Category: វិទ្យាសាស្ត្រ-បច្ចេកវិទ្យា

  • អតីតសហភាពសូវៀតបានបើកសម្ពោធយុគសម័យអវកាស តាមរយៈការបាញ់បង្ហោះ Sputnik ដែលជាផ្កាយរណបដំបូងបំផុតរបស់ពិភពលោក (មានវីដេអូ)

    អតីតសហភាពសូវៀតបានបើកសម្ពោធយុគសម័យអវកាស តាមរយៈការបាញ់បង្ហោះ Sputnik ដែលជាផ្កាយរណបដំបូងបំផុតរបស់ពិភពលោក (មានវីដេអូ)

    Video: https://fb.watch/5sJNeXQuZq/ រុស្ស៊ី៖ ស្ពូតនិក (Sputnik) ដែលជាផ្កាយរណបដំបូងបំផុតរបស់ពិភពលោក ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋានមួយកន្លែង ស្ថិតក្នុងសាធារណរដ្ឋកាហ្សាក់ស្ថាន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៥៧ ។ស្ពូតនិកមានអង្កត់ផ្ចិតប្រវែងជិត៥៦សង់ទីម៉ែត្រ និងទម្ងន់ជាង៨០គីឡូក្រាម ។ វាធ្វើដំណើរក្រឡឹងជុំវិញផែនដីបានមួយជុំរៀងរាល់រយៈពេល១ម៉ោង និង ៣៦នាទី ជាមួយល្បឿនធ្វើដំណើរជិត៣ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង ។ ស្ពូតនិកមានគន្លងធ្វើដំណើររាងពងក្រពើ ដោយចំណុចជិតផែនដីបំផុតគឺចម្ងាយ២៣០គីឡូម៉ែត្រ និងឆ្ងាយបំផុតចម្ងាយជិត១ពាន់គីឡូម៉ែត្រ ។ នៅខែមករា ឆ្នាំ១៩៥៨ ស្ពូតនិកបានធ្លាក់ចូលមកក្នុងបរិយាកាសផែនដីវិញតាមការគ្រោង ហើយឆេះរលាយបាត់នៅក្នុងស្រទាប់បរិយាកាសតែម្តង ។ ការបាញ់បង្ហោះផ្កាយរណបដំបូងបំផុតនេះហើយ ដែលបានបង្កឱ្យសហរដ្ឋអាមេរិកភ័យព្រួយជាខ្លាំង រហូតឈានទៅដល់មានការរត់ប្រណាំងវិស័យបច្ចេកវិទ្យាអវកាសរវាងមហាអំណាចទាំងពីរនាសម័យនោះ ។ ផ្កាយរណបដំបូងបំផុតរបស់សហរដ្ឋអាមេរិកឈ្មោះ អ៊ិចផ្លរើ (Explorer) ត្រូវបានបាញ់បង្ហោះនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៥៨ ប៉ុន្តែពេលនោះ សហភាពសូវៀតសម្រេចបានសមិទ្ធផលធំធេងមួយផ្សេងទៀតបាត់ទៅហើយ តាមរយៈការបញ្ជូនសុនខមួយក្បាលឱ្យគោចរជុំវិញផែនដីក្នុងយានអវកាស-ផ្កាយរណបឈ្មោះ ស្ពូតនិក២ (Sputnik 2) ។សូមបញ្ជាក់ថា កម្មវិធីអវកាសរបស់សូវៀតបានបន្តទទួលជោគជ័យជាច្រើនផ្សេងទៀតមុនសហរដ្ឋអាមេរិកនៅចន្លោះចុងទសវត្សរ៍ ១៩៥០-១៩៦០ ដូចជាការបញ្ជូនមនុស្សឡើងទៅទីអវកាស ការចេញបណ្តែតខ្លួនក្នុងទីអវកាស (Space Walk) ការគោចរនៅជុំវិញព្រះច័ន្ទ និងការបញ្ជូនយានឱ្យចុះចតនៅលើផ្ទៃព្រះច័ន្ទដោយសុវត្ថិភាព ប៉ុន្តែមិនមានមនុស្សទៅជាមួយទេ ។…

