-
អ្នកចាក់វ៉ាក់សាំងកើនជាង៣លាននាក់, ស្ត្រីទី៣លានទទួលបានប្រាក់ឧបត្ថម្ភ១០លានរៀល (Video Inside)

-
ខេត្តកណ្តាល សម្រុកយុទ្ធនាការចាក់វ៉ាក់សាំង (Video Inside)

-
បេក្ខជន២រូប ឈរឈ្មោះជាប្រធានគជប បញ្ជូនទៅគណបក្សនយោបាយ (Video Inside)

-
រដ្ឋមន្ត្រីការពារជាតិអាស៊ានជាប់រវល់កិច្ចប្រជុំរយៈពេល២ថ្ងៃ (Video Inside)

-
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃនេះស្លាប់ និងរបួស១១នាក់ (Video Inside)

គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៤មិថុនាឆ្នាំ២០២១នេះ បានបណ្តាលអោយមានមនុស្សស្លាប់០៤នាក់ និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់ និងស្រាល០៧នាក់ ។ សេចក្តីរាយការណ៍ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំង ប្រទេស បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប១១នាក់នៅថ្ងៃនេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិចចំនួន៨លើក។
-
ខេត្តកោះកុង ផ្អាកចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤៨ ក្នុងឃុំប៉ាក់ខ្លង (Video Inside)

ខេត្តកោះកុង បានផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នសិនលើកំណាត់ផ្លូវជាតិលេខ៤៨ ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយសារទឹកអូរបានហូរច្រោះខាងក្រោមផ្លូវ។ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត នៅថ្ងៃទី១៤មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ១៥៤ និង១៥៥ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ក្នុងស្រុកមណ្ឌលសីមា មានជំនន់ទឹកភ្លៀងបានហូរច្រោះដាច់ផ្លូវ ដែលតម្រូវការ បិទការធ្វើចរាចរណ៍បណ្តោះអាសន្នសិននៅចំណុចនោះ។
-
ក្រុមជម្រើសជាតិប្រណាំងកង់កម្ពុជាហ្វឹកហាត់បច្ចេកទេសនៅបារាំង (Video Inside)

ក្រុមជម្រើសជាតិប្រណាំងកង់កម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសបារាំងហើយ ដើម្បីបន្តការហ្វឹកហាត់បង្កើន បច្ចេកទេសបន្ថែម។ ក្រុមជម្រើសជាតិកីឡាទោចក្រយានចំនួន៣នាក់គឺ កីឡាករ គឹម ចាន់ធូ, សាន ណាម៉ា ,កីឡាករសាន ណាម៉ាវ និងគ្រូបង្វឹកម្នាក់ គឺលោក ខ្លូត ករណី បានចាកចេញពីកម្ពុជាកាលពីល្ងាចថ្ងៃទី១២មិថុនា ឆ្នាំ២០២១ ដើម្បីការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសនៅប្រទេសបារាំងរយៈពេល៣ខែ។ នេះជាឱកាសជា លើកដំបូង ដែលក្រុមជម្រើសជាតិកង់កម្ពុជាបានទៅហ្វឹកហាត់បង្កើនបច្ចេកទេសនៅតំបន់អឺរ៉ុប ដោយសារតែការ ជួយជ្រោមជ្រែង និងទទួលបានការឧបត្ថម្ភទាំងស្រុងពីប្រធានសមាគមកីឡាប្រណាំងកង់កម្ពុ ជា លោកស្រី ប៉ែន ស្រីមុំ ដែលមានទីស្នាក់ការនៅប្រទេសបារាំង។
-
បុរសសម្លាប់ភរិយា ដោយការកាប់ដៃជើង ច្រកចូលវ៉ាលីស ត្រូវបានចាប់ខ្លួន (Video Inside)

បុរសម្នាក់ដែលសម្លាប់ភរិយាដោយការកាប់ដៃជើងច្រកក្នុងវ៉ាលីសនិងបានដឹកយកទៅបោះចោលក្នុងទន្លេមួយ កន្លែងក្នុងខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរចាប់ខ្លួននិងបញ្ជួនទៅតុលាការនៅថ្ងៃនេះ។ សាកសព ស្ត្រីអាយុ៥៤ឆ្នាំ ឈ្មោះគង់ វុទ្ធី ដែលត្រូវគេកាប់ចិញ្ច្រាំជាកង់ៗដាក់ក្នុងវ៉ាលីស ត្រូវគេប្រទះឃើញបោះចោលនៅក្នុងទន្លេ ក្រោយ វិហារឥស្លាម ភូមិព្រែកតូច ឃុំជីរោទ៍ នៃស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី១១មិថុនា។
-
មន្ត្រីក្រុមប្រឹក្សាឃុំព្រែកសាម៉ាន់ បានរងការចោទរំលោភដីទួលកប់ខ្មោច ពីពលរដ្ឋ (Video Inside)

មន្ត្រីក្រុមប្រឹក្សាឃុំព្រែកសាម៉ាន់ក្នុងស្រុកឆ្លូងខេត្តក្រចេះ បានរងការចោទពីពលរដ្ឋជាច្រើនក្នុងសហគមន៍ ពីបទរំលោភយកដីទីទួលកប់ខ្មោចរបស់អ្នកភូមិ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ ភាពវិវាទនេះ ត្រូវគេរាយការណ៍ថា បានកើតឡើងប្រមាណជិត២ឆ្នាំមកហើយ ប៉ុន្តែការដោះស្រាយរកយុត្តិធម៌ នៅមានភាពយឺតយ៉ាវ ដែលញ៉ាំង ឲ្យអ្នកស្រុកមានក្តីមន្ទិលសង្ស័យ។ សេចក្តីរាយការណ៍ដកស្រង់សម្តីប្រជាពលរដ្ឋក្នុងឃុំព្រៃសាម៉ាន់ សូមជួយ ជម្រុញការដោះស្រាយនោះ ដោយគតិយុត្តិ។
-
អតីតតំណាងរាស្ត្រគណបក្សប្រឆាំង លោកស្រី ថាក់ ឡានី បានក្លាយជារដ្ឋលេខាធិការ (Video Inside)
