Category: អប្សរាណេត

  • កម្មករភិតភ័យរត់ចេញពីកន្លែងធ្វើតេស្ត ក្រោយការរកឃើញអ្នកឆ្លងជិត៦០នាក់ (Video Inside)

    កម្មករភិតភ័យរត់ចេញពីកន្លែងធ្វើតេស្ត ក្រោយការរកឃើញអ្នកឆ្លងជិត៦០នាក់ (Video Inside)

    នៅក្នុងខេត្តស្វាយរៀងដដែល ការទើបរកឃើញអ្នកឆ្លងជាបឋមចំនួនជិត៦០នាក់ក្នុងរង្វង់កម្មករមួយពាន់នាក់នៃ ក្រុមហ៊ុនតម្លើងកង់ អេអន J. Cambodia ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត បាននាំឲ្យកម្មករទៅ យកសំណាកដទៃទៀត ភិតភ័យ នាំគ្នារត់ចេញពីកន្លែងទៅយកសំណាកនោះ។ សេចក្តីរាយការណ៍ពីខេត្តបាន ចាត់ទុកការនាំគ្នារត់ចេញនោះ គឺជាទង្វើមិនមានកិច្ចសហការជាមួយនឹងអាជ្ញាធរនិងមន្ត្រីសុខាភិបាល និងផ្ទុយ ពីច្បាប់ថែមទៀត។

  • ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដថ្មីចំនួន៣៣នាក់ (Video Inside)

    ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដថ្មីចំនួន៣៣នាក់ (Video Inside)

    ខេត្តស្វាយរៀងបានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ថ្មីចំនួន៣៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាម រដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំង៣៣នាក់នោះ រួមមាន២០នាក់នៅរោងចក្រយូលី ហ្គាមិន ក្នុងងតំបន់សេដ្ឋ កិច្ចពិសេសសានតុង, ២នាក់នៅក្រុងបាវិត, ៣នាក់នៅស្រុកស្វាយជ្រុំ, ២នាក់នៅក្នុងស្រុករំដួល, ៣នាក់នៅក្នុង ស្រុកកំពង់រោទិ៍ និងម្នាក់នៅស្រុករមាសហែក។

  • មន្ត្រីយោធាយាមមណ្ឌលព្យាបាលត្រូវអ្នកឆ្លងកូវីដ១៩ វាយសម្លាប់នៅត្បូងឃ្មុំ (Video Inside)

    មន្ត្រីយោធាយាមមណ្ឌលព្យាបាលត្រូវអ្នកឆ្លងកូវីដ១៩ វាយសម្លាប់នៅត្បូងឃ្មុំ (Video Inside)

    មន្ត្រីយោធាម្នាក់ដែលកំពុងយាមមណ្ឌលព្យាបាលកូវីដ១៩មួយកន្លែងនៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបុរសមានវិជ្ជមាន កូវីដ១៩ម្នាក់បានវាយសម្លាប់ក្នុងពេលប៉ុនប៉ងចង់រត់គេចចេញពីមណ្ឌលព្យាបាលនោះ។ យោធិនអាយុ២៩ឆ្នាំ ឈ្មោះ មានវ៉ៃ នៃផ្នែកសឹករងស្រុកពញាក្រែក ត្រូវអង្គភាព បានបញ្ជូនទៅយាមការពារនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក។ ហេតុការណ៍លួចវាយសម្លាប់នោះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៥ឧសភា ក្នុងពេលដែល បុរសឆ្លងកូវីដ១៩ឆ្មោះ មឿន ម៉ឺន អាយុ៣៨ឆ្នាំ បានប្រើដំបង និងចបកាប់វាយចំសៀតផ្កាយោធិនដែលកំពុង អង្គុយយាមតែម្នាក់ឯង។ ឃាតករសង្ស័យ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ។ ជនង្ស័យបានសារភាពថា មូលហេតុវាយសម្លាប់យោធិនកំពុងយាមនោះ គឺដើម្បីការប៉ុនប៉ងរត់គេចចេញពីកន្លែងព្យាបាលជំងឺកូវីដ-១៩។ អាជ្ញាធរបានថ្លែងថាឃាតករសង្ស័យនោះ ជាអតីតមនុស្សមានប្រវត្តិសេពថ្នាំញៀន។ នៅថ្ងៃទី២៦ឧសភានេះ អភិបាលខេត្តត្បូងឃ្មុំ និងមន្ត្រីនានា ត្រូវគេឃើញបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពយោធិនដែលរង នឹងការវាយប្រហារដោយអ្នកឆ្លងកូវីដ១៩នោះ។

  • ការចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង២៣ភាគរយនៅទូទាំងប្រទេស (Video Inside)

    ការចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង២៣ភាគរយនៅទូទាំងប្រទេស (Video Inside)

    យុទ្ធនាការផ្ការីកចាក់វ៉ាក់សាំង បានចំនួន២លាន៣សែន៦ពាន់៨២២នាក់ហើយដែលស្មើនឹងជាង២៣ភាគរយ នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់នៅទូទាំងប្រទេស។ ក្នុងចំណោមមនុស្សទាំងជាង២ លាន៣សែននាក់នោះ អ្នកចាក់វ៉ាក់សាំងទី២ដូសរួចរាល់មានចំនួន១លាន៦សែន៨ម៉ឺន៨ពាន់៥៥១នាក់។

  • ក្រុមហ៊ុនឯកជនផ្តល់អំណោយប្រឆាំងកូវីដ១៩ ដល់ក្រសួងសុខាភិបាល (Video Inside)