  • អតីតសហភាពសូវៀតបានបើកសម្ពោធយុគសម័យអវកាស តាមរយៈការបាញ់បង្ហោះ Sputnik ដែលជាផ្កាយរណបដំបូងបំផុតរបស់ពិភពលោក

    អតីតសហភាពសូវៀតបានបើកសម្ពោធយុគសម័យអវកាស តាមរយៈការបាញ់បង្ហោះ Sputnik ដែលជាផ្កាយរណបដំបូងបំផុតរបស់ពិភពលោក

    រុស្ស៊ី៖ ស្ពូតនិក (Sputnik) ដែលជាផ្កាយរណបដំបូងបំផុតរបស់ពិភពលោក ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋានមួយកន្លែង ស្ថិតក្នុងសាធារណរដ្ឋកាហ្សាក់ស្ថាន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៥៧ ។ស្ពូតនិកមានអង្កត់ផ្ចិតប្រវែងជិត៥៦សង់ទីម៉ែត្រ និងទម្ងន់ជាង៨០គីឡូក្រាម ។ វាធ្វើដំណើរក្រឡឹងជុំវិញផែនដីបានមួយជុំរៀងរាល់រយៈពេល១ម៉ោង និង ៣៦នាទី ជាមួយល្បឿនធ្វើដំណើរជិត៣ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង ។ ស្ពូតនិកមានគន្លងធ្វើដំណើររាងពងក្រពើ ដោយចំណុចជិតផែនដីបំផុតគឺចម្ងាយ២៣០គីឡូម៉ែត្រ និងឆ្ងាយបំផុតចម្ងាយជិត១ពាន់គីឡូម៉ែត្រ ។ នៅខែមករា ឆ្នាំ១៩៥៨ ស្ពូតនិកបានធ្លាក់ចូលមកក្នុងបរិយាកាសផែនដីវិញតាមការគ្រោង ហើយឆេះរលាយបាត់នៅក្នុងស្រទាប់បរិយាកាសតែម្តង ។ ការបាញ់បង្ហោះផ្កាយរណបដំបូងបំផុតនេះហើយ ដែលបានបង្កឱ្យសហរដ្ឋអាមេរិកភ័យព្រួយជាខ្លាំង រហូតឈានទៅដល់មានការរត់ប្រណាំងវិស័យបច្ចេកវិទ្យាអវកាសរវាងមហាអំណាចទាំងពីរនាសម័យនោះ ។ ផ្កាយរណបដំបូងបំផុតរបស់សហរដ្ឋអាមេរិកឈ្មោះ អ៊ិចផ្លរើ (Explorer) ត្រូវបានបាញ់បង្ហោះនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៥៨ ប៉ុន្តែពេលនោះ សហភាពសូវៀតសម្រេចបានសមិទ្ធផលធំធេងមួយផ្សេងទៀតបាត់ទៅហើយ តាមរយៈការបញ្ជូនសុនខមួយក្បាលឱ្យគោចរជុំវិញផែនដីក្នុងយានអវកាស-ផ្កាយរណបឈ្មោះ ស្ពូតនិក២ (Sputnik 2) ។សូមបញ្ជាក់ថា កម្មវិធីអវកាសរបស់សូវៀតបានបន្តទទួលជោគជ័យជាច្រើនផ្សេងទៀតមុនសហរដ្ឋអាមេរិកនៅចន្លោះចុងទសវត្សរ៍ ១៩៥០-១៩៦០ ដូចជាការបញ្ជូនមនុស្សឡើងទៅទីអវកាស ការចេញបណ្តែតខ្លួនក្នុងទីអវកាស (Space Walk) ការគោចរនៅជុំវិញព្រះច័ន្ទ និងការបញ្ជូនយានឱ្យចុះចតនៅលើផ្ទៃព្រះច័ន្ទដោយសុវត្ថិភាព ប៉ុន្តែមិនមានមនុស្សទៅជាមួយទេ ។ សហរដ្ឋអាមេរិកក៏បានបោះជំហានយ៉ាងធំនាំមុខសូវៀតវិញ នៅចុងទសវត្សរ៍…

