-
លោក ត្រាំ អ៊ីវតឹក ទទួលមរណភាពក្នុងអាយុ៧៣ឆ្នាំ (Video Inside)

-
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ សម្រេចបាន៦០ភាគរយ (Video Inside)

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុតម្លៃជិត២ពាន់លានដុល្លារ សម្រេចបានការសាងសង់៦០% ហើយ។ យោងតាមក្រុម ហ៊ុនសាង់សង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គិតត្រឹមខែឧសភា គម្រោងផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហ នុបានសាងសង់សម្រេច៦០ហើយ។ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូ ម៉ែត្រ។ ផ្លូវនោះ មានទទឹងតួសរុប ២៤ម៉ែត្រកន្លះ, ក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ចែកជា ៤គន្លង ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០ ទៅ ១២០គីឡូម៉ែត្រក្នុង មួយម៉ោង។
-
បណ្តេញជនជាតិវៀតណាម ១៨នាក់ តាមច្រកព្រែកចាកខេត្តកំពត (Video Inside)

ជនជាតិវៀតណាម១៨នាក់ ត្រូវបានបណ្ដេញចេញតាមច្រកព្រំដែនខេត្តកំពត និងហាមចូលប្រទេសកម្ពុជារយៈ ពេល៣ឆ្នាំ។ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបណ្តេញចេញបានធ្វើនៅថ្ងៃទី១មិថុនានេះ តាមច្រក ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក។ ជនជាតិវៀតណាមទាំង១៨នាក់នោះ ត្រូវក្រសួងមហាផ្ទៃ បាន ប្រថាប់ត្រាហាមចូលកម្ពុជារយៈពេល ៣ឆ្នាំផងដែរ។
-
បណ្តេញជនជាតិវៀតណាម ៨៨នាក់ ពីកម្ពុជា (Video Inside)

ជនជាតិវៀតណាម៨៨នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាក្រោយការរកឃើញឆ្លងដែនចូលធ្វើការ និងស្នាក់ នៅដោយខុសច្បាប់។ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្ងៃទី១មិថុនាឆ្នាំ២០២១ ជនជាតិវៀតណាម ទាំង៨៨នាក់ ត្រូវបានបណ្តេញចេញនៅថ្ងៃនេះ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដោយប្រគល់ ជនជាតិវៀតណាមទាំងនោះទៅកម្លាំងប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិ ម៉ុកបាយ នៃប្រទេសវៀតណាម។
-
សម្តេចតេជោ ហ៊ុន សែន ទទួលជួបអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman (Video Inside)

អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman បានបំពេញទស្សនកិច្ចខ្លីមួយក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃនេះដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន៥និងរដ្ឋហាវ៉ៃ ដែលជាដំណើរ ទស្សនកិច្ចចុងក្រោយ ។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសបែលហ្ស៊ីក, តួកគី, ឥណ្ឌូណេស៊ី, កម្ពុជា, ថៃ និង រដ្ឋហាវ៉ៃ បានធ្វើចាប់តាំង ពីថ្ងៃទី២៥ឧសភារហូតដល់៤មិថុនា។
-
ខេត្តរតនគីរី រកឃើញឆ្លងថ្មីម្នាក់ (Video Inside)

ខេត្តរតនគីរី បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួនម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ យោងតាមរដ្ឋ បាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីម្នាក់ នៅថ្ងៃនេះ គឺជាស្ត្រីពលករអាយុ៣៨ឆ្នាំដែលទើបត្រលប់មកពីប្រទេសថៃ ។ ការរកឃើញឆ្លងថ្មី ១ករណីទៀតនៅថ្ងៃនេះ បាននាំឲ្យខេត្តរតនគីរី មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ១៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ១០នាក់ ។
-
ខេត្តស្ទឹងត្រែង រកឃើញការឆ្លងថ្មីម្នាក់ (Video Inside)

រដ្ឋបាលខេត្តស្ទឹងត្រែងបានរកឃើញអ្នកឆ្លងជម្ងឺកូវីដថ្មីម្នាក់ទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោង តាមការជូនដំណឹងរដ្ឋបាលខេត្តនៅថ្ងៃទី១មិថុនានេះ អ្នកជម្ងឺម្នាក់ដែលរកឃើញថ្មីនោះ គឺជាស្ត្រីវ័យ៣៥ឆ្នាំ បានធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះមកកាន់ខេត្តស្ទឹងត្រែង។ កាលពីម្សិលមិញ ខេត្តស្ទឹងត្រែងបានរកឃើញ ការឆ្លងថ្មីចំនួន២នាក់ផងដែរ។
-
ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេស ចុះពិនិត្យស្ថានភាពខេត្តព្រះវិហារ (Video Inside)

នៅក្នុងខេត្តព្រះវិហារដដែលនោះផងដែរ៖ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេសលោក ស្រីឳវណ្ណឌីន បាននាំយកអំណោយជាសម្ភារៈបរិក្ខាពេទ្យមួយចំនួនប្រគល់ជួនរដ្ឋបាលខេត្ត និងបានអំពាវនាវ ពលរដ្ឋក្នុងខេត្តត្រូវប្រុងប្រយ័ត្នការឆ្លងកូវីដ១៩។ ដំណើរចុះពិនិត្យខេត្តព្រះវិហារ បានធ្វើឡើងជាមួយនឹងមន្ត្រី អង្គការសុខភាពពិភពលោកលោកស្រីវេជ្ជបណ្ឌិតលីអានឡិន ក្នុងគម្រោងទស្សនកិច្ចខេត្តចំនួន៦នាភាពឧត្តរ និងពាយព្យនៃប្រទេសកម្ពុជា។
-
ខេត្តព្រះវិហារ មានការឆ្លងកូវីដ១៩ថ្មីម្នាក់ (Video Inside)

ខេត្តព្រះវិហារបានរកឃើញអ្នកឆ្លងកូវីដ១៩ ម្នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ យោងតាមរដ្ឋ បាលខេត្តអ្នកដែលបានរកឃើញទើបឆ្លងកូវីដ១៩នេះ គឺជាករណីឆ្លងក្នុងសហគមន៍ ។ ខេត្តព្រះវិហារបាន បញ្ចេញអត្តសញ្ញាណអ្នកឆ្លងថ្មីម្នាក់នោះ ដែលជាបុរស អាយុ ២២ឆ្នាំ ឈ្មោះ ស៊ឹម សុវណ្ណរិទ្ធី ដែលរស់នៅភូមិ ធម្មជាតិសម្តេចតេជោហ៊ុនសែន ក្នុងឃុំស្រអែម នៃសុ្រកជាំក្សាន្ត ។ ការរកឃើញឆ្លងថ្មីម្នាក់ទៀតនៅថ្ងៃនេះ បាននាំឲ្យខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ០៧នាក់ហើយ ក្នុងនោះមានអ្នកជាសះស្បើយ ចំនួន៣នាក់,និងកំពុងសម្រាកព្យាបាល ៤នាក់ ។
-
ខេត្តបន្ទាយមានជ័យ មានករណីឆ្លងថ្មី៣៩នាក់ (Video Inside)
