Category: វិទ្យាសាស្ត្រ-បច្ចេកវិទ្យា

  • ប្រហោងយក្សនៅយ៉េមែនត្រូវបានគេស្គាល់ថា ជា “អណ្តូងនៃឋាននរកដ៏អាថ៌កំបាំង” ឬ “Well of Hell” (មានវីដេអូ)

    ប្រហោងយក្សនៅយ៉េមែនត្រូវបានគេស្គាល់ថា ជា “អណ្តូងនៃឋាននរកដ៏អាថ៌កំបាំង” ឬ “Well of Hell” (មានវីដេអូ)

    Video: https://fb.watch/6iM4s02fPF/ យ៉េមែន៖ ហ៊ុំព័ទ្ធជុំវិញដោយអាថ៌កំបាំង និងរឿងព្រេងនិទានអារក្សនោះ តំបន់ Barhout នៅភាគខាងកើតប្រទេសយ៉េមែន ត្រូវបានគេស្គាល់ថា អណ្តូងនៃឋាននរក ឬ “Well of Hell” គឺជាអច្ឆរិយៈធម្មជាតិដែលត្រូវបានគេយល់ដឹងតិចតួចប៉ុណ្ណោះពីវា ។ នៅកៀកព្រំដែនជាមួយប្រទេសអូម៉ង់ ជាជាងរដ្ឋធានីសាណាអា របស់ប្រទេសយ៉េមែន ក្នុងចម្ងាយប្រមាណ១,៣០០គីឡូម៉ែត្រ ប្រហោងយក្សនៅវាលខ្សាច់នៃខេត្ត Al-Mahra មានទទឹងប្រវែង៣០ម៉ែត្រ ហើយត្រូវបានគេជឿជាក់ថា មានជម្រៅចាប់ពី១០០ទៅ២៥០ម៉ែត្រ ។ រឿងព្រេងនិទានក្នុងស្រុកបានរៀបរាប់ថា វា (ប្រហោងយក្ស) ត្រូវបានបង្កើតឡើងដើម្បីធ្វើជាគុកសម្រាប់ដាក់ពួកបិសាច ឬអារក្ស ។ ដោយឡែក មន្រ្តីយ៉េមែនវិញបាននិយាយថា ពួកគេមិនបានដឹងថាតើ មានអ្វីនៅខាងក្រោមនោះទេ ។ រីឯអគ្គនាយកភូគព្ភសាស្រ្ត និងធនធានរ៉ែរបស់ខេត្ត Mahra លោក Salah Babhair និយាយថា វា (ប្រហោងយក្ស) ជ្រៅណាស់ យើងមិនដែលទៅដល់បាតអណ្តូងទេ ព្រោះទីនោះមានអ៊ុកស៊ីសែនតិចតួច និងគ្មានខ្យល់ចេញ-ចូល ។ យើងបានទៅទស្សនាតំបន់នោះ ហើយបានចូលក្នុងអណ្តូងដែលមានចម្ងាយជាង៥០ទៅ៦០ម៉ែត្រចុះមកក្នុងនោះ ។ យើងបានកត់សម្គាល់ឃើញរបស់ចម្លែកៗនៅខាងក្នុង…

  • អស្ចារ្យមែន! រថយន្តបើកបរលើទឹកបាននៅអេហ្ស៊ីបបើកអោយកម៉្មង់ទិញហើយ ក្នុងតម្លៃចាប់ពីជិត២ម៉ឺនដុល្លារដល់ជាង៤ម៉ឺនដុល្លារ (មានវីដេអូ)

    អស្ចារ្យមែន! រថយន្តបើកបរលើទឹកបាននៅអេហ្ស៊ីបបើកអោយកម៉្មង់ទិញហើយ ក្នុងតម្លៃចាប់ពីជិត២ម៉ឺនដុល្លារដល់ជាង៤ម៉ឺនដុល្លារ (មានវីដេអូ)

