Category: វិទ្យាសាស្ត្រ-បច្ចេកវិទ្យា

  • មហាសេដ្ឋី Bill Gates ៖ ការច្នៃប្រឌិតមួយទសវត្សរ៍បានផ្តល់នូវដំណោះស្រាយផ្នែកអនាម័យថ្មីៗយ៉ាងច្រើន ដែលនឹងការពារមនុស្សពីជំងឺ និងការស្លាប់

    មហាសេដ្ឋី Bill Gates ៖ ការច្នៃប្រឌិតមួយទសវត្សរ៍បានផ្តល់នូវដំណោះស្រាយផ្នែកអនាម័យថ្មីៗយ៉ាងច្រើន ដែលនឹងការពារមនុស្សពីជំងឺ និងការស្លាប់

    អន្តរជាតិ៖ មហាសេដ្ឋីពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បញ្ជាក់ថា រយៈពេល១០ឆ្នាំមកនេះ មូលនិធិ​របស់លោក ​ដែលមាន​ឈ្មោះ Bill & Melinda Gates បានប្រកួតប្រជែងនឹងបរិបទពិភពលោក តាមរយៈការបង្កើតបង្គន់ប្រកបដោយអនាម័យឡើងវិញ ។ លោកថា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមនេះ ខ្ញុំបានចែករំលែកដំណាក់កាលមួយជាមួយនឹងពាងលាមករបស់មនុស្ស ។ ការស្រង់ក្លិនមិនល្អនៃបង្គន់សម្រាប់ការបន្ទោរបង់ ។ ផឹកទឹកដែលធ្វើពីកាកសំណល់លាមក ។ ហើយបានបញ្ចុះបញ្ចូលពិធីករដ៏ល្បីលោក Jimmy Fallon អោយផឹកវាផងដែរ ។ សកម្មភាពទាំងអស់នេះវាមើលទៅគួរអោយអស់សំណើច ប៉ុន្តែគោលដៅរបស់ខ្ញុំ គឺផ្តោតការយកចិត្តទុកដាក់ចំពោះបញ្ហាធ្ងន់ធ្ងរមួយ គឺវិបត្តិកង្វះអនាម័យ ។ មនុស្សប្រហែល៣,៦ពាន់លាននាក់ ឬជិតពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៅលើពិភពលោក ត្រូវបានគេរាយការណ៍ថា គ្មានបង្គន់ ឬប្រើប្រាស់បង្គន់គ្មានអនាម័យ ។ ការរស់នៅដោយគ្មានបង្គន់អនាម័យ គឺប្រឈមនឹងបញ្ហាជាច្រើន… វាគឺជាគ្រោះថ្នាក់… បញ្ហាកង្វះអនាម័យក្នុងន័យនេះចង់សំដៅដល់បញ្ហាទឹកកខ្វក់ ដី និងអាហារជាដើម ដែលវាបណ្តាលអោយមានជំងឺ និងស្លាប់ ។ ជាក់ស្តែង យោងតាមការប៉ាន់ស្មានចុងក្រោយបានបង្ហាញថា ជំងឺដែលមានជាប់ទាក់ទងនឹងការរាគរុះ និងកង្វះអនាម័យផ្សេងទៀតបានផ្តាច់ជីវិតកុមារជិត៥០ម៉ឺននាក់ជារៀងរាល់៥ឆ្នាំ…

  • ក្រុមហ៊ុន SpaceX ទទួលបានកិច្ចសន្យាដ៏សំខាន់មួយទៀតពីអង្គការ NASA (មានវីដេអូ)

    ក្រុមហ៊ុន SpaceX ទទួលបានកិច្ចសន្យាដ៏សំខាន់មួយទៀតពីអង្គការ NASA (មានវីដេអូ)

