Category: អប្សរាណេត

  • ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងថ្មី៧នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងថ្មី៧នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង ត្រូវគេរាយការណ៍ថាបានចុះទៅប្រមូលអ្នកឆ្លងជម្ងឺកូវីដថ្មីមួយចំនួនក្រោយការធ្វើតេស្តតាមឧបករណ៍រហ័សបានរកឃើញនៅក្នុងផ្ទះមួយកន្លែងនៃស្រុករលាប្អៀ។ យោងតាមមន្ត្រីស្រុក មនុស្សក្នុងផ្ទះសំណាក់ ៧នាក់ ស្ថិតនៅភូមិព្រៃកោះ ឃុំជ្រៃបាក់ នៃស្រុករលាប្អៀរ ត្រូវបានគេរកឃើញមានវិជ្ជមានកូវីដ១៩ ក្រោយការ ធ្វើតេស្តលើម​នុស្សសង្ស័យ៨នាក់កាលពីល្ងាចថ្ងៃទី២៣ឧសភា។

  • ខេត្តត្បូងឃ្មុំ រកឃើញអ្នកឆ្លងថ្មី៤នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ រកឃើញអ្នកឆ្លងថ្មី៤នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំបានរកឃើអ្នកឆ្លងកូវីដ១៩ចំនួន៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកវិជ្ជមានទាំង៤នាក់នោះ មាន២នាក់ជាករណីឆ្លងក្នុងសហគមន៍, ម្នាក់មកពីរាជធានីភ្នំពេញ និង ម្នាក់ទៀតមកពីប្រទេសថៃ។ រដ្ឋបាលខេត្តបានបន្តថា គេនៅបានរកឃើញមនុស្សសង្ស័យ១៥នាក់ថែមទៀត បានប៉ះពាល់ដោយផ្ទាល់ជាមួយនឹងអ្នកជំងឺទាំង៤នាក់នោះ។

  • ខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មី៥៣នាក់ (Video Inside)

    ខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មី៥៣នាក់ (Video Inside)

    ខេត្តតាកែវបានរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៥៣នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្ត អ្នកវិជ្ជមានទាំងនោះ រួមមាន៣៩នាក់គឺជាអាជីវករផ្សារសំរោងយ៉ោងក្នុងស្រុកបាទី, និងក្រៅពីនោះមានអ្នក ឆ្លងជាកម្មករ, កម្មការិនី, កុមារ, សិស្ស, ប្រជាពលរដ្ឋ និងអ្នកចំនូលថ្មីមកពីប្រទេសថៃ និងមកពីខេត្តមួយចំនួនទៀត។

  • ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី៥៥នាក់ (Video Inside)

    ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី៥៥នាក់ (Video Inside)

    រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥៥នាក់បន្ថែមទៀត នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្ត អ្នកដែលរកឃើញឆ្លងកូវីដ១៩ទាំង ៥៥នាក់ នោះ គឺស្ថិតក្នុង ចំណោមកម្មករ-កម្មការិនី ដែលមន្ទីរសុខាភិបាលខេត្ត បានយកសំណាកចំនួន១ពាន់៤រយ៦៣ នាក់ ។

  • ខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងថ្មី១៣នាក់ (Video Inside)

    ខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងថ្មី១៣នាក់ (Video Inside)

    ខេត្តព្រះសីហនុមានអ្នកឆ្លងកូវីដ១៩ចំនួន១៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំង១៣នាក់នោះ គឺជាប្រជាពលរដ្ឋ, អាជីវករ និងក្រុមគ្រួសារពាក់ពន្ធ័ដែលក្នុងនោះ ៦នាក់ជាអ្នក រស់នៅស្រុកស្ទឹងហាវ និង៧នាក់ទៀតជាអ្នករស់នៅក្នុងក្រុងព្រះសីហនុ។

  • ខេត្តកំពង់ធំ មានការឆ្លងថ្មី ចំនួន១៦នាក់ (Video Inside)

    ខេត្តកំពង់ធំ មានការឆ្លងថ្មី ចំនួន១៦នាក់ (Video Inside)

