Category: វិទ្យាសាស្ត្រ-បច្ចេកវិទ្យា

  • NASA គ្រោងបាញ់បង្ហោះកែវយឺតអវកាសជំទាន់ថ្មី James Webb ទៅកាន់ទីអវកាសនៅចុងខែតុលា ឆ្នាំ២០២១នេះ (មានវីដេអូ)

    NASA គ្រោងបាញ់បង្ហោះកែវយឺតអវកាសជំទាន់ថ្មី James Webb ទៅកាន់ទីអវកាសនៅចុងខែតុលា ឆ្នាំ២០២១នេះ (មានវីដេអូ)

    អាមេរិក៖ ការបាញ់បង្ហោះកែវយឺតអវកាសជំទាន់ថ្មី ចេមស៍ វែប (James Webb) នឹងកើតឡើងនៅចុងខែតុលា ឆ្នាំ២០២១ ចេញពីមូលដ្ឋានបង្ហោះយានរបស់អឺរ៉ុប ស្ថិតក្នុងដែនដីបារាំង-ហ្គាយ៉ាណា នៅតំបន់អាមេរិកខាងត្បូង ជាប់នឹងមហាសមុទ្រអាត្លង់ទិច ។ ផែនការខាងលើនេះបានកើតមានឡើងបន្ទាប់ពីកែវយឺតអវកាសតម្លៃជិត១០ពាន់លានដុល្លាររបស់ទីភ្នាក់ងារអវកាសអាមេរិក NASA នេះ ទើបតែបានឆ្លងផុតការវាយតម្លៃសំខាន់មួយទៀត ដើម្បីឈានទៅរកការបាញ់បង្ហោះជាផ្លូវការនៅក្នុងឆ្នាំ២០២១នេះ ។ ការវាយតម្លៃនេះដែរ ធ្វើឡើងដោយក្រុមហ៊ុន អេរៀន ស្ពេស ដែលជាអ្នកផ្តល់សេវាបាញ់បង្ហោះកែវយឺត ចេមស៍ វែប ឡើងទៅកាន់ទីអវកាស ។ បើតាមក្រុមហ៊ុន អេរៀន ស្ពេស នោះ ទាំងគ្រាប់រ៉ុក្កែត អេរៀន-៥ (Ariane 5) កែវយឺតអវកាស ចេមស៍ វែប និង ផែនការបាញ់បង្ហោះ គឺសុទ្ធតែត្រៀមខ្លួនរួចរាល់ សម្រាប់ការបញ្ជូនឡើងទៅកាន់ទីអវកាស ហើយក្រុមផលិតគ្រាប់រ៉ុក្កែតអឺរ៉ុបមួយនេះ ក៏បានបញ្ជាក់ជាចុងក្រោយទៀតថា គ្រប់ផ្នែកនានារបស់រ៉ុក្កែត និងកែវយឺតអវកាស គឺចុះសម្រុងជាមួយគ្នាទាំងអស់ ៕ ប្រភព៖ Space

  • គំនិតច្នៃប្រឌិត៖ ប្រឡាយថាមពលព្រះអាទិត្យបានចូលរួមកាត់បន្ថយការរំហួតនៃទឹក និងបង្កើតថាមពលអគ្គីសនី ដែលជាមធ្យោបាយដ៏ឆ្លាតវៃក្នុងការសន្សំសំចៃ (មានវីដេអូ)

    គំនិតច្នៃប្រឌិត៖ ប្រឡាយថាមពលព្រះអាទិត្យបានចូលរួមកាត់បន្ថយការរំហួតនៃទឹក និងបង្កើតថាមពលអគ្គីសនី ដែលជាមធ្យោបាយដ៏ឆ្លាតវៃក្នុងការសន្សំសំចៃ (មានវីដេអូ)