    ក្រុមហ៊ុនឯកជនផ្តល់អំណោយប្រឆាំងកូវីដ១៩ ដល់ក្រសួងសុខាភិបាល (Video Inside)

    អំណោយជាឧបករណ៍ប្រយុទ្ធនឹងជំងឺកូវីដ១៩ ពីក្រុមហ៊ុនឯកជនបានផ្តល់ជួន ក្រសួងសុខាភិបាលកម្ពុជា ដើម្បីការចូលរួមទប់ស្តាត់ការឆ្លងដាលជំងឺកូវីដ១៩។ពិធីប្រគល់និងទទួលបានធ្វើឡើងនៅថ្ងៃទី២៦ឧសភាឆ្នាំ២០២១នេះនៅទីស្តីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្ដិ និងតំណាងក្រុមហ៊ុន ដាំកូ ខេមបូឌា និងក្រុមហ៊ុន មើស្គ ខេមបូឌា។ ឧបករណ៍សម្រាប់ប្រយុទ្ធនឹងជំងឺ កូវីដ១៩នេះ រួមមានម៉ាសចំនួន២ម៉ឺន, អាកុលសម្លាប់មេរោគ ចំនួន១ពាន់៥០លីត្រ, និង អាវការពារកូវីដ១៩ ចំនួន ៣០០ឈុត។

  • វៀតណាមផ្តល់ថវិកា និងសម្ភារៈបរិក្ខាពេទ្យ ដល់កម្ពុជា (Video Inside)

    វៀតណាមផ្តល់ថវិកា និងសម្ភារៈបរិក្ខាពេទ្យ ដល់កម្ពុជា (Video Inside)

    រដ្ឋាភិបាលវៀតណាមបានប្រគល់ថវិកាចំនួន២០ម៉ឺនដុល្លារ និងសម្ភារៈបរិក្ខាពេទ្យជាច្រើនទៀត ដល់ក្រសួង សុខាភិបាល ដើម្បីការជួយទប់ស្កាត់កូវីដ១៩នៅកម្ពុជា។ ពិធីប្រគល់និងទទួល បានធ្វើឡើងនាព្រឹក ថ្ងៃទី២៦ ឧសភា ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង និងឯកអគ្គរដ្ឋទូតវៀតណាម លោកវូ គ័ងមីង នៅទីស្តីការក្រសួងសុខាភិបាល។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នាបការឆ្លងកូវីដ១៩ថ្មី ចំនួន១ម៉ឺន៧ពាន់ ២០០ករណី និងការស្លាប់ថ្មីមានចំនួន៤០៥នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសរុបចំនួន៦៦០ករណី ក្នុងនោះ៦២៦ករណីជាការដែលឆ្លងក្នុងសហគមន៍, និង៧ករណីទៀតជាការនាំចូលពីក្រៅ ប្រទេស។ ការស្លាប់ថ្មី នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៧នាក់ ដែលនាំឲ្យការស្លាប់សរុបក្នុង ប្រទេសកម្ពុជាបាន កើនដល់១៩០នាក់ហើយ។

  • ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់២ម៉ឺន៦ពាន់២២៦នាក់ (Video Inside)

    ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់២ម៉ឺន៦ពាន់២២៦នាក់ (Video Inside)

    ការឆ្លងចូលក្នុងសហគមន៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការកើនឡើង៨៦ករណី បើប្រៀបធៀប កាលពីម្សិលមិញ។ ការឆ្លងកូវីដ១៩ថ្មីនៅថ្ងៃពុធនេះ មានចំនួន៦២៦ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃ អង្គារ៍នោះ មានចំនួន៥៤០ករណី។

  • រដ្ឋបាលរាជធានីកោះប្រជុំបន្ទាន់ ក្រោយការផ្ទុះឆ្លងច្រើនតាមរោងចក្រ (Video Inside)

    រដ្ឋបាលរាជធានីកោះប្រជុំបន្ទាន់ ក្រោយការផ្ទុះឆ្លងច្រើនតាមរោងចក្រ (Video Inside)

    ការផ្ទុះឆ្លងជម្ងឺកូវីដ១៩តាមរោងចក្រនិងសហគ្រាសនានា បានប្រញាប់ឲ្យអភិបាលរាជធានីបានស្នើដល់ក្រសួង ជាប់ពាក់ព័ន្ធនានាជួយសហការជាមួយនឹងរដ្ឋបាលក្រុង។ សេចក្តីរាយការណ៍បានឲ្យ ដឹងថា ការផ្ទុះឆ្លងរាលដាល នៅតាមរោងចក្រ, សហគ្រាសនានានៅក្នុងរាជធានីភ្នំពេញ មានការកើនឡើង និងការឆ្លងរាតត្បាតនេះមិនមាន លក្ខណៈធូរស្រាលឈប់ឈរសោះ។

  • រាជធានីភ្នំពេញ មានការឆ្លងថ្មី២៦០ករណី (Video Inside)

    រាជធានីភ្នំពេញ មានការឆ្លងថ្មី២៦០ករណី (Video Inside)

    ការឆ្លងក្នុងរាជធានីភ្នំពេញរយៈពេល២៤ម៉ោងចុងក្រោយនេះ មានតួលេខខ្ពស់ជាងពីម្សិលមិញចំនួន៥០ករណី។ កាលពីម្សិលមិញ ការឆ្លងកូវីដ១៩ក្នុងរាជធានីមានចំនួន២៦០ករណី ប៉ុន្តែតួលេខនៃការឆ្លងសម្រាប់ថ្ងៃទី២៦ឧសភានេះ មានចំនួន៣១០ករណី។