Category: Politico 360

  • ថ្ងៃទី​២៦-២៧ ខែកក្កដា ​បន្ត​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ី​-​អឺរ៉ុប​លើក​ទី​២ ស្ដីពី​ការស្ដារ​ឡើងវិញ​នៃ​សង្គម​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​កូ​វីដ​-១៩ ដែលជា​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​

    ថ្ងៃទី​២៦-២៧ ខែកក្កដា ​បន្ត​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ី​-​អឺរ៉ុប​លើក​ទី​២ ស្ដីពី​ការស្ដារ​ឡើងវិញ​នៃ​សង្គម​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​កូ​វីដ​-១៩ ដែលជា​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​

    ​ភ្នំពេញ: កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ី​-​អឺរ៉ុប​លើក​ទី​២ ​ស្ដីពី​ការស្ដារ​ឡើងវិញ​នៃ​សង្គម​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​កូ​វីដ​-១៩ ដែលជា​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​នឹង​បន្ត​កិច្ចពិភាក្សា​លើ​បញ្ហា​នៅ​សេសសល់​មួយចំនួនទៀត​របស់ខ្លួន​នៅ ថ្ងៃទី​២៦-២៧ ខែកក្កដា​ខាងមុខ បន្ទាប់ពី​បាន​ប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​រួចមកហើយ​កាលពី​ថ្ងៃទី​៧ និង​ថ្ងៃទី​៩ ខែកក្កដា។​ កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ី​-​អឺរ៉ុប​លើក​ទី​២នេះ ​មានការ​ចូលរួម​ពី​ដៃគូ ASEM ទាំង​៥៣​ប្រទេស​ និង​ស្ថាប័ន ដឹកនាំ​ដោយ​ឯកឧត្តម លុយ ដា​វីត រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​អនុប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ធ្វើជា​សហប្រធាន​ជាមួយ​សហភាព​អឺរ៉ុប (EU)​។ ​ឯកឧត្តម លុយ ដា​វីត បាន​មានប្រសាសន៍ប្រាប់ AMS កាលពី​យប់​ថ្ងៃទី​៩ ខែកក្កដាថា ​កិច្ចប្រជុំ​កិច្ចប្រជុំ​ឧ​ត្ត​ម មន្ត្រី​អាស៊ី​-​អឺរ៉ុប​លើក​ទី​២​កាលពី​រសៀល​ថ្ងៃទី​៩​ខែកក្កដា​ បាន​ពិភាក្សា​ទៅលើ​ខ្លឹមសារ​លើ​សេចក្តីព្រាង​សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ ស្ដីពី​ការស្ដារ​ឡើងវិញ​នៃ​សង្គម​-​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​កូ​វីដ​-១៩ ដែលជា​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​។ កិច្ចប្រជុំ​នឹង​បន្តទៅ​ថ្ងៃទី​២៦-២៧ ខែកក្កដា​ខាងមុខនេះ ដើម្បី​បន្ត​ពិភាក្សា​ដែល​នៅ​សេសសល់​មួយចំនួនទៀត​។​ ​ឯកឧត្តម​បាន​បន្តថា កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ី​-​អឺរ៉ុប​លើក​ទី​២ គឺមាន​រយៈពេល​២​ថ្ងៃ នៅ​ថ្ងៃទី​៧ និង​ថ្ងៃទី​៩ ខែកក្កដា ដោយបាន​ពិភាក្សា​លើ​សេចក្តីព្រាង​សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ស្ដីពី​ការស្ដារ​ឡើងវិញ​នៃ​សង្គម​-​សេដ្ឋកិច្ច​ក្រោយ ជំងឺ​កូ​វីដ​-១៩ ដែលជា​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​។ ឯកសារ​ដ៏​សំខាន់​នេះ​នឹងត្រូវ​អនុម័ត​ដោយ​ថ្នាក់ដឹកនាំ ASEM ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី១៣ នា​ខែវិច្ឆិកា ឆ្នាំ​២០២១ ខាងមុខនេះ។​ ​ឯកឧត្តម លុយ…

  • មនុស្សជំនិតលោក កឹម សុខា ចាត់ទុកមេទ្ទាមក្រៅច្បាប់ សម រង្ស៊ី ជាមនុស្សទុយ៌សដែលមានចិត្តជាទេវទត្ត

