Category: វិទ្យាសាស្ត្រ-បច្ចេកវិទ្យា

  • វិចិត្រករមួយរូបប្រើប្រាស់សំរាមអេឡិចត្រូនិកធ្វើរូបចម្លាក់មេដឹកនាំ G7 ដើម្បីបង្ហាញពីភាពចាំបាច់ក្នុងការយកកាកសំណល់មកប្រើប្រាស់ ឬកែច្នៃឡើងវិញ (មានវីដេអូ)

    វិចិត្រករមួយរូបប្រើប្រាស់សំរាមអេឡិចត្រូនិកធ្វើរូបចម្លាក់មេដឹកនាំ G7 ដើម្បីបង្ហាញពីភាពចាំបាច់ក្នុងការយកកាកសំណល់មកប្រើប្រាស់ ឬកែច្នៃឡើងវិញ (មានវីដេអូ)

    អង់គ្លេស៖ វិចិត្រករមួយរូបបានប្រើប្រាស់កាកសំណល់គឿងអេឡិចត្រូនិក ដើម្បីធ្វើរូបចម្លាក់របស់មេដឹកនាំមានសេដ្ឋកិច្ចជឿនលឿន G7 នៅក្នុងតំបន់ ខនវ៉ល ប្រទេសអង់គ្លេស មុននឹងតំបន់នេះត្រូវទទួលរៀបចំកិច្ចប្រជុំកំពូល G7 ក្នុងសប្ដាហ៍នេះ ។រូបចម្លាក់មេដឹកនាំ G7 នេះមានដូចជានាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង នាយករដ្ឋមន្ត្រីអ៊ីតាលី លោក ម៉ារីអូ ដ្រាហ្គី នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ។ បើតាមវិចិត្រករឆ្លាក់រូប លោក ចូ រ៉ាស់ លោកបានដាក់ឈ្មោះរូបចម្លាក់មេដឹកនាំ G7 ថា «Mount Recyclemore» ដែលមានទ្រង់ទ្រាយស្រដៀងគ្នានឹងរូបចម្លាក់ Mount Rushmore នៅក្នុងសហរដ្ឋអាមេរិក ។ វិចិត្រករឆ្លាក់រូបដៃឯករូបនេះបានប្រាប់ពីមូលហេតុថា…

  • ពិតជាអស្ចារ! យន្ដហោះគ្មានមនុស្សបើកចាក់សាំងអោយយន្ដហោះចម្បាំងកងទ័ពជើងទឹកអាមេរិកនៅលើអាកាសបានដោយជោគជ័យ (មានវីដេអូ)

    ពិតជាអស្ចារ! យន្ដហោះគ្មានមនុស្សបើកចាក់សាំងអោយយន្ដហោះចម្បាំងកងទ័ពជើងទឹកអាមេរិកនៅលើអាកាសបានដោយជោគជ័យ (មានវីដេអូ)

