Category: វិទ្យាសាស្ត្រ-បច្ចេកវិទ្យា

  • អស្ចារ្យ! មេដាយអូឡាំពិកទីក្រុងតូក្យូ កែច្នៃចេញពីទូរស័ព្ទ និងគ្រឿងអេឡិចតូ្រនិចចាស់ៗ (មានវីដេអូ)

    អស្ចារ្យ! មេដាយអូឡាំពិកទីក្រុងតូក្យូ កែច្នៃចេញពីទូរស័ព្ទ និងគ្រឿងអេឡិចតូ្រនិចចាស់ៗ (មានវីដេអូ)

    Video: https://fb.watch/7gG27hdLpH/ ជប៉ុន៖ ប្រទេសបារាំងបានទទួលទង់ជាតិអូឡាំពិកក្នុងពិធីបិទ Tokyo Olympic Games 2020 នារាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ដើម្បីធ្វើម្ចាស់ផ្ទះបន្តសម្រាប់អូឡាំពិករដូវក្តៅលើកទី៣៣ ឆ្នាំ២០២៤ ខាងមុខនេះ បន្តពីប្រទេសជប៉ុន ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺមេដាយទាំងអស់សម្រាប់ផ្ដល់ជូនកីឡាករដែលឈ្នះនៅក្នុងការប្រកួត Tokyo Games 2020 លើកនេះ គឺធ្វើឡើងពីសំណល់កែច្នៃអេឡិចត្រូនិកមានដូចជាស្មាតហ្វូន និងកុំព្យូទ័រយួរដៃជាដើម ។ ទម្រាំប្រមូលបានកាកសំណល់អេឡិចត្រូនិក ដើម្បីមកផលិតចេញជាមេដាយទាំងអស់ចំនួន៥ពាន់នោះ មានប្រជាជនជប៉ុនមកពីតំបន់ច្រើនជាង១ពាន់៦រយតំបន់ បានចំណាយពេលរបស់ពួកគេរយៈពេល២ឆ្នាំ ពោលគឺពីខែមេសា ឆ្នាំ២០១៧ ដល់ខែមិនា ឆ្នាំ២០១៩ ដើម្បីចូលរួមប្រមូលសំណល់ទាំងនោះ ។ ពួកគេបានដំឡើងជាទីតាំងផ្សេងៗគ្នា ដើម្បីឱ្យពលរដ្ឋអាចចូលរួមបរិច្ចាគគ្រឿងអេឡិចត្រូនិកចាស់ៗបានទាំងអស់គ្នា ។ បន្ទាប់ពីយុទ្ធនាការប្រមូលសំណល់អេឡិចត្រូនិកបានបញ្ចប់ទៅវិញ ពួកគេក៏អាចកែច្នៃសំណល់ទាំងនោះសម្រាប់មេដាយមាសបាន៣២គីឡូក្រាម មេដាយប្រាក់៣ពាន់៥រយគីឡូក្រាម និងមេដាយសំរិទ្ធ២ពាន់២រយគីឡូក្រាម ។ សូមជម្រាបថា នេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រអូឡាំពិក ដែលមេដាយត្រូវបានផលិតឡើងដោយប្រើកាកសំណល់អេឡិចត្រូនិកកែច្នៃឡើងវិញ ហើយក៏ជាលើកដំបូងផងដែរ ដែលប្រជាពលរដ្ឋសាមញ្ញបានចូលរួមបរិច្ចាគសម្ភារៈរបស់ពួកគេ នេះបើតាមគេហទំព័រផ្លូវការរបស់ Tokyo Games ៕

  • ពិតជាមិនធម្មតា! មេដាយអូឡាំពិកទីក្រុងតូក្យូ កែច្នៃចេញពីទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិចចាស់ៗ

    ពិតជាមិនធម្មតា! មេដាយអូឡាំពិកទីក្រុងតូក្យូ កែច្នៃចេញពីទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិចចាស់ៗ