    Video: https://fb.watch/6g9E6pks37/ អេហ្ស៊ីប៖ ម្នាក់ក្នុងចំណោមវិនិយោគិនលើរថយន្តដែលអាចបើកបរលើទឹកបាន ឈ្មោះ Karim Amin បាននិយាយថា នៅពេលខ្ញុំធ្លាប់បានរស់នៅក្រៅប្រទេសអេហ្ស៊ីប ខ្ញុំចង់ធ្វើគម្រោងនេះពីបរទេសតែម្តង ហើយបន្ទាប់មកខ្ញុំនឹងនាំយកវាមកកាន់ប្រទេសអេហ្ស៊ីប ។ បន្ទាប់មកខ្ញុំបាននិយាយពិភាក្សាជាមួយមិត្តរបស់ខ្ញុំ គឺលោក Al Manshawi ហើយពួកយើងបានបង្កើតគំនិត និងមានផែនការផលិតរថយន្តប្រភេទនេះ ជាមួយនឹងធនធានល្អបំផុតពីប្រទេសអេហ្ស៊ីប ។ ទីបំផុត ពួកយើងបានរកឃើញធនធានល្អក្នុងប្រទេសអេហ្ស៊ីប ហើយផលិតវា ។ ដូចដែលអ្នកអាចមើលឃើញ និងអរគុណដល់ព្រះ ដែលផលិតផលនេះគឺជារបស់ជនជាតិអេហ្ស៊ីបទាំងអស់… វាត្រូវបានផលិតដោយជនជាតិអេហ្ស៊ីប ជាមួយនឹងសម្ភារៈអេហ្ស៊ីប… មានតែម៉ាស៊ីនទេ ដែលជារបស់ជនជាតិជប៉ុន ។ គួរកត់សម្គាល់ ប្រភេទរថយន្តដែលអាចបើកបរលើទឹកបាននេះ បច្ចុប្បន្នត្រូវបានផលិតឡើងចំនួន១២គ្រឿងប៉ុណ្ណោះ ដោយពួកវា (រថយន្ត) មានតម្លៃចាប់ពី១ម៉ឺន៩ពាន់ដុល្លារ ដល់៤ម៉ឺន៤ពាន់៨រយដុល្លារ ៕ ប្រភព៖ Reuters

  • អង្គការសហប្រជាជាតិព្រមានថា គ្រោះរាំងស្ងួតអាចនឹងកើតឡើង បន្ទាប់ពីជំងឺរាតត្បាតជាសកល (មានវីដេអូ)

    អង្គការសហប្រជាជាតិព្រមានថា គ្រោះរាំងស្ងួតអាចនឹងកើតឡើង បន្ទាប់ពីជំងឺរាតត្បាតជាសកល (មានវីដេអូ)

