-
សម្តេចម៉ែចម្រើនព្រះជន្មគម្រប់៨៥ យាងចូល៨៦ព្រះវស្សា (Video Inside)

-
ចាប់ខ្លួនជនជាតិចែកចាយវ៉ាក់សាំងស៊ីណូវ៉ាក់ខុសច្បាប់ (Video Inside)

ឃាត់ខ្លួនជនជាតិចិន២នាក់ត្រូវសមត្ថកិច្ចខេត្តកោះកុងបានចាប់ខ្លួនពាក់ព័ន្ធករណីចែកចាយថ្នាំវ៉ាក់សាំងកូវីដ-១៩ ដោយខុសច្បាប់។ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តកោះកុង ឃាត់ខ្លួនបាន នៅម៉ោង៤រសៀលថ្ងៃទី១៦មិថុនាឆ្នាំ២០២១ នៅភូមិចាំយាម, ឃុំប៉ាក់ខ្លង នៃស្រុកមណ្ឌលសីមា។ ជនសង្ស័យ ជាតិចិនពាក់ព័ន្ធការចែកចាយវ៉ាក់សាំងខុសច្បាប់នោះ រួមមានបុរសអាយុ៥៥ឆ្នាំឈ្មោះលី ឆាងគីង និងបុរសអាយុ ៤២ឆ្នាំឈ្មោះហួង ហ្សុងវើ។ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ថ្នាំវ៉ាក់សាំង Sinovacចំនួន៦៥ដប, ធុងស្នោ ក្លាសេថ្នាំ១, ម្ជុល,សឺរ៉ាំងចំនួន៤៥ដើម, សំឡីអាល់កុលជូតដៃចំនួន១១កញ្ចប់, ស្រោមដៃចំនួន៣គូ និងទឹកអាល់ កុលចំនួន៣ដប។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើវ៉ាក់សាំងស៊ីណូវ៉ាក់ទាំង៦៥ដបនោះ បានទទួលមក ពីប្រភពណាមួយនោះឡើយ។
-
កម្ពុជាបញ្ចេញឈ្មោះកីឡាករចូលរួមកីឡាអូឡាំពិករដូវក្ដៅ នៅទីក្រុងតូក្យូ (Video Inside)

សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ចេញឈ្មោះកីឡាករ កីឡាការិនីដែលត្រូវចេញទៅចូលរួមប្រកួតកីឡាអូ ឡាំពិករដូវក្ដៅនៅទីក្រុងតូក្យូប្រទេសជប៉ុនជាផ្លូវការហើយ ។ លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡា ហែលទឹកបានបញ្ជាក់ថាការចូលរួមប្រកួតកីឡាអូឡាំពិកនេះកម្ពុជាទោះបីជាមិនបានចូលរួមប្រកួតជម្រុះ ប៉ុន្តែ កម្ពុជាបានចូលរួមដោយការអនុគ្រោះ(Wild Card) ។លោកបានបន្តថា ការចូលរួមប្រកួតដោយការអនុគ្រោះ បែបនេះ គឺសហព័ន្ធកីឡាហែលទឹកអន្តរជាតិបានទទួលការអនុញ្ញាតឲ្យលេងតែមួយវិញ្ញាសាប៉ុណ្ណោះ គឺវិញ្ញា សាហែលចម្ងាយ៥០ម៉ែត្ររបៀបសេរី ។ លោកបញ្ជាក់ថាប្រសិនបើកម្ពុជាបានចូលរួមដោយធ្វើការប្រកួតជម្រុះ នោះៗកម្ពុជានឹងអាចលេងបានច្រើនវិញ្ញាសា ប៉ុន្តែសម្រាប់ការចូលរួមដោយការអនុគ្រោះបែបនេះគេអនុញ្ញាត ឲ្យលេងតែវិញ្ញាសាហែល៥០ម៉ែត្ររបៀបសេរីតែប៉ុណ្ណោះ ។ លោកបានបញ្ជាក់ថាបន្ទាប់ពីការធ្វើ តេស្តលើសម ត្ថភាពទាំងកីឡាករ និងកីឡាការិនីជាច្រើនលើកច្រើនសារនោះមក សហព័ន្ធបានសម្រេចបញ្ជូនកីឡាករហែម ប៉ុច និងកីឡាការិនី ម៉ីលី មុយនីកចូលរួម ។
-
ខេត្តព្រះវិហារ ចាប់ជនសង្ស័យជាតិឡាវ២នាក់ និងថ្នាំញៀនជិត៥គីឡូ (Video Inside)