    មនុស្សជំនិតលោក កឹម សុខា ចាត់ទុកមេទ្ទាមក្រៅច្បាប់ សម រង្ស៊ី ជាមនុស្សទុយ៌សដែលមានចិត្តជាទេវទត្ត

    ភ្នំពេញៈ លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បានថ្លែងថា មនុស្សពីរនាក់មិនអាចក្លាយជាមនុស្សតែមួយបានទេ ដោយសារកត្តាធម្មជាតិ។ មនុស្សពីរនាក់ ឬច្រើននាក់អាចយល់ព្រមលើគោលការណ៍រួម ប៉ុន្តែបើសិនជាមនុស្សម្នាក់មិនគោរពគោលការណ៍រួម គឺគេបានដើរចេញពីក្រុមរួចទៅហើយ។ បើទោះបីជាមិននិយាយចំឈ្មោះ ប៉ុន្តែគេអាចដឹងថា គឺសំដៅទៅកាន់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី និងបក្ខពួករបស់ខ្លួន។ តាមរយៈហ្វេសប៊ុកលោក មុត ចន្ថា បានលើកឧទាហរណ៍ពន្យល់ថា មនុស្សពីរនាក់ប្រកាសដាក់ខ្លួននៅក្រោមច្បាប់ដោយមិនគិតថា ច្បាប់ល្អ ឬអាក្រក់ ឬមានចេតនាបែបណាឡើយ ប៉ុន្តែក្រោយមកមនុស្សម្នាក់បានរំលោភច្បាប់ និងបានក្លាយជាជនល្មើសច្បាប់ ដូច្នេះមនុស្សទាំងពីរបានចែកខ័ណ្ឌគ្នាដាច់ស្រឡះ គឺម្នាក់ជាជនរគោរពច្បាប់ និងម្នាក់ទៀតជាជនល្មើសច្បាប់។ មិនអាចជាមនុស្សតែមួយ ឬមនុស្សមានគោលការណ៍រួមតែមួយទៀតឡើយ។ លោកបន្តថា មនុស្សម្នាក់ដើរចេញពីគោលការណ៍រួមក្លាយខ្លួនជនល្មើសច្បាប់ ប៉ុន្តែនៅតែអះអាងជាដៃគូស្មោះត្រង់ ឬជាមនុស្សតែមួយ គឺមានចេតនាបំផ្លាញមនុស្សម្នាក់ទៀត តាមរយៈការអូសទាញឱ្យមកគាំទ្រ និងការពារអំពើល្មើសច្បាប់ និងមានទោសជាមួយខ្លួន ក្នុងឋានៈជាសហចារីក្នុងបទល្មើស។ មនុស្សបែបនេះត្រូវបានគេចាត់ទុកថា ប្រភេទមនុស្សទុច្ចរិត ឬមនុស្សបេះដូងខ្មៅ ឬដៃគូទុយ៌ស។ ការលើកឡើងរបស់លោក មុត ចន្ថា ខាងលើនេះ គឺចង់បញ្ជាក់ទៅទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី…

  • អ្នកនាំពាក្យក្រសួងផែនការ៖អ្នករងគ្រោះក្រោយការបិទខ្ទប់, ឆ្លងជំងឺកូវីដ១៩ និងមរណភាពប្រមាណ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

    អ្នកនាំពាក្យក្រសួងផែនការ៖អ្នករងគ្រោះក្រោយការបិទខ្ទប់, ឆ្លងជំងឺកូវីដ១៩ និងមរណភាពប្រមាណ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

