Category: វិទ្យាសាស្ត្រ-បច្ចេកវិទ្យា

  • គំនិតច្នៃប្រឌិត៖ ជប៉ុនកែច្នៃកាកសំណល់សម្រាមអោយក្លាយជាប្រភពថាមពលប្រើប្រាស់បាន (មានវីដេអូ)

    គំនិតច្នៃប្រឌិត៖ ជប៉ុនកែច្នៃកាកសំណល់សម្រាមអោយក្លាយជាប្រភពថាមពលប្រើប្រាស់បាន (មានវីដេអូ)

    ជប៉ុន៖ បច្ចុប្បន្ននេះ សំលៀកបំពាក់ចាស់ៗជាច្រើនត្រូវគេយកមកកែច្នៃអោយប្រែក្លាយជាប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះ ។ សារធាតុ អ៊ីហ្សូប៊ូតាណុល កំពុងទាក់ទាញ​ចំណាប់យ៉ាងខ្លាំង និងត្រូវបានគេចាត់ទុកថាប្រភពថាមពលថ្មីមួយជំនួសអោយប្រេងឥន្ធនៈ ។ ក្រុមហ៊ុនឧស្សាហកម្មជីវសាស្ត្រមួយរបស់ប្រទេសជប៉ុន កំពុងធ្វើអាជីវកម្មទៅលើគម្រោងផលិតប្រភពថាមពលថ្មីនេះ។ លោក អ៊ីហារ៉ា តូមីហ៊ីតូ នាយកប្រតិបត្តិនៃវិទ្យាស្ថាន ហ្រ្គីន អើត បានអោយដឹងថា ការកែច្នៃសម្ភារៈ​កាកសំណលអោយក្លាយជាផលិតផលគីមីដូចជា អេតាណុល ជាដើម…បានចូលរួមចំណែកក្នុងការកាត់បន្ថយកាកសំណល់ ក៍ដូចជាសារធាតុ CO2 និងបានកំពុងផ្តល់ផលជាវិជ្ជមានទៅលើបញ្ហាពាក់ព័ន្ធ ទៅនឹងចំណីអាហារជាសកល។ ការ​ប្រែក្លាយកាកសំណល់ទៅជាប្រភពថាមពលស្អាត គឺពិតជាបញ្ហាប្រឈមដ៍​ធំមួយ។ ក្រុមអ្នកស្រាវជ្រាវបានផ្តោតការសិក្សាទៅលើសារធាតុភាគល្អិតតូចៗ ដែលមានឈ្មោះថា កូរីនហ្វម ។ សារធាតុ កូរីនហ្វម នេះ មានសមត្ថភាពក្នុងការ​រំលាយ និងបំបែកកាកសំណល់ជីវចម្រុះដែលចេញពីរុក្ខជាតិ ក៍ដូចជាកាកសំណល់​ជាក្រដាស និងកំទេចឈើជាដើម អោយក្លាយទៅជាសារធាតុសារីរាង្គ ។ យើងអាចយកផ្លែពោតជាឧទាហរណ៍បាន ដោយកាលពីមុនមកសារធាតុ អេតាណុល ត្រូវបានគេផលិតចេញតែពីគ្រាប់ពោតតែប៉ុណ្ណោះ តែបច្ចប្បន្ននេះ សារធាតុ កូរីនហ្វូម បានជួយអោយគេអាចបម្លែងសារធាតុអេតាណុល ចេញពីសម្បក និងស្នូលពោតផងដែរ។ សារធាតុ អេតាណុល ដែលចម៉្រាញ់បានទាំងនេះជាច្រើនត្រូវបានគេ​យកទៅប្រើប្រាស់នៅក្នុងផលិតផលរបស់គ្រឿងសម្អាង។ សារធាតុកែច្នៃរបស់ កូរីនហ្វូម…

  • Samsung គ្រោងបង្កើតរោងចក្រផលិតបន្ទះឈីបថ្មីមួយទៀតនៅសហរដ្ឋអាមេរិក ក្រោមទុនវិនិយោគ១៧ពាន់លានដុល្លារ (មានវីដេអូ)

