Category: អប្សរាណេត

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៤៧នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៤៧នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៤៧នាក់ និងមានមនុស្សស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្ងៃនេះជាតួលេខថយចុះចំនួន២នាក់បើប្រៀប ធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកកឆ្លងថ្មីទាំងនោះ មាននៅក្រុងប៉ោយប៉ែតចំនួន ២៤នាក់ និងឆ្លងលើព លករមកពីប្រទេសថៃចំនួន៥នាក់។ ចំណែកអ្នកស្លាប់ម្នាក់នៅថ្ងៃនេះ គឺជាស្ត្រីអាយុ៣២ឆ្នាំជនជាតិថៃ ដែលនាំ ឲ្យចំនួនស្លាប់ក្នុងខេត្តបន្ទាយមានជ័យបានកើនដល់១៨នាក់ហយ។ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧មិថុនា ឆ្នាំ២០២១ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៦៣នាក់ផងដែរ។

  • ខេត្តសៀមរាប ឆ្លងថ្មី២នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី២នាក់ (Video Inside)

    ខេត្តសៀមរាប បានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ និងមានមនុស្សស្លាប់ម្នាក់ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង២នាក់ គឺជាអ្នករស់នៅក្នុងក្រុងសៀមរាប។ ខេត្តសៀមរាបនៅថ្ងៃនេះ ក៏មានករណីស្លាប់ដោយសារជម្ងឺកូវីដ១៩ម្នាក់ផងដែរ ដែលបានកើតទៅលើស្ត្រីអាយុ ៨៤ឆ្នាំម្នាក់រស់នៅក្នុងស្រុកជីក្រែង។ ខេត្តសៀមរាបគិតត្រឹមថ្ងៃទី១៧មិថុនានេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥០៨នាក់, ព្យាបាលជាសះស្បើយចំនួន១១៨នាក់ និងមានមនុស្សស្លាប់ចំនួន៤នាក់។

  • ខេត្តបាត់ដំបង ឆ្លង១៩នាក់ (Video Inside)

    ខេត្តបាត់ដំបង ឆ្លង១៩នាក់ (Video Inside)

    ខេត្តបាត់ដំបង បានរកឃើញការឆ្លងកូវីដថ្មីលើមនុស្សចំនួន ១៩នាក់ទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ នេះ ដែលជាចំនួនច្រើនជាងម្សិលម៉ិញរហូតដល់ទៅ ១២នាក់ ។ ខេត្តបាត់ដំបងកាលពីថ្ងៃពុធ បានរក ឃើញ អ្នកឆ្លងកូវីដ១៩ចំនួនតែ ៧នាក់នោះទេ ។

  • ខេត្តកំពង់ចាម ឆ្លងថ្មី៦០នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី៦០នាក់ (Video Inside)

    ខេត្តកំពង់ចាម បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៦០នាក់ ទៀតហើយ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ។ នេះជាតួលេខឆ្លងកើនឡើងរហូតដល់ ២០នាក់ ថែមទៀត បើប្រៀបធៀបនឹងម្សិលម៉ិញ ដែលមាន ចំនួនឆ្លង ៤០នាក់ ។ យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីថ្ងៃនេះ គឺសុទ្ធតែជាកណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ ដែលភាគច្រើនបំផុតមានប្រវត្តិប៉ះពាល់ជាមួយនឹងកម្មការីនីរោងចក្រដែលឆ្លងកូវីដ១៩ ។

  • ខេត្តតាកែវ មានអ្នកស្លាប់៣នាក់ដោយកូវីដ១៩ (video inside)

    ខេត្តតាកែវ មានអ្នកស្លាប់៣នាក់ដោយកូវីដ១៩ (video inside)

    ខេត្តតាកែវមានអ្នកស្លាប់ដោយសារកូវីដ១៩ចំនួន៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាម រដ្ឋបាលខេត្ត អ្នកស្លាប់ដោយសារជំងឺកូវីដទាំង៣នាក់នោះ គឹរួមមានបុរសអាយុ៤០ឆ្នាំ និងស្ត្រីអាយុ៣០ឆ្នាំ ដែលរស់ស្រុកសំរោង និងបុរសអាយុ៥៨ឆ្នាំម្នាក់ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។