  • អ្នកវិទ្យាសាស្រ្តនៅហូឡង់កំពុងហ្វឹកហាត់សត្វឃ្មុំអោយចេះហិតក្លិនដឹងពីវីរុស Covid-19 ក្នុងរយៈពេលដ៏ខ្លី (មានវីដេអូ)

    អ្នកវិទ្យាសាស្រ្តនៅហូឡង់កំពុងហ្វឹកហាត់សត្វឃ្មុំអោយចេះហិតក្លិនដឹងពីវីរុស Covid-19 ក្នុងរយៈពេលដ៏ខ្លី (មានវីដេអូ)

    បរទេស៖ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Wageningen University & Resarch មានមូលដ្ឋាននៅទីក្រុង Amsterdam ប្រទេសហូឡង់ បានចុះផ្សាយនូវវិធីសាស្រ្តថ្មីមួយរបស់ខ្លួន ដោយហ្វឹកហាត់សត្វឃ្មុំច្រើនជាង១៥០ក្បាលក្នុងមន្ទីរពិសោធន៍ ដើម្បីសិក្សាឲ្យបានលម្អិត និងស្វែងរកនូវវិធីសាស្រ្តប្លែកជាងគេ ក្នុងការតេស្តរកវីរុសកូវីដ១៩ ដោយចំណាយពេលខ្លីបំផុតយ៉ាងយូរត្រឹមមួយនាទី ។ប្រធានផ្នែកស្រាវជ្រាវជនជាតិហូឡង់ប្រចាំនៅសាកលវិទ្យាល័យជំនាញខាងជីវសាស្រ្តខាងលើនេះ គឺលោក វីម វ៉ាន ឌើ ផូអែល (Wim van der Poel) បាននិយាយថា ពួកយើងអាចវិភាគ និងសំយោគបានថា ឃ្មុំពិតជាមានសមត្ថភាពអាចហិតដឹងក្លិនបានលឿនរហ័ស តាមរយៈទ្រនិចរបស់វា បន្ទាប់ពីសាកល្បងផ្តិតយកសំណាកវីរុសកូវីដ១៩ (SARS-CoV-2) ចេញពីតំណក់ចុងទ្រនិចវាអស់ជាច្រើនសប្ដាហ៍ ។ លោកបន្តថា លទ្ធផលនេះ នៅមិនទាន់អាចយកជាការបាន១០០%នៅឡើយទេ ហើយក៏មិនទាន់ពិនិត្យឡើងវិញ និង មិនទាន់បានចុះផ្សាយស្នាដៃជាផ្លូវការអ្វីទេ ។ នេះគ្រាន់តែជាការខិតខំមួយរយៈកាលកន្លងមក ដែលពួកយើងយកឃ្មុំមកសិក្សាពីលទ្ធភាពដែលអាចទៅរួច ។សូមជម្រាបថា លទ្ធផលសិក្សាថ្មីនេះ បានមកពីការប្រើប្រាស់ម៉ាស៊ីន អ៊ីនសេកសេន (InsectSense) គឺជាបច្ចេកទេស ស្តាតអាប់ (Start-up) ថ្មីមួយដែលប្រើប្រាស់បច្ចេកវិទ្យា លូមីណូស តិចណូឡូជី (LumiNose…

  • អ្នកវិទ្យាសាស្រ្តនៅហូឡង់កំពុងហ្វឹកហាត់សត្វឃ្មុំអោយចេះហិតក្លិនដឹងពីវីរុស Covid-19 ក្នុងរយៈពេលដ៏ខ្លី

    អ្នកវិទ្យាសាស្រ្តនៅហូឡង់កំពុងហ្វឹកហាត់សត្វឃ្មុំអោយចេះហិតក្លិនដឹងពីវីរុស Covid-19 ក្នុងរយៈពេលដ៏ខ្លី

