Category: អប្សរាណេត

  • កម្ពុជាប្រកាសដាក់ដំណើរការ រោងចក្ររ៉ែមាស នៅមណ្ឌលគិរី (Video Inside)

    កម្ពុជាប្រកាសដាក់ដំណើរការ រោងចក្ររ៉ែមាស នៅមណ្ឌលគិរី (Video Inside)

    កម្ពុជាប្រកាសដាក់ឲ្យដំណើរការនូវការដ្ឋានអាជីវកម្មនិងរោងចក្ររ៉ែមាសជាលក្ខណៈឧស្សាហកម្ម នៅថ្ងៃទី២១ មិថុនានេះហើយដែលជាអាជីវកម្មលើកដំបូងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ការប្រកាសដាក់ឲ្យ ដំណើរការរោងចក្រចម្រាញ់មាសជាលើកដំបូងនេះ បានធ្វើក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម នៅតំបន់អូរខ្វាវ នៃខេត្តមណ្ឌលគិរី។ លោករដ្ឋមន្ត្រី ស៊ុយ សែម បានថ្លែងក្នុងពិធី ថា សម្រាប់ រ៉ែមាសនេះមិនមែនមានតែក្នុងខេត្តមណ្ឌលគិរីនោះទេ, ខេត្តព្រះវិហារ, ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, ខេត្តបាត់ដំបង, ខេត្តកំពង់ចាម និងខេត្តរតនគីរី ក៏មានរ៉ែមាសនេះផងដែរ។

  • ធនាគារអេស៊ីលីដា សាខាពោធិ៍ចិនតុង មានអ្នកឆ្លងកូវីដ១៩ (Video Inside)

    ធនាគារអេស៊ីលីដា សាខាពោធិ៍ចិនតុង មានអ្នកឆ្លងកូវីដ១៩ (Video Inside)

    អ្នកដែលដែលធ្លាប់បានទៅ ធនាគារអេស៊ីលីដាសាខាពោធិ៍ចិនតុង ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ធនាគារអេស៊ីលីដាសាខាពោធិ៍ចិនតុង មានទីតាំងស្ថិតនៅផ្លូវសហព័ន្ទរុស្សី សង្កាត់អូរបែកក្អម, ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

  • ខេត្តព្រះវិហារ មានអ្នកឆ្លងថ្មី១នាក់ (Video Inside)

    ខេត្តព្រះវិហារ មានអ្នកឆ្លងថ្មី១នាក់ (Video Inside)

    ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួនម្នាក់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខថយចុះម្នាក់ បើធៀបនឹងម្សិលម៉ិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកវិជ្ជមានកូវីដ១៩ ម្នាក់នៅថ្ងៃនេះ គឺជា ស្រ្តីវ័យ ៤៤ឆ្នាំ និងជាពលរដ្ឋរស់នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

  • ខេត្តឧត្តរមានជ័យ ឆ្លង២៥នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លង២៥នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ២៥នាក់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខមានការឡើងខ្ពស់ជាងម្សិលម៉ិញរហូតដល់ ២៣នាក់ ។ ខេត្តឧត្តរមានជ័យ នៅថ្ងៃម្សិលម៉ិញ បានរកឃើញអ្នកឆ្លងកូវីដ១៩ តែ២នាក់ នោះទេ ។

  • ខេត្តស្ទឹងត្រែង ឆ្លង១នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង ឆ្លង១នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង បានរកឃើញករណីឆ្លងថ្មីជម្ងឺកូវីដ១៩ចំនួនម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកជម្ងឺម្នាក់នោះ គឺជាពលរដ្ឋធ្វើដំណើរមកពីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។

  • ខេត្តមណ្ឌលគិរី ឆ្លងថ្មី៤នាក់ (Video Inside)

    ខេត្តមណ្ឌលគិរី ឆ្លងថ្មី៤នាក់ (Video Inside)

    ខេត្តមណ្ឌលគិរី បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៤ នាក់ ថែមទៀតនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះ ចំនួន១០នាក់ ធៀបនឹងម្សិលម៉ិញ ដែលបានរកឃើញអ្នកឆ្លងចំនួន១៤នាក់ ។

  • ខេត្តរតនគិរី ឆ្លង២២នាក់ (Video Inside)

    ខេត្តរតនគិរី ឆ្លង២២នាក់ (Video Inside)

    ខេត្តរតនគិរីបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២២នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋរស់នៅក្រុងបានលុង, ស្រុកលំផាត់ និងស្រុកកូនមុំ ។

  • ខេត្តប៉ៃលិន ឆ្លងថ្មី៧នាក់ (Video Inside)

    ខេត្តប៉ៃលិន ឆ្លងថ្មី៧នាក់ (Video Inside)

    ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៧នាក់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួន កើនឡើង៥នាក់បើធៀបនឹងម្សិលម៉ិញ ។

  • ខេត្តកែប ឆ្លងថ្មី១៤នាក់ (Video Inside)

    ខេត្តកែប ឆ្លងថ្មី១៤នាក់ (Video Inside)

    ខេត្តកែប មានករណីឆ្លងថ្មី១៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង នេះគឺជាពលរដ្ឋរស់នៅស្រុកដំណាក់ចង្អើរ។ អ្នកឆ្លងថ្មីទាំងនេះ ត្រូវគេពណ៌នាថាគឺជាកម្មកររោងចក្រ, កសិករ និងកុមារា កុមារីផងដែរ។

  • ខេត្តកំពត ឆ្លងថ្មី២៨នាក់ (Video Inside)

    ខេត្តកំពត ឆ្លងថ្មី២៨នាក់ (Video Inside)

    ខេត្តកំពត បានរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ២៨នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនទាបជាង ២នាក់ បើប្រៀបធៀបនឹងម្សិលម៉ិញដែលមានអ្នកឆ្លងចំនួន ៣០នាក់ ។