-
រដ្ឋបាលខេត្តស្វាយរៀង បំភ្លឺជុំវិញមូលហេតុកម្មកររត់ចេញពីរោងចក្រ (Video Inside)

-
បុរសម្នាក់រត់គេចពីមណ្ឌលព្យាបាលកូវីដ១៩ ត្រូវបានឃុំខ្លួន (Video Inside)

បុរសម្នាក់ដែលរត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មួយកន្លែងក្នុងរាជធានីភ្នំពេញ ត្រូវតុលាការ បានបញ្ជូនចូលពន្ធនាគារព្រៃសក្នុងការឃុំខ្លួនជាបណ្តោះអាសន្ន។ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថាបុរសដែលបានរត់ចេញពីកន្លែងព្យាបាលវិទ្យាល័យជាស៊ីមសាមគ្គីក្នុងខណ្ឌទួលគោកកាលពីថ្ងៃ ទី២២ឧសភានោះ ត្រូវបានតុលាការចេញដីកាឃុំខ្លួនបណ្តោះអាសន្នហើយ។ ការឃុំខ្លួន បានធ្វើកាលពីរសៀល ថ្ងៃទី២៦ឧសភា បន្ទាប់ពីបុរសរូបនោះ ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩រួចរាល់។
-
ខេត្តកោះកុង រកឃើញអ្នកឆ្លងថ្មី៤នាក់ (Video Inside)

-
ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងថ្មី២នាក់ (Video Inside)

ខេត្តស្ទឹងត្រែង បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន ២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង២នាក់នេះ គឺជាឳពុកនិងកូនស្រី រស់នៅក្នុងក្រុងស្ទឹងត្រែង។ រដ្ឋបាលខេត្តបានបញ្ជាក់ថាការរកឃើញការឆ្លងថ្មី២នាក់ចុងក្រោយនេះ បាននាំឲ្យខេត្តស្ទឹងត្រែងមានមនុស្សឆ្លង សរុបចំនួន៧នាក់ហើយ។
-
ខេត្តកំពត មានអ្នកឆ្លង៧នាក់ (Video Inside)

-
ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងកូវីដថ្មី១៩នាក់ (Video Inside)

-
ខេត្តត្បូងឃ្មុំ រកឃើញអ្នកឆ្លងថ្មី៩នាក់ (Video Inside)

ខេត្តត្បូងឃ្មុំបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៩នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាល ខេត្ត ក្នុងចំណោមអ្នកវិជ្ជមានទាំង៩នាក់នោះ រួមមាន៨នាក់ឆ្លងនៅក្នុងស្រុកអូររាំងឪ និងម្នាក់ទៀតជាអ្នកដំណើរ មកពីខេត្តកំពង់ឆ្នាំង។ រដ្ឋបាលខេត្តបានបន្តថា ជាមួយនឹងការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ គេក៏បាន រកឃើញអ្នកបានប៉ះពាល់ផ្ទាល់ទៅនឹងអ្នកជំងឺ ចំនួន៣៣នាក់ទៀតផងដែរ។
-
ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី២២នាក់ (Video Inside)

ខេត្តកំពង់ធំបានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន២២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះផង ដែរ។ យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២២នាក់នោះ មានកម្មកររោងចក្រចំនួន៥នាក់, ពលរដ្ឋ ១៦ នាក់ដែលប៉ះពាល់ជាមួយនឹងកម្មករ និងម្នាក់ទៀតជាអ្នកដំណើរមកពីរាជធានីភ្នំពេញ។ ក្នុងចំណោមអ្នកឆ្លង ទាំង២២នាក់នោះ រួមមានពលរដ្ឋនៅស្រុកតាំងគោកចំនួន២០នាក់, នៅស្រុកស្ទោងម្នាក់ និងនៅស្រុកប្រាសាទ សំបូរម្នាក់។
-
ខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មី១១នាក់ (Video Inside)

ខេត្តតាកែវបានរកឃើអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១១នាក់ ដែលជាករណីកាន់តែធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល ៣ថ្ងៃជាប់គ្នាមកនេះ។ កាលពីថ្ងៃទី២៥ឧសភា ខេត្តតាកែវបានរកឃើញអ្នកឆ្លងថ្មីច្រើនដល់៤៩នាក់, ចំណែកនៅ ថ្ងៃទី២៦ឧសភា បានរកឃើញចំនួន៣៧នាក់ និងនៅថ្ងៃនេះ ចំនួនអ្នកឆ្លងថ្មីបានធ្លាក់ចុះមកនៅត្រឹម១១នាក់។ គិតក្នុងរយៈពេល៣ថ្ងៃជាប់គ្នាមកនេះ ការឆ្លងកូវីដ១៩មានចំនួនសារុប៩៧នាក់។ យោងតាម រដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង១១នាក់នៅថ្ងៃនេះ រួមមានអ្នករស់នៅស្រុកព្រៃក្បាសម្នាក់, ស្រុកបាទីចំនួន៤នាក់, ស្រុកសំរោង ៤នាក់ និងក្រុងដូនកែវ២នាក់។
-
ខេត្តបាត់ដំបង ពង្រឹងវិធានការបង្កាកូវីដ១៩ ក្រោយមានមនុស្សម្នាក់ទៀតស្លាប់ (Video Inside)