    បរទេស៖ យន្តហោះ​គ្មាន​មនុស្ស​បើក ដ្រូន (drone) បាន​ផ្គត់ផ្គង់​ឥន្ធនៈ​នៅលើ​អាកាសទៅអោយ​យន្តហោះ​ចម្បាំង​មួយគ្រឿង នៅក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ក្រុមហ៊ុន ប៊ូអ៊ីអ ចាត់ទុកថា ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​អាកាសចរណ៍ ។ ការប្រកាសខាងលើ​នេះ ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ការសាកល្បង​ដោយ​ជោគជ័យ ទៅលើ​គំរូ​នៃ​យន្តហោះ​គ្មាន​មនុស្ស​បើក​ពិសេស ជំនាញ​ខាង​ចាក់​ប្រេងអោយ​យន្តហោះ​ដទៃ ដែល​ត្រូវបាន​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ដាក់ឈ្មោះ​អោយ​ថា MQ-25 Stringray ។ យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​ត្រូវបាន​បញ្ជា​ពី​ចម្ងាយបាន​ចាក់​សាំង​ដោយ​ជោគជ័យទៅអោយ​យន្តហោះ​ចម្បាំង F/A 18 Super Hornet របស់​កងទ័ពជើងទឹក​អាមេរិក នៅក្នុង​ជើងហោះហើរ​សាកល្បង​កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ។ ជើងហោះហើរ​សាកល្បង​ខាងលើ ត្រូវបាន​ចាប់ផ្ដើម​ពី​នាវា​ផ្ទុក​យន្តហោះ MidAmerica នៅ Mascoutah នៃ​រដ្ឋ Illinois ក្បែរ​មូលដ្ឋាន​របស់​ក្រុមហ៊ុន Boeing នៅ St. Louis ក្នុង​រដ្ឋ Missouri ។ យន្តហោះ​គ្មាន​មនុស្ស​បើក​ខាងលើ ប្រើប្រាស់​ប្រព័ន្ធ​ផ្គត់ផ្គង់​ប្រេង​នៅលើ​អាកាស Cobham (ARS) ដែល​កងទ័ពជើងទឹក​អាមេរិក បំពាក់​នៅលើ​យន្តហោះ Super Hornet មួយចំនួន ដែល​ធ្វើ​សកម្មភាព​ពី​នាវា​ផ្ទុក​យន្តហោះ​របស់​ពួកគេ…

  • ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos នឹងធ្វើដំណើរទៅកាន់ទីអវកាសនៅខែក្រោយនេះ (មានវីដេអូ)

    ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos នឹងធ្វើដំណើរទៅកាន់ទីអវកាសនៅខែក្រោយនេះ (មានវីដេអូ)

    បរទេស៖ ស្ថាបនិក​ក្រុមហ៊ុន Amazon លោក ជេ​ហ្វ បេ​ហ្សូ​ស (Jeff Bezos) អះអាងថា រូប​លោក​នឹង​ហោះហើរ​ទៅ​កាន់​ទី​អវកាស​នៅ​ខែកក្កដាខាងមុខនេះ នៅលើ​ជើងហោះហើរ​មាន​​មនុស្ស​ដំបូង​បំផុត ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​រ៉ុក្កែត Blue Origin របស់លោក​ផ្ទាល់ ។​ តាមរយៈបណ្តាញសង្គម Instagram របស់ខ្លួន កំពូលមហាសេដ្ឋីពិភពលោករូបនេះបាននិយាយថា​ តាំងពី​ខ្ញុំ​មាន​អាយុ៥ឆ្នាំ ខ្ញុំ​សុបិន្ត​ចង់​ធ្វើ​ដំណើរ​ទៅ​ទី​អវកាស… នៅ​ថ្ងៃទី២០ ខែកក្កដាខាងមុខនេះ ​ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ជាមួយ​បងប្រុស​របស់​ខ្ញុំ ​។ បើតាម​​ក្រុមហ៊ុន Blue Origin​ នោះ លោក បេ​ហ្សូ​ស ​និង​បងប្រុស​របស់​លោក​ឈ្មោះ​Mark ​នឹង​ធ្វើដំណើរ​តាម​ជើងហោះហើរ​ដំបូង​របស់​យាន New Shepard របស់​ក្រុមហ៊ុន ​។​ ដំណើរកម្សាន្តដ៏អស្ចារ្យខាងលើ​នេះ ​នឹង​មាន​រយៈពេល​សរុប១០នាទី ដោយ​អ្នកដំណើ​រទាំង​បួន​នាក់​នៅលើ​នោះ​នឹង​ចំណាយ​ពេល​នៅ​លើ​ខ្សែបន្ទាត់​កា​ម៉ាន់ ដែល​កំណត់​ព្រំដែន​រវាង​បរិយាកាស​ផែនដី ​និង​ទី​អវកាស​ ។ បច្ចុប្បន្នក្រុមហ៊ុន​កំពុង​ដាក់​ដេញថ្លៃ​កៅអី​ទី​បី ហើយ​ការដេញថ្លៃ​នេះ​ឥឡូវ​មានតម្លៃ២,៨លាន​ដុល្លារ ដោយ​មាន​អ្នកចូលរួម​ជិត៦ពាន់នាក់​មកពី១៤៣ប្រទេស ៕ ប្រភព៖ CNA

