-
ទូតចិនថ្វាយព្រះពរសម្តេចម៉ែ ដែលនឹងមានព្រះជន្មគម្រប់៨៥ព្រះវស្សានៅថ្ងៃទី១៨មិថុនា (Video Inside)

-
កម្ពុជាបានទទួលពានរង្វាន់ ទិវាពិភពលោកគ្មានថ្នាំជក់ក្នុងឆ្នាំ២០២១នេះ ពីអង្គការសុខភាពពិភពលោក

-
ចាប់គ្រឿងញៀនជិត៤គីឡូ ក្នុងការបង្ក្រាប៣ករណីក្នុងរាជធានី (Video Inside)

គ្រឿងញៀនជិត៤គីឡូក្រាមត្រូវបានរឹបអូសក្នុងការបង្ក្រាប៣ករណីផ្សេងគ្នាក្នុងរាជធានីភ្នំពេញ។យោងតាមមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន ការបង្ក្រាបក្នុង ករណីទី១ធ្វើឡើងនៅវេលាម៉ោង៨កន្លះថ្ងៃទី៤មិថុនាឆ្នាំ២០២១ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិប៉ប្រក សង្កាត់កាកាប ក្នុងខណ្ឌពោធិ៍សែនជ័យ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ សេងស៊ីនួន ហៅ ម៉ាលីស ភេទស្រី អាយុ ៣២ឆ្នាំ និងឈ្មោះ អ៊ុក ធី ភេទប្រុស អាយុ ៣៧ឆ្នាំ។ សមត្ថិច្ចបានរឹបអូសវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់១គីឡូ ក្រាម៥៨៧ក្រាម និង៨៤មីលីក្រាម។
-
ក្រសួងអប់រំរៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមតាមវេទិកាឌីជីថល (Video Inside)

ក្រសួងអប់រំគ្រោងនឹងរៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី១តាមវេទិកាឌីជីថល ដើម្បីលើកកម្ពស់ការសិក្សា របស់សិស្សដែលរៀនតាមវិធីសាស្ត្រថ្មី។ ក្រសួងអប់រំបានជួនដំណឹងនៅថ្ងៃទី១០មិថុនានេះជុំ វិញគម្រោងមួយ ឈ្មោះ “បំណងប្រាថ្នា” សម្រាប់សិស្សានុសិស្សពីថ្នាក់ទី៧ដល់ទី១២ មកពីគ្រឹះស្ថានសិក្សា រដ្ឋ និងឯកជនទូទាំង ប្រទេស។
-
កម្ពុជានិងប្រទេស៧ជំទាស់សំណើវៀតណាមពន្យាកីឡាស៊ីហ្គេម (Video Inside)

សមាជិកភាគច្រើនរួមទាំងកម្ពុជាផងដែរ បានជំទាស់នឹង សំណើរបស់វៀតណាមដែលចង់ពន្យាការប្រកួត ស៊ីហ្គេមដែលត្រៀមធ្វើនៅចុងឆ្នាំ២០២១។ ប្រទេសវៀតណាម ដែលគ្រោងធ្វើជាម្ចាស់ផ្ទះនៃការប្រកូតកីឡាស៊ី ហ្គេមលើកទី៣១រវាងពីថ្ងៃទី២១វិច្ឆិកា ដល់ថ្ងៃទី២ធ្នូ ឆ្នាំ២០២១ បានស្នើដល់បណ្តាប្រទេសជាសមាជិក រកការ លើកពេលទៅធ្វើនៅឆ្នាំ២០២២ជំនួសវិញ ដោយសារតែវិបត្តិ ជំងឺកូវីដ-១៩។ ការស្នើនោះ បានជម្រុញឲ្យ ការិយា ល័យសហព័ន្ធកីឡាស៊ីហ្គេមបានធ្វើការកោះប្រជុំបន្ទាន់ មួយកាលពីថ្ងៃពុធ។ អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានថ្លែងថាប្រទេសភាគច្រើនជាសមាជិករបស់កីឡាស៊ីហ្គេមបានជំទាស់ ចំពោះសំណើនោះ។
-
អាជ្ញាធរខណ្ឌឫស្សីកែវ ចុះព្រមានសំណង់បណ្តែតទឹកគ្រាឳសានវាទ១២មិថុនាកាន់តែកៀកជិត (Video Inside)

-
កម្ពុជាទទួលយកវត្ថុបុរាណខ្មែរចំនួន២៧រូប ពីសហរដ្ឋអាមេរិក (Video Inside)

កម្ពុជាបានចុះហត្ថលេខាទទួលយកវត្ថុបុរាណខ្មែរចំនួន២៧រូបពីសហរដ្ឋអាមេរិក។ ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកលោក ជុំ សុន្ទរី និងរដ្ឋអាជ្ញានៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូយ៉កលោក Cyrus Vance នៅថ្ងៃទី៩មិថុនាឆ្នាំ២០២១ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជា ដែលត្រូវបានជួញដូរទាំង២៧រូបនោះ ប្រគល់មកឲ្យកម្ពុជាវិញ។
-
ខេត្តស្ទឹងត្រែង រកឃើញការឆ្លងថ្មី ចំនួន១នាក់ (Video Inside)

-
ខេត្តព្រះសីហនុ ឆ្លងថ្មី៤៨នាក់ (Video Inside)

-
ខេត្តកំពត រកឃើញការឆ្លងថ្មីចំនួន៣៤នាក់ (Video Inside)
