមិទ្ធផលរបស់កម្ពុជា លើកិច្ចការសិទ្ធិមនុស្សជាច្រើនវិស័យ រួមទាំងសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានចំនួនបីផងដែរ។ ខាងក្រោមនេះគឺជាខ្លឹមសារសំខាន់ៗខ្លះ ដកស្រង់ចេញពីបទអន្តរាគមន៍របស់កម្ពុជា៖• ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ កម្ពុជាបានអនុវត្តកម្មវិធីគាំពារសង្គមជាច្រើនជួយដល់ស្ត្រី កម្មករ-បុគ្គលិកព្យួរកិច្ចសន្យាការងារ និងក្រុមងាយរងគ្រោះ។ ក្នុងនោះរួមមាន “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ” ដែលបានរួមចំណែកដល់ការបន្ថយភាពក្រីក្រក្នុងអត្រា ២,៧% ក្នុងឆ្នាំ២០២០ និង ៣,៤% ក្នុងឆ្នាំ២០២១។• កម្ពុជាបានខិតខំប្រឹងប្រែង…
-
រដ្ឋសភានឹងប្រជុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តយល់ព្រម សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។ អង្គប្រជុំក៏បានអនុម័តកាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទី ដោយមានរបៀបវារៈការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ យោងតាមលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី…
-
លោក ឌី វិជ្ជា : ល្មមដល់ពេលដែលលោក សម រង្ស៉ីរៀនធ្វើជាមនុស្សមានសតិបញ្ញាស្មារតីគ្រប់គ្រាន់ម្នាក់ហើយ!!!

ភ្នំពេញ៖ កូនប្រុសរបស់នាយឧត្តមសេនីយ៍ ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ គឺលោក ឌី វិជ្ជាបាន អំណរគុណយ៉ាងជ្រាលជ្រៅចំពោះតុលាការបារាំង ពិសេសក្រុមមេធាវីប្រទេសកម្ពុជា និងក្រុមមេធាវីប្រទេសបារាំង ដែលបានបំពេញភារកិច្ចជោគជ័យក្នុងការនាំយកភាពសច្ចៈ និងស្អាតស្អំ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរូបលោក ពាក់ព័ន្ធនឹងការចោទប្រកាន់ ញុះញង់របស់ទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី។ យោងតាមសារលិខិតមួយរបស់លោក ឌី វិជ្ជា គឺបានបញ្ជាក់ថា ក្នុងនាមខ្លួនលោកជាកូនប្រុសរបស់អតីតអគ្គស្នង ការនគរបាលជាតិនាយឧត្តមសេនីយ៍ហុកឡងឌីថ្ងៃនេះសូមឆ្លៀតឱកាសជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា បន្ទាប់ពីការរង់ចាំអស់រយៈពេល០៣ឆ្នាំ គឺចាប់តាំងពីអំឡុងខែមិថុនា ឆ្នាំ២០១៩ដែលលោកបាន ពិភាក្សាជាមួយមេធាវី ដើម្បីប្ដឹងបុគ្គល សម រង្ស៉ី ចំពោះការនិយាយផ្សព្វផ្សាយព័ត៌មានប្រឌិតអំពីមូលហេតុនៃការ សម្លាប់របស់ឪពុកបង្កើតរបស់លោករួមទាំងការលើកឡើងថាលោកមានរៀបចំផែនការសងសឹកដែលជាគំនិតដ៏រវើរវាយរបស់ សម រង្ស៉ី ខ្លួនឯងនោះ ការប្រឌិតរឿងដែលមានលក្ខណៈញុះញង់ និងចរិតនយោបាយរបស់ សម រង្ស៉ី ជាច្រើនឆ្នាំកន្លងមកនេះ ត្រូវបានសាលាដំបូងទីក្រុងប៉ារីស ប្រទេសបារាំង តាមរយៈសាលក្រមចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ទាត់ចោលការអះអាងរបស់ សម រង្ស៉ី ដែលគ្មានភស្តុតាងជាក់លាក់។ ជាមួយគ្នានេះ…
-