    Samsung គ្រោងបង្កើតរោងចក្រផលិតបន្ទះឈីបថ្មីមួយទៀតនៅសហរដ្ឋអាមេរិក ក្រោមទុនវិនិយោគ១៧ពាន់លានដុល្លារ (មានវីដេអូ)

    អាមេរិក៖ វិបត្តិកង្វះបន្ទះឈីបបានធ្វើអោយក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងរថយន្តជាច្រើននៅលើពិភពលោកជួបបញ្ហា ដូច្នេះហើយទើបក្រុមហ៊ុនជាច្រើនបាននាំគ្នាសម្រុកទៅបង្កើតរោងចក្រនៅក្នុងសហរដ្ឋអាមេរិក ដោយសារវាមានភាពងាយស្រួលក្នុងការផ្គត់ផ្គង់ និងដឹកជញ្ជូន ។ ជាក់ស្តែងក្រុមហ៊ុន Samsung Electronics បានស្នើសុំតាមផ្លូវច្បាប់ក្នុងការបង្កើតរោងចក្រផលិតបន្ទះឈីបថ្មីមួយទៀត ក្នុងតំបន់ Williamson County រដ្ឋតិចសាស់ ក្រោមទុនវិនិយោគ១៧ពាន់លានដុល្លារ និងផ្ដល់ឱកាសការងារថ្មីរហូតដល់១ម៉ឺន៨រយនាក់ ខណៈបច្ចុប្បន្នមានរោងចក្រមួយរួចទៅហើយនៅក្នុងរដ្ឋអូស្ទីន ។ យោងតាមឯកសារផ្លូវការដែលបានចេញផ្សាយជាសាធារណៈបានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិករបស់កូរ៉េខាងត្បូងនេះ កំពុងរត់ការលើផ្នែកបង់ពន្ធ ដោយតាម ការបញ្ជាក់គឺនឹងត្រូវបង់ក្នុងរង្វង់ប្រាក់ប្រមាណ៨០លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំ ខណៈដែល Samsung គ្រោងនឹងចាប់ផ្ដើមដំណើរការផលិតបន្ទះឈីបនៅចុងឆ្នាំ២០២៤ ខាងមុខ ៕ ប្រភព៖ Reuters

  • កូនខ្មែរពីររូប បញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល

    កូនខ្មែរពីររូប បញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល

    កូនខ្មែរពីររូប បញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលប្រកបដោយជោគជ័យ។