    បរទេស៖ ឥណ្ឌាបានបង្កើត “បន្ទះស្រូបពន្លឺព្រះអាទិត្យហោះ” ដែលកំពុងត្រូវបានព្យួរនៅខាងលើប្រឡាយធារាសាស្រ្ត ដើម្បីកាត់បន្ថយការហួតនៃដំណក់ទឹកដ៏មានតម្លៃដោយផ្តល់ម្លប់ពីកំដៅហួតរបស់ព្រះអាទិត្យ ។ វាក៏ជាវិធីដ៏ឆ្លាតវៃ ដើម្បីកាត់បន្ថយការបាត់បង់ជម្រកផងដែរ ដោយដាក់បន្ទះក្នុងទីធ្លាដែលផលិតដោយមនុស្សរួចហើយ ។ មកទល់ពេលនេះ រដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក កំពុងសម្លឹងមើលអត្ថប្រយោជន៍ដែលទទួលបានពីការដំឡើងបន្ទះសូឡា លើប្រឡាយដោយជោគជ័យជាច្រើននៅក្នុងប្រទេសឥណ្ឌា ។ ជាមួយនឹងបណ្តាញប្រព័ន្ធធារាសាស្រ្តធំជាងគេបំផុតនៅលើពិភពលោក និងមានពន្លឺព្រះអាទិត្យជាមធ្យម២៩០ថ្ងៃ រដ្ឋកាលីហ្វ័រញ៉ា មានទីតាំងពិសេស ដើម្បីបន្ធូរបន្ថយកង្វះទឹកធ្ងន់ធ្ងរដោយខ្លួនឯង ជាមួយនឹងការច្នៃប្រឌិតថ្មី នៃកសិដ្ឋានព្រះអាទិត្យដែលមានប្រព័ន្ធប្រឡាយ ។ បើតាមប្រភពពីផេកហ្វេសបុករបស់ Green Power Supply នោះ ថាមពលពន្លឺព្រះអាទិត្យបានផលិតចេញនូវថាមពលបៃតងស្អាត មិនមានផលប៉ះពាល់ទៅលើបរិស្ថានឡើយ ប៉ុន្តែជាធម្មតាវាត្រូវការកន្លែងទំនេរជាច្រើនដើម្បីតំឡើងវា ។ តាមរយៈការបិទពីលើប្រឡាយប្រព័ន្ធធារាសាស្រ្តជាមួយបន្ទះសូឡា ថាមពលបៃតងស្អាតមួយនេះ វាមិនត្រឹមតែបានគេប្រមូលបានចេញពីទីកន្លែងដែលគេមិនសូវបានប្រើប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយសន្សំសំចៃធនធានទឹក ដោយការពារវាមិនអោយហួត ហើយប្រឡាយទឹកក៏បានធ្វើអោយបន្ទះសូឡាត្រជាក់ផងដែរ ៕ ប្រភព៖ Goodnewsnetwork.org

  • ស្នាដៃបង្កើតថ្មី៖ Flying Car ក្លាយជារថយន្តដំបូងរបស់ពិភពលោក ដែលអាចបើកបរបានទាំងផ្លូវគោក និងផ្លូវអាកាស (មានវីដេអូ)

    ស្នាដៃបង្កើតថ្មី៖ Flying Car ក្លាយជារថយន្តដំបូងរបស់ពិភពលោក ដែលអាចបើកបរបានទាំងផ្លូវគោក និងផ្លូវអាកាស (មានវីដេអូ)