    ជប៉ុន៖ ប្រទេសជប៉ុនកំពុងតែធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ ដែលព្រឹត្តិការណ៍នេះដើមឡើយត្រូវធ្វើឡើងកាលពីឆ្នាំមុន ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺ COVID-19 វាក៏ត្រូវបានពន្យារពេលមកធ្វើនៅក្នុងឆ្នាំ២០២១នេះវិញ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺមេដាយទាំងអស់សម្រាប់ផ្ដល់ជូនកីឡាករដែលឈ្នះនៅក្នុងការប្រកួតលើកនេះ គឺធ្វើឡើងពីសំណល់កែច្នៃអេឡិចត្រូនិកមានដូចជាស្មាតហ្វូន និងកុំព្យូទ័រយួរដៃជាដើម ។ ទម្រាំប្រមូលបានកាកសំណល់អេឡិចត្រូនិក ដើម្បីមកផលិតចេញជាមេដាយទាំងអស់ចំនួន៥ពាន់នោះ មានប្រជាជនជប៉ុនមកពីតំបន់ច្រើនជាង១ពាន់៦រយតំបន់ បានចំណាយពេលរបស់ពួកគេរយៈពេល២ឆ្នាំ ពោលគឺពីខែមេសា ឆ្នាំ២០១៧ ដល់ខែមិនា ឆ្នាំ២០១៩ ដើម្បីចូលរួមប្រមូលសំណល់ទាំងនោះ ។ ពួកគេបានដំឡើងជាទីតាំងផ្សេងៗគ្នា ដើម្បីឱ្យពលរដ្ឋអាចចូលរួមបរិច្ចាគគ្រឿងអេឡិចត្រូនិកចាស់ៗបានទាំងអស់គ្នា ។ បន្ទាប់ពីយុទ្ធនាការប្រមូលសំណល់អេឡិចត្រូនិកបានបញ្ចប់ទៅវិញ ពួកគេក៏អាចកែច្នៃសំណល់ទាំងនោះសម្រាប់មេដាយមាសបាន៣២គីឡូក្រាម មេដាយប្រាក់៣ពាន់៥រយគីឡូក្រាម និងមេដាយសំរិទ្ធ២ពាន់២រយគីឡូក្រាម ។ សូមជម្រាបថា នេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រអូឡាំពិក ដែលមេដាយត្រូវបានផលិតឡើងដោយប្រើកាកសំណល់អេឡិចត្រូនិកកែច្នៃឡើងវិញ ហើយក៏ជាលើកដំបូងផងដែរ ដែលប្រជាពលរដ្ឋសាមញ្ញបានចូលរួមបរិច្ចាគសម្ភារៈរបស់ពួកគេ នេះបើតាមគេហទំព័រផ្លូវការរបស់ Tokyo Games ៕

  • ក្រុមហ៊ុនទេសចរណ៍អវកាស Virgin Galactic ចាប់ផ្តើមលក់សំបុត្រធ្វើដំណើរទៅលេងទីអវកាសសាជាថ្មីទៀត ក្នុងតម្លៃចាប់ពី៤៥ម៉ឺនដុល្លារឡើងទៅ (មានវីដេអូ)

    ក្រុមហ៊ុនទេសចរណ៍អវកាស Virgin Galactic ចាប់ផ្តើមលក់សំបុត្រធ្វើដំណើរទៅលេងទីអវកាសសាជាថ្មីទៀត ក្នុងតម្លៃចាប់ពី៤៥ម៉ឺនដុល្លារឡើងទៅ (មានវីដេអូ)