  • គំនិតច្នៃប្រឌិត៖ ជប៉ុនកែច្នៃកាកសំណល់សម្រាមអោយក្លាយជាប្រភពថាមពលប្រើប្រាស់បាន

    គំនិតច្នៃប្រឌិត៖ ជប៉ុនកែច្នៃកាកសំណល់សម្រាមអោយក្លាយជាប្រភពថាមពលប្រើប្រាស់បាន

    ជប៉ុន៖ បច្ចុប្បន្ននេះ សំលៀកបំពាក់ចាស់ៗជាច្រើនត្រូវគេយកមកកែច្នៃអោយប្រែក្លាយជាប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះ។ សារធាតុ អ៊ីហ្សូប៊ូតាណុល កំពុងទាក់ទាញចំណាប់យ៉ាងខ្លាំង និងត្រូវបានគេចាត់ទុកថាប្រភពថាមពលថ្មីមួយជំនួសអោយប្រេងឥន្ធនៈ។ ក្រុមហ៊ុនឧស្សាហកម្មជីវសាស្ត្រមួយរបស់ប្រទេសជប៉ុន កំពុងធ្វើអាជីវកម្មទៅលើគម្រោងផលិតប្រភពថាមពលថ្មីនេះ។ លោក អ៊ីហារ៉ា តូមីហ៊ីតូ នាយកប្រតិបត្តិនៃវិទ្យាស្ថាន ហ្រ្គីន អើត បានអោយដឹងថា ការកែច្នៃសម្ភារៈកាកសំណលអោយក្លាយជាផលិតផលគីមីដូចជា អេតាណុល ជាដើម…បានចូលរួមចំណែកក្នុងការកាត់បន្ថយកាកសំណល់ ក៍ដូចជាសារធាតុ CO2 និងបានកំពុងផ្តល់ផលជាវិជ្ជមានទៅលើបញ្ហាពាក់ព័ន្ធ ទៅនឹងចំណីអាហារជាសកល។ ការប្រែក្លាយកាកសំណល់ទៅជាប្រភពថាមពលស្អាត គឺពិតជាបញ្ហាប្រឈមដ៍ធំមួយ។ ក្រុមអ្នកស្រាវជ្រាវបានផ្តោតការសិក្សាទៅលើសារធាតុភាគល្អិតតូចៗ ដែលមានឈ្មោះថា កូរីនហ្វម ។ សារធាតុ កូរីនហ្វម នេះ មានសមត្ថភាពក្នុងការរំលាយ និងបំបែកកាកសំណល់ជីវចម្រុះដែលចេញពីរុក្ខជាតិ ក៍ដូចជាកាកសំណល់ជាក្រដាស និងកំទេចឈើជាដើម អោយក្លាយទៅជាសារធាតុសារីរាង្គ។ យើងអាចយកផ្លែពោតជាឧទាហរណ៍បាន ដោយកាលពីមុនមកសារធាតុ អេតាណុល ត្រូវបានគេផលិតចេញតែពីគ្រាប់ពោតតែប៉ុណ្ណោះ តែបច្ចប្បន្ននេះ សារធាតុ កូរីនហ្វូម បានជួយអោយគេអាចបម្លែងសារធាតុអេតាណុល ចេញពីសម្បក និងស្នូលពោតផងដែរ។ សារធាតុ អេតាណុល ដែលចម៉្រាញ់បានទាំងនេះជាច្រើនត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងផលិតផលរបស់គ្រឿងសម្អាង។ សារធាតុកែច្នៃរបស់ កូរីនហ្វូម ក៍អាចផលិតវត្ថុធាតុដើមដែលមានសារៈប្រយោជន៍ជាច្រើនទៀតផងដែរ។ សារធាតុ អ៊ីហ្សូប៊ូតាណុល…

  • ត្រី Fugu ជាប្រភេទត្រីមួយប្រភេទដែលមានរសជាតិឆ្ងាញ់នៅជប៉ុន តែត្រីប្រភេទនេះក៏អាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ (មានវីដេអូ)

    ត្រី Fugu  ជាប្រភេទត្រីមួយប្រភេទដែលមានរសជាតិឆ្ងាញ់នៅជប៉ុន តែត្រីប្រភេទនេះក៏អាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ (មានវីដេអូ)

    ជប៉ុន៖ ត្រី ហ៊្វូហ្គូ មានផ្ទុកនូវសារធាតុពុលដ៍សាហាវ ។ គ្រោះថ្នាក់មានន័យថា វាមិនត្រូវបានគេបរិភោគជាទូទៅទេ ។ តែសម្រាប់ប្រទេសជប៉ុន វាជាមុខម្ហូបឆ្ងាញ់ និងមានប្រជាប្រិយ ។ ម្ហូបជប៉ុន Ultra-thin fugu sashimi អាចឱ្យអ្នករីករាយនឹងរសជាតិ ។ ឆ្នាំងភ្លើងកាន់តែជួយបង្កើនឱជារសរបស់វាថែមមួយកម្រិតទៀត ។ ប៉ុន្តែដោយសារតែគ្រោះថ្នាក់នៃការស្លាប់ វា(សាច់ត្រី ហ៊្វូហ្គូ)ត្រូវបានហាមឃាត់នៅទសវត្សឆ្នាំ ១៥០០ ។ បម្រាមនេះបានបន្តរហូតដល់សតវត្សទី១៩ ប៉ុន្តែវាត្រូវបានគេលួចបរិភោគយ៉ាងរីករាយដោយសម្ងាត់ ។ ហើយវិធីសាស្រ្តចម្អិនអាហារប្រកបដោយសុវត្ថិភាពក៏ត្រូវបានបង្កើតឡើង ។ សាច់ត្រី ហ៊្វូហ្គូ ត្រូវបាននិយមចូលចិត្តជាពិសេស ដោយអ្នកដែលស្គាល់ពីវា ។ សាច់ត្រី ហ៊្វូហ្គូ ត្រូវបានគេទៅសម្ងួតនៅក្នុងខ្យល់សមុទ្រ ។ លោកស្រី Okamura Hideko និយាយថា ដំបូង សាច់ត្រី ហ៊្វូហ្គូ ត្រូវយកទៅហាលអោយស្ងួតសិន… រួចខ្ញុំនឹងយកពួកវាទៅដាក់ក្នុងឡផ្សែង ។ ឡផ្សែងនេះត្រូវបានគេប្រើប្រាស់ជាង៦០ឆ្នាំមកហើយ ។ លោកស្រីបន្តថា ខ្ញុំជឿជាក់ថា មានតែផ្សែងទេពអប្សរទេ (smoke…