    បរទេស៖ ឡានបើកបរបានទាំងផ្លូវគោក និងផ្លូវអាកាសដំបូងបំផុតរបស់ពិភពលោក មានឈ្មោះថា Flying Car បានក្លាយជាយានយន្តបង្កើតថ្មីដ៏ល្បីល្បាញ បន្ទាប់ពីហោះហើរសាកល្បងជោគជ័យយ៉ាងត្រចះត្រចង់នាពេលថ្មីៗនេះ ។ ​ឡាន​នេះ​បំពាក់​ម៉ាស៊ីន​រថយន្ត​ BMW ​ប្រើ​សាំង​សុទ្ធ​អាច​ហោះ​បាន​កម្ពស់២.៥០០ ម៉ែត្រ​ចម្ងាយ១ពាន់គីឡូម៉ែត្រ​ ក្នុង​ល្បឿន​លឿន​បំផុត​១៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​និង​អាច​សំកាំង​លើ​អាកាស​បាន៤០ម៉ោង​ដូច​យន្តហោះ​ខ្នាត​តូច ​។ ដោយ សារ​វា​មាន​រូប​រាង​ជា​ឡាន ​ពេល​ចង់​ហោះ​​ត្រូវ​ការ​ពេល២នាទី ​ដើម្បី​ពន្លារ​ស្លាប ​និង​កង្ហារ​ឲ្យ​វិល​ជក់​ ​មុន​នឹង​អាច​រត់​ឡើងលើ​អាកាស​ ។ ​លុះ​ដល់​ពេល​ចុះ​មក​ដី​វិញ​ ​ក៏​ត្រូវ​ការ​ពេល​២នាទី​ដើម្បីបត់​ស្លាប​ចូល​គ្នា រួច​ជាន់​ហ្គែរ​បើក​ដូច​ឡាន​ធម្មតា​ទូទៅ​វិញ ។ ឡាននេះត្រូវបានធ្វើតេស្តជាច្រើនលើកច្រើនសារមកហើយ ទើបតែលើកនេះហ៊ានហោះខ្ពស់ ហើយអាចសំកាំងយូរជាងរាល់ដង ដោយ​បញ្ចប់​ការ​ហោះ​សាកល្បង​រយៈពេល៣០នាទី​ សំកាំង​កាត់លើ​អាកាសយានដ្ឋាន​ចំនួនពីរ គឺ ​Nitra និង Bratislava ​ប្រទេស​ស្លូវ៉ាគី ​។ ស្ថាបនិក​លោក ​Stefan Klein ជនជាតិស្លូវ៉ាគី ​និង​សហស្ថាបនិក​មួយ​រូប​ទៀត​​​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា បើ​គិត​សរុបទាំង​ការ​ឌីហ្សាញ​ផលិត​គ្រោង​ឆ្អឹង​ទាំង​មូល​ ​និងពេលឲ្យវាហោះរួចចុះដី ក្លាយជាឡានវិញ​នេះ លោក​បានចំណាយ​ពេល២ឆ្នាំ​ និងចាយប្រាក់​អស់២លាន​ដុល្លារ ៕ ប្រភព៖ Reuters

  • គំនិតច្នៃប្រឌិត ៖ យកអាចម៍មាន់ប្រែក្លាយវាលស្ងួតហួតហែងទៅជាដីចំការផ្លែក្រូចទំហំ៣០គីឡូម៉ែត្រក្រឡា (មានវីដេអូ)

    គំនិតច្នៃប្រឌិត ៖ យកអាចម៍មាន់ប្រែក្លាយវាលស្ងួតហួតហែងទៅជាដីចំការផ្លែក្រូចទំហំ៣០គីឡូម៉ែត្រក្រឡា (មានវីដេអូ)