    ប៊ែលហ្ស៊ិក៖ អង្គការសហប្រជាជាតិបានអោយដឹងថា ភាពខ្វះខាតទឹក និងគ្រោះរាំងស្ងួតនឹងបង្កការខូតខាតជាទ្រង់ទ្រាយធំមួយ ដើម្បីប្រកួតប្រជែងនឹងការីករាលដាលនៃជំងឺកូវីដ១៩ ដែលមានហានិភ័យកើនឡើងយ៉ាងឆាប់រហ័ស នៅពេលដែលសីតុណ្ហភាពពិភពលោកកើនឡើង ។អ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ លោកស្រី Mami Mizutori បានប្រាប់អ្នកសារព័ត៌មានតាមអនឡាញ នៅមុនពេលបញ្ចេញរបាយការណ៍ថា គ្រោះរាំងស្ងួតកំពុងឈានដល់ជំងឺរាតត្បាតបន្ទាប់ ហើយគ្មានវ៉ាក់សាំងដើម្បីព្យាបាលវាឡើយ ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានអោយដឹងថា វាបានកើតឡើងរួចហើយ គ្រោះរាំងស្ងួតបានបំផ្លិចបំផ្លាញសេដ្ឋកិច្ចយ៉ាងហោចណាស់១២៤ពាន់លានដុល្លារ ហើយវាបានគំរាមកំហែងដល់ជីវិតរស់នៅរបស់មនុស្សច្រើនជាង១,៥ពាន់លាននាក់នៅចន្លោះឆ្នាំ១៩៩៨-២០១៧ ។ លោកស្រី Mizutori បន្តថា របាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ការឡើងកំដៅផែនដីបានធ្វើអោយគ្រោះរាំងស្ងួតកាន់តែខ្លាំងឡើងៗនៅទ្វីបអឺរ៉ុបខាងត្បូង និងអាហ្វ្រិកខាងលិច ។ ហើយចំនួនជនរងគ្រោះត្រូវបានគេកំណត់ថា នឹងកើនឡើងយ៉ាងខ្លាំង ដរាបណាពិភពលោកចាត់វិធានការណ៍ដោះស្រាយជាបន្ទាន់ ។គួរកត់សម្គាល់ បណ្តាប្រទេសប្រហែល១៣០អាចប្រឈមនឹងគ្រោះរាំងស្ងួតកាន់តែខ្លាំងនៅសតវត្សរ៍នេះ ស្ថិតក្រោមសេណារីយ៉ូការសាយភាយខ្ពស់ ដែលបានលើកឡើងដោយអង្គការសហប្រជាជាតិ ។ ដោយឡែកប្រទេសចំនួន២៣ក៏នឹងប្រឈមមុខនឹងកង្វះខាតទឹក ដោយសារតែកំណើនប្រជាជន រីឯប្រទេសចំនួន៣៨ទៀតក៏បានរងផលប៉ះពាល់ពីបញ្ហាទាំងពីរនេះផងដែរ ៕ ប្រភព៖ Reuters

  • ស្ថានីយវារីអគ្គិសនី Wudongde របស់ប្រទេសចិន ដែលជាស្ថានីយ៍ធំជាងគេទី៧របស់ពិភពលោកចាប់ផ្តើមដំណើរការហើយ (មានវីដេអូ)

    ស្ថានីយវារីអគ្គិសនី Wudongde របស់ប្រទេសចិន ដែលជាស្ថានីយ៍ធំជាងគេទី៧របស់ពិភពលោកចាប់ផ្តើមដំណើរការហើយ (មានវីដេអូ)

    ចិន៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា ស្ថានីយវារីអគ្គិសនី វូដុងទើ (Wudongde) របស់ប្រទេសចិន ដែលជាស្ថានីយ៍ធំជាងគេទី៧របស់ពិភពលោកនោះ បានចាប់ផ្តើមដំណើរការហើយ ។ ជាមួយនឹងថាមពលដែលបានដំឡើងសរុប១០.២លានគីឡូវ៉ាត់ ស្ថានីយវារីអគ្គិសនីខ្នាតយក្សនេះ គឺជាគម្រោងសំខាន់មួយនៅក្នុងកម្មវិធីបញ្ជូនថាមពលអគ្គីសនី នៅភាគខាងកើតឆៀងខាងលិចរបស់ប្រទេសចិន ហើយវាស្ថិតនៅលើដងទន្លេ ជីនហ្សា ក្បែរព្រំដែនខេត្តយន់ណាន និងខេត្តស៊ីឆ័ន ។ បើតាមប្រធានរោងចក្រអគ្គិសនី វូដុងទើ ដែលស្ថិតក្រោមក្រុមហ៊ុនសាជីវកម្មចិន Three Gorges លោក Wang Jintao ស្ថានីយវារីអគ្គិសនីខាងលើនេះ នឹងជំរុញការអភិវឌ្ឍដែលមានគុណភាពខ្ពស់ នៃខ្សែក្រវាត់សេដ្ឋកិច្ចទន្លេ Yangtze និងសម្របសម្រួលក្នុងការអភិវឌ្ឍន៍តំបន់ ។ គួរកត់សម្គាល់ ស្ថានីយនេះដែរ បានចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០១៥ ហើយវាបានចាប់ផ្តើមផលិតអគ្គិសនីនៅចុងខែមិថុនា ឆ្នាំ២០២០កន្លងទៅ ដោយវាអាចផលិតថាមពលបានប្រហែល៣៨.៩ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ ៕ ប្រភព៖ CGTN