    បរទេស៖ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Wageningen University & Resarch មានមូលដ្ឋាននៅទីក្រុង Amsterdam ប្រទេសហូឡង់ បានចុះផ្សាយនូវវិធីសាស្រ្តថ្មីមួយរបស់ខ្លួន ដោយហ្វឹកហាត់សត្វឃ្មុំច្រើនជាង១៥០ក្បាលក្នុងមន្ទីរពិសោធន៍ ដើម្បីសិក្សាឲ្យបានលម្អិត និងស្វែងរកនូវវិធីសាស្រ្តប្លែកជាងគេ ក្នុងការតេស្តរកវីរុសកូវីដ១៩ ដោយចំណាយពេលខ្លីបំផុតយ៉ាងយូរត្រឹមមួយនាទី ។ប្រធានផ្នែកស្រាវជ្រាវជនជាតិហូឡង់ប្រចាំនៅសាកលវិទ្យាល័យជំនាញខាងជីវសាស្រ្តខាងលើនេះ គឺលោក វីម វ៉ាន ឌើ ផូអែល (Wim van der Poel) បាននិយាយថា ពួកយើងអាចវិភាគ និងសំយោគបានថា ឃ្មុំពិតជាមានសមត្ថភាពអាចហិតដឹងក្លិនបានលឿនរហ័ស តាមរយៈទ្រនិចរបស់វា បន្ទាប់ពីសាកល្បងផ្តិតយកសំណាកវីរុសកូវីដ១៩ (SARS-CoV-2) ចេញពីតំណក់ចុងទ្រនិចវាអស់ជាច្រើនសប្ដាហ៍ ។ លោកបន្តថា លទ្ធផលនេះ នៅមិនទាន់អាចយកជាការបាន១០០%នៅឡើយទេ ហើយក៏មិនទាន់ពិនិត្យឡើងវិញ និង មិនទាន់បានចុះផ្សាយស្នាដៃជាផ្លូវការអ្វីទេ ។ នេះគ្រាន់តែជាការខិតខំមួយរយៈកាលកន្លងមក ដែលពួកយើងយកឃ្មុំមកសិក្សាពីលទ្ធភាពដែលអាចទៅរួច ។សូមជម្រាបថា លទ្ធផលសិក្សាថ្មីនេះ បានមកពីការប្រើប្រាស់ម៉ាស៊ីន អ៊ីនសេកសេន (InsectSense) គឺជាបច្ចេកទេស ស្តាតអាប់ (Start-up) ថ្មីមួយដែលប្រើប្រាស់បច្ចេកវិទ្យា លូមីណូស តិចណូឡូជី (LumiNose…

  • អ្នកវិទ្យាសាស្ត្ររកឃើញអាយុកាលជាក់លាក់មួយរបស់ព្រះចន្ទ ក្រោយសិក្សាលើថ្មដែលប្រមូលពីព្រះចន្ទ ក្នុងអំឡុងបេសកកម្មអាប៉ូឡូទី១៤របស់ NASA (មានវីដេអូ)

    អ្នកវិទ្យាសាស្ត្ររកឃើញអាយុកាលជាក់លាក់មួយរបស់ព្រះចន្ទ ក្រោយសិក្សាលើថ្មដែលប្រមូលពីព្រះចន្ទ ក្នុងអំឡុងបេសកកម្មអាប៉ូឡូទី១៤របស់ NASA (មានវីដេអូ)

    បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ពួកគេបានរកឃើញអាយុកាលជាក់លាក់មួយរបស់ព្រះចន្ទ បន្ទាប់ពីធ្វើការសិក្សាលើថ្មដែលប្រមូលពីព្រះចន្ទ ក្នុងអំឡុងបេសកកម្មអាប៉ូឡូទី ១៤ របស់អង្គការណាសារួចមក ។ការសិក្សាលើថ្មបានបង្ហាញថា ការកកើតនៃព្រះចន្ទ គឺតាំងពី៤.៥១ពាន់លានឆ្នាំមុន ដែលមានរយៈពេល៦០លានឆ្នាំ បន្ទាប់ពីប្រព័ន្ធព្រះអាទិត្យលេចចេញជារូបរាងឡើង ។ រយៈពេលនេះធ្វើឲ្យព្រះចន្ទមានអាយុកាលចំណាស់ជាងការប៉ាន់ស្មាននាពេលកន្លងមក ដោយអះអាងថា ព្រះចន្ទមានអាយុកាល៤.៣ពាន់លានឆ្នាំ ឬ ៤.៤ពាន់លានឆ្នាំ ។ ប្រសិនបើលទ្ធផលដែលទទួលបានពីការសិក្សាជាការត្រឹមត្រូវនោះ មានន័យថា ការប៉ះទង្គិចដែលបង្កើតបានជាព្រះចន្ទ ប្រហែលជាបានកើតឡើងមុនពេលក្នុងប្រវត្តិសាស្ត្ររបស់ប្រព័ន្ធព្រះអាទិត្យ ។ទន្ទឹមគ្នា ក្រុមអ្នកវិទ្យាសាស្ត្រយល់ឃើញថា ព្រះចន្ទបានកកើតឡើងចេញពីកាកសំណល់ដែលសេសសល់ពីការប៉ះទង្គិចគ្នា រវាងភពផែនដី និង វត្ថុដែលមានទ្រង់ ទ្រាយជាភពដែលមានឈ្មោះថា សៀ (Theia) ហើយពេលវេលានៃព្រឹត្តិការណ៍នេះ មានសារៈសំខាន់សម្រាប់ការសិក្សា ថាតើជីវិតលើផែនដីកើតមានតាំងពីពេលណាផងដែរ ៕ ប្រភព៖ The Verge និង Sabay News

  • អ្នកវិទ្យាសាស្ត្ររកឃើញអាយុកាលជាក់លាក់មួយរបស់ព្រះចន្ទ ក្រោយសិក្សាលើថ្មដែលប្រមូលពីព្រះចន្ទ ក្នុងអំឡុងបេសកកម្មអាប៉ូឡូទី១៤របស់ NASA

    អ្នកវិទ្យាសាស្ត្ររកឃើញអាយុកាលជាក់លាក់មួយរបស់ព្រះចន្ទ ក្រោយសិក្សាលើថ្មដែលប្រមូលពីព្រះចន្ទ ក្នុងអំឡុងបេសកកម្មអាប៉ូឡូទី១៤របស់ NASA

    បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ពួកគេបានរកឃើញអាយុកាលជាក់លាក់មួយរបស់ព្រះចន្ទ បន្ទាប់ពីធ្វើការសិក្សាលើថ្មដែលប្រមូលពីព្រះចន្ទ ក្នុងអំឡុងបេសកកម្មអាប៉ូឡូទី ១៤ របស់អង្គការណាសារួចមក ។ការសិក្សាលើថ្មបានបង្ហាញថា ការកកើតនៃព្រះចន្ទ គឺតាំងពី៤.៥១ពាន់លានឆ្នាំមុន ដែលមានរយៈពេល៦០លានឆ្នាំ បន្ទាប់ពីប្រព័ន្ធព្រះអាទិត្យលេចចេញជារូបរាងឡើង ។ រយៈពេលនេះធ្វើឲ្យព្រះចន្ទមានអាយុកាលចំណាស់ជាងការប៉ាន់ស្មាននាពេលកន្លងមក ដោយអះអាងថា ព្រះចន្ទមានអាយុកាល៤.៣ពាន់លានឆ្នាំ ឬ ៤.៤ពាន់លានឆ្នាំ ។ ប្រសិនបើលទ្ធផលដែលទទួលបានពីការសិក្សាជាការត្រឹមត្រូវនោះ មានន័យថា ការប៉ះទង្គិចដែលបង្កើតបានជាព្រះចន្ទ ប្រហែលជាបានកើតឡើងមុនពេលក្នុងប្រវត្តិសាស្ត្ររបស់ប្រព័ន្ធព្រះអាទិត្យ ។ទន្ទឹមគ្នា ក្រុមអ្នកវិទ្យាសាស្ត្រយល់ឃើញថា ព្រះចន្ទបានកកើតឡើងចេញពីកាកសំណល់ដែលសេសសល់ពីការប៉ះទង្គិចគ្នា រវាងភពផែនដី និង វត្ថុដែលមានទ្រង់ ទ្រាយជាភពដែលមានឈ្មោះថា សៀ (Theia) ហើយពេលវេលានៃព្រឹត្តិការណ៍នេះ មានសារៈសំខាន់សម្រាប់ការសិក្សា ថាតើជីវិតលើផែនដីកើតមានតាំងពីពេលណាផងដែរ ៕ ប្រភព៖ The Verge និង Sabay News