    អន្តរជាតិ៖ បន្ទាប់ពីយន្តហោះរ៉ុក្កែតរបស់មហាសេដ្ឋីអង់គ្លេសលោក Richard Branson ទទួលជោគជ័យក្នុងការសាកល្បងហោះហើរដោយមានមនុស្សជិះជាលើកដំបូងរួចមក ក្រុមហ៊ុនទេសចរណ៍អវកាស Virgin Galactic បានចាប់ផ្តើមបើកលក់សំបុត្រសាជាថ្មីទៀត សម្រាប់ការហោះហើរទៅលេងនៅទីអវកាស ជាមួយនឹងតម្លៃចាប់ពី៤៥ម៉ឺនដុល្លារឡើងទៅក្នុងមួយកៅអី ។តម្លៃថ្មីនេះ គឺកើនឡើងប្រហែលទ្វេដងពី ២០ម៉ឺន ទៅ ២៥ម៉ឺនដុល្លារដែលបានចំណាយដោយមនុស្សប្រហែល៦០០នាក់ដែលបានកក់កន្លែងអង្គុយនៅលើយានអវកាស Virgin នៅចន្លោះឆ្នាំ ២០០៥ និង ២០១៤ ខណៈដែលក្រុមហ៊ុននេះកំពុងឆក់យកឱកាសកើបប្រាក់ពីភាពជោគជ័យ ក្នុងការសាកល្បងហោះហើរដោយមានមនុស្សជិះជាលើកដំបូងកាលពីខែមុន ។ នាយកប្រតិបត្តិលោក ម៉ៃឃើល ខូលក្លាស័រ បញ្ជាក់ថា ក្រុមហ៊ុនបានចាប់ផ្តើមការលក់ឡើងវិញ ដើម្បីទាញយកអត្ថប្រយោជន៍ពីការកើនឡើងនៃចំណាប់អារម្មណ៍របស់អតិថិជន បន្ទាប់ពីការហោះហើររបស់លោក Branson ដែលបានផ្តួលមហាសេដ្ឋី ជេហ្វ បេហ្សូស ដែលជាគូប្រជែង និងយាន Blue Origin របស់គាត់ចូលទៅទីអវកាសបានមុនចំនួនប្រាំបួនថ្ងៃ ។លោក ខូលក្លាស័រ បន្ថែមថា ការហោះហើរសាកល្បងលើកក្រោយនឹងធ្វើឡើងនៅខែកញ្ញា ហើយមានការចូលរួមពីសមាជិកនៃកងទ័ពអាកាសអ៊ីតាលី លោកថា នឹងមានការធ្វើតេស្តមួយបន្ថែមទៀត បន្ទាប់ពីបេសកកម្មនៅខែកញ្ញា ក្រោយមកជើងហោះហើរពាណិជ្ជកម្មដំបូង នឹងប្រព្រឹត្តទៅនៅត្រីមាសទី៣ ឆ្នាំ ២០២២ ៕ ប្រភព៖ Bangkok…

  • លោក ចូ បៃដិន ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដែលមានគោលបំណងអោយពាក់កណ្តាលនៃការលក់រថយន្តថ្មីគឺជាប្រភេទអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ (មានវីដេអូ)

    លោក ចូ បៃដិន ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដែលមានគោលបំណងអោយពាក់កណ្តាលនៃការលក់រថយន្តថ្មីគឺជាប្រភេទអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ (មានវីដេអូ)

