-
ការចាក់វ៉ាក់សាំងទូទាំងប្រទេសបានជាង២លាន៥សែន៦ម៉ឺននាក់ហើយ (Video Inside)

ពលរដ្ឋក្នុងតំបន់ប្រឈមហានិភ័យខ្ពស់នៅរាជធានីភ្នំពេញ បានទទួលការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ថែមទៀត ដែលគិតរហូតមកទល់នឹងពេលនេះ ការចាក់វ៉ាក់សាំងលើពលរដ្ឋក្នុងអតីតតំបន់ក្រហម បានកើនជិត៩០ម៉ឺននាក់ ហើយក្នុងរយៈពេល១ខែកន្លងមកនេះ។ យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិ រវាងពីថ្ងៃទី១ឧសភា ដែលមានការចាប់ផ្តើមចាក់វ៉ាក់សាំងក្នុងអតីតតំបន់ក្រហម រហូតដល់ថ្ងៃទី៣០ឧសភា ពលរដ្ឋដែលទទួលបាន ការចាក់វ៉ាក់សាំងក្នុងតំបន់ប្រឈមហានិភ័យខ្ពស់នោះ មានចំនួន៨៩ម៉ឺន៦ពាន់៤៣២នាក់, ខណៈការចាក់លើក ទី២ បានចំនួន ៦៥ម៉ឺន២៤៤នាក់។
-
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាចូលរួមកិច្ចប្រជុំកំពូល សេអ៊ូល P4G ដែលមានមេដឹកនាំ៦៨ប្រទេសចូលរួម (Video Inside)

កិច្ចប្រជុំកំពូល សេអ៊ូល P4G ឆ្នាំ២០២១ ដែលចូលរួមពីមេដឹកនាំចំនួន៦៨ប្រទេសលើសកលលោក បានប្រព្រឹត្ត ទៅនៅថ្ងៃទី៣១ឧសភាដើម្បីការឆ្លើយតបបញ្ហាប្រែប្រួល អាកាសធាតុក្នុងតំបន់និងពិភពលោក។ កិច្ចប្រជុំកំពូល សេអ៊ូល P4G ឆ្នាំ២០២១ ដោយមានការចូលរួមពីប្រធានាធិបតីកូរេខាងត្បូងលោកមូនជេអ៊ីន បានប្រព្រឹត្តទៅ ក្រោមប្រធាន បទ”ការស្ដារបៃតងឡើងវិញ ប្រកបដោយបរិយាប័ន្ន ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកា បោន” ។
-
កម្មវិធីព័ត៌មានអប្សរាណិត មានការផ្សាយជូនទស្សនាជារៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង៨:៣០នាទី ដល់ម៉ោង៩:៣០នាទីយប់

-
កម្ពុជាកំណត់កីឡា៤០ប្រភេទសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣

-
ក្រុមកឹមសុខាប្រាប់ក្រុមសមរង្ស៊ីយកលុយ៧០ម៉ឹនដុល្លារពីមូលនិធិទូរទស្សន៍ព្រះអាទិត្យជួយពលរដ្ឋខ្មែររងគ្រោះ

-
ជនសង្ស័យវាយសម្លាប់យោធិនយាមក្នុងខេត្តត្បូងឃ្មុំស្លាប់ដោយសារគាំងបេះដូង

-
សម្តេចហ៊ុនសែនគ្រោងចូលរួមកិច្ចប្រជុំកំពូលP4Gឆ្នាំ២០២១រៀបចំដោយប្រធានាធិបតីកូរេខាងត្បូង

-
រន្ទះបាញ់សម្លាប់មនុស្ស៣នាក់ និងបង្ករបួស៥នាក់ នៅកំពង់ធំ (Video Inside)

រន្ទះ បានបាញ់សម្លាប់ក្រុមការងារចុះវាស់វែងផ្លូវចំនួន៣នាក់ និងធ្វើឲ្យមនុស្ស៥នាក់ដទៃទៀតបានរងរបួស។ សេចក្តីរាយការណ៍បានបញ្ជាក់ថាហេតុការណ៍រន្ទះបាញ់នោះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះចាំចំការមួយកន្លែង ស្ថិតនៅតំបន់ទួលស្មោញ ក្នុងភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រា សាទបល្ល័ង្ក ខេត្តកំពង់ធំ ក្នុងពេលដែលអ្នកទាំង៨នាក់ដែលជាក្រុមការងារវាស់វែងផ្លូវ បានសុំផ្ទះអ្នកភូមិជ្រក ភ្លៀង។
-
ស៊ីម៉ាក់រកឃើញគ្រាប់មីន១០គ្រាប់ផ្សេងទៀត ក្បែរកន្លែងផ្ទុះមីនតោន (Video Inside)

កម្លាំងស៊ីម៉ាក់បានរកឃើញគ្រាប់មីនចំនួន១០គ្រាប់នៅក្បែរទីតាំងដែលផ្ទុះមីនតោនបណ្ដាលឲ្យមនុស្ស២នាក់ ស្លាប់និងរបួសកាលពីម្សិលមិញថែមទៀត។ សូមបញ្ជាក់ថាកាលពីរសៀលថ្ងៃទី២៧ឧសភានេះ នៅភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម បានធ្វើឲ្យមនុស្ស ម្នាក់ស្លាប់និងម្នាក់បានរងរបួសក្នុងហេតុការណ៍ដែលមនុស្សទាំង២នាក់ កំពុងបើកបរគោយន្តធ្វើដំណើរ ដើម្បីទៅកាត់ស្មៅឱ្យចំណីគោ។
-
គ.ជ.ប យកថ្ងៃទី២០មិថុនា រៀបចំសាកល្បងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ (Video Inside)