អ្នកវិភាគចៅចាក់ស្មុក៖សាលក្រមតុលាការបារាំងផ្តល់យុត្តិធម៌និងភាពស្អាតស្អំដល់ថ្នាក់ដឹកនាំកម្ពុជា និងវាយបំបាក់មុខក្រុមជនក្បត់ជាតិនៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ទោះបីជាទណ្ឌិតសមរង្ស៊ីនិងបក្ខពួកខិតខំលាក់បាំងភាពអាម៉ាស់របស់ខ្លួនលើសំណុំរឿងបរិហារកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ឌី វិជ្ជា នៅចំពោះមុខការសម្រេចរបស់តុលាការ ប្រទេសបារាំងយ៉ាងណាក៏ដោយ តែការពិតនៅតែជាការពិត។ ការពិតដែលតុលាការប្រទេសបារាំងដែលជាស្រុកកំណើតទី២ របស់ទណ្ឌិត សម រង្ស៊ី តាមរយៈ សាលក្រមរបស់ខ្លួន បានរកឃើញថា សម្តេចតេជោ ហ៊ុន សែនមិនមានការជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ឯកឧត្តម ហុក ឡង់ឌី និងជា វិជ្ជា ហើយពាក្យពេចន៍ចោទប្រកាន់ទាំងអស់របស់ទណ្ឌិត សម រង្ស៊ី គឺជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងបានរកឃើញការពិតថា ទណ្ឌិត សម រង្ស៊ី ពិតជាបានប្រព្រឹត្តអំពើបរិហារកេរ្តិ៍ប្រាកដមែន។ ប៉ុន្តែដោយយោងតាមមាត្រា ១០នៃអនុសញ្ញាអឺរ៉ុប ស្តីពីសិទ្ធិមនុស្សដែលលើកឡើងពីវិសមាមាត្ររវាងដើមបណ្តឹងរដ្ឋប្បវេណីគឺសម្តេចតេជោនាយករដ្ឋមន្ត្រីនិងជនជាប់ចោទសមរង្ស៊ីជាប្រជាពលរដ្ឋធម្មតានោះតុលាការបារាំងបានសម្រេចអនុគ្រោះឱ្យសម រង្ស៊ី រួចផុតពីបទចោទប្រកាន់ទាំងពីរ ដែលប្តឹងដោយសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ឌី វិជ្ជា។ នេះគឺជាការយោគយល់ដោយស្របទៅលើគោលការណ៍សិទ្ធិមនុស្សតែប្រសិនបើតុលាការមិនលើកឡើង ពីវិសមាមាត្ររវាងដើមបណ្តឹងរដ្ឋប្បវេណី និងជនជាប់ចោទទេ ម្ល៉េះ សម រង្ស៊ីនឹងត្រូវទទួលរង នូវការផ្តន្ទាទោសស្រេចបាត់ទៅ ហើយ ព្រោះតុលាការបានរកឃើញថា «ការចោទប្រកាន់ថាសម្តេច ហ៊ុន សែន…
-
កងទ័ពជើងគោក គាំទ្រការកាត់ក្តីរបស់តុលាការបារាំងផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេចតេជោ

ភ្នំពេញ៖ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមសម្តែងនូវការគាំទ្រនិងអបអរសាទរក្នុងសេចក្តីរំភើបរីករាយប្រកបដោយមោទកភាពខ្ពស់ក្នុងឱកាសដែលតុលាការប្រទេសបារាំងសភាទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស បានបញ្ជាក់ក្នុងសំអាងហេតុនៃសាលក្រមនាថ្ងៃទី១០ខែតុលាឆ្នាំ២០២២ ផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេចតេជោជាទីគោរពដ៏ខ្ពង់ខ្ពស់និងបានរកឃើញការពិតថាសមរង្ស៊ីពិតជាបានប្រព្រឹត្តអំពើ បរិហារកេរ្ដិ៍ចំពោះ សម្តេចតេជោ ពិតប្រាកដមែន។ ក្នុងលិខិតចូលរួមអបអររបស់កងទ័ពជើងគោកនៅថ្ងៃទី១២ខែតុលានេះបានបញ្ជាក់ទៀតថាសាលក្រមរបស់តុលាការបារាំងនេះ បានបង្ហាញនូវភាពជោគជ័យរបស់ សម្តេចតជោ ដែលទទួលបានការសម្រេចមួយសមស្របតាមបំណងប្រាថ្នារបស់ សម្ដេចតេជោ ដែលចង់ បាននូវយុត្តិធម៌ និងភាពស្អាតស្អំនេះ និងទាត់ចោលការថ្លែងមូលបង្កាច់របស់ជនជាប់ចោទ សម រង្ស៊ី។ ចំពោះបុគ្គល សម រង្ស៊ី វិញត្រូវរងភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយតុលាការបានបញ្ជាក់ថា ពាក្យពេចន៍របស់ខ្លួនគឺការចោទ ប្រកាន់ ដោយគ្មានភស្តុតាង និងជាការបរិហារកេរ្ដិ៍ ហើយត្រូវបង់ខាតចំពោះរាល់ការចំណាយទាំងអស់។ ជាថ្មីម្តងទៀត ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើងគោក សូមប្ដេជ្ញាចូលរួមគាំទ្រ ការពារ និងសូមប្រឆាំងដាច់ ខាតចំពោះជនអគតិទាំងឡាយណាដែលមានបំណងយាយី បំពានដល់ច្បាប់ ដល់សុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍរបស់សង្គម និងសូមលើកហត្ថប្រណម្យ ឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកបុណ្យបារមីគ្រប់ទិសទី ព្រមទាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយការពារថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យជូន…
-
ឯកឧត្តម ស សុខា៖ សម រង្ស៊ី បំភាន់មហាជន ខណៈតុលាការបារាំងដែលលោកមានសញ្ជាតិ ផ្តល់យុត្តិធម៌ជូនសម្តេចតេជោ

ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសរសេរសារនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ផ្ញើទៅកាន់លោក សម រង្ស៊ី ដោយដាក់ចំណងជើងថា “លោក សម រង្ស៊ី បំភាន់មហាជន ខណៈតុលាការបារាំង ដែលលោកមានសញ្ជាតិ ផ្តល់យុត្តិធម៌ជូនសម្តេចតេជោ” ។ សាររបស់ឯកឧត្តម ស សុខា នេះធ្វើឡើងបន្ទាប់ពីតុលាការប្រទេសបារាំង ច្រានចោលការចោទប្រកាន់របស់លោក សម រង្ស៊ី និងផ្តល់យុត្តិធម៌ ក៏ដូចជាភាពស្អាតស្អំជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ។ ឯកឧត្តម ស សុខា បានសរសេរថា លោក សម រង្ស៊ី បំភាន់មហាជន ខណ:តុលាការបារាំង ដែលលោកមានសញ្ជាតិ ផ្ដល់យុត្តិធម៌ជូនសម្ដេចតេជោ! ជាថ្មីម្ដងទៀត លោក សម រង្ស៊ី បានបន្តបន្សល់ទុកនូវរឿងអាម៉ាស់ក្នុងប្រវត្តិសាស្រ្តនយោបាយកម្ពុជា ជាពិសេសស្រមោលខ្មៅអន្ទោលតាមប្រាណ តវង្សត្រកូល។…
-
បែកធ្លាយសារសំឡេងសំខាន់របស់លោក សុន ឆ័យ និងស ឡុងដេត រឿងមិនចងសម្ព័ន្ធភាពជាមួយគណបក្សផ្សេង

ភ្នំពេញ៖ បែកធ្លាយសារសំឡេងសំខាន់របស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និងលោក ស ឡុងដេត មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ដែលបានលើកឡើងទាក់ទងការចូលរួមរបស់គណបក្សនយោបាយដទៃបានត្រឹមតែចូលទេ តែកុំចងសម្ព័ន្ធ ហើយគណបក្សភ្លើងទៀន ផ្តល់តែតួនាទីជាទីប្រឹក្សាជាន់ខ្ពស់ដល់លោក គង់ គាំ តែប៉ុណ្ណោះ។ សំឡេងបែកធ្លាយនេះ ត្រូវបានចែកចាយនៅលើហ្វេសប៊ុកនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ។ តាមរយៈសារសំឡេងនោះ គឺលោក សុន ឆ័យ បាននិយាយថា “…កិច្ចសហការជាមួយគណបក្សដទៃ គ្រាន់តែក្រេបយកចំណុចខ្វះខាតមកអនុវត្តគោលនយោបាយរបស់គណបក្សភ្លើងទៀន។ ក្នុងនោះការចូលរួមរបស់គណបក្សដទៃ បានត្រឹមតែចូលទេ តែកុំចងសម្ព័ន្ធ”។ ការលើកឡើងរបស់លោក សុន ឆ័យ ធ្វើឡើងកាលពីអំឡុងថ្ងៃទី៨-១០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈនាយក ក្រុមការងារ និងក្រុមប្រតិបត្តិ២៥ រាជធានី-ខេត្ត នៅខេត្តសៀមរាប ដឹកនាំដោយលោក ទាវ វណ្ណុល និងលោក សុន ឆ័យ។ ចំណែកសារសំឡេងរបស់លោក ស ឡុងដេត បាននិយាយថា “ស្ថានការណ៍នយោបាយ យើងដឹងហើយថា មួយរយៈចុងក្រោយនេះ…
