-
ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាម ជួបពិភាក្សាគ្នាលើកដំបូង (Video Inside)

ប្រធានរដ្ឋសភានៃប្រទេសកម្ពុជានិងវៀតណាម បានធ្វើជំនួបពិភាក្សារវាងគ្នាតាមប្រព័ន្ធវីដេអូ Conference នៅ ថ្ងៃនេះ ដែលជាជំនួបលើកដំបូងរវាងថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំង២ ក្រោយលទ្ធផលនៃមហាសន្និបាត លើកទី១៣របស់គណបក្សកុម្មុយនីស្តវៀតណាម ដែលមានការផ្លាស់ប្តូរថ្មីនូវថ្នាក់ដឹកនាំក្នុងស្ថាប័នដឹកនាំកំពូល ។ កិច្ចពិភាក្សារវាងសម្តេចសម្ដេចអគ្គពញាចក្រី ហេង សំរិន និងប្រធានសភាវៀតណាមវឿង ឌីញ ហ្វេ បានប្រ ព្រឹត្តទៅក្នុងស្ថានភាពដែលកម្ពុជា, វៀតណាមនិងពិភពលោកកំពុងប្រឈមនឹងបញ្ហាជម្ងឺរាតត្បាតកូវីដ១៩។
-
បុរសរត់គេចពីមណ្ឌលចត្តាឡិស័ក ត្រូវរថយន្តបុកស្លាប់ (Video Inside)

បុរសម្នាក់ ដែលបានរត់គេចចេញពីមណ្ឌលចត្តាឡីស័កមួយកន្លែងក្នុងខេត្តពោធិ៍សាត់ ត្រូវបានរថយន្តបុក បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើត ហេតុ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាយប់ជ្រៅថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០២១ នៅចំណុចវត្តពពេច ស្ថិតនៅក្នុងភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន នៃស្រុកភ្នំក្រវាញ។ បុរសរងគ្រោះមានឈ្មោះ ឡាយ សុខាន់ អាយុ ៣៣ឆ្នាំ ដែលរត់គេចចេញពីមណ្ឌលចត្តាឡីស័ក នៅឃុំបាក់ ចិញ្ចៀន។
-
របួស២១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មករបុកដើមឈើ (Video Inside)

-
ក្រុមជម្រើសជាតិកម្ពុជាធ្វើតេស្តជាលើកទី២ មុនការប្រកួតជាមួយក្រុមប្រទេសបារ៉ែន (Video Inside)

ក្រុមជម្រើសជាតិកម្ពុជា ត្រូវបានគេធ្វើតេស្ដរកមេរោគកូវីដ-១៩ជាលើកទី២ នៅមុនការប្រកួតជាមួយក្រុម ប្រទេសម្ចាស់ផ្ទះបារ៉ែន។ កម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិបារ៉ែន នៅម៉ោង១១កន្លះយប់ ម៉ោងនៅ កម្ពុជានាថ្ងៃទី៣មិថុនា ឆ្នាំ២០២១។ មុនឈានដល់ការប្រកូតនេះ ការធ្វើតេស្តដើម្បីការបង្កាឆ្លងកូវីដ១៩ ត្រូវបាន ធ្វើឡើងលើកទីមួយនៅថ្ងៃទី២៩ឧសភា នៅពេលដែលក្រុមកម្ពុជាទើបបានធ្វើដំណើរទៅដល់ និងលើកទី២នៅ ថ្ងៃទី២មិថុនានេះ។
-
ចាប់អាល់កុលក្លែងក្លាយជាង៧ម៉ឺនលីត្រ ក្នុងខណ្ឌមានជ័យ (Video Inside)

