-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់២ម៉ឺន៩ពាន់៧៧៩នាក់ (Video Inside)

-
នាយករដ្ឋមន្ត្រីកម្ពុជាផ្តល់អនុសាសន៍ ៦ចំណុច ក្នុងកិច្ចប្រជុំកំពូលសេអ៊ូល P4G ដែលចូលរួមដោយមេដឹកនាំ៦៨ ប្រទេស (Video Inside)

មេដឹកនាំប្រទេសកម្ពុជាបានថ្លែងចូលរួមជាមួយនឹងមេដឹកនាំពិភពលោកដែលបានបញ្ជាក់នូវការសន្យានិងតាំង ចិត្តចំពោះការឆ្លើយតបលើបញ្ហាប្រែប្រួលអាកាសធាតុក្នុងតំបន់និងពិភពលោក។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូល សេអ៊ូលP4G ឆ្នាំ២០២១ ដែលអញ្ជើញចូលរួមពីមេដឹកនាំចំនួនប្រមាណជិត៧០ប្រទេស កាលពីថ្ងៃទី៣១ឧសភាបានថ្លែងប្តេជ្ញាថាកម្ពុជាលើកកម្ពស់នូវលទ្ធភាពកាត់បន្ថយ និងបន្ស៊ាំទៅនឹងបំរែបំរួល អាកាសធាតុ តាមរយៈការអភិរក្សធនធានធម្មជាតិ, ការអភិវឌ្ឍទីក្រុង និងឧទ្យានបៃតង, និងការអភិវឌ្ឍសមត្ថ ភាពស្ថាប័នឱ្យកាន់តែរឹងមាំលើការស្រាវជ្រាវ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និង តម្រូវការក្នុងការ គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ។
-
កម្មវិធីព័ត៌មានអប្សរាណិត ប្រចាំថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១

-
CDC៖ ក្រុមហ៊ុនចំនួន២ មានទុននិយោគសរុបជាង៨៥លាន ដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអោយធ្វើការបណ្តាក់ទុន

-
CNCC បង្កើត ពាន League Cup ដោយមាន ៨ ក្លិប ចូលរួម និង ប្រកួត ចុង សប្ដាហ៍ នេះ (Video Inside)

គណៈកម្មការ ប្រកួត បាល់ទាត់ជាតិកម្ពុជា-CNCC បាន ប្រកាសរៀបចំពានរង្វាន់ថ្មីមួយដែលមាន ឈ្មោះ CNCC League Cup 2021 ដោយមាន បេក្ខភាពចូលរួម ប្រកួតប្រជែង ចំនួន ៨ ក្លិប និង ប្រើ រយៈពេល ប្រកួត ជិត ១ ខែដែលនឹងចាប់ផ្ដើម នាថ្ងៃ ទី ៥ ខែ មិថុនា ក្នុងចុង សប្ដាហ៍ នេះ។ បេក្ខភាព ក្លិបចូលរួម ប្រកួតពានរង្វាន់ ថ្មីនេះ រួមមាន ក្លិប ព្រះខ័នរាជស្វាយរៀង , ភ្នំពេញក្រោន , បឹងកេត , វិសាខា , កងយោធពលខេមរភូមិន្ទ , ខេត្តព្រៃវែង , ក្រុម ISI ដង្កោ សែនជ័យ និង ក្រុមយុវជន…
-
ក្រុមជម្រើសជាតិកម្ពុជា ចាប់ផ្តើមហ្វឹកហាត់ត្រៀម ប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន (Video Inside)

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កំពុងធ្វើការហ្វឹកហាត់ លើកដំបូង នៅប្រទេសបារ៉ែន ដើម្បីត្រៀមប្រកួត ជាមួយម្ចាស់ផ្ទះបារ៉ែន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បៅក្នុងវគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ FIFA WORLD CUP QATAR 2022។ ក្រុមជម្រើសជាតិកម្ពុជា មានកីឡាករ២៤នាក់ ដែលដឹកនាំដោយគ្រូបង្គោលជនជាតិជប៉ុន លោករ៉ាយូ ហ៊ីរ៉ូស និងអ្នកចាត់ការទូទៅ លោកកេស៊ួគី ហុងដា រួមទាំងគ្រូជំនួយ បានចាប់ផ្តើមហ្វឹកហាត់ត្រៀមប្រកួត ជាមួយម្ចាស់ផ្ទះ បារ៉ែន មុនគេ នា វេលាម៉ោង ១១កន្លះយប់ ម៉ោងនៅកម្ពុជា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។
-
ខេត្តពោធិ៍សាត់ តាមចាប់ខ្លួនជនសង្ស័យ៣៨ឆ្នាំ ក្រោយប្រទះឃើញសាកសពភរិយា (Video Inside)

