Category: អប្សរាណេត

  • ខេត្តស្វាយរៀង មានអ្នកឆ្លងថ្មី១៤នាក់ (Video Inside)

    ខេត្តស្វាយរៀង មានអ្នកឆ្លងថ្មី១៤នាក់ (Video Inside)

    ខេត្តស្វាយរៀងរកឃើញអ្នកមានវិជ្ជមានកូវីដថ្មីចំនួន១៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ រួមមាន៧នាក់ជាកម្មកររោងចក្រ និងក្រៅពីនោះ ការឆ្លងថ្មីបាន កើតលើពលរដ្ឋនៅស្រុករំដួល២នាក់, នៅស្រុកស្វាយទាប២នាក់, ស្រុកកំពង់រោទ៍ម្នាក់, និងនៅក្រុងស្វាយរៀង ម្នាក់។

  • ខេត្តព្រៃវែង ឆ្លង៣៩នាក់និងស្លាប់២នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លង៣៩នាក់និងស្លាប់២នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៩នាក់ និងមានអ្នកស្លាប់ថ្មីដោយសារជំងឺរាតត្បាតនេះចំនួន ២នាក់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ ការរកឃើញអ្នកឆ្លងថ្មី ៣៩នាក់នេះ បាននាំអោយការរកឃើញចំនួនអ្នកឆ្លងកូវីដថ្មីក្នុងខេត្តព្រៃវែងក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន៩៧ នាក់ហើយ។

  • ខណ្ឌទាំង១៤ បន្តពង្រឹងចំណាត់ការអនុវត្តវិធានសុខាភិបាល (Video Inside)

    ខណ្ឌទាំង១៤ បន្តពង្រឹងចំណាត់ការអនុវត្តវិធានសុខាភិបាល (Video Inside)

    ខណ្ឌទាំង១៤ក្នុងរាជធានី បានបន្តចាត់វិធានការពង្រឹងការអនុវត្តវិធានសុខាភិបាល ក្នុងស្ថានភាពដែលការ ឆ្លងកូវីដ១៩ ក្នុងសហគមន៍នៅមិនទាន់បានស្រកចុះនៅឡើយនោះទេ។ ការឆ្លងចូលក្នុងសហគមន៍ថ្ងៃនេះមាន ចំនួន៥០៥ករណីនិងមានមនុស្សស្លាប់១៣នាក់ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៧ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៧ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន៧ម៉ឺន៥ពាន់៨៧៧ ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់២០០នាក់។ កម្ពុជាក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មី សរុបចំនួន១ពាន់៦៤៨ ករណីក្នុងនោះការឆ្លង១ពាន់៥៣៦ករណី គឺជាការឆ្លងក្នុងសហគមន៍, និង១១២ករណី ទៀតជាការឆ្លងលើ អ្នកដំណើរមកពីក្រៅប្រទេស។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មី ៥៤២ករណី។

  • ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៣ម៉ឺន៧ពាន់៥៦០នាក់ (Video Inside)

    ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៣ម៉ឺន៧ពាន់៥៦០នាក់ (Video Inside)

    ការឆ្លងចូលក្នុងសហគមន៍នៅក្នុងរយ:ពេល៧២កន្លងមកនេះមានចំនួន១ពាន់៥៣៦ករណីក្នុងនោះរួមមាន ការឆ្លង៥០៥ករណីនៅថ្ងៃនេះថែមទៀត។ សេចក្តីរាយរបស់អនុគណៈកម្មការស្រាវជ្រាវនិងតាមដានបុគ្គល សង្ស័យថាមានផ្ទុកជម្ងឺកូវីដ១៩ បានបញ្ជាក់នៅថ្ងៃនេះថាសង្កាត់មួយចំនួនក្នុងខណ្ឌចំនួន១០ នៅតែមានការឆ្លង កូវីដ១៩ខ្ពស់គួរឲ្យព្រួយបារម្ភ។

  • សម្តេចពិជ័យសេនា ទៀ បាញ់ ដាក់បញ្ជាតាមរកជនខិលខូចយកលុយពលរដ្ឋចាក់វ៉ាក់សាំង (Video Inside)

    សម្តេចពិជ័យសេនា ទៀ បាញ់ ដាក់បញ្ជាតាមរកជនខិលខូចយកលុយពលរដ្ឋចាក់វ៉ាក់សាំង (Video Inside)