  • យុវជនម្នាក់នឹងហោះហើរជាមួយលោក Jeff Bezos សម្រាប់ការធ្វើដំណើរកម្សាន្តទៅកាន់ទីអវកាស

    យុវជនម្នាក់នឹងហោះហើរជាមួយលោក Jeff Bezos សម្រាប់ការធ្វើដំណើរកម្សាន្តទៅកាន់ទីអវកាស

    អាមេរិក៖ អ្នកទិញសំបុត្រសម្រាប់ធ្វើដំណើរកម្សាន្តទៅទីអវកាសជាមួយលោក Jeff Bezos ត្រូវបានកាសែតរ៉យទ័រទម្លាយអោយដឹងថា គឺជានិស្សិតផ្នែករូបវិទ្យាអាយុ១៨ឆ្នាំម្នាក់ ដែលមានឪពុកជាប្រធានក្រុមហ៊ុនគ្រប់គ្រង់ការវិនិយោគមួយ ដោយបានចំណាយប្រាក់២៨លានដុល្លារក្នុងទិញសំបុត្រមួយនេះ ។ បើតាមក្រុមហ៊ុន Blue Origin ក្មេងប្រុសឈ្មោះ Oliver Daemen នឹងធ្វើដំណើរកម្សាន្តទៅកាន់ទីអវកាសជាមួយនឹងអ្នកដំណើរការពីរនាក់ទៀត គឺមានលោក Jeff Bezos និងប្អូនប្រុសរបស់លោក ព្រមទាំងមាននាវិកចំនួន០២នាក់ ព្រោះថាយានអវកាស New Shepard អាចផ្ទុកមនុស្សបានត្រឹមតែ០៦នាក់ប៉ុណ្ណោះ ហើយគ្រោងនឹងធ្វើដំណើរនៅថ្ងៃទី២០ ខែកក្កដាខាងមុខនេះ ។ សូមជម្រាបថា យានអវកាស New Shepard របស់ក្រុមហ៊ុន Blue Origin ដែលមានលក្ខណៈរួមផ្សំបញ្ចូលគ្នា រវាងយានសម្រាប់ជិះធ្វើដំណើរ និងគ្រាប់រ៉ុក្កែត ត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនអ្នកដំណើរបានសរុបចំនួន០៦នាក់ ដោយស្វ័យ ប្រវត្តិឡើងទៅកាន់រយៈកម្ពស់ជាង១០០គីឡូម៉ែត្រពីផ្ទៃផែនដី ដែលល្មមអាចឲ្យភ្ញៀវទេសចរនៅក្នុងយានអវកាស អាចទទួលបានបទពិសោធន៍នៅក្នុងបរិស្ថានដែលគ្មានកម្លាំងទំនាញ និងមើលឃើញរាងកោងនៃភពរបស់យើង មុនពេលយានអវកាសនេះចុះមកផ្ទៃផែនដីវិញដោយប្រើឆ័ត្រយោង ៕ ប្រភព៖ Reuters

  • អស្ចារ្យ! រថយន្តក្រុងអគ្គិសនីបើកបរលើដងផ្លូវដោយស្វ័យប្រវត្តិ ត្រូវបានដាក់អោយប្រើប្រាស់ជាផ្លូវការនៅចក្រភពអង់គ្លេស (មានវីដេអូ)

    អស្ចារ្យ! រថយន្តក្រុងអគ្គិសនីបើកបរលើដងផ្លូវដោយស្វ័យប្រវត្តិ ត្រូវបានដាក់អោយប្រើប្រាស់ជាផ្លូវការនៅចក្រភពអង់គ្លេស (មានវីដេអូ)