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិងកំពុងកំណត់គោលដៅសម្រាប់ការលក់រថយន្តថ្មីរបស់សហរដ្ឋអាមេរិក ចំនួនពាក់កណ្តាលអោយក្លាយជារថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ ស្របពេលមានការរឹតបន្តឹងស្តង់ដាបំពុលបរិស្ថានសម្រាប់យានយន្ត និងរថយន្តដឹកទំនិញ ដែលនេះជាវិធានការដ៏ធំមួយ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ភពផែនដីរបស់សហរដ្ឋអាមេរិក ។ សេតវិមានបានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នចេញពីយានយន្ត ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលទាមទារអោយ៥០%នៃយានយន្ត និងរថយន្តដឹកទំនិញថ្មីទាំងអស់ដែលបានលក់នៅចុងទសវត្សនេះប្រើប្រាស់ថាមពលអាគុយ ។ ថ្លែងនៅឯសេតវិមានជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនផលិតរថយន្តធំៗ និងសហជីព លោក បៃដិន បាននិយាយថាអនាគតនៃឧស្សាហកម្មរថយន្ត គឺ “ អគ្គិសនី ហើយមិនមានការថយក្រោយទេ” ។ សូមបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិន បានដាក់សម្ពាធដល់ក្រុមហ៊ុនផលិតរថយន្ត ដើម្បីគាំទ្រការសន្យាស្ម័គ្រចិត្តយ៉ាងហោចណាស់៤០ភាគរយ នៃការលក់រថយន្តថ្មី ដែលជាអគ្គិសនីនៅត្រឹមឆ្នាំ ២០៣០ ខាងមុខ ដោយសារវាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការបំពុលឧស្ម័នផ្ទះកញ្ចក់ ៕ ប្រភព៖ The Gaurdian

  • លោក ចូ បៃដិន ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដែលមានគោលបំណងអោយពាក់កណ្តាលនៃការលក់រថយន្តថ្មីគឺជាប្រភេទអគ្គិសនីនៅត្រឹមឆ្នាំ២០៣០

    លោក ចូ បៃដិន ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដែលមានគោលបំណងអោយពាក់កណ្តាលនៃការលក់រថយន្តថ្មីគឺជាប្រភេទអគ្គិសនីនៅត្រឹមឆ្នាំ២០៣០

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិងកំពុងកំណត់គោលដៅសម្រាប់ការលក់រថយន្តថ្មីរបស់សហរដ្ឋអាមេរិក ចំនួនពាក់កណ្តាលអោយក្លាយជារថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ ស្របពេលមានការរឹតបន្តឹងស្តង់ដាបំពុលបរិស្ថានសម្រាប់យានយន្ត និងរថយន្តដឹកទំនិញ ដែលនេះជាវិធានការដ៏ធំមួយ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ភពផែនដីរបស់សហរដ្ឋអាមេរិក ។ សេតវិមានបានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នចេញពីយានយន្ត ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលទាមទារអោយ៥០%នៃយានយន្ត និងរថយន្តដឹកទំនិញថ្មីទាំងអស់ដែលបានលក់នៅចុងទសវត្សនេះប្រើប្រាស់ថាមពលអាគុយ ។ ថ្លែងនៅឯសេតវិមានជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនផលិតរថយន្តធំៗ និងសហជីព លោក បៃដិន បាននិយាយថាអនាគតនៃឧស្សាហកម្មរថយន្ត គឺ “ អគ្គិសនី ហើយមិនមានការថយក្រោយទេ” ។ សូមបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិន បានដាក់សម្ពាធដល់ក្រុមហ៊ុនផលិតរថយន្ត ដើម្បីគាំទ្រការសន្យាស្ម័គ្រចិត្តយ៉ាងហោចណាស់៤០ភាគរយ នៃការលក់រថយន្តថ្មី ដែលជាអគ្គិសនីនៅត្រឹមឆ្នាំ ២០៣០ ខាងមុខ ដោយសារវាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការបំពុលឧស្ម័នផ្ទះកញ្ចក់ ៕ ប្រភព៖ The Gaurdian

  • ចិនទទួលជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបពហុមេឌាចំនួនពីរទៅកាន់គន្លងតារាវិថី

    ចិនទទួលជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបពហុមេឌាចំនួនពីរទៅកាន់គន្លងតារាវិថី