    Video: https://fb.watch/70SkjV0eTY/ អន្តរជាតិ៖ បេសសកម្ម​របស់​អង្គការ​ណាសា​ក្នុង​ការ​រុក​រក​ព្រះ​ចន្ទ​ធំ​បំ​ផុត​របស់​ភព​ព្រហស្បតិ៍​បាន​សម្រេច​ជា​ផ្លូវ​ការ​នូវ​យាន​របស់​ខ្លួន​ទៅ​អវកាស​ ។ មន្រ្តី​អង្គការ ​NASA បាន​ឱ្យ​ដឹង​ថា​ យាន​អវកាស​ Europer​ Clipper​ តម្លៃ​៤.២៥​ប៊ីលាន​ដុល្លារ​អាមេរិក​នឹង​បាញ់​បង្ហោះ​រ៉ុក្កែត​ SpaceX​ Falcon​ ធុនធ្ងន់​ទៅ​កាន់​ព្រះ​ច័ន្ទ​របស់​ភព​ព្រហស្បតិ៍ ​ដែល​មាន​ឈ្មោះ​ថា​ Europa​ ជា​ផ្នែក​នៃ​កិច្ច​សន្យា​មាន​តម្លៃ​ប្រហែល​ ១៧៨​លាន​ដុល្លារ ​។ ប្រសិន​បើ​អ្វីៗ​ទាំង​អស់​ត្រូវ​បាន​គ្រោង​ទុក​នោះ​ យាន​ Clipper​ នឹង​ដំណើរការ​បេស កកម្ម​របស់​ខ្លួន​នៅ​ខែ​តុលា​ ឆ្នាំ​ ២០២៤​ ពី​មជ្ឈមណ្ឌល​អវកាស​ Kennedy​ របស់​ណាសា ​នៅ​រដ្ឋ​ Florida​ និង​ទៅ​ដល់​ភព​ព្រហស្បតិ៍​ក្នុង​ខែ​មេសា​ ឆ្នាំ​ ២០៣០​ ។ Europa​ Clipper​ ត្រូវ​បាន​អង្គការ​ណាសា​អនុញ្ញាត​ជា​ផ្លូវ​ការ​ក្នុង​បេសសកម្ម​ទៅ​កាន់​ភព​ព្រហស្បតិ៍​នៅ​ឆ្នាំ​ ២០១៥​ ។ នៅ​ក្នុង​ដំណើរ​បេសកកម្ម​របស់​ខ្លួន​នេះ​នឹ​ង​រួម​បញ្ជូល​ការ​អង្កេត​ និង​ឆ្លង​កាត់​ព្រះ​ចន្ទ​ច្រើន​ដង​ដែល​ផ្តល់​ឱ្យ​អ្នក​ស្រាវ​ជ្រាវ​ក្នុង​ការ​ស្រាវ​ជ្រាវ​ភព​នេះ​​ ។ អ្នក​វិទ្យាសាស្ត្រ​ភាគ​ច្រើន​ជឿ​ថា​ ភព​នេះ​អាច​មាន​ មហាសមុទ្រ​នៅ​ក្រោម​សំបក​ទឹកកក​របស់​ភព​នោះ ​។ សេចក្តី​ប្រកាស​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣​ ខែកក្កដា ​បាន​បង្ហាញ​ពី​ជ័យ​ជម្នះ​សម្រាប់​យាន​អវកាស​ខណៈ​បេសកកម្ម​ Europa​ Clipper​ ដែល​ត្រូវ​បាន​ជ្រើស​យក​យាន​នេះ​ដើម្បី​បំពេញ​បេសកកម្ម​ទៅ​ព្រះ​​ច័ន្ទ​របស់​ភព​ព្រហស្បតិ៍ ​។…

  • តើអ្នករាល់គ្នាធ្លាប់ភ្លាក់រសជាតិខ្យងដ៏ឆ្ងាញ់នៅប៉ែកអឺរ៉ុបដែរឬទេ? តោះ! ទៅទស្សនាសង្វាក់ផលិតកម្មខ្យង នៅមុនពេលចែកចាយទៅកាន់ទីផ្សារ (មានវីដេអូ)

    តើអ្នករាល់គ្នាធ្លាប់ភ្លាក់រសជាតិខ្យងដ៏ឆ្ងាញ់នៅប៉ែកអឺរ៉ុបដែរឬទេ? តោះ! ទៅទស្សនាសង្វាក់ផលិតកម្មខ្យង នៅមុនពេលចែកចាយទៅកាន់ទីផ្សារ (មានវីដេអូ)

