Category: អប្សរាណេត

  • ខេត្តកំពត រកឃើញការឆ្លងកូវីដ១៩ថ្មី៤៦នាក់ (Video Inside)

    ខេត្តកំពត រកឃើញការឆ្លងកូវីដ១៩ថ្មី៤៦នាក់ (Video Inside)

    ខេត្តកំពត បានរកឃើញការឆ្លងកូវីដ១៩ថ្មីចំនួន៤៦នាក់នៅថ្ងៃនេះដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន ៨នាក់។ កាលពីថ្ងៃទី៣មិថុនា ខេត្តកំពតមានការឆ្លងថ្មីតែចំនួន៣៨នាក់ទេ។

  • ខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មី៧២នាក់ (Video Inside)

    ខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មី៧២នាក់ (Video Inside)

    ខេត្តតាកែវបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧២នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាការកើនជាងពីម្សិលមិញ។យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងទាំង៧២នាក់នោះ រួមមានស្រ្តីចំនួន៦០នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនេះ ទៀត ចំនួន៦៩នាក់គឺជាករណី ឆ្លងក្នុងសហគមន៍ និង៣នាក់ដទៃទៀតជា ការ ឆ្លងលើពលករដែលទើបត្រឡប់ មកពីប្រទេសថៃ ។

  • ខណ្ឌដូនពេញចុះណែនាំកន្លែងធ្វើអាជីវកម្ម១០កន្លែង (Video Inside)

    ខណ្ឌដូនពេញចុះណែនាំកន្លែងធ្វើអាជីវកម្ម១០កន្លែង (Video Inside)

    ខណ្ឌដូនពេញដែលមានការឆ្លងកូវីដ១៩មិនទាន់បានស្រកចុះ បានចុះណែនាំទីតាំងធ្វើអាជីវកម្មចំនួន ១០ កន្លែងក្នុងការគោរពតាមវិធានសុខាភិបាល។ ខណ្ឌដូនពេញ គឹជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១៤ ដែលមានសេចក្តីរាយការណ៍អំពីការឆ្លងចូលក្នុងសហគមន៍មិនទាន់បានស្រកចុះនៅឡើយទេ។

  • មួយសប្តាហ៍នៃការចាក់វ៉ាក់សាំងលើពលរដ្ឋបានចំនួនជាង២៦ម៉ឺននាក់ (Video Inside)

    មួយសប្តាហ៍នៃការចាក់វ៉ាក់សាំងលើពលរដ្ឋបានចំនួនជាង២៦ម៉ឺននាក់ (Video Inside)

    ទំហំនៃការចាក់វ៉ាក់សាំងក្នុងរាជធានីកាន់តែពង្រីកធំឡើងជាលំដាប់ដើម្បីជម្រុញរកភាពស៊ាំបង្កាជម្ងឺកូវីដ១៩។ យោងតាមរដ្ឋបាលរាជធានី ពលរដ្ឋក្នុងក្រុងភ្នំពេញដែលបានចាក់វ៉ាក់សាំងបង្កាកូវីដ១៩មានចំនួន២លាន ៣ សែន៩ម៉ឺន៩ពាន់២៧៧នាក់ហើយ គិតត្រឹមថ្ងៃទី៣មិថុនា។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន២ម៉ឺន៥ពាន់៤៦៨ ករណី និងការស្លាប់ថ្មីមានចំនួន៥០៩នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសរុប ចំនួន៨៨៦ករណី ក្នុងនោះ៨៥៦ករណីជាការឆ្លងក្នុងសហគមន៍ និង៣០ករណីទៀតជាការនាំចូលពីក្រៅប្រ ទេស។

  • ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៣ម៉ឺន២ពាន់៥១នាក់ (Video Inside)

    ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៣ម៉ឺន២ពាន់៥១នាក់ (Video Inside)

    ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃសុក្រនេះមានការកើនតួលេខជាង៨០០ករណី ដែលលើសពីម្សិលមិញចំនួន ១៥៦ករណី។ កាលពីថ្ងៃព្រហស្បតិ៍ ការឆ្លងចូលក្នុងសហគមន៍មានចំនួន៧០០ករណី, ចំណែកការឆ្លងនៅ ថ្ងៃសុក្រនេះ ការឆ្លងចូលក្នុងសហគមន៍មាន៨៥៦ករណី។ ៤ថ្ងៃនៃខែមិថុនា ដែលបានឈានចូលនេះ គឺជាខែ ដែលមានការកត់សម្គាល់នូវតួលេខឆ្លងកាន់តែខ្ពស់គួរឲ្យកត់សម្គាល់។ គិតក្នុងរយៈពេល៤ថ្ងៃតាំងពីដើមខែមិថុ នានោះមក តូលេខឆ្លងចូលក្នុងសហគមន៍ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈមានចំនួន២ពាន់៨៥៧ករណី។ ចំនួន មនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់៣ម៉ឺន២ពាន់៥១នាក់ហើយ។