    អង់គ្លេស៖ រថយន្ត​ក្រុង​សាធារណៈ​អាច​ដំណើរការ​លើ​ដង​ផ្លូវ​ដោយ​បើក​ស្វ័យ ប្រវត្តិ​ ​ទើបនឹង​ប្រកាស​ដាក់​អោយ​ប្រើប្រាស់ជាផ្លូវការ​នៅ​ចក្រភពអង់គ្លេស ។ គម្រោងសាកល្បងយានយន្តបើកស្វ័យប្រវត្តិនេះ បានធ្វើតេស្តច្រើនជាង០៥ឆ្នាំមកហើយ ទើបនឹងលេចចេញជារូបរាងផ្លូវការ ។ ទោះជាយ៉ាងណា វាមិនទាន់ពេញលេញ១០០ភាគរយនៅឡើយទេ ព្រោះនៅត្រូវការធ្វើតេស្តបន្ថែមទៀត ។ ​រថយន្តក្រុង​ដែលមានរូបរាងដូចមនុស្សយន្តនេះ​ អាច​ដឹក​មនុស្សបាន១០នាក់ ​។ វា​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ ​កម្លាំង​រត់បាន​ល្បឿន​លឿនបំផុត៣២គីឡូ ម៉ែត្រក្នុងមួយម៉ោង ពេលសាកពេញរត់បានឆ្ងាយបំផុត១៦០គីឡូម៉ែត្រ ។បច្ចុប្បន្ន​ Aurrigo ​ដែល​ជា​ក្រុមហ៊ុន​ឯកទេស​ផ្នែក​ផលិត​បច្ចេកវិទ្យា​យានយន្ត​ស្វ័យប្រវត្តិ ​បាន​ដាក់​ឲ្យ​វា​រត់​នៅ​ផ្លូវ​បី​ខ្សែ​ ​និង​នៅ​ជុំវិញ​បរិវេណសាកលវិទ្យាល័យ​ Cambridge សម្រាប់​បម្រើ​ការ​ជូន​សាធារណជន​ និងនិស្សិត២៤ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ ហើយក៏ដឹកបានមនុស្សច្រើនជាង១០០នាក់រួចមកហើយប្រកបដោយសុវត្ថិភាព ចាប់តាំងពីដើមខែមិថុនា ឆ្នាំ២០២១ ។ គួរកត់សម្គាល់ថា រថយន្តក្រុងអគ្គិសនីនេះ ត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាចំនួន០៣សហការរួមគ្នាដូចជា៖ AWS Wavelength របស់ក្រុមហ៊ុន Amazon បច្ចេកវិទ្យា 5G Vodafone របស់ក្រុមហ៊ុន​ទូរទគមនាគមន៍ចល័ត និង MEC technologies ជាបច្ចេកវិទ្យាបង្កើតដោយអ្នកវិទ្យាសាស្រ្ត​នៃសាកលវិទ្យាល័យ Cambridge ៕

  • ខ្សែសង្វាក់ផលិតកម្មនៃយន្តហោះដឹកទំនិញខ្នាតយក្សរបស់ពិភពលោក Boeing 747-8 (មានវីដេអូ)

    ខ្សែសង្វាក់ផលិតកម្មនៃយន្តហោះដឹកទំនិញខ្នាតយក្សរបស់ពិភពលោក Boeing 747-8 (មានវីដេអូ)