    Video: https://fb.watch/6vH9cxUhBP/ ប៉េរូ ៖ តំបន់មួយស្ថិតនៅក្បែរទីក្រុង Chincha Alta ប្រទេសប៉េរ៉ូ ដែលធ្លាប់តែជាវាលរហោស្ថាន ដីស្ងួតហែងគ្មានជីវជាតិទាល់តែសោះ សូម្បីតែតំណក់ទឹកភ្លៀងក៏ស្ទើរតែគ្មានពេញមួយឆ្នាំនោះ បច្ចុប្បន្នត្រូវបានប្រែក្លាយទៅជាដីចំការផ្លែក្រូចស្អេកស្កះ មានទំហំរហូតដល់ប្រមាណ30គីឡូម៉ែត្រក្រឡា ក្រោមការព្យាយាមកែច្នៃដោយការប្រើប្រាស់ជីអាចម៍មាន់ចិញ្ចឹម ។ គ្មានអ្នកណាម្នាក់ចង់ធ្វើដំណាំ ឬសូម្បីតែការរស់នៅទីនេះនោះឡើយ ប៉ុន្តែដោយ សារតែមិនអស់ចិត្តទៅនឹងទំហំដីដែលត្រូវទុកចោលគ្មានការប្រើប្រាស់នោះ បុរសម្នាក់ដែលមានឈ្មោះថា Vasco Masias ស្ថាបនិកក្រុមហ៊ុន Grupo Alimenta បានប្រើប្រាស់ជំនាញ និងបច្ចេកទេសរបស់ខ្លួនជាច្រើនឆ្នាំ ក្នុងការកែប្រែផ្ទៃដីដែលគ្មានជីវជាតិទំហំរហូតទៅដល់៣០គីឡូម៉ែត្រក្រឡា ឲ្យក្លាយទៅជាចំការក្រូចដ៏ស្អេកស្កះ និងទទួលបានទិន្នផលខ្ពស់ ដោយការប្រើប្រាស់អាចម៍មានចិញ្ចឹមជាវត្ថុធាតុដើមយ៉ាងសំខាន់ ។ អាចម៍មាន់កសិកម្ម ព្រមទាំងចំណីអាហាររបស់សត្វមាន់ ដែលជាធម្មតាត្រូវបានគេយកទៅបោះចោល និងដុតចោលនោះបានក្លាយទៅជាវត្ថុធាតុដ៏សំខាន់សម្រាប់លោក Masias សម្រាប់យកទៅប្រើប្រាស់នៅក្នុងគម្រោងការកែប្រែដីដ៏អស្ចារ្យមួយនេះ ។ កសិដ្ឋានចិញ្ចឹមមាន់ ក្រៅតែពីផ្តល់ផលជាពង និងសាច់ហើយនោះ អាចម៍របស់សត្វមាន់ទាំងអស់បានក្លាយទៅជាផ្នែកមួយយ៉ាងសំខាន់នៃដំណើរការបដិវត្តន៍ដីរហោស្ថានមួយនេះ ។ លោក Masias បានធ្វើការដកបទពិសោធន៍ជាច្រើនលើកច្រើនសារទម្រាំអាចរកឃើញពីវិធីម្យ៉ាងដែលស្រដៀងទៅនឹងវិធីរបស់ជនជាតិភាគតិចនៅក្នុងតំបន់ព្រៃអាម៉ាហ្សូនប្រើប្រាស់យ៉ាងដូច្នោះ ។ នៅក្នុងការកែប្រែដីដែលស្ងួតហួតហែងនេះ វាមានភាពស្រដៀងគ្នាទៅនឹងការដុតយកជីវៈម៉ាសដោយការបញ្ចូលគ្នារវាងអាចម៍មាន់ ចំណីមាន់ ព្រមទាំងវត្ថុធាតុដើមមួយចំនួនទៀត ដើម្បីទទួលបានជីមួយប្រភេទដែលសំបូរទៅដោយជាតិអាហារូបត្ថម្ភ ។ បច្ចុប្បន្ននេះ សម្រាប់ផលិតផល…

  • អង្គការសហប្រជាជាតិទទួលស្គាល់ពីការឡើងកម្ដៅដល់ទៅ១៨.៣អង្សាសេ នៅទ្វីបអង់តាក់ទិច ដែលមានជាប់ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ (មានវីដេអូ)

    អង្គការសហប្រជាជាតិទទួលស្គាល់ពីការឡើងកម្ដៅដល់ទៅ១៨.៣អង្សាសេ នៅទ្វីបអង់តាក់ទិច ដែលមានជាប់ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ (មានវីដេអូ)

    ស្វីស៖ អង្គការសហប្រជាជាតិបានទទួលស្គាល់ពីការកើនឡើងកម្ដៅបំបែកកំណត់ត្រាថ្មីមួយនៅលើទ្វីបអង់តាក់ទិច រហូតដល់ទៅ១៨.៣អង្សាសេកាលពីឆ្នាំ២០២០ ។ អគ្គលេខាធិការអង្គការឧតុនិយមពិភពលោក WMO លោក Petteri Taalas បាននិយាយថា ការឡើងកម្ដៅបំបែកកំណត់ត្រាថ្មីខាងលើនេះ មានជាប់ទាក់ទិននឹងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ។ បើតាមអង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហរប្រជាជាតិ ការឡើងកម្ដៅនេះត្រូវបានរាយការណ៍នៅឯស្ថានីយស្រាវជ្រាវ Esperanza ប្រទេសអាហ្សង់ទីន នៅលើឧបទ្វីបអង់តាក់ទិច កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ៕ ប្រភព៖ CNA  

  • លោក ស៊ី ជិនពីង សាទរការបើកដំណើរការស្ថានីយ៍វារីអគ្គិសនី Baihetan ដែលជាទំនប់វារីអគ្គិសនីធំជាងគេបំផុតទី២លើពិភពលោកជាផ្លូវការ

    លោក ស៊ី ជិនពីង សាទរការបើកដំណើរការស្ថានីយ៍វារីអគ្គិសនី Baihetan ដែលជាទំនប់វារីអគ្គិសនីធំជាងគេបំផុតទី២លើពិភពលោកជាផ្លូវការ

    ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានផ្ញើលិខិតមួយទៅកាន់ស្ថានីយ៍វារីអគ្គិសនី ប៉ៃហើថាន (Baihetan) នៅភាគនិរតីប្រទេសចិន ដើម្បីអបអរសាទរចំពោះការចាប់ផ្តើមប្រតិបត្តិការនៃអង្គភាពផលិតពីរដំបូងរបស់ខ្លួន ។ ស្ថានីយទំនប់វារីអគ្គីសនី ប៉ៃហើថាន អ៊ីដ្រូផៅវើ ស្ថេរសិន (Baihetan Hydropower Station) មានកម្ពស់២៨៩ម៉ែត្រស្ថិតនៅភាគខាងត្បូងឆៀងខាងលិចប្រទេសចិននេះ ជាទំនប់វារីអគ្គីសនីធំជាងគេលំដាប់ទី២លើពិភពលោក បន្ទាប់ពីទំនប់វារីអគ្គីសនី ស៊ី្រ ចច ឌេម (Three Gorges Dam) របស់ចិនផងដែរនោះ ។ ប៉ៃហើថាន ត្រូវបានសាងសង់ឡើងជាមួយនឹងសមត្ថភាពផលិតថាមពលអគ្គីសនី សរុប១ម៉ឺន៦ពាន់មេហ្គាវ៉ាត់ ដែលមានន័យថា វានឹងអាចផលិតថាមពលអគ្គិសនី បានគ្រប់គ្រាន់ក្នុងមួយថ្ងៃៗម្តង ដើម្បីបំពេញតម្រូវការថាមពលដល់មនុស្ស៥០ម៉ឺននាក់សម្រាប់រយៈពេលមួយឆ្នាំពេញ ។ ទំនប់វារីអគ្គីសនីនេះទៀតសោត លាតសន្ធឹងលើជ្រលងភ្នំតូចចង្អៀតមួយនៅផ្នែកខាងលើនៃទន្លេ យ៉ាងសេ (Yangtze) ជាទន្លេវែងជាងគេបំផុតរបស់ចិន នៅតាមព្រំដែនដែលងាយនឹងការរញ្ជួយដីរវាងខេត្ត Yunnan និងខេត្ត Sichuan ៕ ប្រភព៖ CGTN

  • Panasonic លក់ហ៊ុនអោយ Tesla ក្នុងតម្លៃជិត៤ពាន់លានដុល្លារ ដើម្បីយកប្រាក់ទៅវិនិយោគទុនបន្ថែម (មានវីដេអូ)

    Panasonic លក់ហ៊ុនអោយ Tesla ក្នុងតម្លៃជិត៤ពាន់លានដុល្លារ ដើម្បីយកប្រាក់ទៅវិនិយោគទុនបន្ថែម  (មានវីដេអូ)

    ជប៉ុន៖ ក្រុមហ៊ុន Panasonic បានលក់ហ៊ុនដែលមាននៅក្នុងក្រុមហ៊ុន Tesla របស់កំពូលមហាសេដ្ឋីលោក Elon Musk ដើម្បីទទួលបានប្រាក់ប្រមាណ៣.៩ពាន់លានដុល្លារ ខណៈប្រភពបង្ហើបថា លក់ហ៊ុនទាំងនោះ ដើម្បីយកលុយទៅទិញក្រុមហ៊ុនបច្ចេកវិទ្យា AI មួយ មានឈ្មោះថា Blue Yonder ដែលមានតម្លៃប្រមាណ៧ពាន់លានដុល្លារ ។ ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុននេះ គឺជាដៃគូសហការគ្នាដ៏ចំណាស់មួយរបស់ Tesla ចាប់តាំងពីក្រុមហ៊ុនផលិតរថយន្តអគ្គីសនីមួយនេះបានចាប់កំណើត ក្នុងការផ្គត់ផ្កង់អាគុយ ក្នុងនោះ Panasonic បានទិញហ៊ុន Tesla ចំនួន១.៤លានហ៊ុន ក្នុងតម្លៃ២១.១៥ដុល្លារក្នុងមួយហ៊ុន កាលពីឆ្នាំ២០១០ នៅពេល Tesla ដាក់លក់ IPO ជាផ្លូវការ ។ បើតាមប្រភពដែលជិតស្និទ្ធនោះ Panasonic បានលក់ហ៊ុនទាំងនោះ ដើម្បីយកប្រាក់ទៅវិនិយោគទុនបន្ថែម ប៉ុន្តែចំពោះកិច្ចសហការគ្នាជាមួយ Tesla គឺនៅដដែល ខណៈការលក់ហ៊ុននេះដែរ ត្រូវបានគេដឹងថា ធ្វើឡើងតាំងពីដើមឆ្នាំ២០២១ ៕ ប្រភព៖ Reuters