  • ផ្ទាំងទឹកកកនៅតំបន់សមុទ្រទឹកកកអាក់ទិចកំពុងតែមានកម្រាស់ស្តើងទៅៗលឿនជាងការរំពឹងទុក ខណៈមានការព្រួយបារម្ភពីបញ្ហាប្រែប្រួលអាកាសធាតុ (មានវីដេអូ)

    ផ្ទាំងទឹកកកនៅតំបន់សមុទ្រទឹកកកអាក់ទិចកំពុងតែមានកម្រាស់ស្តើងទៅៗលឿនជាងការរំពឹងទុក ខណៈមានការព្រួយបារម្ភពីបញ្ហាប្រែប្រួលអាកាសធាតុ (មានវីដេអូ)

    អង់គ្លេស៖ ផ្ទាំងទឹកកកនៅតំបន់សមុទ្រទឹកកកអាក់ទិច នៃប៉ូលខាងជើង ហាក់កំពុងតែមានកម្រាស់ស្តើងទៅៗ លឿនជាងការរំពឹងទុកកន្លងមកដល់ទៅទ្វេដង ដោយធ្វើអោយមានផលប៉ះពាល់គួរអោយព្រួយបារម្ភចំពោះការប្រែប្រួលអាកាសធាតុ នេះបើតាមការសិក្សាស្រាវជ្រាវថ្មីមួយនៅចក្រភពអង់គ្លេស ។ ការសិក្សាវិភាគមួយដឹកនាំដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ UCL របស់ចក្រភពអង់គ្លេសបានសន្និដ្ឋានថា ផ្ទាំងទឹកកនៅតំបន់សមុទ្រទឹកកកអាក់ទិច កំពុងតែមានកម្រាស់ស្តើងទៅៗក្នុងល្បឿនចន្លោះ៧០-១០០ភាគរយ លឿនជាងអ្វីដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានមូលមតិគ្នាសន្និដ្ឋាននាពេលកន្លងមក ។ ក្រុមស្រាវជ្រាវនៃការសិក្សានេះ បានប្រើប្រាស់ផែនទីដែលមានទិន្នន័យថ្មីៗ នៃជម្រៅព្រិលនៅលើផ្ទាំងទឹកកកក្នុងតំបន់នោះ ។ គួរបញ្ជាក់ថា តំបន់សមុទ្រទឹកកកអាក់ទិច គឺជាជម្រកនៃផ្ទាំងកកកសរុបទំហំរាប់លាន គីឡូម៉ែត្រក្រឡា ដែលមានសារៈសំខាន់ជាខ្លាំង ដើម្បីបន្ថយកម្តៅភពរបស់យើង ប៉ុន្តែបច្ចុប្បន្នវាកំពុងតែកើនឡើងសីតុណ្ហភាពខ្លាំងឡើងៗ ។ កាលពីខែមុន បណ្តាប្រទេសនៅតំបន់អាក់ទិក រួមមានទាំងសហរដ្ឋអាមេរិក និងរុស្ស៊ីបានសន្យាថា នឹងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាដើម្បីការពារសន្តិភាពនៅក្នុងតំបន់ ៕ ប្រភព៖ CNA

