Category: អប្សរាណេត

  • កម្ពុជានិងចិនគ្រោងចុះហត្ថលេខារួមគ្នា លើកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន (Video Inside)

    កម្ពុជានិងចិនគ្រោងចុះហត្ថលេខារួមគ្នា លើកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន (Video Inside)

    កម្ពុជានិងចិនគ្រោងនឹងចុះហត្ថលេខារួមគ្នាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួនក្នុងឳកាសដែល រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន កំពុងតែបំពេញទស្សនកិច្ចជាផ្លូវការក្នុងប្រទេសចិននាពេលនេះ។

  • ការផ្សាយរបស់កម្មវិធីព័ត៌មានអប្សរាណិត ប្រចាំថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១

    ការផ្សាយរបស់កម្មវិធីព័ត៌មានអប្សរាណិត ប្រចាំថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១

    +មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ១. កម្ពុជានិងចិនគ្រោងចុះហត្ថលេខារួមគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន

  • ស្លាប់និងរបួស៤នាក់ ដោយសាររន្ទះបាញ់ (Video Inside)

    ស្លាប់និងរបួស៤នាក់ ដោយសាររន្ទះបាញ់ (Video Inside)

    មនុស្ស២នាក់បានស្លាប់និង២នាក់ទៀតរងរបួសក្នុងហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់នៅខេត្តពោធិ៍សាត់។ សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចត្រពាំងឃ្លៃ ស្ថិតនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុង ពេលដែលអ្នកទាំងបួនកំពុងស្ថិតក្នុងរោងមួយក្នុងស្រែគ្រាដែលមេឃស្រទំធ្លាក់ភ្លៀងនិងមានផ្លេកបន្ទោរបង្កជា រន្ទះបាញ់។

  • ផ្ទះពលរដ្ឋ១៤ខ្នងរងការខូចខាតដោយគ្រោះធម្មជាតិនៅកំពង់ឆ្នាំង (Video Inside)

    ផ្ទះពលរដ្ឋ១៤ខ្នងរងការខូចខាតដោយគ្រោះធម្មជាតិនៅកំពង់ឆ្នាំង (Video Inside)

    ផ្ទះប្រជាពលរដ្ឋយ៉ាងហោច១៤ខ្នង បានរងការដួលរលំខូចខាត ក្នុងហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលបានកើតឡើង នៅក្នុងស្រុកសាមគ្គីមានជ័យ។ ក្រសួងធនធានទឹកនិងឧតុនិយម ក្នុងការព្យាករណ៍សប្តាហ៍ នេះ បានថ្លែងដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹង កើតមានក្នុងសប្តាហ៍នេះ។ ហេតុការណ៍ខ្យល់កន្ត្រាក់នេះ បានកើតឡើងនាវេលាល្ងាចថ្ងៃទី៣មិថុនាឆ្នាំ២០២១ នៅក្នុងភូមិក្រាំងស្រម៉ និងភូមិត្រពាំងទន្លាប់ ដែលស្ថិតនៅក្នុងឃុំ ស្វាយជុក នៃស្រុកសាមគ្គីមានជ័យ។

  • ក្រសួងសុខាភិបាលបញ្ជាក់ជុំវិញករណីស្លាប់នៅពោធិ៍សាត់ពិតជាដោយសារស្រាស (Video Inside)

    ក្រសួងសុខាភិបាលបញ្ជាក់ជុំវិញករណីស្លាប់នៅពោធិ៍សាត់ពិតជាដោយសារស្រាស (Video Inside)

    ក្រសួងសុខាភិបាលបានថ្លែងបញ្ជាក់ថាករណីមនុស្សស្លាប់នៅក្នុងខេត្តពោធិ៍សាត់គឺជាករណីពុលស្រាស ពិត ប្រាកដមែន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ករណីស្លាប់ដោយសារការពុលនោះ មានចំនួន៧នាក់ បើទោះបីជាមានរបាយការណ៍បណ្តាញសារព័ត៌មានបញ្ជាក់ថាការស្លាប់បានកើនដល់១៣នាក់ ក៏ដោយ។

  • រដ្ឋបាលរាជធានីដាក់ដំណើរការម៉ាស៊ីនកាយប្រមូលសម្រាមស្វ័យប្រវត្តិ (Video Inside)

    រដ្ឋបាលរាជធានីដាក់ដំណើរការម៉ាស៊ីនកាយប្រមូលសម្រាមស្វ័យប្រវត្តិ (Video Inside)