  • ប្រមុខ NASA សាទរចិនក្នុងការបញ្ជូនអវកាសយានិក៣រូបឡើងទៅកាន់ទីអវកាសដោយជោគជ័យ

    ប្រមុខ NASA សាទរចិនក្នុងការបញ្ជូនអវកាសយានិក៣រូបឡើងទៅកាន់ទីអវកាសដោយជោគជ័យ

    ចិន៖ អ្នកគ្រប់គ្រងរដ្ឋបាលរបស់អង្គការ NASA លោក Bill Nelson បានអបអរសាទរដល់ប្រទេសចិនដែលបានទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហាញគ្រាប់រ៉ុក្កែត Long March-2F Y12 ដែលផ្ទុកយានអវកាស ហ្សិនចូវ ១២ និង អវកាសយានិកចំនួន៣រូបឡើងទៅកាន់ទីអវកាស ដោយពួកគេនឹងត្រូវចូលរួមកសាងស្ថានីយអវកាសដំបូងរបស់ចិន ដែលកំពុងលេចរូបរាងជាបណ្តើរៗ ។លោក Nelson បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សូមអបអរសាទរចិន ចំពោះភាពជោគជ័យក្នុងការបញ្ជូនអវកាសយានិកឡើងទៅកាន់ទីអវកាសរបស់ពួកគេ… ខ្ញុំទន្ទឹងរង់ចាំមើលការរុករកផ្នែកវិទ្យាសាស្រ្តដែលនឹងមកដល់នាពេលខាងមុខនេះ ។ គួរកត់សម្គាល់ អវកាសយានិកដំបូងបានធ្វើដំណើរដោយសុវត្ថិភាពទៅដល់ស្ថានីយអវកាសថ្មីរបស់ប្រទេសចិនហើយ នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដែលប្រការនេះគឺជាការបោះជំហានដ៏ធំមួយសម្រាប់ទីក្រុងប៉េកាំង ដើម្បីក្លាយជាប្រទេសមហាអំណាចដ៏ធំបំផុតមួយនៅទីអវកាស ។សូមជម្រាបថា ការបាញ់បង្ហោះយានផ្ទុកអវកាសយានិកទាំង៣រូបខាងលើនេះ ត្រូវបានធ្វើឡើងនៅអំឡុងម៉ោងជាង៩ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងប៉េកាំង) ចេញពីមូលដ្ឋានបាញ់បង្ហោះ ជីវក្វាន់ នៃតំបន់វាលខ្សាច់ ហ្គោពី ស្ថិតនៅក្នុងខេត្ត ហ្គាន់ស៊ូ ភាគពាយព្យប្រទេសចិន ។ អវកាសយានិកទាំង៣រូប ដែលត្រូវជាក្រុមដំបូងគេនៃបេសកកម្មនេះ នឹងត្រូវស្នាក់នៅក្នុងបន្ទប់ស្ថានីយអវកាសចិន ដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ សម្រាប់រយៈពេល៣ខែ ៕ ប្រភព៖ CGTN

  • អស្ចារ! ផែនការដ៏ធំរបស់ចិនក្នុងការបញ្ជូនអវកាសយានិក៣រូបឡើងទៅកាន់ទីអវកាសនោះ ទទួលជោគជ័យហើយ (មានវីដេអូ)

    អស្ចារ! ផែនការដ៏ធំរបស់ចិនក្នុងការបញ្ជូនអវកាសយានិក៣រូបឡើងទៅកាន់ទីអវកាសនោះ ទទួលជោគជ័យហើយ (មានវីដេអូ)