ជនជាតិឡាវ២នាក់ជាមួយថ្នាំញៀនជិត៥គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅខេត្តព្រះវិហារ។ ប្រតិបត្តិការ បង្ក្រាបនោះ បានធ្វើឡើងនៅម៉ោង១០និង៣២នាទីព្រឹកថ្ងៃទី១៦មិថុនា ២០២១ នៅចំណុច ភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅ១ ស្រុកឆែម ខេត្តព្រះវិហារ សមត្ថកិច្ចបានឃាត់ខ្លួនបុសសង្ស័យជាតិឡាវ២នាក់អាយុ៣៧ឆ្នាំ ឈ្មោះមួង វល្លា បុត និង ឈ្មោះកែវ ថា។
-
ទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការឧបត្ថម្ភប្រាក់សង្គ្រោះ៨០ម៉ឺនដុល្លារ (Video Inside)

-
ខេត្តព្រះសីហនុ ចាប់ផ្តើមចាក់វ៉ាក់សាំង (Video Inside)

-
ខេត្តឧត្តរមានជ័យ ឆ្លង១២នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ មានអ្នកឆ្លងជម្ងឺកូវិដ១៩ចំនួន១២នាក់ថ្មីទៀត ក្នុងពេល២៤ម៉ោងចុងក្រោយនេះ និងមាន ករណីស្លាប់អ្នកជម្ងឺម្នាក់ផងដែរ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងទំាង១២នាក់ រួមមានមកពីខេត្តបាត់ដំបង ៩នាក់, ខេត្តបន្ទាយមានជ័យ២នាក់ និងខេត្តត្បូងឃ្មុំម្នាក់។ ដោយឡែក អ្នកស្លាប់ម្នាក់នោះគឺជាបុរសជនជាតិខ្មែរ អាយុ៥២ឆ្នាំ រស់នៅភូមិអូរជញ្ជៀន, ឃុំអន្លង់វែង ក្នុងស្រុកអន្លង់វែង។
-
ខេត្តកំពង់ធំ ឆ្លងថ្មី១៥នាក់ (Video Inside)

ខេត្តកំពង់ធំបានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលជាតួ លេខថយចុះ១២នាក់បើប្រៀបធៀបនឹងម្សិលមិញ។ កាលពីថ្ងៃទី១៦មិថុនា ខេត្តកំពង់ធំមានអ្នកឆ្លងថ្មី២៧នាក់។ យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១៥នាក់នោះ រួមមាននៅស្រុកបារាយណ៍២នាក់, ស្រុកកំពង់ ស្វាយ៣នាក់, ស្រុកសន្ទុក៣នាក់, ស្រុកស្ទោង៣នាក់, ស្រុកសណ្ដាន់២នាក់ និងឆ្លងពីពលករមកពីប្រទេសថៃ ចំនួន២នាក់ ។ គិតមកដល់ថ្ងៃទី១៧មិថុនាឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៤៩៦នាក់, ព្យាបាលជាសះស្បើយចំនួន២៧១នាក់ និងមានមនុស្សស្លាប់ចំនួន២នាក់។
-
ខេត្តកោះកុង ឆ្លងថ្មី៦៨នាក់ (Video Inside)

-
ខេត្តប៉ៃលិន អ្នកឆ្លង៦នាក់ (Video Inside)

ខេត្តប៉ៃលិនមានអ្នកឆ្លងកូវីដថ្មីចំនួន ៦នាក់ និងមានអ្នកស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ ការរកឃើញឆ្លងថ្មី៦នាក់នៅថ្ងៃនេះ ជាតួលេខឆ្លងខ្ពស់ជាងពីម្សិលម៉ិញចំនួន៥នាក់ ដែលកាលពី ថ្ងៃពុធ ម្សិល ម៉ិញនោះ ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងកូវីដ១៩ តែម្នាក់នោះទេ ។ យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោម អ្នកទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋនៅក្នុងស្រុកសាលាក្រៅ៥នាក់ និងជាពលរដ្ឋ មកពីខេត្តកំពង់ ចាមម្នាក់។ រីឯអ្នកស្លាប់ម្នាក់នោះវិញ ត្រូវបានរដ្ឋបាលខេត្តបញ្ជាក់ថា ជាបុរស អាយុ ៤៦ ឆាំ្ន មានអាសយដ្ឋាន នៅស្រុក សាលាក្រៅ ។