    សេចក្តីរាយការណ៍ជុំវិញមនុស្សខិលខូចយកលុយប្រជាពលរដ្ឋជាថ្នូរនឹងការចាក់វ៉ាក់សាំងបង្កាកូវីដ១៩បាន ជម្រុញឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ ដាក់បញ្ជាការស្វែងរកមុខអ្នកប្រព្រឹត្ត។ ប្រសាសន៍ដាក់បញ្ជាតាមរកមុខ ជនខិលខូច បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤មិថុនា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល យុទ្ធនា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ, កម្មករ, កម្មការិនី និងជនបទរទេស ក្នុងភូមិសាស្ត្ររាជ ធានីភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្ដាល។

  • កម្ពុជារំពឹងវ៉ាក់សាំងចិនមួយលានដូសទៀត នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (Video Inside)

    កម្ពុជារំពឹងវ៉ាក់សាំងចិនមួយលានដូសទៀត នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (Video Inside)

    កម្ពុជានឹងរំពឹងទទួលវ៉ាក់សាំងដែលនឹងដឹកមកដល់ជាបន្តបន្ទាប់ថែមទៀតនាចុងសប្តាហ៍នេះ ក្រោយការទើប នឹងទទួលបានវ៉ាក់សាំងចិនស៊ីណូហ្វាមមួយលានដូសកាលពីថ្ងៃទី១២មិថុនា។ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានបញ្ជាក់មុននេះថា វ៉ាក់សាំងចិនចំនួន១លានដូសទៀត នឹងត្រូវដឹកមកដល់ កម្ពុជានៅថ្ងៃទី១៩មិថុនាខាងមុខនេះ។

  • សម្តេចតេជោបញ្ជាក់ថា រហូតដល់ខែវិច្ឆិកា កម្ពុជាអាចចាក់វ៉ាក់សាំងលើប្រជាពលរដ្ឋបាន១០លាននាក់ (Video Inside)

    សម្តេចតេជោបញ្ជាក់ថា រហូតដល់ខែវិច្ឆិកា កម្ពុជាអាចចាក់វ៉ាក់សាំងលើប្រជាពលរដ្ឋបាន១០លាននាក់ (Video Inside)

    សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជានឹងអាចមានលទ្ធភាពចាក់វ៉ាក់សាំងលើពលរដ្ឋរបស់ខ្លួនបានរហូត ដល់១០លាននាក់ នៅក្នុងខែវិច្ឆិកាចុងឆ្នាំនេះ។ ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ជុំវិញលទ្ធភាពចាក់វ៉ាក់សាំងបង្កាកូវីដ១៩នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤មិថុនា ក្នុងឳកាសដែលសម្តេចបានអនុញ្ញាត ឯកអគ្គរដ្ឋទូត ថ្មីសាធារណរដ្ឋឆែក លោក Martin Vávra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាកំពុងតែជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋកម្ពុជា ហើយអាចនឹងចាក់រហូតដល់១០លាននាក់ នៅត្រឹមខែវិច្ឆិកាឆ្នាំ២០២១។

  • ការផ្សាយរបស់កម្មវិធីព័ត៌មានអប្សរាណិត ប្រចាំថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១

    ការផ្សាយរបស់កម្មវិធីព័ត៌មានអប្សរាណិត ប្រចាំថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១

    +មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ១. សម្តេចតេជោបញ្ជាក់ថារហូតដល់ខែវិច្ឆិកាកម្ពុជាអាចចាក់វ៉ាក់សាំងលើប្រជាពលរដ្ឋបាន១០លាននាក់ ២. សម្តេចពិជ័យសេនាទៀបាញ់ដាក់បញ្ជាតាមរកជនខិលខូចយកលុយពលរដ្ឋចាក់វ៉ាក់សាំង

  • ចាប់ជនសង្ស័យគ្រឿងញៀន៣នាក់ (Video Inside)

    ចាប់ជនសង្ស័យគ្រឿងញៀន៣នាក់ (Video Inside)

    ជនសង្ស័យ៣នាក់ជាមួយថ្នាំញៀនជាង១គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅខេត្តបាត់ដំបង។ យោងតាម ស្នងការដ្ឋាននគរបាលខេត្ត ការបង្ក្រាប បានធ្វើឡើងនៅម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១១មិថុនាឆ្នាំ២០២១ នៅចំណុចភូមិអូរស្ងួត ឃុំសន្តិភាពស្រុកសំពៅលូន ខេត្តបាត់ដំបង។