    អន្តរជាតិ៖ យន្តហោះដឹកទំនិញខ្នាតយក្សប្រភេទ ប៊ូអ៊ីង ៧៤៧-៨ មានល្បឿនលឿនបំផុត គឺ៩៨៨គីឡូម៉ែត្រក្នុងមួយម៉ោង ។ ខាងក្រោមនេះ គឺជាខ្សែសង្វាក់ផលិតកម្ម នៃយន្តហោះដ៏អស្ចារ្យនេះ ។ យន្តហោះដឹកនាំទំនិញប្រភេទ ប៊ូអ៊ីង ៧៤៧-៨ ត្រូវបានតំឡើង (ផ្គុំរូបរាង) និងលាបពណ៌នៅរោងចក្រ Everett ទីក្រុង Washington ។ នៅក្នុងដំណាក់កាលដំបូង គឺកាប៊ីនយន្តហោះ ស្លាប និងតួខ្លួនត្រូវបានភ្ជាប់ដោយឧបករណ៍លើកដ៏ធំមួយ ។ គ្រឿងបង្គំផ្តេក និងបញ្ឈរត្រូវបានផ្តុំគ្នា ។ បន្ទាប់មកម៉ាស៊ីនដែលមានអនុភាពត្រូវបានតំឡើង ហើយកង់ក៏ត្រូវបានត្រួតពិនិត្យផងដែរ ។ ថ្នាំលាបផ្សេងៗគ្នាត្រូវបានគេយកទៅលាបលើរូបរាងកាយរបស់យន្តហោះ ។ ឥឡូវនេះ ដល់ពេលវេលាហើយ ដែលយន្តហោះប៊ូអ៊ីងខ្នាតយក្សនេះ ត្រូវឆ្លងកាត់ការហោះហើរសាកល្បង ។ ហើយនៅទីបំផុត! យន្តហោះប៊ូអ៊ីង ៧៤៧-៨ បានត្រៀមខ្លួនរួចរាល់ ដើម្បីដឹកជញ្ជូនទំនិញ និងអ្នកដំណើរមកពីទូទាំងពិភពលោក ៕ ប្រភព៖ Mechanical education

  • ទីបំផុត! យន្តហោះរ៉ុក្កែតរបស់មហាសេដ្ឋីអង់គ្លេសលោក Richard Branson ទទួលជោគជ័យក្នុងការសាកល្បងហោះហើរដោយមានមនុស្សជិះជាលើកដំបូង (មានវីដេអូ)

    ទីបំផុត! យន្តហោះរ៉ុក្កែតរបស់មហាសេដ្ឋីអង់គ្លេសលោក Richard Branson ទទួលជោគជ័យក្នុងការសាកល្បងហោះហើរដោយមានមនុស្សជិះជាលើកដំបូង (មានវីដេអូ)

    អាមេរិក៖ ក្រុមហ៊ុនទេសចរអវកាស Virgin Galactic បានបញ្ចប់ការហោះហើរសាកល្បងដោយមានក្រុមនាវិកជិះនៅលើយានអវកាសរបស់ខ្លួន នៅថ្ងៃអាទិត្យម្សិលមិញ ដែលនេះជាការបោះជំហានទៅមុខដ៏ធំមួយ ឆ្ពោះទៅរកជើងហោះហើរអវកាសពាណិជ្ជកម្ម ។ មហាសេដ្ឋី​អង់គ្លេស​លោក ​រី​ឆាត ប្រ៊ែន​សុន បាន​ឡើង​លើ​មេឃ​កម្ពស់៨០គីឡូ ម៉ែត្រ​ពី​លើ​វាល​ខ្សាច់​នៅ​រដ្ឋ​ញូ​វ​ម៉ិ​ក​ស៊ីកូ ​ដោយ​ជិះ​លើ​យន្តហោះ​​រ៉ុក្កែត​នៃ​ក្រុមហ៊ុន Virgin Galactic របស់​លោក ហើយ​បាន​វិលត្រឡប់​មក​ផែនដី​វិញ​ដោយ​សុវត្ថិភាព​ក្នុង​ការហោះហើរ​សាកល្បង​លើ​កដំបូង ​ដោយ​មាន​មនុស្ស​ជិះ​របស់​យាន​នេះ​ទៅ​ទី​អវកាស​ ដែល​​ជា​និមិត្តរូប​ដ៏​សំខាន់​សម្រាប់​ការវិនិយោគ​របស់​លោក ​ដែល​បាន​ចាប់ផ្តើម​កាលពី១៧ឆ្នាំមុន​ ។​ លោក ​ប្រ៊ែន​សុន ដែល​ស្ថិត​ក្នុងចំណោម​បុគ្គលិក ៦នាក់​របស់​ក្រុមហ៊ុន Virgin Galactic ជិះ​ក្នុង​យាន​នេះ ​បាន​កោតសរសើរ​បេស កកម្ម​នេះ​ថា​ ជា​អ្នក​ឈាន​មុខ​គេ​ឆ្ពោះទៅកាន់​​យុគសម័យ​ថ្មី ​នៃ​វិស័យ​ទេសចរណ៍​អវកាស ដោយ​ក្រុមហ៊ុន​ដែល​លោក​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៤ ត្រៀម​ខ្លួន​ចាប់ផ្តើម​ប្រតិបត្តិការ​ពាណិជ្ជកម្ម​នៅ​ឆ្នាំក្រោយ ​។​ គួរកត់សម្គាល់ ​ជោគជ័យ​នៃ​ការហោះហើរ​នេះ ​បាន​ផ្តល់​ឱ្យ​សហគ្រិន​រូបនេះ​នូវ​សិទ្ធិ​អួតអាង​នៅ​ក្នុងការ​ប្រជែង​ជា​សាធារណៈ​ ជា​មួយ​​មហាសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Amazon លោក ជេ​ហ្វ បេ​ហ្សូ​ស ដែល​សង្ឃឹម​ហោះហើរ​ទៅ​ទី​អវកាស​លើកដំបូង ​តាម​យាន​រ៉ុក្កែត​របស់​ក្រុមហ៊ុន​អវកាស​ផ្ទាល់ខ្លួន​របស់លោកផង​ដែរ គឺ Blue Origin ​នៅ​ថ្ងៃទី​២០​ ខែកក្កដា​ខាង​មុខនេះ ៕ ប្រភព៖…