    ភ្នំពេញៈ ឯកឧត្តម ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានមានប្រសាសន៍ប្រាប់ AMS កាលពីល្ងាចថ្ងៃទី៨ ខែកក្កដា នេះថា ជាលទ្ធផលក្រសួងផែនការបានរកឃើញគ្រួសារដែលមានការលំបាកផ្នែកជីវភាព និងសម្ភាសន៍ជាប់ ដើម្បីទទួលប្រាក់ឧបត្ថម្ភក្នុងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់នេះ មានទាំង៣តំបន់ គឺរាជធានីភ្នំពេញ ក្រុងតាខ្មៅ នៃខេត្តកណ្តាល និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ នៅទូទាំងប្រទេសបន្ថែមលើដំណាក់កាលទី១ ដែលកំពុងបើកប្រាក់ ជាលទ្ធផលបានរកឃើញក្នុងដំណាក់កាលទី២ មានចំនួនសរុបជាង៥ម៉ឺន៩ពាន់គ្រួសារ ដែលស្មើនឹងចំនួនប្រជាជនសរុបចំនួនប្រមាណជាង ១៩ម៉ឺននាក់។ អ្នកនាំពាក្យក្រសួងផែនការបានបញ្ជាក់ថា “ទាំងពីរដំណាក់កាលនេះ យើងរកឃើញសរុបមានចំនួនប្រមាណជា១២ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនសរុបប្រមាណជា៤០ម៉ឺននាក់ ដែលត្រូវបានទទួលបានឧបត្ថម្ភពីរាជរដ្ឋាភិបាល។ យើងទទួលបានគោលការណ៍ឱ្យស្វែងរកគ្រួសារដែលមានបញ្ហាជីវភាពបន្ថែមទៀត ដើម្បីទទួលប្រាក់ឧបត្ថម្ភពីកម្មវិធីជំនួយសង្គមនេះ។ សូមឱ្យគ្រួសារដែលមានបញ្ហាជីវភាពផ្សេងៗ អាចទៅដាក់ពាក្យស្នើសុំនៅឃុំ សង្កាត់ ដើម្បីសម្ភាសន៍បាន”។ រីឯក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសពីការចាប់ផ្តើមបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភក្នុងដំណាក់កាលទី២ ក្រោម “កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគួ្រសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១”…

  • អង្គការសហព័ន្ធសន្តិភាពសកល ស្នើសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពម្ចាស់ពានរង្វាន់ “សន្តិភាពស៊ុនហាក់”

    អង្គការសហព័ន្ធសន្តិភាពសកល ស្នើសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពម្ចាស់ពានរង្វាន់ “សន្តិភាពស៊ុនហាក់”

    ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ត្រូវបានអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្នើជាបេក្ខភាពម្ចាស់ពានរង្វាន់ “សន្តិភាពស៊ុនហាក់” បន្ទាប់ពីពិនិត្យឃើញថា សម្តេចតេជោជាឥស្សរជនមួយរូប ដែលបានប្រឹងប្រឹងក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងរួមចំណែកក្នុងកសាងសន្តិភាពនៅក្នុងតំបន់ផងដែរ។ សំណើស្នើសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពម្ចាស់ពានរង្វាន់ “សន្តិភាពស៊ុនហាក់” នេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំមួយរវាងសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាជាមួយថ្នាក់ដឹកនាំអង្គការសហព័ន្ធសន្តិភាពសកល តាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ។ នៅក្នុងជំនួបនេះ បានពិភាក្សាទៅការរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការសហព័ន្ធសន្តិភាពសកល ដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោមប្រធានស្តីពី«សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។ ក្រៅពីការជជែកលើការងាររៀបចំកិច្ចប្រជុំនេះ អង្គការសហព័ន្ធសន្តិភាពសកល ក៏បានស្នើសុំការអនុញ្ញាតសម្តេចតេជោ អញ្ជើញជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំនេះផងដែរ។ អង្គការសហព័ន្ធសន្តិភាពសកល ក៏បានស្នើសុំដាក់បេក្ខភាពសម្តេចតេជោ ហ៊ុន ជាម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់»។ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកព័ត៌មាននៅក្រោយកិច្ចប្រជុំថា សម្តេចតេជោ ហ៊ុន សែន បានឯកភាពទៅលើប្រធានបទស្តីពី«សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» ដែលជាប្រធានបទមួយដ៏មានសារសំខាន់សម្រាប់ឆ្លើយតបស្ថានការណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនាពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានយល់ព្រមនឹងសំណើអញ្ជើញជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំ និងការដាក់សម្តេចជាបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់» ផងដែរ។ សូមបញ្ជាក់ថា ពានរង្វាន់សន្តិភាពស៊ុនហាក់…

  • កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី២ ស្ដីពីការស្ដារឡើងវិញនៃសង្គម-សេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា

    កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី២ ស្ដីពីការស្ដារឡើងវិញនៃសង្គម-សេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា

    ភ្នំពេញ : ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ កាលពីរសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ ធ្វើជាសហប្រធានជាមួយសហភាពអឺរ៉ុប (EU) ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី២ ដោយមានការចូលរួមពីដៃគូ ASEM ទាំង៥៣ប្រទេស និងស្ថាប័ន។ ឯកឧត្តម លុយ ដាវីត បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី៨ ខែកក្កដា នេះថា កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី២ គឺមានរយៈពេល២ថ្ងៃ នៅថ្ងៃទី៧-៩ ខែកក្កដា ឆ្នាំ២០២១ បានពិភាក្សាលើសេចក្តីព្រាងសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីការស្ដារឡើងវិញនៃសង្គម-សេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា។ ឯកសារដ៏សំខាន់នេះ នឹងត្រូវអនុម័តដោយថ្នាក់ដឹកនាំ ASEM ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២១ បន្ទាប់ពីការពន្យារពេលដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម លុយ ដាវីត បានបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពកំណត់យកកាលបរិច្ឆេទថ្មី…

  • សម្តេចក្រឡាហោមអំពាវនាវដល់កម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋបន្តចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន

    សម្តេចក្រឡាហោមអំពាវនាវដល់កម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋបន្តចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន

    ភ្នំពេញ : សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល បានអំពាវនាវចំពោះកម្លាំងអនុវត្តច្បាប់ទាំងអស់ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីឱ្យប្រទេសជាតិយើងអាចកាត់បន្ថយគ្រោះថ្នាក់ដោយគ្រឿងញៀន នឹងឈានទៅគ្មានគ្រឿងញៀន តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍។ ការអំពាវនាវរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច។ សម្តេចក្រឡាហោម ស ខេង បានបន្តថា ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍គឺ៖ កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ ត្រូវរាយការណ៍…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា-រដ្ឋមន្រ្តីការបរទេស និងកិច្ចការនារីអូស្ត្រាលី ជួបគ្នាតាមទូរស័ព្ទពិភាក្សាលើកិច្ចការសំខាន់បន្ទាន់មួយចំនួន

    រដ្ឋមន្ត្រីការបរទេសកម្ពុជា-រដ្ឋមន្រ្តីការបរទេស និងកិច្ចការនារីអូស្ត្រាលី ជួបគ្នាតាមទូរស័ព្ទពិភាក្សាលើកិច្ចការសំខាន់បន្ទាន់មួយចំនួន

    ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបវត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេស និងកិច្ចការនារីអូស្ត្រាលី លោកស្រី ម៉ារីស ផេន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១  ដើម្បីពិភាក្សាលើកិច្ចការសំខាន់បន្ទាន់ រួមមាន កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ការពង្រឹងភាពជាដៃគូអាស៊ាន-អូស្រ្តាលី និងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន។ នៅជំនួបពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអរគុណអូស្ត្រាលីសម្រាប់ការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា តាមរយៈវេទិកាទ្វេភាគី តំបន់ និងអនុតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីការចូលរួមប្រកបដោយអត្ថន័យរបស់អូស្រ្តាលីជាមួយអាស៊ាន និងបានកោតសរសើរអូស្ត្រាលី ចំពោះការគាំទ្រទាន់ពេលវេលាដល់ប្រទេសកម្ពុជា និងអាស៊ាន ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩។ សម្រាប់ការត្រៀមលក្ខណៈធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនរដ្ឋមន្រ្តីការបរទេស និងកិច្ចការនារីអូស្ត្រាលីអំពីអាទិភាពមួយចំនួន រួមមាន ការខិតខំប្រឹងប្រែង ដើម្បីទទួលបានវឌ្ឍនភាពបន្ថែមទៀតនៅក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងសមាហរណកម្មតំបន់ដែលស្របជាមួយចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ការលើកកម្ពស់ការចូលរួមប្រកបដោយប្រសិទ្ធភាពរបស់ស្រ្តី និងយុវជន នៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងដំណើរការកសាងសហគមន៍ ការពង្រឹងការរួមចំណែកដល់ការថែរក្សាសន្តិភាពរបស់អាស៊ាន។ រដ្ឋមន្រ្តីការបរទេសទាំងពីរបានពិភាក្សាគ្នាលើបញ្ហាសំខាន់បន្ទាន់ ដូចជា កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាបាននូវការស្តារ  សេដ្ឋកិច្ចឡើងវិញឆាប់រហ័ស រួមទាំងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា រួមទាំងការវិវត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។  លោកជំទាវ ម៉ារីស ផេន បានរំលឹកឡើងវិញអំពីការប្តេជ្ញាចិត្តរបស់អូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហការជាមួយប្រទេសកម្ពុជា និងបណ្តារដ្ឋជាសមាជិកអាស៊ាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ដោយគូសបញ្ជាក់អំពីបំណងប្រាថ្នាដ៏មុតមាំរបស់អូស្រ្តាលីក្នុងការពង្រឹងភាពជាដៃគូ អាស៊ាន-អូស្រ្តាលី លោកជំទាវបានអះអាងជាថ្មីនូវការបន្តគាំទ្រដល់មជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងតែវិវត្ត និងសមាហរណកម្មតំបន់។ លោកជំទាវ ម៉ារីស ផេន បានទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ប្រចាំឆ្នាំជាលើកដំបូង នៅខែតុលា ឆ្នាំ២០២១ ហើយនិងបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញលេញសម្រាប់ការរៀបចំដោយជោគជ័យរបស់កម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។   ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះប្រទេសអូស្ត្រាលីដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា តាមរយៈវេទិកាទ្វេភាគី តំបន់ និងអនុតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរប្រទេសអូស្ត្រាលីដែលបានគាំទ្រទាន់ពេលវេលាដល់ប្រទេសកម្ពុជា និងអាស៊ាន ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩។ ឯកឧត្តមបានគូសបញ្ជាក់ថា ការកើនឡើងការចូលរួមប្រកបដោយអត្ថន័យរបស់ប្រទេសអូស្រ្តាលីជាមួយ អាស៊ាន នឹងរួមចំណែកបន្ថែមទៀតយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច សមាហរណកម្មតំបន់ និងការបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់។  ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការធានាឱ្យ សម្រេចបាននូវសមិទ្ធផលប្រសើរក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ជាមួយអាស៊ានទាំងមូលដែលជាគ្រួសារដ៏រឹងមាំ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការដោះស្រាយការប្រឈមនានា ដើម្បីសន្តិភាព ស្ថិរភាព មជ្ឈភាពអាស៊ាន និងការកសាងសហគមន៍។ ឯកឧត្តមបានចែករំលែកអាទិភាពមួយចំនួនសម្រាប់ឆ្នាំក្រោយដែលកម្ពុជាធ្វើជាប្រធានអាស៊ាន រួមមាន ការខិតខំប្រឹងប្រែង ដើម្បីទទួលបានវឌ្ឍនភាពបន្ថែមទៀតនៅក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងសមាហរណកម្មតំបន់ដែលស្របជាមួយចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ខណៈពេលធ្វើការលើចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥លើកកម្ពស់ការ ចូលរួមប្រកបដោយប្រសិទ្ធភាពរបស់ស្រ្តី និងយុវជន នៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងដំណើរ ការកសាងសហគមន៍ ការពង្រឹងការរួមចំណែកដល់ការថែរក្សាសន្តិភាពរបស់អាស៊ាន។  ចំពោះបញ្ហាប្រទេសមីយ៉ាន់ម៉ា ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរបស់ប្រទេសកម្ពុជាក្នុងការធ្វើការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ានដទៃទៀត ដើម្បីគាំទ្រដល់ការវិលត្រឡប់ទៅរកមាគ៌ានៃប្រក្រតីភាព និងការផ្លាស់ប្តូរតាមរយៈប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់អំពីការកោតសរសើររបស់កម្ពុជា ចំពោះជំហាននានាដែលប្រទេសព្រុយណេ ក្នុងនាមប្រធានអាស៊ាននាពេលបច្ចុប្បន្ន កំពុងអនុវត្តតាមការឯកភាពគ្នាជាឯកចន្ឆប្រាំចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។ ឯកឧត្ដម ក៏បានបង្ហាញនូវទំនុកចិត្ត លើកម្លាំងនៃភាពចម្រុះរបស់អាស៊ាន ដើម្បីសម្រេចឱ្យបាននូវដំណោះស្រាយប្រកបដោយសន្តិវិធី តាមរយៈមាគ៌ាអាស៊ាន ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនមីយ៉ាន់ម៉ា និងការកសាងសហគមន៍ អាស៊ាន។ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានពិភាក្សាស៊ីជម្រៅពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហ-ប្រតិបត្តិការទ្វេភាគី ផងដែរ៕ ដោយ:ពលជ័យ