    Video: https://fb.watch/6-x2OpdCEk/ អន្តរជាតិ៖ ខ្យងបានក្លាយទៅជាអាហារដ៏ពេញនិយមបំផុតនៅអឺរ៉ុប រាប់ចាប់តាំងពីអ៊ីតាលី ព័រទុយហ្គាល់ និងចក្រភពអង់គ្លេស ជាពិសេសនៅបារាំង ដោយសារតែការចំណាយតិចក្នុងការចិញ្ចឹមដោយការដាក់ចំណីប៉ុណ្ណោះ ប៉ុន្តែលទ្ធផលដែលទទួលបាននោះ គឺច្រើនជំនួសអោយការចំណាយ និងព្យាយាមចំណាយពេលមើលថែមកវិញ ។ វីដេអូថ្មីនេះ នឹងបង្ហាញលោកអ្នកអំពីខ្សែសង្វាក់ផលិតកម្មខ្យងនៅក្នុងរោងចក្រមួយ ថាតើពួកគេរៀបចំខ្យងយ៉ាងដូម្តេច នៅមុនពេលចែកចាយវាទៅកាន់ទីផ្សារ? ខ្យងត្រូវបានគេយកដាក់ទៅក្នុងម៉ាស៊ីនលាងសម្អាត ទៅតាមដំណាក់កាលនីមួយៗ ដោយគ្រឿងម៉ាស៊ីននេះអាចផ្ទុកបានរហូតដល់៣ម៉ឺន៣ពាន់ខ្យង ។ ស្ថាបនិករោងចក្រនេះបាននិយាយថា គ្មានរោងចក្រខ្យងណាផ្សេងទៀតមានប្រព័ន្ធដំណើរការនេះទេ គឺមានតែរោងចក្ររបស់យើងទេ ដែលប្រើប្រាស់ប្រព័ន្ធនេះ ។ នៅយប់មួយ ខ្ញុំបានគិតអំពីអ្វីដែលខ្ញុំអាចធ្វើដើម្បីកែលម្អប្រព័ន្ធនេះ ។ បន្ទាប់ពីការសាកល្បងជាច្រើនលើកច្រើនសារមក ខ្ញុំបានរកឃើញផែនការផលិតម៉ាស៊ីននេះឡើង ពីព្រោះខ្ញុំក៏ជាវិស្វករមេកានិកមួយផងដែរ ។ បន្ទាប់ពីឆ្លងកាត់ម៉ាស៊ីនលាងសម្អាតរួចរាល់ហើយនោះ ពួកវា (ខ្យង) ត្រូវបានគេបញ្ជូនទៅកាន់ក្រុមការងារផ្នែកឆ្ពឹសយកសាច់ខ្យងចេញពីសំបករបស់វា ដោយសាច់ និងសំបកខ្យងដែលធ្វើរួច គេបញ្ជូនបន្តដាច់ដោយឡែកពីគ្នា ។ បន្ទាប់មកគេយកសាច់ខ្យងទៅដាក់ក្នុងម៉ាស៊ីនលាងសម្អាតផ្សេងទៀត នៅមុនពេលយកវាទៅដាក់ក្នុងឡចម្អិន ។ ស្ថាបនិករោងចក្រនេះបាននិយាយទៀតថា ពួកវា (ខ្យង) ត្រូវបានចម្អិននៅក្នុងសីតុណ្ហភាព១០០អង្សារយៈពេល ២៥ ទៅ ៣០នាទី ។ ប៉ុន្តែបន្ទាប់ពីធ្វើការចម្អិនរួចរាល់ហើយនោះ ពួកវា (ខ្យង)…

  • ការសិក្សាមួយបង្ហាញថា ក្រុមហ៊ុនធំៗចំនួន២០ស្ថិតនៅពីក្រោយកំណើនកាកសំណល់ប្លាស្ទិកនៅទូទាំងពិភពលោក (មានវីដេអូ)

    ការសិក្សាមួយបង្ហាញថា ក្រុមហ៊ុនធំៗចំនួន២០ស្ថិតនៅពីក្រោយកំណើនកាកសំណល់ប្លាស្ទិកនៅទូទាំងពិភពលោក (មានវីដេអូ)