  • ក្រុមហ៊ុន Microsoft ៖ Windows 11 បង្កើតឡើងដើម្បីបំពេញគ្រប់តម្រូវការនាពេលបច្ចុប្បន្ន ក្នុងនោះមាន Store, Game និងមុខងារដ៏សម្បូរបែបជាច្រើនទៀត (មានវីដេអូ)

    ក្រុមហ៊ុន Microsoft ៖ Windows 11 បង្កើតឡើងដើម្បីបំពេញគ្រប់តម្រូវការនាពេលបច្ចុប្បន្ន ក្នុងនោះមាន Store, Game និងមុខងារដ៏សម្បូរបែបជាច្រើនទៀត (មានវីដេអូ)

    Video: https://fb.watch/6mDtixQg6O/ អាមេរិក៖ ក្រុមហ៊ុន Microsoft បានគូសបញ្ជាក់ថា Windows 11 ត្រូវបានបង្កើតឡើងដោយយកចិត្តទុកដាក់បំផុត ជាពិសេសដើម្បីបំពេញគ្រប់តម្រូវការនាពេលបច្ចុប្បន្ន ក្នុងនោះមាន Store, Game និងមុខងារដ៏សម្បូរបែបជាច្រើនទៀត ។ ការអះអាងបែបនេះរបស់ Microsoft ធ្វើឡើងស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានប្រកាសបង្ហាញ Windows 11 ជាផ្លូវការ និងបានធ្វើឱ្យអ្នកគាំទ្រ និងពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយរូបរាង និងសមត្ថភាពដ៏អស្ចារ្យ ក៏ដូចជាភាពសម្បូរបែបរបស់វា ។ គួរកត់សម្គាល់ រូបរាងថ្មីរបស់ Windows 11 ត្រូវបានអ្នកជំនាញធ្វើបច្ចុប្បន្នភាព (Update) ចេញពី Windows 10 ដោយគ្រាន់តែ Microsoft បានដាក់បញ្ចូលនូវមុខងារ និងកម្មវិធីជាច្រើនទៀត ដើម្បីអោយវាក្លាយជាប្រព័ន្ធប្រតិបត្តិការមួយដែលអស្ចារ្យបំផុតប្រចាំឆ្នាំ ៕ ប្រភព៖ Reuters

  • ចិនមានផែនការបញ្ជូនបេសកកម្មនាវិកដំបូងរបស់ខ្លួនទៅកាន់ភពអង្គារនៅឆ្នាំ ២០៣៣ (មានវីដេអូ)

    ចិនមានផែនការបញ្ជូនបេសកកម្មនាវិកដំបូងរបស់ខ្លួនទៅកាន់ភពអង្គារនៅឆ្នាំ ២០៣៣ (មានវីដេអូ)

