Category: អប្សរាណេត

  • ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ កើន៣ម៉ឺន៤៩៥នាក់ (Video Inside)

    ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ កើន៣ម៉ឺន៤៩៥នាក់ (Video Inside)

    តួលេខឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កាន់តែកើនឡើងនៅក្នុងដើមខែមិថុនានេះ។ ការឆ្លងចូលក្នុង សហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៧១៦ករណីដែលកើនលើសម្សិលមិញ១៣១ករណី។ គិតសរុបរយៈពេល២ថ្ងៃក្នុងខែមិថុនានេះ ការឆ្លងមានចំនួន១ពាន់៣០១ករណី។ ការផ្ទុះឆ្លងខ្លាំងក្នុងសហគមន៍ ជាលើកទី៣នេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២០កុម្ភៈ។

  • ការចាក់វ៉ាក់សាំងបានជាង២៦ភាគរយ នៅទូទាំងប្រទេស (Video Inside)

    ការចាក់វ៉ាក់សាំងបានជាង២៦ភាគរយ នៅទូទាំងប្រទេស (Video Inside)

    ការចាក់វ៉ាក់សាំងលើពលរដ្ឋខ្មែរ បានជាង២៦ភាគរយហើយក្នុងរង្វង់គោលដៅចាក់យ៉ាងហោច១០លាននាក់ ក្នុងយុទ្ធសាស្ត្រ «ផ្ការីក» ដោយចាប់ផ្តើមចាក់ចេញពីតំបន់ប្រឈមហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញ។ រាជធានី ដែលមានសរុប១៤ខណ្ឌ បាននិងកំពុងធ្វើការចាក់វ៉ាក់សាំងលើពលរដ្ឋចំនួន១១ខណ្ឌ ក្នុងនោះខណ្ឌចំនួន៦ ដែលស្ថិតក្នុងតំបន់ក្រហម ត្រូវបានគេចាក់លើពលរដ្ឋបានចំនួន៩៣ម៉ឺន៦ពាន់៩៨៤នាក់ហើយគិតត្រឹមថ្ងៃទី១ មិថុនា ខណៈការចាក់ដូសលើកទី២លើពលរដ្ឋ បានចំនួន ៦៨ម៉ឺន៨ពាន់៧៥២នាក់។

  • ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់នូវជំហរម៉ឺងម៉ាត់របស់កម្ពុជា ប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក (Video Inside)

    ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់នូវជំហរម៉ឺងម៉ាត់របស់កម្ពុជា ប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក (Video Inside)

    ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិកជុំវិញមូលដ្ឋានកងទ័ពជើងទឹករាមក្នុង ខេត្តព្រះសីហនុ និងជំហររបស់រាជរដ្ឋាភិបាលចំពោះអនាគតដឹកនាំប្រទេសជាតិ។ ប្រសាសន៍ថ្លែងបញ្ជាក់ដ៏ម៉ឺងម៉ាត់នូវគោលជំហរប្រកាន់ខ្ជាប់របស់កម្ពុជា បានធ្វើឡើងក្នុងជំនួបមួយកាលពីម្សិលមិញជាមួយនឹងលោកស្រី Wendy Sherman។

  • ការផ្សាយរបស់កម្មវិធីព័ត៌មានអប្សរាណិត ប្រចាំថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២១នេះ

    ការផ្សាយរបស់កម្មវិធីព័ត៌មានអប្សរាណិត ប្រចាំថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២១នេះ

    +មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ១. ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់នូវជំហរម៉ឺងម៉ាត់របស់កម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក

  • តម្លៃប្រេងឥន្ធនៈរយៈពេល១៥ថ្ងៃខាងមុខ (Video Inside)

    តម្លៃប្រេងឥន្ធនៈរយៈពេល១៥ថ្ងៃខាងមុខ (Video Inside)

    តម្លៃប្រេងឥន្ធនៈ ក្នុងរយៈពេល១៥ថ្ងៃទៅមុខទៀតនេះ នឹងមានលក្ខណៈឋិរ និងកើនឡើងតិចតួច។ យោងតាម ក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ ចាប់ពី ថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ប្រេងសាំងធម្មតា មានតម្លៃ៣ពាន់ ៨០០រៀលក្នុង១លីត្រ ដែលតម្លៃនេះគឺនៅឋេរ បើធៀបទៅការលក់រយៈពេល ១៥ ថ្ងៃមុនដូចគ្នា ចំណែកប្រេងម៉ាស៊ូតវិញមានតម្លៃ៣ពាន់៤៥០ រៀលក្នុង១លីត្រ ដែលតម្លៃនេះ គឺកើន ឡើង ចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈ ពេល១៥ ថ្ងៃមុន។

  • ព្យាករណ៍ប្រចាំសប្តាហ៍ (Video Inside)

    ព្យាករណ៍ប្រចាំសប្តាហ៍ (Video Inside)

    ភ្លៀងនៅតែបន្តធ្លាក់ប៉ុន្តែមិនសូវរាយប៉ាយនិងក្នុងកម្រិតតិចតួច ក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ ខណៈពេល ដែលកម្ពុជា ទទួលរងឥទ្ធិពលខ្យល់មូសុងនិរតី ក្នុងកម្រិតពីខ្សោយ ទៅបង្គួរនិងខ្លាំង ។ យោងតាមក្រសួងធន ធានទឹកនិងឧតុនិយម បណ្ដាខត្តនៅតំបន់វាលទំនាបកណ្ដាល នៅរវាងពីថ្ងៃទី២ដល់ថ្ងៃទី ៥ ខែមិថុនា នឹង អាចមានភ្លៀងធ្លាក់មិនសូវរាយប៉ាយក្នុងកម្រិតខ្សោយ, ចំណែករវាងពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែមិថុនា នឹងអាចមាន ភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យមទៅបង្គួរ ។