    ចិន៖ ចិនបានប្រកាសការទទួលជោគជ័យរបស់ខ្លួន នៅថ្ងៃពុធនេះ ក្នុងការបញ្ជូនផ្កាយរណបពហុមេឌាចំនួនពីរទៅក្នុងគន្លងតារាវិថី ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan នៅខេត្តសានស៊ី ភាគខាងជើងប្រទេសចិន ។ បើតាមការចុះផ្សាយសារព័ត៌មានចិន CGTN ផ្កាយរណបទាំងពីរខាងលើនេះ ត្រូវបានបាញ់បង្ហោះដោយប្រើប្រាស់គ្រាប់រ៉ុកកែតដឹកជញ្ជូន Long March-6 នៅម៉ោង ១៩ និង ០១ នាទីល្ងាច (ម៉ោងក្នុងតំបន់) ។ ការបាញ់បង្ហោះនេះទៀតសោត គឺជាបេសកកម្មហោះហើរលើកទី ៣៨២ សម្រាគ្រាប់រ៉ុកកែតស៊េរី Long March-6 ៕ ប្រភព៖ CGTN

  • រ៉ូបូតដ៏ឆ្លាតវៃថ្មី ”Cassie” ដែលជាស្នាដៃរបស់និសិត្សអាមេរិក បានបញ្ចប់ការសាកល្បងដោយជោគជ័យ (មានវីដេអូ)

    រ៉ូបូតដ៏ឆ្លាតវៃថ្មី ”Cassie” ដែលជាស្នាដៃរបស់និសិត្សអាមេរិក បានបញ្ចប់ការសាកល្បងដោយជោគជ័យ (មានវីដេអូ)

    អន្តរជាតិ៖ និស្សិតអាមេរិកមកពីសាកលវិទ្យាល័យបច្ចេកទេស Oregon State University បានបង្កើតរ៉ូបូតថ្មីមួយ និងបានដាក់វាឈ្មោះថា កាស៊ី ”Cassie”  ដោយរ៉ូបូតដ៏ឆ្លាតវៃនេះ ទើបនឹងបញ្ចប់ការសាកល្បងជោគជ័យ ក្នុងការរត់នៅលើផ្លូវបានចម្ងាយ៥គីឡូម៉ែត្រ ។ លោក ចូណាថាន ហ៊ូស (Jonathan Hurst) ជាសហស្ថាបនិកក្រុមហ៊ុន Start-up មួយឈ្មោះ Agility Robotics និង ជាសាស្រ្តាចារ្យដឹកនាំក្រុមនិស្សិតផលិតរ៉ូបូតថ្មីនេះនិយាយថា កាស៊ី គឺជារ៉ូបូតដែលស្ដាប់បង្គាប់អ្នកបញ្ជាបានល្អខ្លាំងណាស់ ដោយសាររបៀបនៃការផលិតវាឡើង គឺយកចិត្តទុកដាក់ផ្ចិតផ្ចង់គ្រប់ចំណុចតូចៗទាំងអស់ ចាប់តាំងពី Hardware ដល់ Software ។  រ៉ូបូតនេះប្រើប្រាស់ថាមពលសាកដូចរថយន្តអគ្គិសនីដែរ ដោយពេលសាកមួយពេញ វាមានថាមពល (ថ្ម) ដំណើរការជាង៥៣នាទី ដែលអាចអោយអ្នកបញ្ជាអាចប្រើវាអោយរត់ ឬដើរបានតាមចិត្ត ។​ លោក ចូណាថាន ហ៊ូស រ៉ូបូត បានបញ្ជាក់ទៀតថា កាស៊ី ជាស្នាដៃដំបូងរបស់ក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុនយើង ហើយថា ចក្ខុវិស័យរបស់យើងធ្វើយ៉ាងណាអោយ កាស៊ី មានសមត្ថភាពពេញលេញអាចធ្វើជារ៉ូបូតដឹកជញ្ជូន (delivery robots) ស្វ័យប្រវត្តិបាន ដើម្បីសម្រួលការងាររបស់មនុស្ស…

  • រលកកម្ដៅបណ្តាលអោយរលាយផ្ទាំងទឹកកកហ្គ្រីលែន (មានវីដេអូ)

    រលកកម្ដៅបណ្តាលអោយរលាយផ្ទាំងទឹកកកហ្គ្រីលែន (មានវីដេអូ)