    ម៉ាស៊ីនកាយប្រមូលសម្រាមស្វ័យប្រវត្តិ ត្រូវបានដាក់ឲ្យដំណើរការក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់នាពេល នេះ។ មន្ត្រីរដ្ឋបាលរាជធានីបានថ្លែងថា ការដាក់ឱ្យដំណើរការម៉ាស៊ីននេះ គឺដើម្បីឱ្យលំហូរទឹកអាចហូរបានទាន់ ពេលមកកាន់ស្ថានីយ៍បូម និងអាងស្តុកទឹកក្រោមដី ក្នុងការកាត់បន្ថយបាន នូវទឹកជន់លិចនារដូវវស្សានេះ។

  • ជប៉ុនផ្តល់រថយន្តគិលានសង្គ្រោះ៣០គ្រឿង ដល់ក្រសួងសុខាភិបាល (Video Inside)

    ជប៉ុនផ្តល់រថយន្តគិលានសង្គ្រោះ៣០គ្រឿង ដល់ក្រសួងសុខាភិបាល (Video Inside)

    រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿងដែលជាអំណោយរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។ ពិធីប្រគល់និងទទួល រថយន្តគិលានសង្គ្រោះនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៤ មិថុនា ឆ្នាំ ២០២១នេះ ក្រោមវត្តមានរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង និង ឯកអគ្គរដ្ឋទូត ជប៉ុនប្រចាំកម្ពុជាលោក មិកាមិម៉ាសាហ៊ីរ៉ូ។  រដ្ឋាភិបាលជប៉ុនបានសន្យាប្រគល់នូវរថយន្តសង្គ្រោះចំនួន១០០គ្រឿង ដែលជាជំនួយឥតសំណងស្ថិតក្រោម គម្រោង កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសជប៉ុនជូនក្រសួងសុខាភិបាលសម្រាប់ការងារទប់ស្តាត់ ការរាល ដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។ ការប្រគល់នូវរថយន្តចំនួន៣០គ្រឿងនៅថ្ងៃនេះបាននាំឲ្យរថយន្តដែលទទួលបានជាបន្តបន្ទាប់មកមានចំនួន៧០គ្រឿងនោះហើយ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថារថយន្តចំនួន៣០គ្រឿងដែលទើបទទួលបាននាពេលនេះ បានបែងចែកទៅឲ្យអង្គភាពប្រតិបត្តិនៅថ្នាក់កណ្តាលនិងមន្ទីរសុខាភិបាលដែលមានហានិភ័យខ្ពស់នៃការរាតត្បាលជំងឺកូវីដ១៩។

  • ផ្សារទំនើបឡាក់គីមានអ្នកឆ្លងកូវីដ១៩ចេញចូល (Video Inside)

    ផ្សារទំនើបឡាក់គីមានអ្នកឆ្លងកូវីដ១៩ចេញចូល (Video Inside)

    អ្នកដែលធ្លាប់ចេញចូលផ្សារទំនើបឡាក់គីត្រូវបានប្រញាប់ទៅធ្វើតេស្តរកកូវីដ១៩ជាបន្ទាន់។ ផ្សារទំនើបឡាក់គី សាខារង្វង់មូលតាព្រហ្ម ជ្រោយចង្វារ នោះ មានទីតាំងស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

  • អ្នកធ្លាប់ចេញចូលសាខាពន្ធដារចំការមន ត្រូវប្រញាប់ធ្វើតេស្ត (Video Inside)

    អ្នកធ្លាប់ចេញចូលសាខាពន្ធដារចំការមន ត្រូវប្រញាប់ធ្វើតេស្ត (Video Inside)

    អ្នកដែលធ្លាប់ចេញចូលសាខាពន្ធដារខណ្ឌចំការមនត្រូវប្រញាប់ទៅធ្វើតេស្តរកកូវីដ១៩ជាបន្ទាន់។ សាខាពន្ធដារខណ្ឌចំការមនមានទីតាំងស្ថិតនៅផ្ទះលេខ ២៨ ផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ។

  • ធនាគារ ABA សាខាសន្ធរមុខមានអ្នកឆ្លងកូវីដ១៩ ចេញចូល (Video Inside)

    ធនាគារ ABA សាខាសន្ធរមុខមានអ្នកឆ្លងកូវីដ១៩ ចេញចូល (Video Inside)

    ប្រជាពលរដ្ឋដែលបានទៅទទួលសេវាខាងផ្នែកអតិថិជន ធនាគារ ABA សាខាសន្ធរមុខត្រូវ ប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ធនាគារ ABA សាខាសន្ធម៉ុក មានទីតាំងស្ថិតនៅអគារលេខ ៥៧១ ផ្លូវកម្ពុជា ក្រោម, សង្កាត់ផ្សារដេប៉ូ៣ ក្នុងខណ្ឌទួលគោក។