-
រាជរដ្ឋាភិបាលពង្រីកវិសាលភាពការចាក់វ៉ាក់សាំងចេញពីរាជធានី (Video Inside)

-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៣ម៉ឺន៥ពាន់៣៨នាក់ (Video Inside)

ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃទី៩មិថុនានេះបានកើនឡើងចំនួន៤២ករណីបើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងចូលក្នុងសហគមន៍ថ្ងៃនេះមានចំនួន៦៧១ករណី, ចំណែកការឆ្លងចួល កាលពីថ្ងៃអង្គារ៍ម្សិលមិញ មានចំនួន៦២៩ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងរយៈពេល១០៩ថ្ងៃមកនេះ បានកើនឡើងដល់៣ម៉ឺន៥ពាន់៣៨នាក់ហើយ។
-
សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ជុំវិញការរៀបចំដំណើរទៅកាន់មូលដ្ឋានរាមតាមសំណើរបស់អាមេរិក (Video Inside)

-
តំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានរក្សាទុកនៅវិមានឈ្នះឈ្នះ (Video Inside)

តំណក់ប្រេងដំបូងរបស់កម្ពុជាត្រូវបានយកទៅរក្សាតំកល់ទុកនៅវិមានឈ្នះឈ្នះរួចហើយនៅព្រឹកថ្ងៃពុធនេះ។ ពិធីប្រគល់និងទទួលតំណក់ប្រេងដែលផ្ទុកក្នុងកែវ បានធ្វើឡើងនៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះនិងរដ្ឋមន្ត្រីក្រ សួងរ៉ែនិងឋាមពល លោកស៊ុយ សែម។
-
សម្តេចនាយករដ្ឋមន្ត្រីដាក់បទបញ្ជាលុបចោលការបោះឆ្នោតសាកល្បងថ្ងៃទី២០មិថុនា (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានដាក់បញ្ជាឲ្យលុបចោលវិញការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំនិង សង្កាត់ដែលគ្រោងរៀបចំនៅថ្ងៃទី២០មិថុនាខាងមុខនេះ និងការលុបចោលការគ្រោងហ្វឹកហាត់ប្រមូលពលរដ្ឋ ដែលត្រៀមក្នុងវគ្គបណ្តុះបណ្តាលចាប់ផ្តើមពីថ្ងៃស្អែកនេះផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសារសម្លេងមួយ នារសៀលថ្ងៃទី៩មិថុនា នេះ បានដាក់បញ្ជាការលុបចោលវិញនូវការបោះឆ្នោតសាកល្បងនេះ ដោយសារតែកម្ពុជាកំពុងតែប្រឈមនឹងជម្ងឺកូវីដ១៩ និងការបោះឆ្នោតសាកល្បងទាំងថ្ងៃទី២០មិថុនា និងការ ត្រៀមហ្វឹកហ្វឺនចាប់ពីថ្ងៃស្អែកនេះទៅ ក៏មិនត្រូវធ្វើផងដែរ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថារាជរដ្ឋាភិបាលគោរពចំពោះឯករាជ្យភាពរបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតែយល់ជុំវិញកិច្ចការលំបាករបស់អង្គនីតិប្រតិបត្តិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងរងការវាយលុកពីសំណាក់ជម្ងឺរាតត្បាត កូវីដ១៩ចំពោះមុខនាពេលនេះផងដែរ។
-
តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក រ៉ុង ឈុន (Video Inside)

តុលាការបានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោករ៉ុងឈុន និងសម្រេចបន្តឃុំខ្លួនជាមួយការបញ្ជាក់ពី ចៅក្រមនៅថ្ងៃនេះថាតុលាការចាំបាច់នៅបន្តចំណាត់ការនីតិវិធីនេះ។ សវនាការស្នើសុំនៅក្រៅឃុំត្រូវបានបញ្ចប់ នៅម៉ោងប្រមាណ១១ព្រឹកថ្ងៃទី៨មិថុនានេះ ដោយចៅក្រមជំនុំជម្រះ លោក លិ សុខា បានប្រកាសម្រេចថា មិន អនុញ្ញាតឲ្យជនត្រូវចោទ រ៉ុង ឈុន បាននៅក្រៅឃុំនោះទេ។
-
អាជ្ញាធរបញ្ជារុះរើសំណង់អនាធិបតេយ្យបណ្តែតទឹកក្នុងទន្លេរាជធានី (Video Inside)

-
សាលាដំបូងរាជធានីផ្តល់យុត្តិធម៌ដល់កញ្ញាមានពេជ្ររីតា (Video Inside)

សាលាដំបូងរាជធានីភ្នំពេញ បានលើកលែងការចោទប្រកាន់បណ្តឹងប្តឹងលើកញ្ញាមាន ពេជ្ររីតាហើយដែលជា ការបើកផ្លូវមួយវិញដើម្បីការតទល់រកយុត្តិធម៌ជាមួយនឹងឧកញាហេងសៀ។ កញ្ញាមាន ពេជ្ររីតា ដែលបានការពារខ្លួនទប់ទល់នឹងអំពើរំលោភបំពានលើរាងកាយប្រព្រឹត្តដោយលោកឧកញាហេងសៀ ក្នុងហេតុការណ៍មួយ លើរថយន្តចតស្ងៀមតាមផ្លូវថ្នល់ក្នុងរាជធានីកាលពីថ្ងៃទី៤ឧសភា ត្រូវបានឧកញារូបនោះ បានចោទនាង ពីបទ «លួច មានស្ថានភាពទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា»។ ក្នុងហេតុការណ៍ប៉ុនប៉ងបំពានលើរាងកាយក្នុងរថ យន្តនោះ កញ្ញាមាន ពេជ្ររិតា ធ្លាប់បានបញ្ជាក់ថានាងបានប្រើ កូនកាំបិតចុងស្រួចមួយដើម្បីការពារខ្លួន ប៉ុន្តែ ឧកញារូបនោះ បានប្តឹងចោទថានាងមានគម្រោងប្លន់ទៅវិញ។
-
ខេត្តព្រះសីហនុឆ្លងថ្មី៧៩នាក់ (Video Inside)

-
ខេត្តកោះកុង រកឃើញការឆ្លងថ្មី៤នាក់ (Video Inside)