    ចិន៖ ដូចតាមការគ្រោងទុក គឺនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចិនបានទទួលជោគជ័យក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Long March-2F Y12 ដែលផ្ទុកយានអវកាស ហ្សិនចូវ ១២ និង អវកាសយានិកចំនួន ៣រូបឡើងទៅកាន់ទីអវកាស ដោយពួកគេនឹងត្រូវចូលរួមកសាងស្ថានីយអវកាសដំបូងរបស់ចិន ដែលកំពុងលេចរូបរាងជាបណ្តើរៗ ។ ការបាញ់បង្ហោះនេះ ធ្វើឡើងនៅម៉ោងជាង៩ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ចេញពីមូលដ្ឋានបាញ់បង្ហោះ ជីវក្វាន់ នៃតំបន់វាលខ្សាច់ ហ្គោពី ស្ថិតនៅក្នុងខេត្ត ហ្គាន់ស៊ូ ភាគពាយព្យប្រទេសចិន ។ យានអវកាស ហ្សិនចូវ ១២ ត្រូវបានផ្តាច់ខ្លួនពីគ្រាប់រ៉ុក្កែត Long March-2F Y12 នៅក្រោយរយៈពេល៥៧៣វិនាទីនៃការបាញ់បង្ហោះចេញពីផ្ទៃផែនដី ។ យាន ហ្សិនចូវ ១២ និងអវកាសយានិក៣រូបនេះ គឺស្ថិតក្នុងបេសកកម្មបាញ់បង្ហោះលើកទី៣ ក្នុងចំណោមបេសកកម្មសរុបចំនួន១១ដែលចិនត្រូវបំពេញ ដើម្បីកសាងស្ថានីយអវកាសថ្មីអោយរួចរាល់នៅអំឡុងចុងឆ្នាំ២០២២ ។ គួរកត់សម្គាល់ អវកាសយានិកចិនទាំង៣រូប គឺសុទ្ធសឹងតែជាអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវិស្វកម្មជើងចាស់របស់ចិន ដែលធ្លាប់មានបទពិសោធន៍ក្នុងការស្រាវ ជ្រាវទីអវកាសជាច្រើនឆ្នាំមកហើយ ក្នុងនោះមានដូចជាលោក នី ហៃហ្សេង លោក លីវ ប៉ូមីង…

  • ចិនគ្រោងបញ្ជូនអវកាសយានិក៣នាក់ដំបូងឡើងទៅកាន់ស្ថានីយអវកាសថ្មីនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (មានវីដេអូ)

    ចិនគ្រោងបញ្ជូនអវកាសយានិក៣នាក់ដំបូងឡើងទៅកាន់ស្ថានីយអវកាសថ្មីនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (មានវីដេអូ)

    ចិន៖ ទីភ្នាក់ងារអវកាសចិននិយាយថា ចិនមានផែនការបញ្ជូនអវកាសយានិកចំនួន៣នាក់ដំបូងឡើងទៅកាន់ស្ថានីយអវកាសថ្មីរបស់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះ ។ បេសកកម្មនេះត្រូវបានរំពឹងថា នឹងចេញដំណើរនៅម៉ោង៩៖២២នាទីព្រឹកថ្ងៃព្រហ ស្បតិ៍ (ម៉ោងក្នុងតំបន់) ដោយប្រើយានអវកាសដឹកមនុស្ស ហ្សិនចូវ ១២ ចេញពីទីក្រុង ជីវក្វាន់ ក្នុងខេត្ត ហ្គាន់ស៊ូ ភាគពាយព្យប្រទេសចិន ។ ចំណែកឯសមាសភាពអវកាសយានិក គឺជាបុរសទាំងអស់ ដែលមានអាយុ៤៥ឆ្នាំ ៥៤ឆ្នាំ និង ៥៦ឆ្នាំ ។ បេសកកម្មយាន ហ្សិនចូវ ១២ នឹងជាបេសកកម្មទី៣ ក្នុងចំណោមបេសកកម្មសរុបចំនួន១១ដែលចិនត្រូវធ្វើឡើង ដើម្បីសម្រេចជាស្ថាពរនូវការសាងសង់ស្ថានីយអវកាសរបស់ខ្លួនឲ្យបាននៅចុងឆ្នាំ២០២២ ។ ចិនបានចាប់ផ្តើមការសាងសង់ស្ថានីអវកាសនេះ កាលពីខែមេសាកន្លងទៅ ជាមួយការបាញ់បង្ហោះកំណាត់បន្ទប់ស្នូលរបស់វាឈ្មោះ ធានហឺ ។ រីឯកាលពីចុងខែឧសភា ចិនបានបញ្ជូនយានដឹកសម្ភារផ្គត់ផ្គង់ផ្សេងៗឡើងទៅកាន់កំណាត់បន្ទប់នោះ ។ អវកាសយានិកចិនទាំង៣រូបនឹងត្រូវស្នាក់នៅក្នុងកំណាត់បន្ទប់ ធានហឺ រយៈពេល៣ខែ ដើម្បីដឹកនាំដំណើរការទីអវកាស ការងារថែទាំ និងការពិសោធន៍វិទ្យាសាស្រ្ត ៕ ប្រភព៖ AP