    អន្តរជាតិ៖ ព្រឹត្តិការណ៍រលាយ​ផ្ទាំង​​ទឹកក​ក​ដ៏​ធំ​នៅ​ផ្ទាំង​ទឹក​កក​​ហ្គ្រីនឡែន បានកើត​ឡើង​ក្នុង​កំឡុង​ពេល​រលក​កំដៅ​នៅ​តំបន់​​នេះ​ មាន​សីតុណ្ហភាព​ក្ដៅ​លើ​សពី​ធម្ម​តា​ ១០ អង្សា​ (គិត​​​​តាម​​​បទ​ដ្ឋាន​​តាមរដូវ)​ ​នេះ​បើ​យោង​តាម​អ្នក​ស្រាវ​ជ្រាវ​ជ​នជា​តិ​ដាណឺ​ម៉ា​ក ​។ ចាប់តាំ​​ងពីថ្ងៃ២៩ ខែកក្កដា ផ្ទាំង​ទឹកក​ក​គ្រប​ដណ្តប់​លើ​ទឹក​ដី​អាកទិក​ដ៏​ធំ​ បាន​រ​លាយប្រហែល៨ពាន់​លានតោន​ក្នុង​មួយ​ថ្ងៃ ដែលជា​អត្រាមធ្យម​ទ្វេដង​ ក្នុង​រដូវ​ក្តៅ​ នេះ​បើ​តាម​គេហទំព័រ​ ផូល្លឺ ផតថល (Polar Portal) ដែល​គ្រប់​គ្រង​ដោ​យ​អ្ន​ក​ស្រាវ​ជ្រា​វ​ជ​នជា​តិដា​ណឺ​ម៉ា​ក ​។ ​វិទ្យាស្ថាន​ឧតុនិយម​ដាណឺម៉ាក​ បាន​រា​យ​ការ​​ណ៍​ថា សីតុ​ណ្ហ​ភា​ព​លើស​ពី​២០អង្សាសេ​មាន​ន័យ​ថា ​ច្រើន​ជាង​ពីរ​ដង​នៃ​សីតុ​ណ្ហ​ភា​ព​រដូ​វ​ក្តៅ​ធម្ម​តា​នៅភា​គ​ខា​ង​ជើង​ហ្គ្រីនឡែនហើយ​ ។ អាកាស​យានដ្ឋាន​ ណឺល្លឺរីត អ៊ីនណាអេត (Nerlerit Inaat) នៅភាខាងឦសាននៃ​ទឹកដី​ប្រទេស​នេះ បាន​សង្កេត​ឃើញ​សីតុណ្ភភាព​កើន​ដល់​២៣.៤អង្សា​កាល​ពី​ថ្ងៃ​ ព្រហស្បតិ៍ សប្តាហ៍មុន ដែល​ជា​កំ​ណ​ត់​ត្រា​ខ្ព​ស់​បំ​ផុ​ត​ ​ចាប់​តាំ​ង​ពី​ពេល​គេ​​ចាប់​ផ្តើមសង្កេត​មក ​។ ជាមួយ​នឹង​រលកកំដៅ​ដែលប៉ះពាល់ដល់តំបន់​​ហ្គ្រីនឡែន​ភាគច្រើន​នៅ​ថ្ងៃនោះ​ គេហទំព័រ​ ផូល្លឺ ផតថល បាន​រាយ​ការ​ណ៍​អំ​ពី​ «ព្រឹត្តិការណ៍រលាយដ៏ធំ» ​មិនធ្លាប់​មាន​ ដែល​ធ្វើ​ឱ្យ​គ្រប​ដណ្តប់​រ​ដ្ឋផ្ល​រីដា​ ធ្វើអោយកម្ពស់​ទឹក​កើន​ខ្ពស់​ជាង​មុន​៥សង់ ទីម៉ែត្រ​ ៕ ប្រភព៖ Reuters

