-
ករណីជួញដូរគ្រឿងញៀនច្រើនកន្លែង ត្រូវបានបង្ក្រាបក្នុងរាជធានីភ្នំពេញ (Video Inside)

ករណីជួញដូរគ្រឿងញៀន នៅតែបន្តកើតមានក្នុងរាជធានីក្នុងពេលដែលអាជ្ញាធរកំពុងតែមមាញឹកក្នុងសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ១៩។ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមកនេះ អាជ្ញាធរបានបង្ក្រាប ករណីជួញដូរច្រើនកន្លែងនៅក្នុងខណ្ឌច្បារអំពៅនិងខណ្ឌបឹងកេងកង ដោយបានចាប់ខ្លួនជនសង្ស័យបរទេស ៤រូបផងដែរ។ សមត្ថកិច្ចកំពុងបន្តស្វែងរកបក្ខពួកក្រុមពាក់ព័ន្ធទាំងនេះបន្ថែមទៀត។
-
ខេត្តស្ទឹងត្រែង មានអ្នកឆ្លង២នាក់ (Video Inside)

ខេត្តស្ទឹងត្រែងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានរកឃើញអ្នកឆ្លងជម្ងឺកូវិដ១៩ចំនួន២នាក់។ សេចក្តីជូន ដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា អ្នកជម្ងឺទំាង២នាក់ គឺជាប្តីប្រពន្ធចំណូលថ្មីធ្វើដំណើរមកពីខេត្តព្រៃវែង។ អ្នកវិជ្ជមានកូវិទំាង២នាក់ មានអាសយដ្ឋាននៅភូមិស្រែលិច ឃុំកញ្រ្ជៀច ស្រុកកញ្រ្ជៀច នៃខេត្តព្រៃវែង ដែល បានដឹកទំនិញចូលមកខេត្តស្ទឹងត្រែង នៅថ្ងៃទី៣១ឧសភាឆ្នាំ២០២១នេះ។ គិតត្រឹមថ្ងៃទី៣១ឧសភានេះ ខេត្តស្ទឹង ត្រែង មានឆ្លងសរុប១២នាក់, អ្នកជាសះស្បើយ ម្នាក់ និងកំពុងសម្រាកព្យាបាល១១នាក់៕
-
ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងថ្មី១៣នាក់ (Video inside)

ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន១៣នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្ត អ្នកដែលទើបរកឃើញឆ្លងថ្មីទាំង១៣នាក់នោះ សុទ្ធតែជាស្ត្រី និងជាកម្មកររោងចក្រ ទាំងអស់ ។ អ្នកទាំង១៣នាក់នោះ ត្រូវគេបញ្ជាក់ថា ជាពលរដ្ឋរស់នៅស្រុកកំពង់ត្រឡាច ៧នាក់, នៅស្រុកសាម គ្គីមានជ័យ៥នាក់ និងនៅស្រុករលាប្អៀរ ម្នាក់ផងដែរ ។
-
ខេត្តបាត់ដំបង មានអ្នកឆ្លងថ្មី៣នាក់ (Video inside)

ខេត្តបាត់ដំបង បានរកឃើញការឆ្លងកូវីដ១៩ថ្មីចំនួន៣នាក់នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាម រដ្ឋបាលខេត្ត អ្នកឆ្លងទាំង៣នាក់ គឺជាការឆ្លងតាមរយៈពលករខ្មែរមកពីប្រទេសថៃ។ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះផងដែរ ក្នុងខេត្តបាត់ដំបង ការព្យាបាលជាសះស្បើយមានចំនួន៨នាក់ ដែលនាំឲ្យការព្យាបាលជា សះស្បើយសរុបមានចំនួន៩១នាក់។ នៅក្នុងខេត្តបាត់ដំបងទាំងមួល ការឆ្លងកូវីដ១៩មានសរុប២២៤នាក់ និងមានមនុស្សស្លាប់ចំនួន២នាក់។
-
ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៤៤នាក់ (Video Inside)

-
ខេត្តកែប រកឃើញអ្នកឆ្លងថ្មីចំនួន៣៤នាក់ (Video Inside)