  • ទីបំផុតកំណាត់គ្រាប់រ៉ុក្កែត Long March 5B របស់ចិន ធ្លាក់នៅឯមហាសមុទ្រឥណ្ឌា ដោយមិនបានបង្កគ្រោះថ្នាក់ណាមួយនោះឡើយ (មានវីដេអូ)

    ទីបំផុតកំណាត់គ្រាប់រ៉ុក្កែត Long March 5B របស់ចិន ធ្លាក់នៅឯមហាសមុទ្រឥណ្ឌា ដោយមិនបានបង្កគ្រោះថ្នាក់ណាមួយនោះឡើយ (មានវីដេអូ)

    ចិន៖ ទីបំផុតកំណាត់គ្រាប់រ៉ុក្កែតដ៏ធំរបស់ចិន បានធ្លាក់នៅទីតាំងមួយក្នុងមហាសមុទ្រឥណ្ឌាខាងលិចកម្រងកោះម៉ាល់ឌីវ នៅថ្ងៃអាទិត្យម្សិលមិញ ដោយបំណែកធំរបស់វា បានឆេះខ្ទេច ក្នុងពេលធ្លាក់ចូលបរិយាកាសផែនដីវិញ ។យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានអោយដឹងថា ផ្នែកជាច្រើននៃគ្រាប់រ៉ុក្កែត ឡុង ម៉ាច ៥ប៊ី (Long March 5B) បានត្រឡប់មកដល់បរិយាកាសផែនដីវិញ នៅម៉ោង១០៖២៤នាទីព្រឹកថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ហើយបានធ្លាក់នៅទីតាំងមួយដែលមានកូអរដោរនេរយៈបណ្ដោយខាងកើត៧២.៤៧ឌឺក្រេ និងរយៈទទឹងខាងជើង២.៦៥ឌឺក្រេ ។ កូអរដោរនេនេះ ដៅចំណុចធ្លាក់នៅក្នុងតំបន់មហាសមុទ្រនៃភាគនីរតីប្រទេសឥណ្ឌា និងស្រីង្កា ។ ចំណែកឯបំណែកភាគច្រើននៃគ្រាប់រ៉ុកែតនេះបានផ្ទុះឆេះនៅក្នុងបរិយាកាសផែនដី ។គួរជម្រាបផងដែរថា កម្ទេចកម្ទីគ្រាប់រ៉ុក្កែ ឡុង ម៉ាច ៥ប៊ី បានបង្កការព្រួយបារម្ភចំពោះអ្នកខ្លះ ដែលខ្លាចវាធ្លាក់ចំតំបន់មនុស្សរស់នៅ ចាប់តាំងពីពេលវាចេញដំណើរពីកោះហៃណាន់ របស់ប្រទេសចិន កាលពីថ្ងៃទី២៩ ខែមេសាកន្លងទៅ ដើម្បីនាំបន្ទប់ធំនៃស្ថានីយអវកាសចិនចូលទៅកាន់ទីអវកាស ។ ប៉ុន្តែព័ត៌មានវិវឌ្ឍន៍ចុងក្រោយនៃបំណែកគ្រាប់រ៉ុក្កែត ឡុង ម៉ាច ៥ប៊ី ខាងលើនេះ បានបិទបញ្ចប់ការព្រួយបារម្ភ ដែលដឹកនាំដោយសហរដ្ឋអាមេរិកអស់ពេលជាច្រើនថ្ងៃមកនេះ ៕ ប្រភព៖ BBC

