Category: អប្សរាណេត

  • ក្រុមជម្រើសជាតិកម្ពុជា គ្រោងចេញទៅប្រទេសបារ៉ែន (Video Inside)

    ក្រុមជម្រើសជាតិកម្ពុជា គ្រោងចេញទៅប្រទេសបារ៉ែន (Video Inside)

    ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា គ្រោងនឹងចេញដំណើរទៅប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកក្នុង ប្រទេសបារ៉ែន នាយប់ថ្ងៃទី២៧ឧសភាឆ្នាំ២០២១។ យោងតាមគម្រោង ក្រុមជម្រើសជាតិកម្ពុជា នឹងជួបជាមួយ ក្រុមជម្រើសជាតិបារ៉ែននៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១, ជួបជាមួយក្រុមអ៊ីរ៉ាក់ នាថ្ងៃទី៧ខែមិថុនា ឆ្នាំ២០២១ និង បន្ត ជួបជាមួយក្រុមអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ សម្រាប់ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ នៃពូល C។

  • ខេត្តរតនគីរី ត្រៀមកន្លែងដុតសាកសព (Video Inside)

    ខេត្តរតនគីរី ត្រៀមកន្លែងដុតសាកសព (Video Inside)

    ខេត្តរតនគីរី បានត្រៀមនូវកន្លែងដុតសាកសពអ្នកស្លាប់ដោយសារកូវីដ១៩បើទោះបីជាខេត្តនេះ មានការឆ្លង តិចជាងគេនៅទូទាំងប្រទេសក៏ដោយ។ យោងតាមរដ្ឋបាលខេត្តទីតាំងសម្រាប់ត្រៀមដុតបូជាអ្នកស្លាប់ដោយ សារកូវីដ១៩នោះ មានទំហំជាង១២០ម៉ែត្រក្រឡា ស្ថិតក្នុងឃុំត្រពាំងច្រេស នៃស្រុកកូនមុំ។ សំណង់ធ្វើទីតាំង ត្រៀមសម្រាប់ ដុតអ្នកស្លាប់ដោយសារកូវីដ១៩នេះ បានចំណាយថវិកាចំនួន៧០លានរៀល និងសំណង់ទីតាំង នោះនឹងត្រូវបញ្ចប់ការសាងសង់ក្នុងខែសីហាខាងមុខនេះ។

  • ជប៉ុនផ្តល់អគារសុវត្ថិភាព ដល់រដ្ឋបាលខេត្តកំពង់ធំ (Video Inside)

    ជប៉ុនផ្តល់អគារសុវត្ថិភាព ដល់រដ្ឋបាលខេត្តកំពង់ធំ (Video Inside)

    អគារសុវត្ថិភាពសម្រាប់ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំដែលជា ខេត្តមួយក្នុងចំណោមខេត្តដែលធ្លាប់រងគ្រោះដោយសារទឹកជំនន់។ គ្រោះទឹកជំនន់ក្នុងប្រទេសកម្ពុជាកាលពី ខែតុលាឆ្នាំ២០២០កន្លងមក បានធ្វើឲ្យមនុស្សស្លាប់៤៤នាក់, ប៉ះពាល់ផ្ទះប្រមាណ ១៣ម៉ឺន៤ពាន់៣ខ្នង និងបាន លិចសាលារៀន ៩៥១កន្លែង និងវត្តចំនួន៣០៧វត្តផងដែរ។

  • ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន១០នាក់ នៅទូទាំងប្រទេស (Video Inside)

    ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន១០នាក់ នៅទូទាំងប្រទេស (Video Inside)

    សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ នៅក្នុងការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃ ទី២៦ ឧសភា ។ ក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង១០នាក់នេះ មានមុខសញ្ញាជួញដូរគ្រឿង ញៀន ចំនួន៧ នាក់ និង អ្នកប្រើប្រាស់៣នាក់ ។ វត្ថុតាំងដែលបានចាប់សរុបក្នុងថ្ងៃទី២៦ឧសភានេះ រួមមាន មេតំហ្វេ តាមីន ICE ទម្ងន់ជាង ៦ក្រាម ។ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះរួមមាន៖ ខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ។

  • ខេត្តឧត្តរមានជ័យ ប្រើកម្លាំងបង្ក្រាបក្រុមជួញដូរគ្រឿងញៀន (Video Inside)

    ខេត្តឧត្តរមានជ័យ ប្រើកម្លាំងបង្ក្រាបក្រុមជួញដូរគ្រឿងញៀន (Video Inside)