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបទីតាំងស្ដុកទុក និងចែកចាយ អាល់កុលមួយកន្លែងនៅក្នុងខណ្ឌមានជ័យ និងបានរកឃើញអាល់កុលក្លែងក្លាយ ចំនួន ១៣១ធុង សរុបចំនួន ៧ម៉ឺន៤ពាន់០៦០លីត្រ។ ការ បង្ក្រាបអាល់កុលក្លែងក្លាយនេះ បានធ្វើកាលពីថ្ងៃទី០១ ខែមិថុនា នៅភូមិព្រែក ទាល់១ នៃសង្កាត់ស្ទឹងមានជ័យ។ សមត្ថកិច្ចកំពុងបន្តស្វែងរកចាប់ជនសង្ស័យពាក់ព័ន្ធដទៃទៀត ដើម្បីផ្តន្ទា ទោសតាមច្បាប់។
-
ស្រ្តីសម្រាលកូន៥ពាន់៤៨០នាក់ ទទួលប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជា (Video Inside)

ស្រ្តីសម្រាលកូនចំនួន៥ពាន់៤៨០នាក់ បានទទួលប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈបេឡា ជាតិសន្តិសុខសង្គមក្នុងខែឧសភាឆ្នាំ២០២១។ យោងតាមបេឡាជាតិសន្ដិសុខសង្គម បសស បានឲ្យដឹងថា ក្នុង ខែឧសភាកន្លងមកនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាសរុបប្រមាណជាង២ពាន់២០០លានរៀល ជូនស្រ្តី សម្រាលកូន៥ពាន់៤៨០នាក់ ដែលជាសមាជិករបស់បេឡាជាតិសន្តិសុខសង្គម បសស និងកូនរបស់ពួកគេ ចំនួន៥ពាន់៥៣៣នាក់។
-
ខែឧសភាចាប់រថយន្តដឹកលើសទម្ងន់១៧២គ្រឿង និងផាកពិន័យ២៤២លានរៀល (Video inside)

រថយន្តដឹកលើសទម្ងន់ចំនួន១៧២ គ្រឿង ត្រូវបានចាប់ផាកពិន័យក្នុងមួយខែឧសភាកន្លងមកនេះ។ យោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូននៅជាមួយនឹងការចាប់រថយន្តដឹកលើសទម្ងន់នោះ គេនៅបានផាកពិន័យ ថវិកាពីរថយន្តខុសច្បាប់ទាំងនោះ បានសរុបចំនួន ២៤២ លានរៀលថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ ទង្វើ ខុសច្បាប់នៃរថយន្តដែលដឹកលើសទម្ងន់នៅក្នុងខែឧសភានេះ ត្រូវគេបញ្ជាក់ថាមានច្រើនជាងខែមេសាកន្លងមក ។
-
ស្លាប់៨នាក់ សង្ស័យពុលស្រាស (Video Inside)

-
ថវិកាមួយលានដុល្លារប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា (Video Inside)

ថវិកា១លានដុល្លារអាមេរិកត្រូវបានកាកបាទក្រហមកម្ពុជាឧបត្ថម្ភជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាលើកទី៤។ ថវិកាមួយលានដុល្លារនោះ ត្រូវបាន អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី ដែលជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់កាលពីថ្ងៃទី១មិថុនាជួនមូលនិធិ គន្ធបុប្ផា និងមូលនិធិគន្ធបុប្ឆា បានប្រគល់បន្តដល់មន្ទីរពេទ្យគន្ធបុប្ឆាដែលតំណាងដោយ លោកវេជ្ជបណ្ឌិត Denis Laurent ក្នុងឳកាសធ្វើសវនាការមួយកាលពីម្សិលមិញ។
-
គ.ជ.ប ត្រៀមរៀបចំការបោះឆ្នោតសាកល្បង ឃុំនិងសង្កាត់ នៅថ្ងៃទី២០មិថុនា (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានរៀបចំការិយាល័យបោះឆ្នោតចំនួន៥០ ទៅទូទាំងរាជធានី ខេត្តទូទាំងប្រទេស និងអ្នកមានបោះឆ្នោត១ម៉ឺន៧ពាន់៨៨៤នាក់សម្រាប់ការបោះឆ្នោតសាកល្បងជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់។ គ.ជ.ប បានជូនដំណឹងថា ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១នោះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១។