  • អ្នកដេញថ្លៃម្នាក់ហ៊ានចំណាយប្រាក់រហូតដល់២៨លានដុល្លារ ដើម្បីទិញសំបុត្រធ្វើដំណើរទៅកាន់លំហរអាកាសជាមួយលោក Jeff Bezos នាខែក្រោយ (មានវីដេអូ)

    អ្នកដេញថ្លៃម្នាក់ហ៊ានចំណាយប្រាក់រហូតដល់២៨លានដុល្លារ ដើម្បីទិញសំបុត្រធ្វើដំណើរទៅកាន់លំហរអាកាសជាមួយលោក Jeff Bezos នាខែក្រោយ (មានវីដេអូ)

    អន្តរជាតិ៖ អ្នកដេញថ្លៃម្នាក់ដែលមិនត្រូវបានបញ្ចេញឈ្មោះបានចំណាយប្រាក់រហូតដល់២៨លានដុល្លារ ដើម្បីបានឈ្នះសំបុត្រធ្វើដំណើរទៅកាន់លំហអាកាស ជាមួយស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ក្នុងការហោះហើរលើយានរបស់ក្រុមហ៊ុនរបស់លោក Blue Origin នាខែក្រោយនេះ ។ ថវិកាដែលទទួលបាន នឹងត្រូវបរិច្ចាគដល់មូលនិធិ Blue Origin ជាក្លឹបមួយដែលបង្កើតឡើងសម្រាប់លើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់កុមារ ។ ក្រុមហ៊ុនបានបញ្ជាក់ថា ឈ្មោះអ្នកដេញថ្លៃដែលឈ្នះនឹងត្រូវបានចេញផ្សាយក្នុងរយៈពេលពីរបីសប្តាហ៍ទៀត ។ បើតាមការគ្រោងទុកនោះ រ៉ុក្កែត និងយានអវកាស ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Blue Origin នឹងត្រូវបាញ់បង្ហោះឡើងនៅថ្ងៃទី២០ ខែកក្កដាខាងមុខ ។ យាននេះមានកៅអីចំនួន ៦ ដែលមួយក្នុងចំណោមនោះត្រូវបានដាក់ដេញថ្លៃ ។ គួរកត់សម្គាល់ អ្នកដំណើរទាំងអស់នឹងអាចទទួលបានបទពិសោធន៍ នៃភាពគ្មានទម្ងន់ប្រហែល៣នាទី មុនពេលត្រឡប់មកផែនដីវិញ ។ ក្រុមហ៊ុននិយាយថា វានឹងចំណាយពេលប្រហែល១១នាទីពីការបង្ហោះឡើងរហូតដល់ការចុះចត ៕ ប្រភព៖ CNA