    ខេត្តកំពង់ធំបានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងទាំង១៦នាក់នោះ រួមមានម្នាក់នៅក្រុងស្ទឹងសែន, ១៣នាក់នៅ ស្រុកតាំងគោក, ម្នាក់នៅក្នុងស្រុកស្ទោង និងម្នាក់ទៀតក្នុងស្រុកកំពង់ស្វាយ។

  • ខេត្តព្រៃវែង មានអ្នកឆ្លងថ្មី២០នាក់ (Video Inside)

    ខេត្តព្រៃវែង មានអ្នកឆ្លងថ្មី២០នាក់ (Video Inside)

    ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្តអ្នកវិជ្ជមានកូវីដ-១៩ ទាំង២០នាក់នោះ ត្រូវបានរកឃើញឆ្លងក្នុងក្រុងនិងស្រុកចំនួន៨ របស់ខេត្ត ។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៥ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៥ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន៥ម៉ឺន៤ពាន់៤៨៣ ករណី និងការស្លាប់ថ្មីមានចំនួន៧៩០នាក់។ កម្ពុជាក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ កម្ពុជាមានការឆ្លងថ្មីសរុបចំនួន១ពាន់ ៦០៤ករណីករណី ក្នុងនោះមាន១ពាន់៥៥៨ករណីជាការឆ្លងចូលក្នុងសហគមន៍, និង៤៦ ករណីទៀតជាការឆ្លង លើអ្នកដំណើរមកពីក្រៅប្រទេស។ កម្ពុជាក្នុងរយៈពេល៧២ម៉ោង មានការស្លាប់ថ្មីចំនួន ១៤នាក់ដែលនាំ ឲ្យការ ស្លាប់សរុបបានកើនឡើងដល់១៧៩នោះហើយ។

  • ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់២ម៉ឺន៥ពាន់៦០នាក់ (Video Inside)

    ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់២ម៉ឺន៥ពាន់៦០នាក់ (Video Inside)

    ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃច័ន្ទនេះ បានថយចុះចំនួន៥ករណីបើប្រៀបធៀបកាលពីម្សិលមិញករណី។ កាលពីថ្ងៃអាទិត្យការឆ្លងចូលក្នុងសហគមន៍មាន៥៤៥ករណី, ចំណែកការឆ្លងនៅថ្ងៃច័ន្ទនេះ ការឆ្លងចូលក្នុងសហគមន៍មាន៥៤០ករណី។ ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ នៅតែមានភាពមិនទាន់ធូរស្រាលនៅឡើយទេ បើទោះបីជារាជធានីមិនមានតំបន់ក្រហមនិងបានចាប់ផ្តើមដាក់ដំណើរការអាជីវកម្មតាមតំបន់ខ្លះសាឡើងវិញ ជាមួយនឹងការលុបចោលបំរាមគោចរនោះក៏ដោយ។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រីយក់សម្បត្តិ បានថ្លែងអំពាវនាវពលរដ្ឋត្រូវប្រកាន់យកឥរិយាបថទម្លាប់រស់នៅថ្មីបើទោះបីជាមានការបន្ធូរបន្ថយការរឹតបន្តឹង នាពេលនេះក៏ដោយ។

  • រាជធានីភ្នំពេញ មានការឆ្លងកូវីដ១៩ថ្មី ចំនួន២៤៥ករណី (Video Inside)

    រាជធានីភ្នំពេញ មានការឆ្លងកូវីដ១៩ថ្មី ចំនួន២៤៥ករណី (Video Inside)

    ការឆ្លងជម្ងឺកូវីដ១៩ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានី បានបញ្ជាក់ថាមានចំនួន២៤៥ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ សេចក្តីរាយការណ៍បានកត់សម្គាល់ថាការឆ្លងថ្មីចំនួន២៤៥ករណីនេះ មានការស្រកចុះ៥ករណី បើធៀបទៅនឹងការប្រកាសឆ្លងនៅថ្ងៃទី២៣ឧសភាម្សិលមិញ ដែលមាន២៥០ករណី។