  • អ្នកនាំពាក្យ៖ការរំលឹកឡើងវិញពីព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា គឺជាចេតនាញុះញង់ដុតកំហឹង និងចង់បង្កអស្ថិរភាពសង្គមឡើងវិញ

    អ្នកនាំពាក្យ៖ការរំលឹកឡើងវិញពីព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា គឺជាចេតនាញុះញង់ដុតកំហឹង និងចង់បង្កអស្ថិរភាពសង្គមឡើងវិញ

    ភ្នំពេញ : អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍រំលឹកថា ថ្ងៃ៥-៦កក្កដា ១៩៩៧ បានកន្លងទៅជាង២៤ឆ្នាំរួចហើយ  ហើយការរំលឹកឡើងវិញពីថ្ងៃ៥-៦កក្កដា គឺជាចេតនាញុះញង់ដុតកំហឹងនិងចង់បង្កអស្ថិរភាពសង្គមឡើងវិញ។  ឯកឧត្តមបន្តថា ការរំលឹកឡើងវិញថ្ងៃ៥-៦កក្កដា ជាការអត់ប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ មិនគួរមជ្ឈដ្ឋានប្រឆាំងនឹងក្រុមអមិត្តលើករម្លឹកព្រឹត្តិការណ៍នេះមកវិញទេ។ គឺវាមិនបានចំណេញអ្វីទេ។ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី៧ ខែកក្កដា នេះថាព្រឹត្តិការណ៍ថ្ងៃទីថ្ងៃ៥-៦កក្កដាបានកន្លងហួស២៤ឆ្នាំរួចហើយ ដែលជារយៈកាលមួយវែងបង្គួរហើយ ហើយតាំងពីកើតព្រឹត្តិការណ៍នេះមកត្រូវបានបិទបញ្ចប់តាមរយៈអន្តរជាតិ។ ពីមុនមកហាក់ដូចជាមានការរំជើបរំជួល ពីផ្នែកអន្តរជាតិ ហើយចង់មានការគាបសង្កត់ផ្សេងៗមកលើរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែក្រោយមកយើង​ បានសម្របសម្រួលត្រឹមត្រូវទៅតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ គឺមានការតែងតាំងនាយករដ្ឋមន្ត្រីទី១ រួចមកក៏ប្រក្រតីភាពវិត្រឡប់មកកម្ពុជាវិញហើយបានរៀបចំការបោះឆ្នោតឆ្នាំ១៩៩៨ដែលត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃថា ជាអច្ឆរិយតាមដងទន្លេមេគង្គ ហើយមិនដែលមានការបោះឆ្នោតណាដែលល្អយ៉ាងដូច្នោះទេ។ការវាយតម្លៃនេះដោយសហភាពអឺរ៉ុប។  អ្នកនាំពាក្យដដែលបន្តថា ចូលមកដល់ថ្ងៃ៥-៦ ខែកក្កដា ឆ្នាំ២០២១នេះ មិនគួរមជ្ឈដ្ឋានប្រឆាំងនិងក្រុមអមិត្តលើក រម្លឹកព្រឹត្តិការណ៍៥-៦ ខែកក្កដា ១៩៩៧ មកវិញទេ។ គឺវាមិនបានចំណេញអ្វីទេ។ ពីព្រោះពេលនោះបើរដ្ឋាភិបាល