    ចិន៖ ចិនមានគម្រោងបញ្ជូនបេសកកម្មនាវិកដំបូងរបស់ខ្លួន ទៅកាន់ភពអង្គារនៅឆ្នាំ ២០៣៣ ដោយមានជើងហោះហើរតាមដានជាទៀងទាត់ ដើម្បីអនុវត្តតាមផែនការរយៈពេលវែង ដើម្បីសាងសង់មូលដ្ឋានដែលមានមនុស្សរស់នៅជាអចិន្ត្រៃយ៍នៅលើភពក្រហមនេះ និងទាញយកធនធានរបស់ភពនោះ ។ កាលពីពេលថ្មីៗនេះ ប្រធានក្រុមហ៊ុនផលិតរ៉ុក្កែតដ៏ធំរបស់ចិន លោក វ៉ាង ស៊ាវុន បានប្រាប់សន្និសីទស្តីពីការរុករកទីអវកាសនៅប្រទេសរុស្ស៊ី តាមរយៈវីដេអូអនឡាញថា ការបញ្ជូនបេសកកម្មនាវិកទៅកាន់ភពអង្គារ គ្រោងធ្វើឡើងនៅឆ្នាំ ២០៣៣, ២០៣៥, ២០៣៧, ២០៤១ និងលើសពីនេះ ។ ទីភ្នាក់ងារអវកាសចិនផ្លូវការបានរាយការណ៍ដោយដកស្រង់សំដីលោក វ៉ាង ថា មុនពេលបេសកកម្មនាវិកចាប់ផ្តើម ប្រទេសចិននឹងបញ្ជូនមនុស្សយន្តទៅភពអង្គារ ដើម្បីសិក្សាទីតាំងដែលអាចធ្វើបាន សម្រាប់មូលដ្ឋាន និងដើម្បីកសាងប្រព័ន្ធដើម្បីទាញយកធនធាននៅទីនោះ ។ គួរកត់សម្គាល់ ផែនការដ៏មានមហិច្ឆតារបស់ចិនដែលនឹងពង្រឹងការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ដើម្បីនាំយកមនុស្សទៅលើភពអង្គារ ត្រូវបានគេបង្ហាញឱ្យដឹងច្បាស់ជាលើកដំបូង បន្ទាប់ពីប្រទេសចិនបានចុះចតយានរ៉ូបូតនៅលើភពក្រហមនេះ កាលពីពាក់កណ្តាលខែឧសភា ក្នុងបេសកកម្មដំបូងនៅទីនោះ ៕ ប្រភព៖ Reuters

  • អវកាសយានិកចិនហ្វឹកហាត់ក្រោមទឹក ក្នុងលំនាំនៃភាពគ្មានទម្ងន់នៅក្នុងលំហ សម្រាប់បេសកកម្មស្ថានីយ៍អវកាស Tiangong (មានវីដេអូ)

    អវកាសយានិកចិនហ្វឹកហាត់ក្រោមទឹក ក្នុងលំនាំនៃភាពគ្មានទម្ងន់នៅក្នុងលំហ សម្រាប់បេសកកម្មស្ថានីយ៍អវកាស Tiangong (មានវីដេអូ)

    ចិន៖ អវកាសយានិកចិនទទួលការបណ្តុះបណ្តាលក្រោមទឹក ដោយធ្វើតាមលំនាំនៃភាពគ្មានទម្ងន់នៅក្នុងលំហ សម្រាប់បេសកកម្មស្ថានីយ៍អវកាស Tiangong របស់ប្រទេសចិន ។ ដើម្បីបំពេញបេសកម្ម៥ម៉ោងនៅក្នុងលំហរអាកាសនោះ អវកាសយានិកត្រូវឆ្លងកាត់ការហ្វឹកហាត់ក្រោមទឹករយៈពេល៥០ម៉ោងនៅលើផែនដី ដោយវគ្គបណ្តុះបណ្តាលនីមួយៗមានរយៈពេល៤ទៅ៦ម៉ោង ។ អវកាសយានិកត្រូវស្លៀកឈុតហ្វឹកហាត់ ដែលមានទម្ងន់ជិត២២០គីឡូក្រាម ហើយចូលទៅក្នុងធុងទឹកធំមួយ ដែលមានជំនួយពីដែកមេហ្គានិច ។ អាងហ្វឹកហាត់នេះមានជម្រៅ១០ម៉ែត្រ និងមានអង្កត់ផ្ចិត២៣ម៉ែត្រ គឺធំជាងគេនៅអាស៊ី ។ គួរកត់សម្គាល់ ចិនទើបបានបាញ់បង្ហោះយានអវកាសហ្ស៊ិនជិន-១២ប្រកបដោយភាពជោគជ័យ និងបានបញ្ជូនអវកាសយានិកចំនួន៣នាក់ទៅមណ្ឌលស្ថានីយ៍ស្នូល ធានហើ សម្រាប់បេសកម្មរយៈពេល៣ខែ ដែលជាការស្នាក់នៅយូរបំផុតសម្រាប់កម្មវិធីអវកាសរបស់ប្រទេសចិន ៕ ប្រភព៖ CGTN