  • អគ្គមេបញ្ជាការកងទ័ពកម្ពុជា ទទួលជួបអនុព័ន្ធយោធាស្ថាន ទូតសហរដ្ឋអាមេរិក (Video Inside)

    អគ្គមេបញ្ជាការកងទ័ពកម្ពុជា ទទួលជួបអនុព័ន្ធយោធាស្ថាន ទូតសហរដ្ឋអាមេរិក (Video Inside)

    អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាត មន្ត្រីអនុព័ន្ធយោធាស្ថាន ទូតសហរដ្ឋអាមរិកដែលត្រូវចប់អាណ្ណត្តិចូលជួបសម្តែងការគួរសម និងការណែនាំខ្លួនរបស់មន្ត្រីអនុព័ន្ធយោធា ថ្មី នៅថ្ងៃទី៤មិថុនានេះ។

  • គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាយល់ព្រមសំណើលាឈប់លោកស៊ិកប៊ុនហុកពីប្រធានគជប (Video Inside)

    គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាយល់ព្រមសំណើលាឈប់លោកស៊ិកប៊ុនហុកពីប្រធានគជប (Video Inside)

    គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានយល់ព្រមនូវសំណើសុំលាឈប់របស់ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត លោកស៊ិក ប៊ុនហុក និងយល់ព្រមអនុញ្ញាតការរកបេក្ខជនជំនួស។លោកស៊ិកប៊ុនហុក ដែល មានវ័យជរា ត្រូវគេបញ្ជាក់ថាបានសុំលាឈប់ពីតំណែងដោយសារតែមានជម្ងឺប្រចាំកាយ។ កិច្ចប្រជុំគណៈ កម្មាធិ ការអចិន្រ្តៃយ៍រដ្ឋសភាក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រីហេងសំរិន នៅព្រឹកថ្ងៃទី៤មិថុនា បានសម្រេច យល់ព្រមប្រគល់ភារកិច្ចជូនដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការធ្វើសេចក្តីជូនដំណឹងដើម្បីជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជំនួស លោក ស៊ិក ប៊ុនហុក។ អគ្គលេខាធិការរដ្ឋសភា លោកឡេង ប៉េងឡុង បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃនេះបញ្ជាក់ជុំវិញការសុំលាឈប់របស់លោក ស៊ិកប៊ុនហុកដែល តាំងពីថ្ងៃទី១មិថុនានោះមក។ លោកស៊ិកប៊ុនហុក បានចូលកាន់តំណែងជាប្រធានគជបជំនួសលោក អ៊ឹម សួស្តី កាលពីថ្ងៃទី១៣មេសាឆ្នាំ ២០១៥។ មន្ត្រីរដ្ឋសភាបានថ្លែងថាការជ្រើសរើសបេក្ខជនថ្មីនេះ នឹងត្រូវប្រើប្រាស់រយៈពេល៥ថ្ងៃ។ ក្រោយការ ជ្រើសរើសរួចហើយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងយកឈ្មោះបេក្ខជនជ្រើសរើសនោះ ទៅធ្វើកិច្ចពិភាក្សាជាមួយគណបក្សដែលបានតែងតាំងលោក ស៊ិក ប៊ុនហុក ដែលការពិគ្រោះពិភាក្សានោះ នឹងមានរយៈពេល ៣ថ្ងៃទៀត។ បន្ទាប់មកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងយកបេក្ខជនដែលបានស្នើចុងក្រោយនោះ ដាក់ ជូនរដ្ឋសភាពេញអង្គដើម្បីការបោះឆ្នោតអនុម័តសម្រេច និងក្រោយការអនុម័តរួចរាល់ហើយ ឈ្មោះឥស្សរជន ដែល ទទួលបានការគាំទ្រពីសភានោះនឹងត្រូវបញ្ជួនថ្វាយព្រះមហាក្សត្រដើម្បីឡាយព្រហស្ថចេញព្រះរាជក្រិត្យ ស្បថចូលកាន់តំណែង។

  • ការផ្សាយរបស់កម្មវិធីព័ត៌មានអប្សរាណិត ប្រចាំថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១

    ការផ្សាយរបស់កម្មវិធីព័ត៌មានអប្សរាណិត ប្រចាំថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ១. គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាយល់ព្រមសំណើលាឈប់លោកស៊ិកប៊ុនហុកពីប្រធានគជប

  • ជប៉ុនផ្តល់រថយន្តគិលានសង្គ្រោះ៣០គ្រឿងដល់ក្រសួងសុខាភិបាល

    ជប៉ុនផ្តល់រថយន្តគិលានសង្គ្រោះ៣០គ្រឿងដល់ក្រសួងសុខាភិបាល

    រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿងដែលជាអំណោយរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនដល់រាជរដ្ឋា ភិបាលកម្ពុជា។