  • ទីបំផុតកំណាត់គ្រាប់រ៉ុក្កែត Long March របស់ចិន ធ្លាក់នៅឯមហាសមុទ្រឥណ្ឌា ដោយមិនបានបង្កគ្រោះថ្នាក់ណាមួយនោះឡើយ

    ទីបំផុតកំណាត់គ្រាប់រ៉ុក្កែត Long March របស់ចិន ធ្លាក់នៅឯមហាសមុទ្រឥណ្ឌា ដោយមិនបានបង្កគ្រោះថ្នាក់ណាមួយនោះឡើយ

    ចិន៖ ទីបំផុតកំណាត់គ្រាប់រ៉ុក្កែតដ៏ធំរបស់ចិន បានធ្លាក់នៅទីតាំងមួយក្នុងមហាសមុទ្រឥណ្ឌាខាងលិចកម្រងកោះម៉ាល់ឌីវ នៅថ្ងៃអាទិត្យម្សិលមិញ ដោយបំណែកធំរបស់វា បានឆេះខ្ទេច ក្នុងពេលធ្លាក់ចូលបរិយាកាសផែនដីវិញ ។យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានអោយដឹងថា ផ្នែកជាច្រើននៃគ្រាប់រ៉ុក្កែត ឡុង ម៉ាច ៥ប៊ី (Long March 5B) បានត្រឡប់មកដល់បរិយាកាសផែនដីវិញ នៅម៉ោង១០៖២៤នាទីព្រឹកថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ហើយបានធ្លាក់នៅទីតាំងមួយដែលមានកូអរដោរនេរយៈបណ្ដោយខាងកើត៧២.៤៧ឌឺក្រេ និងរយៈទទឹងខាងជើង២.៦៥ឌឺក្រេ ។ កូអរដោរនេនេះ ដៅចំណុចធ្លាក់នៅក្នុងតំបន់មហាសមុទ្រនៃភាគនីរតីប្រទេសឥណ្ឌា និងស្រីង្កា ។ ចំណែកឯបំណែកភាគច្រើននៃគ្រាប់រ៉ុកែតនេះបានផ្ទុះឆេះនៅក្នុងបរិយាកាសផែនដី ។គួរជម្រាបផងដែរថា កម្ទេចកម្ទីគ្រាប់រ៉ុក្កែ ឡុង ម៉ាច ៥ប៊ី បានបង្កការព្រួយបារម្ភចំពោះអ្នកខ្លះ ដែលខ្លាចវាធ្លាក់ចំតំបន់មនុស្សរស់នៅ ចាប់តាំងពីពេលវាចេញដំណើរពីកោះហៃណាន់ របស់ប្រទេសចិន កាលពីថ្ងៃទី២៩ ខែមេសាកន្លងទៅ ដើម្បីនាំបន្ទប់ធំនៃស្ថានីយអវកាសចិនចូលទៅកាន់ទីអវកាស ។ ប៉ុន្តែព័ត៌មានវិវឌ្ឍន៍ចុងក្រោយនៃបំណែកគ្រាប់រ៉ុក្កែត ឡុង ម៉ាច ៥ប៊ី ខាងលើនេះ បានបិទបញ្ចប់ការព្រួយបារម្ភ ដែលដឹកនាំដោយសហរដ្ឋអាមេរិកអស់ពេលជាច្រើនថ្ងៃមកនេះ ៕ ប្រភព៖ BBC

  • មន្រ្តីជាន់ខ្ពស់ចិនចេញមុខបន្ធូរបន្ថយកម្តៅ ក្រោយបណ្តាសារព័ត៌មានលោកខាងលិចជាច្រើនបានចេញផ្សាយអំពីការធ្លាក់ចុះមកវិញនៃកំណាត់គ្រាប់រ៉ុក្កែតចិន (មានវីដេអូ)

