-
ពលរដ្ឋកម្ពុជាជាង២៧ភាគរយ ទទួលបានការចាក់វ៉ាក់សាំង (Video Inside)

-
អភិបាលខណ្ឌពោធិ៍សែនជ័យ ឆ្លងកូវីដ១៩ (Video Inside)

-
ទូតអាមេរិកសន្យាពង្រឹងកិច្ចការប្រឆាំងអំពើជួញដូរមនុស្សជាមួយកម្ពុជា (Video Inside)

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសន្យាការពង្រឹងនិងការប្តេជ្ញាធ្វើកិច្ចការជាមួយភាគីពាក់ព័ន្ធ កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងវិស័យមួយចំនួនទៀត។ ការសន្យារបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Patrick Murphy បានធ្វើឡើងក្នុងឳកាសដែលលោកជួបពិភាក្សាការងារជាមួយសម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៧មិថុនា នៅទីស្ដីការក្រសួង មហាផ្ទៃ។ ក្នុងជំនួបនោះសម្ដេចក្រឡាហោមស ខេង និងឯកអគ្គរដ្ឋទូតអាមេរិក បានធ្វើការកត់សម្គាល់និងវាយ តម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រីWendy Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក មក កាន់កម្ពុជា កាលពេលថ្មីៗនេះ។ សម្ដេចក្រឡាហោម បានចាត់ទុកដំណើរទស្សនកិច្ចនោះមានសារៈសំខាន់ ដែលនឹងបន្ដពង្រឹង, ពង្រីកកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាបន្ថែមទៀត។ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបាន និងកំពុងបន្ដផ្ដល់ជំនួយ គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៣ម៉ឺន៤ពាន់៣៦៧នាក់ (Video Inside)

ការឆ្លងចូលក្នុងសហគមន៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការកើនឡើង៦៧ករណីបើប្រៀបធៀប នឹងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងចូលក្នុងសហគមន៍ថ្ងៃនេះ មានចំនួន៦២៩ករណី បើ ប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញថ្ងៃទី៧មិថុនា មានចំនួនតែ៥៦២ករណីនោះទេ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងរយៈពេលជាង១០០ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៣ម៉ឺន៤ពាន់៣៦៧នាក់ហើយ។
-
ស្ថានទូតចិនបញ្ជាក់ការតាំងចិត្តជួយកម្ពុជា រហូតឲ្យអស់វីរុសកូវីដ១៩ (Video Inside)

រដ្ឋាភិបាលចិន បានបញ្ជាក់ការតាំងចិត្តជួយកម្ពុជាក្នុងការបណ្តេញឲ្យអស់នូវវីរុសកូវីដ១៩ ទន្ទឹមនឹងការដឹកជញ្ជូន វ៉ាក់សាំងជំនួយនិងវ៉ាក់សាំងបញ្ជាទិញជាបន្តបន្ទាប់ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា។ កម្ពុជានិងចិន គឹជាប្រទេស នៃមិត្តភាពដែកថែប។ ស្ថានទូតចិនបានសរសេរនៅថ្ងៃនេះថា «ភាគីចិន តែងយកចិត្ត ទុកដាក់ចំពោះចំណង មិត្ត ភាពដូចបងប្អូន រវាងចិននិងកម្ពុជា» ។
-
វ៉ាក់សាំងចិនមួយលានដូស បានដឹកមកដល់កម្ពុជា (Video Inside)

-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលជួបសវនាការឯកអគ្គរដ្ឋទូតប្រទេសឆែក (Video Inside)

ប្រធានព្រឹទ្ធសភាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានស្នើឲ្យទូតប្រទេសឆែក ជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគបន្ថែមមកកាន់ប្រទេសកម្ពុជា។ ប្រសាសន៍ស្នើនិងជម្រុញដើម្បីរកការបង្កើនទំហំពាណិជ្ជ កម្មរវាងប្រទេសកម្ពុជានឹងឆែក បានធ្វើឡើង ក្នុងឳកាសសម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឯកអគ្គរដ្ឋទូតថ្មីនៃសា ធារណរដ្ឋឆែកប្រចាំកម្ពុជា លោក Martin Vávra បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃ ទី៨មិថុនា នៅវិមានព្រឹទ្ធសភា។ លោក Martin Vávra បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋឆែក ដែលមានតាំងពីយូរលង់ណាស់មកហើយ។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៧ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៣ម៉ឺន៣ពាន់៧៣៨នាក់ (Video Inside)