    Video: https://fb.watch/6WgispwZza/ អន្តរជាតិ៖ មានតែក្រុមហ៊ុនចំនួន២០ប៉ុណ្ណោះ ដែលជាប្រភពរ៉ាប់រងចំនួនជាងពាក់កណ្តាល នៃវត្ថុប្លាស្ទិកដែលត្រូវបានប្រើនៅទូទាំងពិភពលោក ។ នោះគឺជាការសន្និដ្ឋាន នៃការវិភាគបណ្តាញសាជីវកម្ម នៅពីក្រោយការផលិតប្លាស្ទិក ។ ការសិក្សានេះ បានពិនិត្យទៅលើរោងចក្រប្រមាណ១ពាន់រោងចក្រដែលផលិតវត្ថុធាតុដើមដែលត្រូវការសម្រាប់ផលិតផលប្រើប្រាស់តែមួយម្តង ។ ដបប្លាស្ទិក, កញ្ចប់ស្បៀងអាហារ និងកាបូប ស្ថិតនៅក្នុងចំណោមវត្ថុរាប់ពាន់លាន ដែលត្រូវបានប្រើម្តង ហើយបន្ទាប់មកត្រូវបានគេបោះចោល ដោយជាញឹកញាប់ត្រូវបានបញ្ចប់នៅមហាសមុទ្រ ។ ការសិក្សាស្រាវជ្រាវនេះ ធ្វើឡើងជាសម្ព័ន្ធមួយ ក្នុងនោះរួមមានទាំងសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ផងដែរ ដោយមើលទៅលើក្រុមហ៊ុនណាដែលស្ថិតនៅមូលដ្ឋានខ្សែសង្វាក់ផ្គត់ផ្គង់ប្លាស្ទិក ហើយនឹងប្លុកអគារដែលផលិតប្លាស្ទិកទាំងអស់ ។ ការសិក្សាស្រាវជ្រាវខាងលើ បានកត់ត្រាឈ្មោះក្រុមហ៊ុនគីមីឥន្ធនៈចំនួន២០ ដែលខ្លួនបាននិយាយថា ជាប្រភពរ៉ាប់រងរហូតដល់៥៥ភាគរយ នៃកាកសំណល់ប្លាស្ទិកដែលប្រើប្រាស់តែមួយម្តង ។ ក្រុមហ៊ុនទាំងនោះ រួមមាន ExxonMobil, Dow និង Sinopec ។  ការសិក្សានេះទៀតសោត ក៏បានវាយតម្លៃផងដែរ ថាតើប្រទេសណាដែលផលិតកាកសំណល់ប្លាស្ទិកប្រើប្រាស់ច្រើនជាងគេ ដោយផ្អែកលើអត្រាប្រជាជន ។ ចក្រភពអង់គ្លេសស្ថិតនៅលំដាប់ទីបួន ដោយមានកាកសំណល់ប្លាស្ទិកច្រើនជាង៤០គីឡូក្រាមត្រូវបានបង្កើតឡើងសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ ខណៈដែលអូស្រ្តាលីឈរនៅលំដាប់ទី ១ និងសហរដ្ឋអាមេរិកទី ២ ។ ទន្ទឹមនេះ ផ្នែកមួយនៃការកើនឡើងតម្រូវការប្លាស្ទិក…

  • រុស្ស៊ីដាក់បង្ហាញយន្តហោះចម្បាំងដ៏ទំនើបថ្មីមួយ ដើម្បីប្រកួតប្រជែងនឹងយន្តហោះពិឃាដបំបាំងកាយអាមេរិក F-35s (មានវីដេអូ)

    រុស្ស៊ីដាក់បង្ហាញយន្តហោះចម្បាំងដ៏ទំនើបថ្មីមួយ ដើម្បីប្រកួតប្រជែងនឹងយន្តហោះពិឃាដបំបាំងកាយអាមេរិក F-35s (មានវីដេអូ)

    រុស្ស៊ី៖ រុស្ស៊ីបានបង្ហាញគំរូយន្តហោះចម្បាំងដ៏ទំនើបថ្មីមួយរបស់ក្រុមហ៊ុន Sukhoi ដែលត្រូវបានផលិតឡើងដើម្បីប្រកួតប្រជែងជាមួយយន្តហោះពិឃាដបំបាំងកាយ F-35 របស់សហរដ្ឋអាមេរិក ។ យន្តហោះចម្បាំងរបស់រុស្ស៊ីថ្មីនេះ ​មាន​សមត្ថភាព​បំបាំងកាយ ​និងវាយប្រហារគោលដៅចំនួន៦ក្នុងពេលតែមួយ ។​ ប្រធានាធិបតី​រុស្ស៊ី​លោក វ្លាឌី​មៀ ពូ​ទីន ​បាន​ពិនិត្យ​មើល​យន្តហោះ​ចម្បាំង​អនា គត​ ដែល​តាំង​បង្ហាញ​ជាមួយនឹង​ការគាំទ្រ​យ៉ាងខ្លាំង​នៅឯ​ពិព័រណ៍​អាកាសចរណ៍​ និង​លំហ​អាកាស​អន្តរជាតិ MAKS-2021 ដែល​បាន​បើក​កាលពី​ថ្ងៃ​អង្គារសប្តាហ៍នេះ ​នៅ​ទីក្រុង​ហ្សូកូវ​ស្គី​ នៅក្រៅ​រដ្ឋធានីមូ​ស្គូ ​។​ លោក ពូ​ទីន ​បាន​ថ្លែង​ក្នុង​ពិធី​បើក​ពិ​ព័​រណ៌​យន្តហោះ​នេះ​ថា ​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ទីក្រុង​ហ្សូកូវ​ស្គីថ្ងៃនេះ​បង្ហាញឱ្យឃើញថា អាកាសចរណ៍​រុស្ស៊ី​មាន​សក្តានុពល​ធំធេង​សម្រាប់​ការអភិវឌ្ឍ​ហើយ​ឧស្សាហកម្ម​ផលិត​យន្តហោះ​របស់​យើង ​បន្ត​បង្កើត​ម៉ូត​យន្តហោះ​ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង​ថ្មីៗ​ជាច្រើន​ ។ បើតាមក្រុមហ៊ុន​ផលិត​យន្តហោះ​រុស្ស៊ី Sukhoi​ យន្តហោះ​ចម្បាំងថ្មីខាងលើនេះ​គ្រោង​នឹង​ហោះហើរ​លើក​ដំបូង​ក្នុង​ឆ្នាំ ២០២៣ ហើយ​ការ​ចែកចាយ​អាច​នឹង​ចាប់ផ្តើម​នៅឆ្នាំ ២០២៦​ ខាងមុខនេះ ៕ ប្រភព៖ AFP

