-
ចិនប្រកាសពីជោគជ័យក្នុងបេសកកម្មយាន Shenzhou-12 បន្ទាប់ពីអវកាសយានិកចិន៣រូបចុះមកដល់ផែនដីវិញដោយសុវត្ថិភាព

-
ចិនបើករោងចក្រដំបូងដែលនឹងប្រែក្លាយកាកសំណល់នុយក្លេអ៊ែរទៅជាកញ្ចក់សម្រាប់ការរក្សាទុកប្រកបដោយសុវត្ថិភាព

-
ចិនដាំដុះស្រូវយក្សកម្ពស់ ២ ម៉ែត្រដោយជោគជ័យនៅទីក្រុង Chongqing

-
អង្គការសហប្រជាជាតិ៖ ការចាក់សាំងដែលនាំឱ្យមានការបំពុលបរិស្ថានខ្ពស់ត្រូវបានលុបចោលពីពិភពលោក (Video Inside)

-
អ្នកស្រាវជ្រាវអាមេរិកជោគជ័យក្នុងការបង្កើតប្រចៀវរ៉ូបូត មានរូបរាង និងចលនាដូចសត្វប្រចៀវមែនទែន (Video Inside)

-
ក្មួយៗ ក្រោយបញ្ចប់ការសិក្សាពីប្រទេសក្រៅរួច សូមចូលរួមកសាង និងអភិវឌ្ឍប្រទេសយើងឲ្យមានការរីកចម្រើន

-
អស្ចារ្យ! ហាងកាហ្វេមួយនៅជប៉ុនប្រើមនុស្សយន្តបម្រើអតិថិជន

ជប៉ុន៖ នៅហាងកាហ្វេតូក្យូមួយ លោក មីឈីអូ អ៊ីម៉ៃ (Michio Imai) បានទទួលស្វាគមន៍អតិថិជនម្នាក់ ប៉ុន្តែមិនមែនស្វាគមន៍ដោយផ្ទាល់ទេ។ លោកស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រ ដោយគ្រាន់តែបញ្ជាអ្នកបម្រើរ៉ូបូតមួយគ្រឿងប៉ុណ្ណោះ។ ដែលនេះជាផ្នែកមួយនៃការពិសោធន៍ក្នុងការងារ។ លោក អ៊ីម៉ៃ គឺស្ថិតនៅពីក្រោយការបញ្ជារ៉ូបូតពីផ្ទះរបស់គាត់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលមានចម្ងាយ៨០០គីឡូម៉ែត្រពីក្រុងតូក្យូ ហើយគាត់ជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិក ៥០ នាក់ដែលមានពិការភាពផ្លូវកាយ និងផ្លូវចិត្ត ដែលធ្វើការជាអ្នកបញ្ជាបុគ្គលិករ៉ូបូតរបស់ហាងកាហ្វេ Dawn។ រ៉ូបូតមានឈ្មោះថា អូរីហ៊ីមី(OriHime) មានបំពាក់កាមេរ៉ា ម៉ៃក្រូហ្វូន និងឧបករណ៍បំពងសំឡេង ដើម្បីអនុ ញ្ញាតឱ្យប្រតិបត្តិករធ្វើទំនាក់ទំនងជាមួយអតិថិជនពីចម្ងាយ។ រ៉ូបូតរបស់ហាងកាហ្វេ Dawn មានគោលបំណងលើសពីការទាក់ទាញចំណាប់អារម្មណ៍អតិថិជនទៅទៀត ដោយផ្តល់ឱកាសការងារដល់មនុស្សដែលពិបាកធ្វើការនៅក្រៅផ្ទះ។ ហាងកាហ្វេខាងលើនេះ បានបើកដំណើរការនៅសង្កាត់នីហុនបាស៊ី ស្ថិតនៅភាគកណ្តាលទីក្រុងតូក្យូ កាលពីខែមិថុនា ហើយជួលបុគ្គលិកនៅទូទាំងប្រទេសជប៉ុន និងនៅក្រៅប្រទេស ព្រមទាំងបុគ្គលិកមួយចំនួនដែលធ្វើការនៅនឹងកន្លែងផងដែរ៕ ប្រភព៖ Bangkok Post
-
ក្រុមហ៊ុន សាមសុង បើកបង្ហាញរូបភាពកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ជាមួយនឹងការដាក់ឲ្យកម្មង់ទុកមុន និងកាដូដ៏អស្ចារ្យផងដែរ

ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍បង្ហាញជាសកល (Global Unpacked) ពីក្រុមហ៊ុន សាមសុង ដែលបានធ្វើឱ្យកក្រើក និងអង្រួនបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងពិភពលោក នៅម៉ោង២១៖០០នាទីយប់ថ្ងៃទី១១ ខែសីហារួចមក ឥលូវនេះកំពូលស្មាតហ្វូនអេក្រង់បត់ដែលកំពុងមានភាពទាក់ទាញបំផុតបានបើកបង្ហាញរូបរាងជាផ្លូវការហើយនៅកម្ពុជា ជាមួយនឹងការដាក់អោយកម្មង់ទុកមុន និងកាដូដ៏អស្ចារ្យជាច្រើនផងដែរ ។ កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G នៅពេលនេះបានអភិវឌ្ឍនៅមុខងារថ្មី និងបច្ចេកវិទ្យាថ្មីៗជាច្រើន ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់ទទួលបាននូវបទពិសោធន៍ថ្មី និងកាន់តែអស្ចារ្យជាមួយលក្ខណៈពិសេសដូចជាស្មាតហ្វូន Galaxy Z Flip3 5G ត្រូវបានបង្កើតឡើងជាមួយនឹងក្រង់មុខធំជាងមុន មានពណ៌ស្អាតកាន់តែទាក់ទាញ និង ប្រើសេវា 5G ខណៈដែលស្មាតហ្វូន Galaxy Z Fold3 5G បានអភិវឌ្ឍនូវប៊ិកដោយបំពាក់នូវបច្ចេកវិទ្យាចុងក្រោយដ៏អស្ចារ្យបំផុត ហើយអ្វីដែលពិសេសបំផុតនោះ ស្មាតហ្វូន Galaxy Z Fold3 5G និង Galaxy Z Flip3 5G ដែលផលិតចេញមកពេលនេះ…
-
SpaceX ចុះកិច្ចព្រមព្រៀងផលិតឈុតសម្លៀកបំពាក់អវកាសជំនាន់ថ្មីអោយ NASA ក្នុងតម្លៃ១ពាន់លានដុល្លារ

អាមេរិក៖ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីពិភពលោក គឺលោក Elon Musk បានចុះកិច្ចព្រមព្រៀងជាមួយអង្គការ NASA ក្នុងការផលិតសម្លៀកបំពាក់អវកាសជំនាន់ថ្មី ដោយត្រូវបានគេដឹងថា កិច្ចព្រមព្រៀងនេះមានតម្លៃទៅដល់១ពាន់លានដុល្លារ ។ អ្នកនាំពាក្យរបស់អង្គការ NASA លោកស្រី Monica Witt បាននិយាយថា ការផ្តល់កិច្ចព្រមព្រៀងទៅអោយក្រុមហ៊ុន SpaceX នេះ គឺជាការធ្វើឡើងឆ្លើយតបទៅនឹងសំណើរបស់ NASA ដែលបានចេញកាលពីខែកក្កដា ក្នុងការស្វែងរកក្រុមហ៊ុនទាំងឡាយណា ដែលស្ថិតនៅក្នុងឧស្សាហកម្មអវកាស ដើម្បីអាចផលិតសម្លៀកបំពាក់អវកាសជំនាន់ថ្មី ប្រកបដោយប្រសិទ្ធភាពទាំងសេវាកម្ម និងគុណភាព ។ សូមបញ្ជាក់ផងដែរថា SpaceX គឺជាក្រុមហ៊ុនអាមេរិកមួយដែលបានជោគជ័យក្នុងការអភិវឌ្ឍ និងផលិតឈុតសម្លៀកបំពាក់អោយអវកាសយានិករបស់យានអវកាសរបស់ SpaceX គឺយាន Dragon Spacecraft ជាពិសេសឈុតដែល SpaceX គឺមានមុខងារពិសេសអាចការពារអវកាសយានិក ពីហេតុការណ៍គ្រោះថ្នាក់អគ្គិសភ័យ និងបញ្ហាសំពាធអាកាសផ្សេងៗ ៕ ប្រភព៖ CNBC
