-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៤ម៉ឺន១ពាន់៧០៥នាក់ (Video Inside)

-
កម្ពុជាចាក់វ៉ាក់សាំងលើពលរដ្ឋ បានជាង៣៣ភាគរយហើយ (Video Inside)

-
រដ្ឋមន្ត្រីការបរទេសអង់គ្លេស បំពេញទស្សនកិច្ចកម្ពុជាថ្ងៃទី២៣មិថុនា (Video Inside)

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកដូមីនីក រ៉ាអាប់ គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៏នេះហើយ តបតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានទន្ទឹមនឹងការធ្វើចត្តាឡីស័ករបស់សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាដោយសារតែសម្តេចតេជោ ហ៊ុន សែន ត្រូវគេរាយការណ៍ថាបានជាប់ពាក់ព័ន្ធដោយប្រយោលជាមួយអ្នកឆ្លងកូវីដ១៩។
-
វីរុសបំប្លែងថ្មីមកពីប្រទេសឥណ្ឌាប្រទះឃើញឆ្លង២ករណីនៅសៀមរាប (Video Inside)

ខេត្តសៀមរាប បានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៦នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ក្នុងនោះករណីឆ្លង២ ត្រូវគេរកឃើញថាជាវីរុសបំប្លែងថ្មីរបស់ប្រទេសឥណ្ឌា។ វីរុសបំប្លែងថ្មីធ្លាប់កើតក្នុងប្រទេស ឥណ្ឌា ត្រូវបានក្រុមវិទ្យាសាស្ត្រកន្លងមកដាក់ឈ្មោះថា B.1.617.2 ឬ ឈ្មោះDelta variant និងវិរុសបំប្លែងថ្មី ឥណ្ឌានោះ ត្រូវគេចាត់ទុកជាវីរុសកាចសាហាវដែលបានធ្វើឲ្យពលរដ្ឋឥណ្ឌាប្រឈមនឹងមហន្តរាយកូវីដ១៩។ ប្រធានមន្ទីរ សុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ តាមរយៈទំព័រហ្វេសប៊ុកនារសៀល ថ្ងៃទី១៨មិថុនា នេះ បានបញ្ជាក់ថា ខេត្តសៀម រាបបានរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ប្រភេទឥណ្ឌាបំប្លែងថ្មី នោះ មានចំនួន២ ករណី។
-
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជម្រុញក្រសួងសន្តិសុខចិន ពន្លឿនការបញ្ជូនខ្លួនជនល្មើសចិនចេញពីកម្ពុជា (Video Inside)

អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាក្រៅពីការជម្រុញការបញ្ជួនជនជាតិវៀតណាមខុសច្បាប់ចេញពីកម្ពុជានៅ បានជម្រុញក្រសួងសន្តិសុខសាធារណ:ចិន ក្នុងការពន្លឿនការធ្វើបែបបទនីតិវិធីនាំជនជាតិចិនខុសច្បាប់ចេញពី ប្រទេសកម្ពុជាថែមទៀត។ ការជម្រុញនោះ បានធ្វើកាលពីថ្ងៃទី១៧មិថុនាក្នុងជំនួបមួយរវាងនាយឧត្តមសេនីយ៍ គៀតច័ន្ទថារិទ្ធ ជាមួយនឹងមន្ត្រីតំណាងក្រសួងសន្តិសុខសាធារណ:ចិនលោក Wu JianMin ក្នុងរាជធានីភ្នំពេញ។
-
អគ្គនាយកអន្តោប្រវេសន៍ ជម្រុញទូតវៀតណាម បំពេញបែបបទយកជនវៀតណាមខុសច្បាប់ទៅប្រទេសវិញ (Video Inside)

-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៣ករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៣ម៉ឺន៩ពាន់៩៦៤នាក់ (Video Inside)

-
ការចាក់វ៉ាក់សាំងទូទាំងប្រទេស បានកើន៣លាន១សែន៩ម៉ឺន៩ពាន់៦៤២នាក់ (Video Inside)

-
កម្លាំងក្រុមគ្រូពេទ្យយោធា ត្រៀមចល័តចេញពីរាជធានីបន្តតាមបណ្តាខេត្តគោលដៅ (Video Inside)

កម្លាំងក្រុមគ្រូពេទ្យយោធាមួយចំនួន ដែលនឹងបញ្ចប់ការចាក់វ៉ាក់សាំងក្នុងរាជធានី នឹងត្រៀមចេញបន្តចាក់តាម គោលដៅនៃបណ្តាខេត្តនានាចាប់ពីសប្តាហ៍ក្រោយ។ ក្រសួងការពារជាតិនៅព្រឹកថ្ងៃទី១៨មិថុនា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំពិភាក្សាអំពីការងាររៀបចំប្រុងប្រៀបចាត់តាំងប្រធាន, អនុប្រធានក្រុមការងារ និងក្រុមគ្រូពេទ្យកង ទ័ពរបស់ក្រុមការងារប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវី-ដ១៩ របស់ក្រសួងការពារជាតិ ដើម្បីចុះទៅផ្តល់វ៉ាក់ សាំងជូនដល់ប្រជាពលរដ្ឋនៅតំបន់ប្រឈមហានិភ័យខ្ពស់ក្នុងភូមិសាស្ត្រមួយចំនួនរបស់ខេត្តចំនួន៥ ដែលរួម មានខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តកំពង់ចាម.និងខេត្តស្វាយរៀង។