  • ចិនបាញ់បង្ហោះផ្កាយរណបឧតុនិយមថ្មីមួយដោយជោគជ័យ

    ចិនបាញ់បង្ហោះផ្កាយរណបឧតុនិយមថ្មីមួយដោយជោគជ័យ

    ចិន៖ ចិនបានបញ្ជូនផ្កាយរណបឧតុនិយមថ្មីមួយចូលទៅក្នុងគន្លងដែលបានគ្រោងទុក ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ស៊ីឆាង ក្នុងខេត្តស៊ីឈួន ដោយទទួលជោគជ័យទាំងស្រុង ។ ផ្កាយរណបខាងលើនេះមានឈ្មោះថា Fengyun-4B (FY-4B) ត្រូវបានបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែត Long March-3B នៅវេលាម៉ោង០០និង១៧នាទីរំលងអាធ្រាត្រថ្ងៃទី៣ ខែមិថុនា (ម៉ោងក្នុងតំបន់) ។ បើតាមគម្រោងនោះ ផ្កាយរណបឧតុនិយមជំនាន់ថ្មីដំបូងបង្អស់របស់ចិននៅក្នុងគន្លងភូមិសាស្ត្រ FY-4B នឹងត្រូវប្រើប្រាស់ក្នុងវិស័យវិភាគ និងព្យាករណ៍អាកាសធាតុ ក៏ដូចជាការតាមដានបរិស្ថាន និងគ្រោះមហន្តរាយ ៕ ប្រភព៖ CGTN

  • ប្រធាន NASA ប្រកាសពីបេសកកម្មថ្មីចំនួនពីរទៅកាន់ភពសុក្រ ក្នុងអំឡុងឆ្នាំ២០២៨-២០៣០ខាងមុខ (មានវីដេអូ)

    ប្រធាន NASA ប្រកាសពីបេសកកម្មថ្មីចំនួនពីរទៅកាន់ភពសុក្រ ក្នុងអំឡុងឆ្នាំ២០២៨-២០៣០ខាងមុខ (មានវីដេអូ)

    បរទេស៖ ​អង្គការ​ NASA នៅថ្ងៃពុធសប្តាហ៍នេះ បាន​ប្រកាសពី​បេសកកម្ម​ធំៗថ្មី​ចំនួន​ពីរ​ទៅ​កាន់​ភព​សុក្រ​ ដែល​នឹង​ចាប់ផ្តើម​នៅ​ចុង​ទសវត្សរ៍​នេះ ពោលគឺនៅឆ្នាំ២០២៨-២០៣០ខាងមុខនេះ ​។​ ប្រភពបានអោយដឹងថា បេសកកម្ម​ធំៗទាំង​ពីរខាងលើនេះ ​ត្រូវបាន​ផ្តល់​ថវិកា​ប្រមាណ៥០០លាន​ដុល្លារ ស្ថិត​នៅ​ក្រោម​កម្មវិធី​របកគំហើញ​របស់​ទីភ្នាក់ងារ​អវកាស​អាមេរិក​មួយនេះ ហើយ​បេសកកម្ម​នីមួយៗ​រំពឹងថា ​ចាប់ផ្តើម​នៅ​អំឡុង​ឆ្នាំ២០២៨-២០៣០ ។ បេសកកម្ម​ទាំងនេះ ​នឹង​ផ្តល់អោយ​សហគមន៍​វិទ្យាសាស្ត្រ​ទាំងមូល​នូវ​ឱកាស ​ដើម្បី​ស៊ើបអង្កេត​ភព​មួយ​ដែល​យើង​មិន​ធ្លាប់​បាន​ទៅ​ជាង ៣០ឆ្នាំ​ ​។​ បើតាមអ្នកគ្រប់គ្រង​ថ្មី​របស់​អង្គការ NASA ​លោក ប៊ី​ល នែ​ល​សុន (Bill Nelson) បេសកកម្ម​ខាងលើនេះ ​មាន​គោលបំណង​ស្វែងយល់​ពី​វិធី​ដែល​ភព​ព្រះ​សុក្រ​បាន​ក្លាយជា​ពិភព​មួយ​ដូច​ឋាននរក ដែល​មាន​សមត្ថភាព​អាចរំលាយ​សំណ​នៅលើ​ផ្ទៃ​ដី​របស់​វា​ ៕ ប្រភព៖ NASA​