  • ខេត្តត្បូងឃ្មុំ មានអ្នកឆ្លងថ្មី៣នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ មានអ្នកឆ្លងថ្មី៣នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីចំនួន ៣នាក់ នៅថ្ងៃនេះ សុទ្ធតែជាការឆ្លងនៅក្នុងសហគមន៍ទាំងអស់ ដែលអ្នក ទាំងនោះ ជាពលរដ្ឋរស់នៅក្នុងស្រុកត្បូងឃ្មុំម្នាក់, ស្រុកតំបែរម្នាក់ និងមកពីខេត្តក្រចេះម្នាក់ ។ ខេត្តត្បូងឃ្មុំ មានអ្នកឆ្លងសរុប១៩៨នាក់ ,កំពុងទទួលការព្យាបាល ៨៧នាក់ និងមានអ្នក ស្លាប់ចំនួន ៣ នាក់ ៕

  • ខេត្តស្វាយរៀង ឆ្លងថ្មី២៧នាក់ (video inside)

    ខេត្តស្វាយរៀង ឆ្លងថ្មី២៧នាក់ (video inside)

    ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន២៧នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះ ជាតួលេខ កើនឡើង៥នាក់បើប្រៀបធៀបនឹងម្សិលមិញដែលមានចំនួនឆ្លងតែ២២នាក់ទេ។យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងទាំងនោះ រួមមានកម្មកររោងចក្រ១៥នាក់, ក្រុងបាវិត២នាក់, ស្រុកស្វាយជ្រំម្នាក់, ស្រុកស្វាយទាប៣នាក់, ក្រុង ស្វាយរៀង៣នាក់, ស្រុករំដួលម្នាក់, ស្រុកចន្ទ្រាម្នាក់ និងមកពីប្រទេសថៃម្នាក់។

  • ខេត្តព្រៃវែង មានអ្នកឆ្លងថ្មី៥៥នាក់ (Video Inside)

    ខេត្តព្រៃវែង មានអ្នកឆ្លងថ្មី៥៥នាក់ (Video Inside)

    ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលជាតួលេខថយ ចុះម្នាក់ប្រៀបធៀបនឹងម្សិលមិញ។ កាលពីថ្ងៃទី១៦មិថុនា ខេត្តព្រៃវែងមានការឆ្លងថ្មី៥៦ករណី។

  • កិច្ចសម្ភាសន៍ជាមួយលោក គិន ភា ជុំវិញសហរដ្ឋអាមេរិកបានប្រកាសបញ្ចប់ជំនួយ គម្រោងព្រៃឡង់បៃតង (Video Inside)

    កិច្ចសម្ភាសន៍ជាមួយលោក គិន ភា ជុំវិញសហរដ្ឋអាមេរិកបានប្រកាសបញ្ចប់ជំនួយ គម្រោងព្រៃឡង់បៃតង (Video Inside)

    កម្មវិធីអប្សរាណិត បានធ្វើកិច្ចសម្ភាសន៍តាមទូរស័ព្ទ ជាមួយនឹងប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាលោក គិន ភា ដើម្បីការចង់ដឹងថា តើកាយវិការរបស់សហរដ្ឋ អាមេរិកនោះ ក្នុងក្រសែភ្នែអ្នកវិភាគ នឹងអាចយល់យ៉ាងណាទៅវិញ។ 

  • ក្រសួងបរិស្ថានបញ្ជាក់ថាការបញ្ចប់ជំនួយគម្រោងព្រៃឡង់បៃតងមិនប៉ះពាល់ទំនាក់រវាងក្រសួងបរិស្ថាននិង អង្គការUSAID ឡើយ (Video Inside)

    ក្រសួងបរិស្ថានបញ្ជាក់ថាការបញ្ចប់ជំនួយគម្រោងព្រៃឡង់បៃតងមិនប៉ះពាល់ទំនាក់រវាងក្រសួងបរិស្ថាននិង អង្គការUSAID ឡើយ (Video Inside)

    សហរដ្ឋអាមេរិកបានប្រកាសបញ្ចប់ជំនួយដល់ស្ថានប័នរដ្ឋាភិបាលនៅក្រោមគម្រោងព្រៃឡង់បៃតងក្នុង ប្រទេសកម្ពុជាដោយបានលើកឡើងជុំវិញចំណាត់ការមិនល្អក្នុងការគ្រប់គ្រងរក្សាគម្រោងព្រៃឡង់បៃតង។ គម្រោងថវិការក្សាព្រៃឡង់កម្ពុជានេះ ត្រូវបានស្ថានទូតបញ្ជាក់ថានឹងបង្វែរទៅជួយវិស័យឯកជន, សង្គមស៊ីវិល និងការងាររបស់សហគមន៍មូលដ្ឋាន ដែលមិនប៉ះពាល់បរិស្ថាន។