-
សពទាហានមួកខៀវកម្ពុជា ទទួលមេដាយកិត្តិយសអង្គការសហប្រជាជាតិ» ដេក ហាម៉ាស ស្កុល» (Video Inside)

សពទាហានមួកខៀវកម្ពុជាម្នាក់ ដែលស្លាប់ដោយសារកូវីដ១៩ នឹងទទួលបានមេដាយកិត្តិយសពីអង្គការសហប្រជាជាតិ។ សេចក្តីប្រកាសរបស់ អង្គកាសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១ មេដាយ »ដេក ហាម៉ាស ស្កុល» នឹងត្រូវប្រគល់ជូនវីរជនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានទទួលមរណភាព ក្នុង ពិធី រំលឹកវិញ្ញាណក្ខន្ធ ដែលធ្វើឡើងនៅឯទីស្នាក់ការ កណ្តាលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយក។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
កម្ពុជាចាក់វ៉ាក់សាំងលើពលរដ្ឋ បានជាង២លាន៤សែននាក់ហើយ (Video Inside)

យុទ្ធនាការផ្ការីកចាក់វ៉ាក់សាំងទូទាំងប្រទេស បានចាក់លើមនុស្សចំនួន២លាន៤សែន១ម៉ឺន៨ពាន់២៨៥នាក់ ហើយដែលស្មើនឹងជាង២៤ភាគរយនៃចំនួនប្រជាជននៃគំរោងចាក់យ៉ាងហោច១០លាននាក់ដើម្បីរកភាពស៊ាំ នៅក្នុងប្រទេសកម្ពុជា។ សេចក្តីរាយការណ៍ពីក្រុមការការងារទទួលបន្ទុកការចាក់វ៉ាក់សាំង បានបញ្ជាក់ថា ក្នុង ចំណោមមនុស្សទាំងជាង២លាន៤សែននាក់នោះ អ្នកចាក់វ៉ាក់សាំងដូសទី២រួចរាល់មានចំនួន១លាន ៨សែន ១ពាន់៤៤៨នាក់។
-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់២ម៉ឺន៧ពាន់២៣៧នាក់ (Video Inside)

ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃសុក្រនេះ បានថយចុះចំនួន៥៩ករណី បើប្រៀបធៀបកាលឆ្លងពីម្សិលមិញ។ កាលពីថ្ងៃព្រហស្បតិ៍ការឆ្លងចូលក្នុងសហគមន៍មាន៦៣៣ករណី, ចំណែកនៅថ្ងៃសុក្រនេះ ការឆ្លងចូលក្នុងសហគមន៍មាន៥៧៤ករណី។ គិតចាប់តាំងពីថ្ងៃច័ន្ទដើមសប្តាហ៍នេះមក ការឆ្លងចូលក្នុងសហគមន៍មានចំនួនសរុប ២ពាន់៩១៣ករណី ដែលនាំឲ្យចំនួនឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់២ម៉ឺន៧ពាន់ ៤៣៣ករណីហើយ។
-
សម្តេច ហ៊ុន សែន គ្រោងចូលរួមកិច្ចប្រជុំកំពូល P4G ឆ្នាំ២០២១ រៀបចំដោយប្រធានាធិបតីកូរេខាងត្បូង (Video Inside)

សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលបរិស្ថានមួយនាសប្តាហ៍ក្រោយ ដែលនឹងរៀបចំឡើងដោយប្រធាធិបតីនៃប្រទេសកូរ៉េខាងត្បូង តាមប្រព័ន្ធវីដេអូ Conference ។ កិច្ចប្រជុំកំពូល សេអ៊ូល P4G ឆ្នាំ២០២១នៅថ្ងៃទី៣១ឧសភា នឹងប្រព្រឹត្តទៅក្រោមប្រធានបទ ”ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្ន ដើម្បីសម្រេចបាននូវ អព្យាក្រឹតភាពកាបោន”។ សម្ដេចតេជោហ៊ុន សែន គ្រោងនឹងថ្លែងសុន្ទរកថាលើប្រធានបទ “ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺកូវីដ-១៩”។
-
ផ្ទុះមីនតោននៅបាត់ដំបង, ស្លាប់និងរបួស២នាក់ (Video Inside)

មនុស្ស២នាក់បានស្លាប់ និងរបួសក្នុងករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននៅខេត្តបាត់ដំបង។ សេចក្តីរាយការណ៍ បានបញ្ជាក់ថា ហេតុការណ៍នោះបានកើតឡើងនារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ នៅភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ ហ្វេសប៊ុកផេករបស់អគ្គនាយកស៊ីម៉ាក់ លោកហេង រតនា បានអោយដឹងថា មានករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាមនោះ បានកើតឡើង ខណៈពេលដែលជនរងគ្រោះ កំពុងបើកបរគោយន្តធ្វើដំណើរ ដើម្បីទៅកាត់ស្មៅឱ្យចំណីគោ។
-
សមត្ថកិច្ចចាប់ខ្លួនមេខ្យល់៣នាក់ នាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ (Video Inside)

-
សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ជ្រើសរើសយកទីតាំងឧទ្យានជាតិរាម ជាកន្លែងសង់ទីលាន (Video Inside)

-
បឹងកេតប្រជែងបាន៣ពិន្ទុ លើកដំបូងពីគូប្រកួតបង្គ្រប់សប្តាហ៍ទី៤ លីគកំពូលកម្ពុជា (Video Inside)

ក្រុមជើងឯកនៃរដូវកាល២០២០ ប្រជែងបាន៣ពិន្ទុដំបូង នៅប្រកួតបង្គ្រប់សប្តាហ៍ទី៤ ជាមួយក្រុមបាតតារាង ម្ចាស់ផ្ទះ សូលទីឡូអង្គរ ដោយលទ្ធផល ៣ទល់០។ លទ្ធផលទទួលបានក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជានៃរដូវ កាល២០២១នេះ បានធ្វើកាលពីថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។ ៣គ្រាប់ជ័យជម្នះរបស់ក្រុមភ្ញៀវ បឹងកេត ធ្វើសម្រេចដោយកីឡាករ ឱ ភារុណ នៅនាទីទី២, ក្រោយមកដោយកីឡាករ Rajkovic Marko នៅនាទីទី៧៧, ខណៈកីឡាករ សៀង ចន្ធា ធ្វើសម្រេចនៅនាទី៨៤។
-
ក្រុមហ៊ុនជីបម៉ុង ឧបត្ថម្ភប្រាក់១លានដុល្លារ ជូនកាកបាទក្រហមសម្រាប់សង់ផ្ទះអតីតយុទ្ធជននៅពោធិ៍សាត់ (Video Inside)

ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភថវិកា១លានដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះ ជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការឧបត្ថម្ភនេះ ត្រូវ បានលើកឡើងក្នុងជំនួបមួយនៅថ្ងៃទី២៧ឧសភានេះ រវាងអគ្គលេខាធិការកាកបាទក្រហមកម្ពុជាលោកស្រី ពុំ ចន្ទីនី ជាមួយនឹងក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង លោកស្រីអ្នកឧកញ៉ា ភាព ហៀក នៅទីស្នាក់ការកណ្តាលកាក បាទក្រហមកម្ពុជា។