  • ប្រធាន NASA ប្រកាសពីបេសកកម្មថ្មីចំនួនពីរទៅកាន់ភពសុក្រ នាអំឡុងឆ្នាំ ២០២៨-២០៣០ ខាងមុខ

    ប្រធាន NASA ប្រកាសពីបេសកកម្មថ្មីចំនួនពីរទៅកាន់ភពសុក្រ នាអំឡុងឆ្នាំ ២០២៨-២០៣០ ខាងមុខ

    បរទេស៖ ​អង្គការ​ NASA នៅថ្ងៃពុធសប្តាហ៍នេះ បាន​ប្រកាសពី​បេសកកម្ម​ធំៗថ្មី​ចំនួន​ពីរ​ទៅ​កាន់​ភព​សុក្រ​ ដែល​នឹង​ចាប់ផ្តើម​នៅ​ចុង​ទសវត្សរ៍​នេះ ពោលគឺនៅឆ្នាំ២០២៨-២០៣០ខាងមុខនេះ ​។​ ប្រភពបានអោយដឹងថា បេសកកម្ម​ធំៗទាំង​ពីរខាងលើនេះ ​ត្រូវបាន​ផ្តល់​ថវិកា​ប្រមាណ៥០០លាន​ដុល្លារ ស្ថិត​នៅ​ក្រោម​កម្មវិធី​របកគំហើញ​របស់​ទីភ្នាក់ងារ​អវកាស​អាមេរិក​មួយនេះ ហើយ​បេសកកម្ម​នីមួយៗ​រំពឹងថា ​ចាប់ផ្តើម​នៅ​អំឡុង​ឆ្នាំ២០២៨-២០៣០ ។ បេសកកម្ម​ទាំងនេះ ​នឹង​ផ្តល់អោយ​សហគមន៍​វិទ្យាសាស្ត្រ​ទាំងមូល​នូវ​ឱកាស ​ដើម្បី​ស៊ើបអង្កេត​ភព​មួយ​ដែល​យើង​មិន​ធ្លាប់​បាន​ទៅ​ជាង ៣០ឆ្នាំ​ ​។​ បើតាមអ្នកគ្រប់គ្រង​ថ្មី​របស់​អង្គការ NASA ​លោក ប៊ី​ល នែ​ល​សុន (Bill Nelson) បេសកកម្ម​ខាងលើនេះ ​មាន​គោលបំណង​ស្វែងយល់​ពី​វិធី​ដែល​ភព​ព្រះ​សុក្រ​បាន​ក្លាយជា​ពិភព​មួយ​ដូច​ឋាននរក ដែល​មាន​សមត្ថភាព​អាចរំលាយ​សំណ​នៅលើ​ផ្ទៃ​ដី​របស់​វា​ ៕ ប្រភព៖ NASA​

  • ព្រះអាទិត្យសិប្បនិម្មិតរបស់ប្រទេសចិនបានបំបែកកំណត់ត្រាពិភពលោកដ៏អស្ចារ្យថ្មីមួយ (មានវីដេអូ)

    ព្រះអាទិត្យសិប្បនិម្មិតរបស់ប្រទេសចិនបានបំបែកកំណត់ត្រាពិភពលោកដ៏អស្ចារ្យថ្មីមួយ (មានវីដេអូ)