ខេត្តពោធិ៍សាត់ កំពុងតាមចាប់ខ្លួនបុរសអាយុ៣៨ឆ្នាំម្នាក់ ក្រោយមានសេចក្តីរាយការណ៍ថាបុរសនេះបាន សម្លាប់ភរិយារបស់ខ្លួនដោយប្រើពូថៅ។ ស្រ្តីជាភរិយា ឈ្មោះ ស៊ុ ចាន់នី អាយុ៣០ឆ្នាំ ត្រូវបានគេសម្លាប់ដោយ ការកាប់ពូថៅត្រូវចំក្បាល, ដៃទាំងសង្ខាង និងដងខ្លួនបានរងសុះដោយស្នាមពូថៅ ដែលគេជឿថាជាអំពើរបស់ បុរសជាប្តីឈ្មោះ ឡូញ ធារ៉ា ដែលកំពុងស្ថិតក្រោមការស្វែងរកនិងតាមចាប់ខ្លួនពីកម្លាំងមានសមត្ថកិច្ច។ ហេតុការណ៍កាប់សម្លាប់នោះ ត្រូវគេប្រទះឃើញវេលាព្រឹកថ្ងៃទី៣១ឧសភានេះ នៅចំណុចភូមិស្ថានីយ៍, សង្កាត់ ស្វាយអាត់ ក្នុងក្រុងពោធិ៍សាត់។
-
ចំនួនភ្ញៀវទេសចរណ៍កើនឡើងតិចតួច ក្នុងខែឧសភា (Video inside)

កម្ពុជាបានឃើញនូវកំណើនតួលេខភ្ញៀវទេសចរណ៍តិចតួចនៅក្នុងខែឧសភា ក្នុងពេលដែលការរឹតបន្តឹងបាន បន្ធួរបន្ថយតិចតួចនៅតាមកន្លែងមួយចំនួនដែលមិនប្រឈមហានិភ័យ។ យោងតាមក្រសួងទេសចរណ៍ ក្នុងខែឧសភាឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរណ៍ទូទាំងប្រទេសមានសរុប១៩ម៉ឺន៤ពាន់២៥នាក់, ក្នុងនោះរួមមានភ្ញៀវ ជាតិ១៩ម៉ឺន១ពាន់៨២០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២ពាន់២០៥ នាក់។
-
ការជួសជុលផ្លូវជាតិលេខ៣ សម្រេចជិតបាន១០០ភាគរយ (Video Inside)

ការជួសជុលផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត បានសម្រេចជិត១០០%ហើយ គិតរហូតមកទល់ចុងខែឧស ភានេះ។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ពីភ្នំពេញ ទៅ ក្រុងកំពត សម្រេចបាន៩៨,០៤%ហើយ ដោយបច្ចុប្បន្នក្រសួងកំពុងបន្តពន្លឿនការងារ បំពាក់កាមេរ៉ាចាប់ ល្បឿនយានយន្ត, ការបំពាក់កាមេរ៉ាសុវត្ថិភាព, ការដាក់ឧបករណ៍ត្រួតពិនិត្យជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីង ថ្លឹងទម្ងន់នៅក្នុងតាមស្ថានីយ៍ពាក់ព័ន្ធ និងដោយឡែកសំណង់ ស្ពានអាកាសថ្មើជើងនៅលើកំណាត់ផ្លូវជាតិលេខ ៣ នៅម្ដុំត្រាំខ្នា គ្រោងនឹងបញ្ចប់ការងារទាំងស្រុងក្នុងចុងខែមិថុនាខាងមុខនេះ។
-
ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឺនណាម ដាក់ដំណើរការបណ្តោះអាសន្ន (Video Inside)

ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឺនណាម រវាងខេត្តព្រៃវែងរបស់កម្ពុជា និងខេត្តតៃនិញ ប្រទេសវៀតណាម ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃដំណាច់ខែឧសភានេះ។ អភិបាលខេត្តព្រៃ វែង លោកជា សុមេធី នៅព្រឹកថ្ងៃទី៣១ឧសភាឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរ ការ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាម បណ្តោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្តសិន គឺរវាងខេត្តព្រៃ វែង នៃ ប្រទេសកម្ពុជា និងខេត្តតៃនិញនៃប្រទេសវៀតណាម។ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ មានទីតាំងភូមិសាស្ត្រ ផ្នែកខាងកើតទល់នឹងស្ទឹងឆ្លងស្ពានថ្មជាប់នឹងប៉ុស្តិ៍ ៨៣៣ ស្ថិតនៅក្នុងភូមិតាំងណាម ឃុំតឹងប៊ិន, ស្រុក តឹងបៀង ខេត្តតៃនិញនៃប្រទេសវៀតណាម។