    ខេត្តឧត្តរមានជ័យ បានប្រើកម្លាំងបង្ក្រាបក្រុមជួញដូរគ្រឿងញៀនដែលក្រុមឧក្រិដ្ឋទាំងនោះ បានប្រើកាំភ្លើង បាញ់តដៃជាមួយសមត្ថកិច្ចផងដែរ។ ការបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀននោះ បានធ្វើ២ថ្ងៃជាប់គ្នារវាងពីថ្ងៃ ទី ២៣និង២៤ឧសភា។

  • កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកទី៧៤ តាមរយៈប្រព័ន្ធវីដេអូ (Video Inside)

    កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកទី៧៤ តាមរយៈប្រព័ន្ធវីដេអូ (Video Inside)

    កម្ពុជាបានចូលរួមក្នុង ដោយបានប្តេជ្ញាជាមួយនឹងពិភពលោក ចូលរួមការបំបាត់នូវជម្ងឺឆ្លងកូវីដ១៩។ មហាសន្និបាតសុខភាពពិភពលោកលើកទី៧៤ តាមប្រព័ន្ធវិដេអូ Conference បានរៀបចំធ្វើតាំងពីថ្ងៃច័ន្ទទី២៤ឧសភា និងគ្រោងបញ្ចប់រហូតដល់ថ្ងៃទី១មិថុនា។ ប្រធានបទនៃ មហាសន្និបាតឆ្នាំនេះ គឺ ការបញ្ចប់ជម្ងឺឆ្លងរាតត្បាតនេះ, ការបង្កាសម្រាប់ពេលក្រោយ៖ ការកសាងរួមគ្នានូវពិភព លោកមួយដែលស្មើភាព, សុខសាន្តនិងមានសុវត្ថិភាព។

  • ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ជិតសាលាបាក់ទូកមានអ្នកឆ្លងកូវីដ (Video Inside)

    ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ជិតសាលាបាក់ទូកមានអ្នកឆ្លងកូវីដ (Video Inside)

    ប្រជាពលរដ្ឋដែលធ្លាប់ទៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ជិតសាលាបាក់ទូក ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាម ដានសុខភាព។ ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ជិតសាលាបាក់ទូក មានទីតាំងក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា ក្បែរសាលាបាក់ទូក។

  • ធនាគារកាថេ យូណាយធីត អូរបែកក្អមមានអ្នកឆ្លងកូវីដ១៩ (Video Inside)

    ធនាគារកាថេ យូណាយធីត អូរបែកក្អមមានអ្នកឆ្លងកូវីដ១៩ (Video Inside)

    ប្រជាពលរដ្ឋដែលធ្លាប់ទៅធនាគារកាថេ យូណាយធីត អូរបែកក្អម ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដាន សុខភាព។ ធនាគារកាថេ យូណាយធីត អូរបែកក្អម មានទីតាំងស្ថិតនៅផ្លូវ២៧១, កែងផ្លូវ២០០២ សង្កាត់អូរ បែកក្អម ក្នុងខណ្ឌសែនសុខ។

  • ខេត្តក្រចេះ រកឃើញករណីឆ្លងម្នាក់ (Video Inside)

    ខេត្តក្រចេះ រកឃើញករណីឆ្លងម្នាក់ (Video Inside)

    ខេត្តក្រចេះ បានរកឃើញការឆ្លងថ្មីចំនួនមួយករណីនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះផងដែរ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីម្នាក់នោះ មានអាយុ២៩ឆ្នាំដែលជាមន្ត្រីមន្ទីរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្ត។

  • ខេត្តកោះកុង មានការឆ្លងថ្មី១៥នាក់ (Video Inside)

    ខេត្តកោះកុង មានការឆ្លងថ្មី១៥នាក់ (Video Inside)

    ខេត្តកោះកុង មានករណីឆ្លងកូវីដថ្មីចំនួន១៥នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មី១៥នាក់នោះ គឺជាពលរដ្ឋរស់នៅក្នុងស្រុកស្រែអំបិល ដែលគេរាយការណ៍ថាបានជាប់ពាក់ព័ន្ធនឹងកម្ម កររោងចក្រធ្វើចំណីសត្វ «អាយតាវ» ដែលមកពីស្រុកព្រៃនប់ខេត្តព្រះសីហនុ។ សូមជម្រាបថាតំបន់ដែលមាន រោងចក្រធ្វើចំណីសត្វនោះ ត្រូវខេត្តព្រះសីហនុបានចាត់ទុកជាតំបន់ក្រហមកាលពីសប្តាហ៍មុន។