    ចិន៖ ព្រះអាទិត្យសិប្បនិម្មិតរបស់ប្រទេសចិន ដែលហៅឈ្មោះកាត់ថា (EAST) Experimental Advanced Superconducting Tokamak បានបំបែកកំណត់ត្រាក្នុងការពិសោធន៍ចុងក្រោយ ដោយផលិតកំដៅបាន១២០លានអង្សារសេក្នុងរយៈពេល១០១វិនាទី និងឈានដល់កម្រិតកំដៅ១៦០លានអង្សារសេក្នុងរយៈពេល ២០វិនាទី ។ ព្រះអាទិត្យសិប្បនិម្មិត (EAST) នឹងក្លាយជាផ្នែកមួយនៃកន្លែងដាក់បង្កើតថាម ពលដើរដោយនុយក្លេអ៊ែរអន្តរជាតិ (ITER) International Thermonuclear Experimental Reactor ជាគម្រោងវិទ្យាសាស្ត្រពិភពលោក ដែលនឹងក្លាយជាកន្លែងផលិតថាមពលដើរដោយនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក នៅពេលវាដំណើរការនៅឆ្នាំ២០៣៥ខាងមុខនេះ ។ ប្រទេសចំនួន៣៥ មានដូចជាចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី និងសហរដ្ឋអាមេរិក ដែលកំពុងធ្វើការរួមគ្នាលើគម្រោងខាងលើនេះ ដើម្បីរិះរកវិធីបង្កើតប្រភពថាមពលមួយចេញពីរ៉េអាក់ទ័រនៃការរំលាយថាមពលនុយក្លេអ៊ែរ ។ បច្ចុប្បន្នប្រទេសទាំងនេះ កំពុងផលិតកំដៅដែលរលាយនុយក្លេអ៊ែរអោយបានសីតុណ្ហភាព១០០លានអង្សាសេ ។ គេជឿថា សីតុណ្ហាភាពនៅចំណុចស្នូលនៃព្រះអាទិត្យគឺ១៥លានអង្សារសេ មានន័យថា សីតុណ្ហភាពដែលផលិតដោយព្រះអាទិត្យសិប្បនិម្មិតរបស់ចិន (EAST) គឺប្រហែលនឹងកំដៅ៧ដងនៃព្រះអាទិត្យ ៕ ប្រភព៖ ស៊ីនហួរ

  • ស្ថានីយ៍វារីអគ្គិសនីដ៏ធំទី២នៅលើពិភពលោកបានបញ្ចប់ការចាក់បេតុងហើយ ដែលគ្រោងនឹងដាក់ដំណើរការនៅខែកក្កដា ឆ្នាំ២០២១ខាងមុខ (មានវីដេអូ)

    ស្ថានីយ៍វារីអគ្គិសនីដ៏ធំទី២នៅលើពិភពលោកបានបញ្ចប់ការចាក់បេតុងហើយ ដែលគ្រោងនឹងដាក់ដំណើរការនៅខែកក្កដា ឆ្នាំ២០២១ខាងមុខ (មានវីដេអូ)

    Video: https://fb.watch/5RJOeJvrxn/ ចិន៖ ការចាក់បេតុងបានបញ្ចប់នៅថ្ងៃចន្ទដើមសប្តាហ៍នេះ សម្រាប់ទំនប់វារីអគ្គិសនីកម្ពស់២៨៩ ម៉ែត្រនៃតំបន់ ប៉ៃហឺថាន (Baihetan) ដែលជាស្ថានីយ៍វារីអគ្គិសនីធំទី ២លើពិភពលោក ដែលស្ថិតនៅភាគនិរតីប្រទេសចិន ។ ស្ថានីយ៍វារីអគ្គិសនី ប៉ៃហឺថាន មានបណ្តោយ៤៣៨ម៉ែត្រ និងទទឹង៣៤ម៉ែត្រ ស្មើនឹងទំហំទីលានបាល់បោះស្តង់ដារចំនួន៣៥កន្លែង និងមានផ្លូវរូងក្រោមដីជាង១៣០ ត្រូវបានសាងសង់នៅលើច្រាំងទាំងសងខាង ដែលមានប្រវែងសរុប២១៧គីឡូម៉ែត្រ ។ វាមានទីតាំងស្ថិតនៅដងទន្លេ ជីងសា និងផ្នែកខាងលើនៃទន្លេ យ៉ាងហ្ស៊ឺ ស្ថិតនៅលំដាប់ទី២បន្ទាប់ពីគម្រោង ស៊ីគ័រជីស្ទែម នៅខេត្ត ហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ។ ទំនប់វារីអគ្គិសនី ប៉ៃហឺថាន មានរោងផលិតម៉ាស៊ីនចំនួន១៦ ដែលនីមួយៗមានកម្លាំងមួយលានគីឡូវ៉ាត់ ធំជាងគេបំផុតនៅលើពិភពលោក ។ ក្រៅពីផលិតអគ្គិសនីជាចម្បង ទំនប់វារីអគ្គិសនីនេះ ក៏មានមុខងារគ្រប់គ្រងគ្រោះទឹកជំនន់ ការបូមខ្សាច់ និងនាវាចរណ៍ផងដែរ ។ ស្ថានីយ៍វារីអគ្គិសនី ប៉ៃហឺថាន នឹងចាប់ផ្តើមដំណើរការនៅខែកក្កដា ឆ្នាំ២០២១ ហើយអង្គភាពទាំងអស់ត្រូវបានរំពឹងថា នឹងដំណើរការនៅខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ៕ ប្រភព៖ CGTN