  • ចិនដាក់ដំណើរការរថភ្លើងល្បឿនលឿនបំផុតលើពិភពលោក ដែលរត់បានល្បឿន៦០០គីឡូម៉ែត្រក្នុងមួយម៉ោង (មានវីដេអូ)

    ចិនដាក់ដំណើរការរថភ្លើងល្បឿនលឿនបំផុតលើពិភពលោក ដែលរត់បានល្បឿន៦០០គីឡូម៉ែត្រក្នុងមួយម៉ោង (មានវីដេអូ)

    ចិន៖ រថភ្លើងល្បឿនលឿនថ្មីមួយមានឈ្មោះថា Maglev របស់ប្រទេសចិន ចាប់ផ្តើមដាក់អោយដំណើរការហើយនៅថ្ងៃអង្គារសប្តាហ៍នេះ ដោយវាត្រូវបានរចនាឡើងក្នុងល្បឿនដ៏អស្ចារ្យ៦០០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈល្បឿន​អតិបរិមា​នេះ​ នឹង​ធ្វើអោយ​រថភ្លើង​ដែល​អភិវឌ្ឍ​ដោយ​ខ្លួនឯង​របស់​ចិន ​និង​ផលិត​នៅ​ទីក្រុង​ឆ្នេរ ឈី​ងតាវ ក្លាយ​ជា​យានជំនិះ​លើ​ដីគោក​លឿន​បំផុត​នៅលើ​ពិភពលោក ​។​ ​​នៅក្នុង​ល្បឿន៦០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោងនោះ វា​នឹង​ចំណាយ​ពេល​ត្រឹមតែ២,៥ម៉ោង​ក្នុង​ការធ្វើដំណើរ​ពី​ទីក្រុង​ប៉េកាំង ​ទៅទីក្រុង​សៀង​ហៃតាម​រថភ្លើង ដែល​មាន​ចម្ងាយ​ជាង១ពាន់គីឡូម៉ែត្រ ​។​ ​បើ​ធ្វើ​ការប្រៀបធៀប ការធ្វើដំណើរ​បែបនេះ​នឹង​ចំណាយ​ពេល៣ម៉ោង​តាម​យន្តហោះ​ និង ៥,៥ម៉ោង​តាម​រថភ្លើង​ល្បឿន​លឿន​ធម្មតា ​។​ សូមជម្រាបផងដែរថា បណ្តា​ប្រទេស​នានា​ចាប់ពី​ជប៉ុន​រហូតដល់​អាល្លឺម៉ង់​ក៏​កំពុង​សម្លឹងមើល​ការកសាង​បណ្តាញ​ផ្លូវ​មេដែក​នេះ​ផង​ដែរ​ ​៕ ប្រភព៖ ស៊ីនហួរ

  • កម្មវិធី EASY ACCOUNTING SOFTWARE ពី BizAdvisor បានក្លាយជាកម្មវិធីគ្រប់គ្រងអាជីវកម្មតាមបែបឌីជីថលឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា

    កម្មវិធី EASY ACCOUNTING SOFTWARE ពី BizAdvisor បានក្លាយជាកម្មវិធីគ្រប់គ្រងអាជីវកម្មតាមបែបឌីជីថលឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា

    ភ្នំពេញ ៖ កម្មវិធី EASY ACCOUTING SOFTWARE ជំនាន់ 8.1.1 បានក្លាយជាកម្មវីធីគ្រប់គ្រងអាជីវកម្មតាមបែបឌីជីថលឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលបានជួយអាជីវកម្មលើសពី៨០០ប្រភេទផ្សេងគ្នា អោយទទួលបានភាពជោគជ័យ ដែលនៅក្នុងនោះមានដូចជា ប្រភេទអាជីវកម្មលក់រាយ(Retail Shop) អាជីវកម្មបោះដុំ(Distribution) អាជីវកម្មដែលជាចង្វាក់ផលិតកម្ម(Production) និងអាជីវកម្មជាលក្ខណះគំរោង(Projection) ដែលអាជីវកម្មនោះមានដូចជា Super Market, Baby Store, Mini Mart, Cosmetic store, បោះដុំភេសជ្ជៈ, ចែកចាយផលិតផលផ្ដាច់មុខ និងអាជីវកម្មជាច្រើនប្រភេទផ្សេងទៀត។ ហើយអ្វីដែលពិសេសជាងគេបំផុត EASY ACCOUTING SOFTWARE គឺជាកម្មវិធីគ្រប់គ្រងតែមួយគត់ដែលអាចគ្រប់គ្រងអាជីវកម្មជាលក្ខណះ Franchise នៅក្នុងប្រទេសកម្ពុជា។ មកដល់ពេលនេះកម្មវិធី EASY ACCOUTING SOFTWARE ត្រូវដាក់អោយដំណើរការជាមួយនឹងបច្ចេកវិទ្យាចុងក្រោយគេ CLOUD TECHNOLOGY ដែលបច្ចេកវិទ្យាមួយនេះ អាចអោយលោកអ្នក ធ្វើការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន បានគ្រប់ទីកន្លែង គ្រប់ពេលវេលារ និងគ្រប់ SMART DEVICE ទាំងអស់ ដែលលោកអ្នកអាចធ្វើការគ្រប់គ្រងនិងតាមដានអាជីវកម្មរបស់អ្នក ទោះបីជាអ្នកមិនបាននៅទីតាំងអាជីវកម្មរបស់អ្នកដោយផ្ទាល់ក៏ដោយ ហើយអាចដំណើរការ២៤ម៉ោងលើ២៤ម៉ោងទោះបីជាស្ថិតនៅពេលវេលារដែលអាជីវកម្មរបស់អ្នកផ្អាក់ដំណើរការ…

  • អស្ចារ្យ! លោក Jeff Bezos និងអ្នករួមដំណើរផ្សេងទៀតបានត្រលប់មកផែនដីវិញដោយជោគជ័យ ក្រោយបញ្ចប់ការហោះហើរទៅកាន់ទីអវកាស

    អស្ចារ្យ! លោក Jeff Bezos និងអ្នករួមដំណើរផ្សេងទៀតបានត្រលប់មកផែនដីវិញដោយជោគជ័យ ក្រោយបញ្ចប់ការហោះហើរទៅកាន់ទីអវកាស

    អាមេរិក៖ ដូចតាមការគ្រោងទុក កំពូលមហាសេដ្ឋីលំដាប់លេខ១លើពិភពលោក គឺលោក Jeff Bezos និង មនុស្សចំនួន០៣នាក់ផ្សេងទៀតបានត្រលប់មកកាន់ផែនដីវិញដោយជោគជ័យ បន្ទាប់ពីបញ្ចប់ការហោះហើរទៅកាន់ទីអវកាស តាមរយ:គ្រាប់រុ៉ក្តែត New Shepard របស់ក្រុមហ៊ុនអវកាស Blue Origin ដែលជារបស់លោក Bezos ផ្ទាល់ នៅថ្ងៃអង្គារសប្តាហ៍នេះ ។ នៅវេលាម៉ោងប្រមាណ៩៖១២នាទីម៉ោងនៅភាគខាងកើត គ្រាប់រ៉ុក្កែត New Shepard ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអវកាស Blue Origin បានដឹកកំពូលមហាសេដ្ឋីរូបនេះទៅកាន់ទីអវកាស ហើយបានចុះចតវិញយ៉ាងជោគជ័យ ។ ការហោះហើរនេះ មានរយៈពេលតែ ១០នាទី និង១០វិនាទីប៉ុណ្ណោះ បន្ទាប់គ្រាប់រ៉ុក្កែតបានបាញ់បង្ហោះចូលក្នុងលំហអាកាស ។ ក្រៅពីលោក Jeff Bezos នៅលើយាន្តអវកាសនោះ គឺមានប្អូនប្រុសរបស់លោកគឺលោក Mark និងលោក Wally Funk វ័យ ៨២ឆ្នាំជាអ្នកត្រួសត្រាយអាកាសចរណ៍ ព្រមទាំងលោក Oliver Daemen អាយុ ១៨ឆ្នាំជានិស្សិតមកពីប្រទេសហូឡង់ផងដែរ។ សូមជម្រាបថា ការហោះហើរនេះ បើទោះបីជាវាមិនបានចូលទៅក្នុងគន្លងគោចរ…