មិនទប់ស្កាត់ការនាំចូលដោយលួចលាក់នៃកម្លាំងខ្មែរក្រហមមករាជធានីភ្នំពេញទេ យើងមិនមានថ្ងៃនេះទេ។ ពេលនោះបើសិនណាវាកើតឡើងមែន ក្រឡាប់ចាក់កម្ពុជា។ សន្តិភាពពេញលេញដែលទទួលបាននាឆ្នាំ១៩៩៨ ក៏អត់មានដែរ។យើងធ្លាក់ទៅក្នុងគ្រោះមហន្តរាយដូចពីអតីតកាលអីចឹងដោយសារកម្លាំងខ្មែរក្រហមចូលមកនៅក្នុងកម្ពុជា ។ មហិច្ឆតាខ្មែរក្រហម ទោះបីជាបាក់ទ័ពទៅព្រំដែនកម្ពុជា-ថៃក៏ពិតមែន ក៏ប៉ុន្តែវានៅរក្សាកម្លាំង។នៅរក្សាមហិច្ឆតា របស់វាប៉ុនប៉ងវិលត្រឡប់មកកាប់សម្លាប់ប្រជាជនជាថ្មី ។ យើងឃើញថា ព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា នេះ ទោះបីជាមហាជនមួយចំនួនបំភ្លេចចោលក៏ពិតមែន ក៏ប៉ុន្តែបើយើងយកមកពិចារណាមានអត្ថន័យធំធេងណាស់ ពីព្រោះវាកើតមុនពេលដែលយើងទទួលបានសន្តិភាពពេញលេញនាថ្ងៃទី១២ ឆ្នាំ១៩៩៨។ ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ទៀតថា បើគ្មានព្រឹត្តិការណ៍មួយចម្អិនកំពិស ៥-៦ កក្កដា ១៩៩៧ ទេ។ បើទប់ស្កាត់មិនបានទាន់ពេលវេលាទេ គឺប្រទេសកម្ពុជាមិនមានអ្វីៗដូចបច្ចុប្បន្ននេះទេ។ គួរបញ្ជាក់ថា ថ្ងៃទី៥-៦ ខែកក្កដា ១៩៩៧ ដែលកម្លាំងទ័ពគ្រប់គ្រងដោយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្រ្តីទី១ និងកម្លាំងទ័ពគ្រប់គ្រងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទី២ បានប៉ះទង្គិចគ្នានៅកណ្តាលរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ១៩៩៧ គឺជាការបង្រ្កាបពួកអនាធិបតេយ្យជ្រុលនិយមខុសច្បាប់។ បើគ្មានការបង្រ្កាបទាន់ពេលវេលាទេ កម្ពុជាមិនអាចមានថ្ងៃនេះទេ ព្រោះពួកនេះ បាននាំទាហានខ្មែរក្រហម ដែលជាក្រុមប្រល័យពូជសាសន៍ចូលមករាជធានីភ្នំពេញហើយនាំអាវុធខុសច្បាប់មកបង្កលក្ខណៈលំបាក។ ការនាំទាហានខ្មែរក្រហមចូលទីក្រុងភ្នំពេញ និងការនាំចូលអាវុធខុសច្បាប់យ៉ាងច្រើនមកកម្ពុជារបស់គណបក្សហ៊្វុនស៊ិនប៉ិច សម័យនោះ គឺជាទង្វើមួយដែលមិនអាចអត់ឳនឲ្យបានឡើយ ហើយកម្លាំងទ័ពដែលស្មោះត្រង់ជាមួយសម្តេចតេជោ ហ៊ុន សែន ត្រូវតែចេញអន្តរាគមន៍ដោះស្រាយឲ្យទាន់ពេលវេលា៕  ដោយៈពលជ័យ