  • មហាសេដ្ឋី Bill Gates ៖ ការច្នៃប្រឌិតមួយទសវត្សរ៍បានផ្តល់នូវដំណោះស្រាយផ្នែកអនាម័យថ្មីៗយ៉ាងច្រើន ដែលនឹងការពារមនុស្សពីជំងឺ និងការស្លាប់ (មានវីដេអូ)

    មហាសេដ្ឋី Bill Gates ៖ ការច្នៃប្រឌិតមួយទសវត្សរ៍បានផ្តល់នូវដំណោះស្រាយផ្នែកអនាម័យថ្មីៗយ៉ាងច្រើន ដែលនឹងការពារមនុស្សពីជំងឺ និងការស្លាប់ (មានវីដេអូ)

    អន្តរជាតិ៖ មហាសេដ្ឋីពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បញ្ជាក់ថា រយៈពេល១០ឆ្នាំមកនេះ មូលនិធិ​របស់លោក ​ដែលមាន​ឈ្មោះ Bill & Melinda Gates បានប្រកួតប្រជែងនឹងបរិបទពិភពលោក តាមរយៈការបង្កើតបង្គន់ប្រកបដោយអនាម័យឡើងវិញ ។ លោកថា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមនេះ ខ្ញុំបានចែករំលែកដំណាក់កាលមួយជាមួយនឹងពាងលាមករបស់មនុស្ស ។ ការស្រង់ក្លិនមិនល្អនៃបង្គន់សម្រាប់ការបន្ទោរបង់ ។ ផឹកទឹកដែលធ្វើពីកាកសំណល់លាមក ។ ហើយបានបញ្ចុះបញ្ចូលពិធីករដ៏ល្បីលោក Jimmy Fallon អោយផឹកវាផងដែរ ។ សកម្មភាពទាំងអស់នេះវាមើលទៅគួរអោយអស់សំណើច ប៉ុន្តែគោលដៅរបស់ខ្ញុំ គឺផ្តោតការយកចិត្តទុកដាក់ចំពោះបញ្ហាធ្ងន់ធ្ងរមួយ គឺវិបត្តិកង្វះអនាម័យ ។ មនុស្សប្រហែល៣,៦ពាន់លាននាក់ ឬជិតពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៅលើពិភពលោក ត្រូវបានគេរាយការណ៍ថា គ្មានបង្គន់ ឬប្រើប្រាស់បង្គន់គ្មានអនាម័យ ។ ការរស់នៅដោយគ្មានបង្គន់អនាម័យ គឺប្រឈមនឹងបញ្ហាជាច្រើន… វាគឺជាគ្រោះថ្នាក់… បញ្ហាកង្វះអនាម័យក្នុងន័យនេះចង់សំដៅដល់បញ្ហាទឹកកខ្វក់ ដី និងអាហារជាដើម ដែលវាបណ្តាលអោយមានជំងឺ និងស្លាប់ ។ ជាក់ស្តែង យោងតាមការប៉ាន់ស្មានចុងក្រោយបានបង្ហាញថា ជំងឺដែលមានជាប់ទាក់ទងនឹងការរាគរុះ និងកង្វះអនាម័យផ្សេងទៀតបានផ្តាច់ជីវិតកុមារជិត៥០ម៉ឺននាក់ជារៀងរាល់៥ឆ្នាំ…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចំណុចឈ្នះឬចាញ់ មិនមែនស្ថិតនៅលើបញ្ហាបច្ចេកទេសវិទ្យាសាស្ត្រពូកែទេ

    សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចំណុចឈ្នះឬចាញ់ មិនមែនស្ថិតនៅលើបញ្ហាបច្ចេកទេសវិទ្យាសាស្ត្រពូកែទេ

    សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ ដល់ ១៧ឆ្នាំ នៅវិមានសន្តិភាព ថាចំណុចឈ្នះឬចាញ់ មិនមែនស្ថិតនៅលើបញ្ហាបច្ចេកទេសវិទ្យាសាស្ត្រពូកែទេ។