-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៣ម៉ឺន៥ពាន់៤១៨នាក់ (Video Inside)

ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃទី១០មិថុនានេះបានថយចុះចំនួន២៩១ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការចូលក្នុងសហគមន៍កាលពីថ្ងៃពុធមានចំនួន៦៧១ករណី ចំណែកការឆ្លងក្នុងសហគមន៍នៅថ្ងៃព្រហស្បតិ៍ នេះ មានចំនួន៣៨០ករណី។ នេះជាតួលេខថយចុះខ្លាំងបំផុតមួយបើប្រៀបធៀបនឹងការឆ្លងក្នុងខែឧសភាដែលក្នុង មួយថ្ងៃៗការឆ្លងគិតជាមធ្យមធ្លាប់តែមានជាង៥០០ករណីនោះ។ ក្នុងខែឧសភាកន្លងមកនេះ ការឆ្លងពេញមួយ ខែមានចំនួន១ម៉ឺន៦ពាន់៣៤៨ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈរយៈពេល ១១០ថ្ងៃមក បានកើនឡើងដល់៣ម៉ឺន៥ពាន់៤១៨នាក់ហើយ។
-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជាក់ការលុបចោលការបោះឆ្នោតសាកល្បងថ្ងៃ២០មិថុនា (Video Inside)

-
កម្ពុជាចាក់វ៉ាក់សាំងបានលើមនុស្ស២៧,៧៦ភាគរយ នៅទូទាំងប្រទេស (Video Inside)

-
រាជរដ្ឋាភិបាលបញ្ជាក់គម្រោងឧបត្ថម្ភ៤លានដុល្លារដល់ពលរដ្ឋប៉ះពាល់ជាង៦ម៉ឺនគ្រួសារដោយសារកូវីដ១៩ (Video Inside)

សាច់ប្រាក់ចំនួន១៦ពាន់លានរៀលដែលស្មើនឹងប្រមាណ៤លានដុល្លារអាមេរិក នឹងគ្រោងចែកផ្តល់ឧបត្ថម្ភ ដល់គ្រួសារជាង៦ម៉ឺនគ្រួសារដែលជួបការលំបាកនិងស្លាប់ដោយសារជម្ងឺកូវីដ១៩។ ទំហំសាច់ប្រាក់ឧបត្ថម្ភនេះ ត្រូវបានលើកឡើងក្នុងសន្និសីទកាសែតមួយដែលមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនិងអតីត យុទ្ធជន លោកវង សូត្រ នៅថ្ងៃទី១០មិថុនានេះ។
-
រាជធានីពន្យល់កម្មកររោងចក្រហ្វ័រត្រេសដែលរត់ចេញពីកន្លែងយកសំណាក (Video Inside)

-
រដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ ជម្រុញលំហូរពាណិជ្ជកម្មតាមច្រកព្រំដែននៃប្រទេសទាំង២ (Video Inside)

-
ការផ្សាយរបស់កម្មវិធីព័ត៌មានអប្សរាណិត ប្រចាំថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១

-
ស្លាប់និងរបួសដោយចរាចរណ៍១១នាក់ថ្ងៃនេះ (Video Inside)

គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៩មិថុនាឆ្នាំ២០២១នេះ បានបង្កអោយមានមនុស្សស្លាប់០២នាក់ និងមានអ្នករង របួសធ្ងន់និងស្រាលចំនួន៩នាក់ ។ សេចក្តីរាយការណ៍ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បាន បញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប១១នាក់នៅថ្ងៃនេះ គឺកើតឡើងដោយសារ ហេតុការណ៍ប៉ះទង្គិចចំនួន០៤លើក។
-
មន្ត្រីថៃ និងកម្ពុជា ពង្រឹងសក្តានុពលពាណិជ្ជកម្ម ក្នុងខេត្តឧត្តរមានជ័យ (Video inside)

មន្ត្រីកម្ពុជានិងថៃក្នុងខេត្តឧត្តរមានជ័យ បានសន្យាបន្តពង្រឹងកិច្ចសហការគ្នាពង្រីកសក្ដានុពលពាណិជ្ជកម្ម នៅ តាមច្រកទ្វារអន្តរជាតិព្រំដែន។ ការសន្យាពង្រឹងសក្តានុពលពាណិជ្ជកម្មនេះ បានធ្វើឡើងកាលពីថ្ងៃទី៨មិថុនា ក្នុងពេលអភិបាលខេត្តឧត្តរមានជ័យ បានជួបជាមួយឯកអគ្គរាជទូតថៃប្រចាំកម្ពុជាក្នុងពេល ជួបពិភាក្សាការងារ បញ្ហានៅព្រំដែននៃខេត្តភាគឧត្តរប្រទេស។
-
រកឃើញគ្រាប់មិនទាន់ផ្ទុះ កប់នៅក្រោមគុម្ពឫស្សី ក្នុងខេត្តបាត់ដំបង (Video Inside)