  • ខ្មែរមានកម្មវិធី សរសេរអក្សរស្វ័យប្រវត្តិ

    ខ្មែរមានកម្មវិធី សរសេរអក្សរស្វ័យប្រវត្តិ

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីការដាក់ឱ្យដំណើរការសាកល្បងកម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ ដែលប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត។ តាមរយៈ ការស្រាវជ្រាវនិងអភិវឌ្ឍលើបច្ចេកវិទ្យាភាសា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានបង្កើត «កម្មវិធីបំប្លែង សំឡេងទៅជាអត្ថបទ – Khmer Automatic Speech Recognition – Khmer ASR » ដែលប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ( Artificial intelligence (https://en.wikipedia.org/wiki/Artificial_intelligence) )។ កម្មវិធីនេះអាចប្រើប្រាស់ក្នុង ទូរសព្ទដៃតាមប្រព័ន្ធប្រតិបត្តិការ Android និង iOS ក្នុងការបំប្លែងសំឡេង និយាយដោយផ្ទាល់ជាភាសាខ្មែរ ឬពីឯកសារសំឡេងក្នុងទម្រង់ជា WAV, Mp3, M4a និង OGG ទៅជាអត្ថបទភាសាខ្មែរដោយស្វ័យប្រវត្តិ ដើម្បីជាជំនួយដល់ការសរសេរអត្ថបទឱ្យ កាន់តែឆាប់រហ័ស និងងាយស្រួល។ នៅដំណាក់កាលនេះ កម្រិតបំប្លែងត្រឹមត្រូវ (Accuracy) មានប្រមាណ ៩០%។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមណែនាំក៏ដូចជាលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក…

  • យានរ៉ូបូតចល័តរបស់ចិន Zhurong បង្ហាញរូបភាពថ្មីៗនៃទេសភាពនៅលើផ្ទៃភពព្រះអង្គារមកកាន់ផែនដី (មានវីដេអូ)

    យានរ៉ូបូតចល័តរបស់ចិន Zhurong បង្ហាញរូបភាពថ្មីៗនៃទេសភាពនៅលើផ្ទៃភពព្រះអង្គារមកកាន់ផែនដី (មានវីដេអូ)

    ចិន៖ រដ្ឋបាលអវកាសចិន CNSA បានបញ្ចេញរូបភាពថ្មីៗ នៃទេសភាពរបស់ផ្ទៃដីពណ៌ក្រហមរបស់ភពព្រះអង្គារ (Mars) នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលថតបានដោយយានរ៉ូបូតចល័ត ជូរ៉ុង (Zhurong) ។ យាននេះបានចុះទៅដល់លើផ្ទៃភពអង្គារ កាលពីខែឧសភាកន្លងទៅ នាំឲ្យចិនក្លាយជាប្រទេសទីពីរនៅលើផែនដី ដែលបានសម្រេចជោគជ័យបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក ។ រូបភាពថ្មីៗខាងលើត្រូវបានបង្ហាញជាសាធារណៈ ក្នុងកម្មវិធីមួយរៀបចំឡើងនៅរដ្ឋធានីប៉េកាំង ។ គួរកត់សម្គាល់ យានរ៉ូបូតចល័ត ជូរ៉ុង ជាផ្នែកសំខាន់ជាងគេនៃបេសកកម្ម ធានវិន-១ (Tiawen-1) ដែលជាបេសកកម្មភពអង្គារលើកដំបូងបង្អស់ប្រទេសចិន ។ ក្រៅពីយានចល័តលើដី បេសកកម្ម ធានវិន-១ ក៏មានផ្កាយរណប ដែលកំពុងគោចរជុំវិញភពអង្គារ និងសម្រាប់ផ្ទេរទិន្នន័យ ក៏ដូចជាការទំនាក់ទំនងរវាងយាន ជូរ៉ុង និងក្រុមការងារចិននៅលើផែនដីផងដែរ ៕ ប្រភព៖ ស៊ីនហួរ