  • ហ្វូស៊ីលនៃសត្វមច្ឆាចម្លែកមានអាយុកាល៤៦០លានឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងបន្ទប់ក្រោមដីនៃសារមន្ទីរអូស្រ្តាលី (មានវីដេអូ)

    ហ្វូស៊ីលនៃសត្វមច្ឆាចម្លែកមានអាយុកាល៤៦០លានឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងបន្ទប់ក្រោមដីនៃសារមន្ទីរអូស្រ្តាលី (មានវីដេអូ)

    អូស្រ្តាលី៖ ហ្វូស៊ីលនៃសត្វមច្ឆាចម្លែក អេនដូសឺរ៉ាស់ (Endoceras) ដែលមានប្រវែង៨ហ្វីត ឬស្មើនឹង២,៥ម៉ែត្រដ៏កាចសាហាវ ដែលជាប់នឹងមហាសមុទ្រ៤៦០លានឆ្នាំមុន ត្រូវបានគេរកឃើញក្នុងបន្ទប់ក្រោមដីនៃសារមន្ទីរអូស្រ្តាលី ក្រោយប្រមូលធូលីអស់ជាច្រើនឆ្នាំ ។ អ្នកអភិរក្សជាន់ខ្ពស់ លោក Adam Yates បានប្រាប់ក្រុមហ៊ុនវិទ្យុអូស្រ្តាលី (ABC) ថា ហ្វូស៊ីលពិសេសនេះត្រូវបានគេរកឃើញកំពុងលាក់ខ្លួននៅក្នុងបន្ទប់ក្រោមដី នៃកន្លែងចាស់ជាកន្លែងប្រមូលទុកជាបណ្តោះអាសន្ន ខណៈ អេនដូសឺរ៉ាស់ បានរីករាលដាលនៅអាមេរិកខាងជើង និងអឺរ៉ុបរស់នៅកណ្តាលប្រទេសអូស្ត្រាលី ដោយហែលទឹកនៅក្នុងសមុទ្ររាក់ ដែលឥឡូវជាវាលខ្សាច់ស្ងួតដូចនៅខាងក្រៅ ។ វាលខ្សាច់អូស្រ្តាលីស្ថិតនៅក្នុងចំណោមវាលខ្សាច់តូចជាងគេនៅលើភពផែនដីមានអាយុប្រហែលជា១,៥លានឆ្នាំប៉ុណ្ណោះថ្មីៗនេះ ខណៈ៦៥លានឆ្នាំមុនទ្វីបនេះពិតជាមានគ្រាប់មីនតូចៗមួយចំនួនដែលបំបែកដោយសមុទ្ររាក់ ។ លោក Yates បានប្រាប់ABCថា វាប្រហែលជាមិនត្រូវបានគេទទួលស្គាល់ជាទូទៅក្នុងចំណោមប្រជាជនសាមញ្ញរបស់យើងថា Central Australia ជាកន្លែងរស់នៅរបស់សត្វសមុទ្រទាំងនេះ ហើយហ្វូស៊ីលរបស់ពួកគេនៅតែអាចត្រូវបានរកឃើញនៅក្នុងកន្លែងដូចជា MacDonnell Ranges ។ គួរកត់សម្គាល់ អេនដូសឺរ៉ាស់ ជាភាសាក្រិកបុរាណមានន័យថា សត្វមានស្នែងខាងក្នុង គឺជាពពួកសត្វដែលផុតពូជនៃពពួកសិរបាតសត្វ (ពពួកសត្វមានដៃជើងលើក្បាលដ៏ធំដែលប្រហាក់ប្រហែលនឹងសត្វសមុទ្រមានរូបរាងដូចខ្យង ។ ហ្វូស៊ីល អេនដូសឺរ៉ាស់ បានស្ថិតនៅក្នុងការប្រមូលសារមន្ទីរ ដាវីន (Darwin) អស់រយៈពេលជាច្រើនឆ្នាំ នៅពេលអ្នកអភិរក្សជាន់ខ្ពស់ Adam…