ខេត្តកែបបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៤នាក់នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាម រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៣៤នាក់នោះគឺសុទ្ធសឹងតែមានប្រវត្តិធ្វើដំណើរមកពីតំបន់ការស៊ីណូ សុខ គីមម៉េង នៃច្រកទ្វាទ្វេភាគីតន់ហន់ ក្នុងខេត្តកំពត។ ទាំងឆ្លងថ្មីទាំង៣៤នាក់នោះ រួមមានមកពីក្រុងកំពត៣ នាក់, ស្រុកដំណាក់ចង្អើរ១៩នាក់, ស្រុកទឹកឈូរ២នាក់, ក្រុងកែប៦នាក់, មកពីកម្ពុជាក្រោមម្នាក់, មកពីស្រុកបា ធាយខេត្តកំពង់ចាមម្នាក់ និងមកពីខេត្តសៀមរាបម្នាក់។
-
ខេត្តកំពត រកឃើញអ្នកឆ្លងថ្មីចំនួន៥៥នាក់ (Video Inside)

ខេត្តកំពតបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៥នាក់ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាម រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន៥៥នាក់នោះ រួមមានស្ត្រីចំនួន១៧នាក់ ដែលជាបុគ្គលិកនិងប្រជាពល រដ្ឋចេញចូលទៅលេងល្បេងនៅកាស៊ីណូសុខគីមម៉េង នៃច្រកទ្វារទ្វេភាគីតន់ហន់ ដែលស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។
-
ផ្សារត្រពាំងអណ្តើក ស្រុកត្រាំកក់ និងផ្សារសៃវ៉ា ស្រុកព្រៃកប្បាស បិទអាជីវកម្មបណ្តោះអាសន្ន (Video Inside)

រដ្ឋបាលខេត្តតាកែវ បានសម្រេចផ្អាកអាជីវកម្មការលក់ដូរក្នុងផ្សារមួយចំនួនក្នុងស្រុកត្រាំកក់ និងផ្សារមួយ ឈ្មោះសៃ វ៉ា ក្នុងស្រុកព្រៃកប្បាសជាបណ្តោះ អាសន្នសិន ក្រោយការរកឃើញមានអ្នកវិជ្ជមានជំងឺកូវីដ១៩ ពាក់ព័ន្ធជាច្រើននាក់។ ផ្សារដែលបិទនោះ រួមមានផ្សារនៅក្នុងភូមិទួលខ្លុង, ភូមិស្ទឹង, ភូមិឫស្សីមួយគុម្ព ស្ថិត ក្នុងឃុំអូរសារ់ាយ, និងផ្សារត្រពាំងអណ្តើក ក្នុងស្រុកត្រាំកក់ ដែលជាស្រុកមានអ្នក ឆ្លងចំនួន៨នាក់។ ចំណែក ផ្សារសៃវ៉ានៃស្រុកព្រៃកប្បាសវិញ គឺជាស្រុកដែលមានអ្នកឆ្លងចំនួន ២នាក់ នៅ ថ្ងៃនេះផងដែរ។
-
ខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មីចំនួន៤៩នាក់ (Video inside)

ខេត្តតាកែវ បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣០នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្ត អ្នកដែលទើបរកឃើញឆ្លងថ្មីទាំង ៣០នាក់នោះ គឺជាការឆ្លងនៅក្នុងសហគមន៍ទាំងអស់ ដែលមានអាយុចន្លោះចាប់ពី៧ឆ្នាំដល់ ៦០ឆ្នាំ ។ អ្នកទាំង ៣០នាក់នោះត្រូវគេបញ្ជាក់ថា ជាពលរដ្ឋរស់នៅក្នុង ស្រុកត្រាំកក់៨នាក់, ស្រុកបាទី១០នាក់, ក្រុងដូនកែវ៣នាក់, ស្រុកកោះអណ្តែត២នាក់, ស្រុកគីរីវង់ម្នាក់, ស្រុក សំរោង២នាក់, ស្រុកព្រៃកប្បាស២នាក់ និងជាអ្នកចំណូលថ្មីមកពីខេត្តកំពត២នាក់ និងខេត្តកណ្តាលម្នាក់។
-
កម្មករ Sun Metal និងផ្លាស្ទីក Product មានអ្នកឆ្លងកូវីដ១៩ (Video inside)

រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវឲ្យកម្មករនិងកម្មការិនីដែលធ្វើការនៅក្នុងរោងចក្រផលិតគ្រឿងបង្គំកង់ បង្អួច និងវាំងនន Sun Metal និងផ្លាស្ទីក Product ត្រូវតាមដានសុខភាពរបស់ខ្លួន ។ រោងចក្រផលិតគ្រឿង បង្គំកង់ បង្អួច និងវាំងនន Sun Metal និងផ្លាស្ទីក Product មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ១ ស្ថិតនៅភូមិតាបឹប, សង្កាត់បាវិត នៃក្រុងបាវិត។