  • សាស្ត្រាចារ្យប្រវត្តិសាស្ត្រ-បញ្ញវន្តស្រុកខ្មែរឆ្លើយតបទៅក្រុមបញ្ញវន្តរត់ចោលស្រុក៖ កម្ពុជាមានអធិបតេយ្យភាព និងបូរណភាពដែនដីពេញលេញ និងមិនអាចឱ្យបរទេសណារំលោភបំពានបានឡើយ

    សាស្ត្រាចារ្យប្រវត្តិសាស្ត្រ-បញ្ញវន្តស្រុកខ្មែរឆ្លើយតបទៅក្រុមបញ្ញវន្តរត់ចោលស្រុក៖ កម្ពុជាមានអធិបតេយ្យភាព និងបូរណភាពដែនដីពេញលេញ និងមិនអាចឱ្យបរទេសណារំលោភបំពានបានឡើយ

    ភ្នំពេញៈសាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងបញ្ញវន្តនៅក្នុងប្រទេសកម្ពុជា បានឆ្លើយតបទៅនឹងក្រុមបញ្ញវន្តរត់ចោលស្រុកមួយចំនួន ដែលបានលើកឡើងដោយគ្មានការពិតអំពីអធិបតេយ្យភាព និងបូរណភាពដែនដីរបស់កម្ពុជា។ លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិបានមានប្រសាសន៍រម្លឹកថា ការនិយាយបែបនេះរបស់បញ្ញវន្តនៅក្រៅស្រុក គឺវាមានសោកដនាថកម្មម្តងរួចមកហើយ សោកនាដកម្មយ៉ាងធ្ងន់ធ្ងរដូចពួក ប៉ុល ពត អៀង សារី ខៀវ សំផនសុទ្ធតែនៅក្រៅស្រុកទាំងអស់ទៅរៀននៅបរទេស។ លោកបន្តថា លោកក៏ជានិស្សិតធ្លាប់នៅបរទេសដែរ តែងតែក្រឡេកមកស្រុកទេសវិញជាមួយនឹងក្តីស្រឡាញ់ ហើយការស្រឡាញ់ដ៏ធំធេងនេះវាឆាប់ឈឺចាប់ណាស់ នៅពេលដែលឮអ្វីមួយមកប៉ះពាល់ទៅលើមាតុភូមិរបស់យើង។ ហេតុដូច្នេះហើយបានជាក្រុមគណបក្សប្រឆាំងតែងយករឿងនេះធ្វើជាឧបករណ៍ ដើម្បីចាប់រំញោចនិស្សិត បញ្ញវន្តនៅបរទេស។ នៅបរទេសឆ្ងាយណាស់ ប៉ុន្តែរំញោចលឿន ពីព្រោះមិនបានឃើញច្បាស់។ ដូចពួក ប៉ុល ពត មិនមែន ប៉ុល ពត អត់ស្នេហាជាតិទេ ប៉ុន្តែឮសូរអ្វីគ្រប់បែបយ៉ាង នៅពេលដែលមកដល់ប្រទេសនាំយកនូវមនោគមន៍វិជ្ជារបស់លោកខាងលិច។ ខ្មែរមិនដែលស្គាល់កុម្មុយនីស្តទេ។ ទីបំផុតរុញប្រទេសកម្ពុជាទៅក្នុងភ្នក់ភ្លើងសង្គ្រាមទៅក្នុងរបបប្រល័យពូជសាសន៍ នេះដោយសារតែយល់សភាពការណ៍របស់ខ្មែរមិនច្បាស់។ ជាការឆ្លើយតបទៅនឹងក្រុមបញ្ញវន្តនៅក្រៅប្រទេស លោកបណ្ឌិត ដៀប សុផល បានលើកឡើងថាគ្រាន់តែឮ វាមិនគ្រប់គ្រាន់ទេ ត្រូវតែមើលឱ្យឃើញនៅផ្លូវដែលគណបក្សប្រជាជនកម្ពុជា បានតស៊ូតាំងពីរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍។ កសាងប្រទេសពីផេះផង់ ពីបាតដៃទទេរហូតដល់មានអ្វីៗដល់សព្វថ្ងៃនេះ។ គឺមិនមែនជារឿងមួយ​ធម្មតាទេ។ លោកបណ្ឌិត បានបញ្ជាក់ថា…

  • ចំណាប់អារម្មណ៍ថ្នាក់ដឹកនាំកម្ពុជា ក្នុងឱកាសខួប១៣ឆ្នាំ និង៤ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    ចំណាប់អារម្មណ៍ថ្នាក់ដឹកនាំកម្ពុជា ក្នុងឱកាសខួប១៣ឆ្នាំ និង៤ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    ភ្នំពេញៈថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២១នេះ ជាខួប១៣ឆ្នាំ ដែលប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ចំណែកនៅថ្ងៃទី៨ ខែកក្កដា ស្អែកជាខួបឆ្នាំទី៤ ដែលប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ ក្នុងព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្រ្ត និងជាសមិទ្ធផលមហាសាល ដែលបានមកពីការខិតំរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នោះនៅលើបណ្តាញព័ត៌មាន និងបណ្តាញសង្គមនានានៅ ព្រឹកនេះបានបង្ហាញពីការអបអរ និង​ការកត់សម្គាល់នានាចំពោះព្រឹត្តិការណ៍ដ៏កម្រនេះ។ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹក ថ្ងៃទី៧ ខែកក្កដានេះ បានសរសេរថា ការសម្រេចបញ្ចូលប្រាសាទទាំងពីរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ មិនមែនជាការចៃដន្យនោះទេ តែជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃ រហូតត្រូវបានយូណេស្កូ( UNESCO )ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅទីក្រុងកេបិក ប្រទេសកាណាដា សម្រាប់ប្រសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំនៅទីក្រុង Krakow ប្រទេសប៉ូឡូញ។ សម្តេចបន្តថា យើងជាកូនចៅបានចងចាំ…