-
អតីតថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ក្នុងសំណុំរឿងប្តឹងទណ្ឌិត សម រង្ស៊ី ពីបទបរិហាកេរ្តិ៍

ភ្នំពេញ៖ លោក ខឺយ ស៊ីនឿន និងលោក ជីវ កត្តា អតីតប្រធាន និងអនុប្រធានគណបក្ស ខ្មែរស្រឡាញ់ជាតិ និងអតីតសមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ បានចូលរួមសម្តែងនូវអំណរសាទរ និងសេចក្តីសោមន្សរីករាយក្រៃលែង ក្នុងឱកាសដែលសភាទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស បានបញ្ជាក់យ៉ាង ច្បាស់នៅក្នុងសេចក្តីសំអាងហេតុនៃសាលក្រមក្នុងសំណុំរឿងបរិហាកេរ្តិ៍ប្ដឹងទណ្ឌិត សម រង្ស៊ី ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២២ បានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំស្អំ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោក ខឺយ ស៊ីនឿន និងលោក ជីវ កត្តា បានបញ្ជាក់ថា ការសម្រេចរបស់តុលាការបារាំងនេះ បានបង្ហាញយ៉ាងច្បាស់នូវភាពជោគជ័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទទួលបាននូវការសម្រេចមួយសមតាមសេចក្ដីបំណងប្រាថ្នារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលចង់បានយុត្តិធម៌ និងភាពស្អាតស្អំ ដែលក្រុមប្រឆាំងតែងតែចោទប្រកាន់មកលើរូបសម្តេចអគ្គមហាសេនាបតីតេជោ កន្លងមក៕ដោយ៖ពលជ័យ
-
សេចក្តីប្រកាសព័ត៌មានរបស់មេធាវីបារាំងការពារក្តីរឿងបរិហាកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ មេធាវីបារាំងការពារក្តីរឿងបរិហាកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញពីការសម្រេចរបស់តុលាការបារាំង ដោយអះអាងថា អ្វីដែលលើកឡើងដោយ សម រង្ស៉ី មិនមានការពិតនោះឡើយ។ សេចក្តីប្រកាសព័ត៌មានដែលផ្សព្វផ្សាយដោយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២នេះ បានលើកឡើងបង្ហាញនូវសេចក្តីសន្និដ្ឋានសំខាន់ៗមួយចំនួនមកបង្ហាញថា «ការចោទប្រកាន់ថា លោក ហ៊ុន សែន ជាអ្នកបង្គាប់បញ្ញាឱ្យមានការធ្វើឃាត ដែលមានចរិតនយោបាយទាំង២ករណីខាងលើ និង ថាបានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើឃាតនេះ គឺជាការធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី (លោក ហ៊ុន សែន) (…)។ ដូច្នេះ ការនិយាយចោទប្រកាន់នេះ ត្រូវចាត់ទុកថាជាការបរិហាកេរ្តិ៍លោក ហ៊ុន សែន(…)»។សូមអានសេចក្តីប្រកាសព័ត៌មានរបស់មេធាវីបារាំងការពារក្តីរឿងបរិហាកេរ្តិ៍សម្តេចតេជោ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