  • ចិនត្រៀមបញ្ជូនអវកាសយានិក៣រូបឡើងទៅកាន់ស្ថានីយអវកាស Tianhe នៅខែក្រោយនេះ (មានវីដេអូ)

    ចិនត្រៀមបញ្ជូនអវកាសយានិក៣រូបឡើងទៅកាន់ស្ថានីយអវកាស Tianhe នៅខែក្រោយនេះ (មានវីដេអូ)

    Video: https://fb.watch/5Qo2ixLWgO/ ចិន៖ មន្ត្រីនៃរដ្ឋបាលអវកាសចិន និងជាអវកាសយានិកចិនដំបូង ដែលនឹងរួមដំណើរជាមួយសមាជិកពីររូបទៀតបាននិយាយថា ពួកគេនឹងត្រូវបានបញ្ជូនទៅកាន់ស្ថានីយអវកាសចិន ធានហឺ (Tianhe) ដែលកំពុងស្ថិតក្នុងការសាងសង់នៅអំឡុងខែមិថុនាខាងមុខនេះ ។ លោក វ៉ាង លីវៃ ដែលជាអនុប្រធានកម្មវិធីកែច្នៃបេសកកម្មនាំមនុស្សទៅទីអវកាស និងត្រូវជាអវកាយិកដែលមានតួនាទីឡើងទៅកាន់ស្ថានីយអវកាស ធានហឺ ដោយផ្ទាល់នៅក្នុងខែមិថុនាខាងមុខ បានបញ្ជាក់ថា ការបាញ់បញ្ជូនអវកាសយានិកទាំង៣រូប នឹងក្លាយជាការធ្វើតេស្ត នៃដំណើរការរបស់ ធានហឺ ក្នុងការទទួលក្រុមអវកាសយានិកចិនដំបូង និង ដើម្បីដឹកជញ្ជូនឥន្ធនៈ ព្រមទាំងគ្រឿងបរិក្ខាផ្គត់ផ្គង់ចាំបាច់នានាទៅកាន់ទីនោះបន្ថែមទៀតផងដែរ ។ សម្រាប់បន្ទប់បន្ថែមនៃស្ថានីយអវកាស ធានហឺ ដែលអវកាសយានិកបីរូបខាងលើនេះត្រូវជិះនោះ មានឈ្មោះថា ហ្សិនចូវ ១២ (Shenzhou 12) នឹងត្រូវរុញច្រានដោយគ្រាប់រ៉ុក្កែតចិន ឡុង ម៉ាច ចេញពីមូលដ្ឋានបាញ់បង្ហោះឈ្មោះ ជីវក្វាន់ (Jiuquan) ស្ថិតនៅភាគឦសានប្រទេសចិន នៅអំឡុងខែមិថុនាឆាប់ៗនេះ ៕ ប្រភព៖ CNA និង FN