    មន្រ្តីជាន់ខ្ពស់ចិនចេញមុខបន្ធូរបន្ថយកម្តៅ ក្រោយបណ្តាសារព័ត៌មានលោកខាងលិចជាច្រើនបានចេញផ្សាយអំពីការធ្លាក់ចុះមកវិញនៃកំណាត់គ្រាប់រ៉ុក្កែតចិន (មានវីដេអូ)

    ចិន៖អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន អះអាងថា ហានិភ័យគឺស្ថិតនៅក្នុងកម្រិតទាបបំផុត ខណៈការអះអាងបែបនេះ គឺជាការឆ្លើយតបចំពោះបណ្តាសារព័ត៌មានលោកខាងលិច ដែលកំពុងចេញផ្សាយយ៉ាងច្រើនជុំវិញការធ្លាក់ចុះមកវិញនៃកំណាត់គ្រាប់រ៉ុក្កែតចិន ។លោក វ៉ាង វិនពីន បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងប៉េកាំងថា ភាគរយដែលវានឹងអាចបង្កគ្រោះថ្នាក់ដល់សកម្មភាពអាកាសចរណ៍ និងមនុស្សម្នានៅលើដី គឺពិតជាទាបខ្លាំងណាស់ ហើយថា បំណែកនានារបស់វានឹងត្រូវបំផ្លាញខ្ទេចខ្ទី នៅពេលវាធ្លាក់បុកបរិយាកាសផែនដី ។ ចិនក៏បានសន្យាផ្តល់ព័ត៌មានបន្ថែមទៀត ជុំវិញបញ្ហាខាងលើនេះដែរ នៅក្នុងពេលដែលសមរម្យ ។ បើតាមអ្នកជំនាញយោធាអាមេរិកបានរំពឹងទុកថា កំណាត់គ្រាប់រ៉ុក្កែត Long March 5B របស់ចិន នឹងធ្លាក់មកលើផ្ទៃផែនដីវិញ នៅចន្លោះថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយថែមទាំងបានព្រមានដែរថា គេមិនទាន់អាចកំណត់ពីទីតាំង ដែលកំណាត់រ៉ុក្កែតនោះ នឹងត្រូវធ្លាក់លើឲ្យបានច្បាស់លាស់នៅឡើយទេ ។សូមជម្រាបថា កំណាត់ស្នូលធំមួយនៃគ្រាប់រ៉ុក្កែតរបស់ប្រទេសចិន កំពុងតែធ្លាក់សំដៅចុះមកកាន់ផ្ទៃផែនដីវិញ ក្រោយវាត្រូវបានប្រើប្រាស់ក្នុងការដឹកជញ្ជូនបន្ទប់សម្រាប់សាងសង់ស្ថានីយអវកាសចិន ធានហ៊ី (Tianhe) ឡើងទៅកាន់ទីអវកាស ។ បន្ទប់ស្ថានីយអវកាសទី១ ធានហ៊ី ត្រូវបានរុញច្រានដល់គន្លងគោចរត្រឹមត្រូវ និងសុវត្ថិភាព ប៉ុន្តែកំណាត់រ៉ុក្កែតដែលរុញច្រាន វាបានធ្លាក់ខុសគន្លងដែលត្រូវបានកំណត់ ៕ ប្រភព៖ CNA

  • មន្រ្តីជាន់ខ្ពស់ចិនចេញមុខបន្ធូរបន្ថយកម្តៅ ក្រោយបណ្តាសារព័ត៌មានលោកខាងលិចជាច្រើនបានចេញផ្សាយអំពីការធ្លាក់ចុះមកវិញនៃកំណាត់គ្រាប់រ៉ុក្កែតចិន

    មន្រ្តីជាន់ខ្ពស់ចិនចេញមុខបន្ធូរបន្ថយកម្តៅ ក្រោយបណ្តាសារព័ត៌មានលោកខាងលិចជាច្រើនបានចេញផ្សាយអំពីការធ្លាក់ចុះមកវិញនៃកំណាត់គ្រាប់រ៉ុក្កែតចិន