  • ហ្វូស៊ីលនៃសត្វមច្ឆាចម្លែកមានអាយុកាល៤៦០លានឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងបន្ទប់ក្រោមដីនៃសារមន្ទីរអូស្រ្តាលី

    ហ្វូស៊ីលនៃសត្វមច្ឆាចម្លែកមានអាយុកាល៤៦០លានឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងបន្ទប់ក្រោមដីនៃសារមន្ទីរអូស្រ្តាលី

    អូស្រ្តាលី៖ ហ្វូស៊ីលនៃសត្វមច្ឆាចម្លែក អេនដូសឺរ៉ាស់ (Endoceras) ដែលមានប្រវែង៨ហ្វីត ឬស្មើនឹង២,៥ម៉ែត្រដ៏កាចសាហាវ ដែលជាប់នឹងមហាសមុទ្រ៤៦០លានឆ្នាំមុន ត្រូវបានគេរកឃើញក្នុងបន្ទប់ក្រោមដីនៃសារមន្ទីរអូស្រ្តាលី ក្រោយប្រមូលធូលីអស់ជាច្រើនឆ្នាំ ។ អ្នកអភិរក្សជាន់ខ្ពស់ លោក Adam Yates បានប្រាប់ក្រុមហ៊ុនវិទ្យុអូស្រ្តាលី (ABC) ថា ហ្វូស៊ីលពិសេសនេះត្រូវបានគេរកឃើញកំពុងលាក់ខ្លួននៅក្នុងបន្ទប់ក្រោមដី នៃកន្លែងចាស់ជាកន្លែងប្រមូលទុកជាបណ្តោះអាសន្ន ខណៈ អេនដូសឺរ៉ាស់ បានរីករាលដាលនៅអាមេរិកខាងជើង និងអឺរ៉ុបរស់នៅកណ្តាលប្រទេសអូស្ត្រាលី ដោយហែលទឹកនៅក្នុងសមុទ្ររាក់ ដែលឥឡូវជាវាលខ្សាច់ស្ងួតដូចនៅខាងក្រៅ ។ វាលខ្សាច់អូស្រ្តាលីស្ថិតនៅក្នុងចំណោមវាលខ្សាច់តូចជាងគេនៅលើភពផែនដីមានអាយុប្រហែលជា១,៥លានឆ្នាំប៉ុណ្ណោះថ្មីៗនេះ ខណៈ៦៥លានឆ្នាំមុនទ្វីបនេះពិតជាមានគ្រាប់មីនតូចៗមួយចំនួនដែលបំបែកដោយសមុទ្ររាក់ ។ លោក Yates បានប្រាប់ABCថា វាប្រហែលជាមិនត្រូវបានគេទទួលស្គាល់ជាទូទៅក្នុងចំណោមប្រជាជនសាមញ្ញរបស់យើងថា Central Australia ជាកន្លែងរស់នៅរបស់សត្វសមុទ្រទាំងនេះ ហើយហ្វូស៊ីលរបស់ពួកគេនៅតែអាចត្រូវបានរកឃើញនៅក្នុងកន្លែងដូចជា MacDonnell Ranges ។ គួរកត់សម្គាល់ អេនដូសឺរ៉ាស់ ជាភាសាក្រិកបុរាណមានន័យថា សត្វមានស្នែងខាងក្នុង គឺជាពពួកសត្វដែលផុតពូជនៃពពួកសិរបាតសត្វ (ពពួកសត្វមានដៃជើងលើក្បាលដ៏ធំដែលប្រហាក់ប្រហែលនឹងសត្វសមុទ្រមានរូបរាងដូចខ្យង ។ ហ្វូស៊ីល អេនដូសឺរ៉ាស់ បានស្ថិតនៅក្នុងការប្រមូលសារមន្ទីរ ដាវីន (Darwin) អស់រយៈពេលជាច្រើនឆ្នាំ នៅពេលអ្នកអភិរក្សជាន់ខ្ពស់ Adam…