-
NOCC ត្រៀមរៀបចំ «ទិវាអូឡាំពិក» នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ (Video Inside)

កម្ពុជានិងពិភពលោក បានត្រៀមចូលរួមទិវាកីឡាអូឡាំពិកអន្តរជាតិដែលនឹងឈានមកដល់នៅថ្ងៃទី២៣មិថុនា ខាងមុខនេះ។ ទិវាកីឡាអូឡាំពិកអន្តរជាតិ Olympic Day គឺជាទិវាមួយដែលពិភពលោកតែងរៀបចំជារៀងរាល់ ឆ្នាំនៅថ្ងៃទី២៣មិថុនា។ក្នុងទិវាអបអរនោះ មនុស្សរាប់សិបម៉ឺននាក់ក្នុងពិភពលោក ទាំងចាស់និងក្មេង តែងចូល រួមក្នុងសកម្មភាពកីឡានានាដូចជាការរត់ប្រណាំង, ការតាំងពិព័រណ៍កីឡា, ការរៀបចំសិក្ខាសាលាអប់រំផងដែរ។ ប៉ុន្តែក្នុងឆ្នាំ២០២១នេះ ការគំរាមកំហែងដោយសារជម្ងឺកូវីដ១៩ បានរារាំងនូវសកម្មភាពខ្លះដែលគេមិនអាចជួបប្រ ជុំគ្នាដូចពេលមុននោះទៀតឡើយ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថាគេត្រៀមរៀបចំ «ទិវាអូឡាំ ពិក» ថ្ងៃទី២៣ ខែមិថុនា តាមប្រព័ន្ធអនឡាញ។
-
កីឡាវ៉ូវីណាមកម្ពុជា នឹងសម្រិតសម្រាំងរកភាពជើងឯកនៃកីឡាករនានា ដើម្បីវាស់ស្ទង់សមត្ថភាពត្រៀមស៊ីហ្គេម (Video Inside)

កម្ពុជានឹងសម្រិតសម្រាំងរកភាពជើងឯកនៃកីឡាករនានានៅមុនការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ខែឧសភាឆ្នាំ២០២៣។ សហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា បានថ្លែងថាគេបានទទួលការអនុញ្ញាត ពីសហព័ន្ធកីឡា វ៉ូវីណាមពិភពលោក ក្នុងការរៀបចំការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នាខែកុម្ភៈ ឆ្នាំ ២០២៣ ដែលធ្វើឡើងមុនរយៈពេល៣ខែដែលកម្ពុជានឹងរៀបចំកីឡាស៊ីហ្គេមលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ កម្ពុជា។
-
៧ឆ្នាំកម្ពុជាបណ្តេញជនបរទេស បានចំនួនជិត២ម៉ឺននាក់ (Video Inside)

-
កម្ពុជាជម្រុញប្រទេសស៊ុយអែត រកវិនិយោគិនបរទេសបណ្តាក់ទុន (Video Inside)

កម្ពុជាបានស្នើឱ្យប្រទេសស៊ុយអែតបន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ក្នុងការមកបណ្តាក់ទុននៅកម្ពុជា។ ការស្នើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្ដិ បានធ្វើឡើងក្នុងឳកាសដែលលោករដ្ឋមន្ត្រី បានទទួលជួប ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា លោក BJÖRN HÄGGMARK កាលពីថ្ងៃទី១៥មិថុនាឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
-
ខេត្តឧត្តរមានជ័យ មានអ្នកឆ្លង៧នាក់ (Video Inside)

-
ខេត្តព្រះវិហារ មានអ្នកឆ្លង២នាក់ (Video Inside)

-
ខេត្តកំពត មានអ្នកឆ្លង២៤នាក់, ស្លាប់ម្នាក់ (Video Inside)

-
ខេត្តកោះកុង មានអ្នកឆ្លងថ្មី៦២នាក់ (Video Inside)

-
ខេត្តរតនគិរី មានការឆ្លងថ្មី៥នាក់ (Video Inside)

ខេត្តរតនគិរី បានររកឃើញការឆ្លងថ្មីចំនួន៥នាក់នៅថ្ងៃនេះ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៥នាក់នេះ គឺជាការឆ្លងមកពីមនុស្សមកពីក្រៅខេត្ត ក្នុងនោះរួមមាន៣នាក់មកពីរាជធានីភ្នំពេញ និង២នាក់ទៀតមកពីខេត្ត តាកែវ។ សេចក្តីរាយការណ៍បានបញ្ជាក់ថាអ្នកឆ្លងទាំង៣ដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញនោះ មុននឹង មកដល់ខេត្តរតនគិរី បានចូលទៅកន្លែងលក់គុយទាវឡាវឈ្មោះហាងទន្លេខៀវ និងបានចូលទិញម្ហូបនៅផ្សារខេត្ត ស្ទឹងត្រែងថែមទៀត។
-
ខេត្តមណ្ឌលគិរី ចាត់វិធានការបិទខ្ទប់ផ្នែកខ្លះ ដើម្បីបង្កាកូវីដ១៩ (Video Inside)

ខេត្តមណ្ឌលគិរី បានចាប់ផ្តើមអនុវត្តវិធានការបិទខ្ទប់តាមកន្លែងមួយចំនួនហើយក្រោយមានសេចក្តីរាយការណ៍ ជុំវិញការផ្ទុះឆ្លងខ្លាំងនៃជម្ងឺកូវីដ១៩។ សេចក្តីរាយការណ៍បានបង្ហាញថា នៅក្នុងខេត្តភាគឥសាននោះ មានមនុស្សយ៉ាងហោច៣១នាក់ ត្រូវបានគេរកឃើញឆ្លងជម្ងឺកូវិដ១៩ជាបន្តបន្ទាប់ និងក៏មានករណី មនុស្សស្លាប់ ផងទៀត។ អាជ្ញាធរខេត្តកំពុងធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ទៀត ដើម្បីរកអ្នកពាក់ព័ន្ធដើម្បីការ យកសំណាក និងការដាក់ចេញវិធានការនានាក្នុងការងារបង្ការទប់ស្កាត់ ការឆ្លងរាលដាលចូលក្នុងសហគមន៍ ។