  • អ្នកវិទ្យាសាស្ត្រចិនបង្កើតបណ្តាញដំឡូងបារាំងសុទ្ធ និងមានជីជាតិ ជាមួយបច្ចេកវិទ្យាកែប្រែហ្សែន ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក

    អ្នកវិទ្យាសាស្ត្រចិនបង្កើតបណ្តាញដំឡូងបារាំងសុទ្ធ និងមានជីជាតិ ជាមួយបច្ចេកវិទ្យាកែប្រែហ្សែន ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក

    ចិន៖ ការពិសោធន៍ដឹកនាំដោយលោក ហួង សានវិន (Huang Sanwen) អ្នកស្រាវ ជ្រាវមកពីវិទ្យាស្ថានវិទ្យាសាស្ត្រហ្សែនមីកនៅហ្សិនជិន (AGIS) ក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន (CAAS) បានប្រើការរចនាហ្សែន ដើម្បីបំលែងពូជដំឡូងពីរបៀបយឺត និងមិនកកកុញ ទៅជាទម្រង់លឿនធ្វើដដែលៗ ។ ការសិក្សារបស់ពួកគេដែលមានចំណងជើងថា “ការរចនាហ្សែនរបស់ដំឡូងបារាំងកូនកាត់” ត្រូវបានផ្សព្វផ្សាយតាមអ៊ីនធើណិតនៅក្នុងទិនានុប្បវត្តិសិក្សាឈានមុខគេមួយរបស់ពិភពលោក ។ លោក Huang អគ្គនាយកនៃទីភ្នាក់ងារ AGIS បានប្រាប់សារព័ត៌មាន China Media Group ថា ជាលទ្ធផលនោះ ការដាំចុះដំឡូងបារាំងប្រឈមនឹងបញ្ហាជាច្រើន រួមមានវដ្តនៃការបង្កាត់ពូជរយៈពេលយូរ ប្រសិទ្ធភាពបន្តពូជទាប ជំងឺ និងការវាយប្រហារពីសត្វល្អិត ។ លើសពីនេះទៅទៀត ដោយសារភាពស្មុគស្មាញនៃហ្សែនរបស់វា ការកែលម្អហ្សែនរបស់ដំឡូង និងដំណើរការបង្កាត់ពូជ គឺយឺតណាស់ ។ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការដាំដុះដំឡូង លោក ហួង និងក្រុមការងាររបស់លោក បានផ្តួចផ្តើមផែនការ “Upotato Plan” ក្នុងឆ្នាំ២០១៥ ក្នុងគោលបំណង ដើម្បីជំនួសការបន្តពូជលូតលាស់ជាមួយគ្រាប់ពូជកូនកាត់ តាមរយៈការរចនាហ្សែន និងបង្កើនល្បឿនបង្កាត់ដំឡូង និងប្រសិទ្ធភាពការបន្តពូជ…