  • ម្ចាស់មេដាយប្រាក់ នៃវិញ្ញាសាប្រណាំងរទេះកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម បារម្ភការប្រជែងយកមេដាយនៅចុងឆ្នាំនេះ (Video Inside)

    ម្ចាស់មេដាយប្រាក់ នៃវិញ្ញាសាប្រណាំងរទេះកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម បារម្ភការប្រជែងយកមេដាយនៅចុងឆ្នាំនេះ (Video Inside)

    ម្ចាស់មេដាយប្រាក់នៃវិញ្ញាសាប្រណាំងរទេះកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លោក ឈុន ពន់ បានបង្ហាញ ក្តីបារម្ភជុំវិញការប្រជែងយកមេដាយ នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាម។ លោកបានថ្លែងថាការប្រមូលផ្តុំហ្វឹកហាត់ពង្រឹងសមត្ថភាព បានជួបបញ្ហាប្រឈមខ្វះខាតនឹងសម្ភារៈហ្វឹកហាត់។

  • ការប្រកួត League Cup 2021 ចាប់ផ្តើមនាថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២១ (Video Inside)

    ការប្រកួត League Cup 2021 ចាប់ផ្តើមនាថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២១ (Video Inside)

    ការប្រកួតកីឡាបាល់ទាត់ League Cup រដូវកាល នឹងត្រូវចាប់ផ្តើមពីថ្ងៃចុងសប្តាហ៍នេះហើយដែលនឹងមានរយៈ ពេល២២ថ្ងៃ។ ការប្រកួតរវាងពីថ្ងៃទី៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នឹងមានការចូលរួមពី៨ក្រុមនិងត្រូវបាន ចែកចេញជា២ពូល។

  • ការនាំអង្ករចេញធ្លាក់ចុះ ៣៤ភាគរយ ៥ខែដើមឆ្នាំ (Video Inside)

    ការនាំអង្ករចេញធ្លាក់ចុះ ៣៤ភាគរយ ៥ខែដើមឆ្នាំ (Video Inside)

    ការនាំចេញអង្កររបស់កម្ពុជាចេញក្រៅប្រទេសបានធ្លាក់ចុះ៣៤ភាគរយក្នុងរយៈពេល៥ខែដើមឆ្នាំនេះ។ យោង តាមរដ្ឋមន្ត្រីក្រសួងកសិកម្មលោកវេង សាខុន ក្នុងរយៈពេល៥ខែកន្លងមកនេះ ការនាំចេញអង្ករបាន ចំនួន២៣ ម៉ឺន៣ពាន់៣១តោន ថយចុះចំនួន១២ម៉ឺន៣ពាន់៦៦តោន បើធៀបនឹងបរិមាណនាំចេញដូចគ្នាកាលពីឆ្នាំ២០២០ ។ លោករដ្ឋមន្ត្រីកសិកម្មវេងសាខុន បានថ្លែងថាមូលហេតុដែលនាំឲ្យមានការនាំចេញអង្ករធ្លាក់ចុះនោះ គឺដោយ សារតែតម្លៃដឹកជញ្ជូន មានការកើនឡើងខ្ពស់។

  • រដ្ឋបាលរាជធានី តម្រូវថៅកែតាមហាងត្រូវបញ្ជូនឈ្មោះ និងលេខទូរស័ព្ទបុគ្គលិកដែលឈប់ដោយសារសុខភាព (Video Inside)

    រដ្ឋបាលរាជធានី តម្រូវថៅកែតាមហាងត្រូវបញ្ជូនឈ្មោះ និងលេខទូរស័ព្ទបុគ្គលិកដែលឈប់ដោយសារសុខភាព (Video Inside)

    រដ្ឋបាលរាជធានីភ្នំពេញបានតម្រូវឲ្យថៅកែតាមកន្លែងហាងក្នុងរាជធានីទាំងអស់ត្រូវផ្ញើឈ្មោះ, លេខទូរស័ព្ទ និង អសយដ្ឋានរបស់បុគ្គលិកណាដែលសុំអនុញ្ញាតច្បាប់សម្រាកការងារដោយសារតែមានអាការៈមិនស្រួលខ្លួន។ ការស្នើដល់ម្ចាស់សណ្ឋាគារ, ម្ចាស់ភោជនីយដ្ឋាន, ម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្ម គ្រប់ប្រភេទទំាងអស់ ធ្វើ កិច្វការកត់ត្រាបញ្ជួនឈ្មោះបុគ្គលិកសុំច្បាប់ទាំងនោះ គឺនៅទន្ទឹមនឹងការឆ្លងរាលដាលក្នុងរាជធានីភ្នំពេញនៅតែ មិនទាន់ស្រកចុះជាពិសេសការសង្ស័យឆ្លងក្នុងរង្វង់កម្មករនិងអ្នកធ្វើការឯកជននានាដែលថៅកែមិនបានយកចិត្ត ទុកដាក់លើកម្មកររបស់ខ្លួន។