-
កម្ពុជាបានចាក់វ៉ាក់សាំងលើមនុស្ស ចំនួន២លាន ៣សែន ៣ម៉ឺន ៩ពាន់ ៥៨៤នាក់ (Video Inside)

-
រាជធានីភ្នំពេញ ពង្រីកតំបន់ចាក់វ៉ាក់សាំង ក្រោយការមកដល់វ៉ាក់សាំងថ្មីទៀតពីប្រទេសចិន (Video Inside)

រាជធានីភ្នំពេញកាន់តែពង្រីកតំបន់ចាក់វ៉ាក់បន្ថែមទៀតទន្ទឹមនឹងការមកដល់វ៉ាក់សាំងបង្កាកូវីដ១៩ជាបន្តបន្ទាប់។ កម្ពុជាកាលពីថ្ងៃទី២៣ឧសភាបានទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួនមួយលានដូសថែមថែមទៀត ដែលជាវ់ាក់សាំង បញ្ជាទិញពីប្រទេសចិន។ ជាមួយនឹងការមកដល់វ៉ាក់សាំងចិនជាបន្តបន្ទាប់នេះ ខណ្ឌចំនួន៣ទៀតក្នុងរាជធានី គឺខណ្ឌចំការមន, ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ នឹងក្លាយជាគោលដៅចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី២៥ឧសភា ស្អែកនេះទៅ។
-
ប្រមុខរាជរដ្ឋាភិបាលសោកស្តាយការអាក់ខានប្រារព្ធទិវាកុមារអន្តរជាតិដោយសារវិបត្តិកូវីដ១៩ (Video Inside)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្តែងក្តីសោកស្តាយជុំវិញការមិនអាចរៀបចំពិធីជួបជុំនៃទិវាកុមារអន្តរជាតិ ១ មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ខាងមុខនេះ ដោយសារតែវិបត្តិគម្រាមនៃជម្ងឺកូវីដ១៩។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងសារលិខិតមួយដែលបណ្តាញសារព័ត៌មានទើប ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថាសម្តេចតែងនឹងរលឹកនិង ព្រួយបារម្ភពីសុខទុក្ខរបស់ពលរដ្ឋជាពិសេសកុមារ ទាំងអស់នៅទូទាំងប្រទេស។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែង បន្តថាទោះបីឆ្នាំ២០២១នេះ «រាជរដ្ឋាភិបាលអាក់ ខាន មិនបានរៀបចំប្រារព្ធទិវាកុមារអន្តរជាតិឲ្យបានអធិកអធម យ៉ាងណាក្តីក៏កន្លងមក សម្តេចបានអនុវត្តនូវការងារ យុទ្ធសាស្ត្រមួយចំនួនក្នុងការលើកកម្ពស់និងជម្រុញការ អនុវត្តសិទ្ធិកុមារអនុលោមតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលកម្ពុជាបានផ្តល់សច្ចាប័ននិងចែងក្នុងរដ្ឋធម្ម នុញ្ញ ជាធរមាន»។ សារលិខិត៤ទំព័ររបស់សម្តេចនាយករដ្ឋមន្ត្រី បានរៀបរាប់ជុំវិញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ, ការរៀបចំកម្មវិធីគោលនយោបាយជាតិដើម្បីកុមាររួមមានទាំងផែនការសកម្មភាព ជាច្រើន ដើម្បីជួយទប់ស្កាត់កុមារប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញផងដែរ។ សារលិខិតរបស់សម្តេច បានធ្វើការអំ ពាវនាវ៩ចំណុចដល់គ្រប់ស្ថាប័ននិងក្រសួងក្រោមបង្គាប់ ត្រូវយកចិត្តទុកដាក់ដល់កុមារ, បង្កើន សិទ្ធិអំណាច ដល់កុមារជាពិសេសកុមារីនិងសហគមន៍ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរសំខាន់ដែលអាចដោះ ស្រាយ ឫសគល់នៃ ការរើងអើង, ការផាត់ចេញពីសង្គមនិងភាពរងគ្រោះនិងងាយរងគ្រោះរបស់កុមារ ជាពិសេសកុមារី, កុមារជន ជាតិដើមភាគតិចនិងកុមារមានពិការភាពជាដើម។
-
បុរសម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់នៅខេត្តក្រចេះ

-
ក្រុមជម្រើសជាតិបន្តការហ្វឹកហាត់ ត្រៀមស៊ីហ្គេមនៅវៀតណាមចុងឆ្នាំ២០២១ (Video Inside)

-
៤ខែរកចំណូលពីការនាំកង់ ចេញក្រៅប្រទេសបានជិត២០០លានដុល្លារ (Video Inside)

-
ក្រសួងកសិកម្មដាស់តឿនប្រុងប្រយ័ត្ន ជម្ងឺដុំពកស្បែកលើគោក្របី (Video Inside)

ជម្ងឺបង្កវិនាសកម្មដល់សត្វគោក្របី បានរាលដាលចូលមកដល់ប្រទេសក្នុងអាស៊ានហើយ។ ជម្ងឺ Lumpy Skin Disease ដែលគេស្គាល់ថាជំងឺដុំពកស្បែកគោក្របី និងធ្លាប់តែកើតឡើងក្នុងទ្វ្រីបអាហ្វ្រិកនិងមជ្ឈិមបូព៌ានិងនៅ អឺរ៉ុបប៉ែកអាគ្នេយ៍នោះ បាននិងកំពុងរាលដាលចូលមកក្នុងតំបន់អាស៊ីកណ្តាល, អាស៊ីខាងត្បូង, ប្រទេសចិន និងបានឈានចូលមកដល់ប្រទេសថៃ និងវៀតណាមហើយ។
-
បញ្ជូនអ្នកបិតស្រា១៣នាក់ ទៅតុលាការ គ្រាដែលចំនួនមនុស្សពុលស្លាប់កើនឡើង១២នាក់ (Video Inside)

-
ថៃបញ្ជូនពលករខ្មែរ១២នាក់ តាមច្រកខេត្តបន្ទាយមានជ័យ (Video Inside)

ពលករខ្មែរចំនួន១២នាក់ដែលឆ្លងដែនខុសច្បាប់ ត្រូវបានទាហានថៃបញ្ជូនមកកម្ពុជាវិញតាមច្រកខេត្តបន្ទាយមានជ័យ។ ពលករខ្មែរចំនួន១២នាក់រួមមានប្រុស៥នាក់, ស្រី៥នាក់និងក្មេងតូចៗចំនួន២នាក់ ត្រូវបានគេយកទៅ ធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តា ឡីស័ក នៅស្រុកថ្មពួក នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២១។ ពលករខ្មែរទាំង១២នាក់នោះ ត្រូវបានអាជ្ញា ធរថៃស្ទាក់ចាប់ខ្លួននៅចំណុចព្រំដែនស្រុកតាព្រះយ៉ា ខេត្ត ស្រះកែវ ក្នុងពេលពួកគេកំពុងលួចឆ្លងដែន ទៅធ្វើការ នៅក្នុងខេត្តនគររាជសីមា។
-
អ្នកចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សាឬស្សីកែវ ថ្ងៃ១៦ឧសភា ត្រូវតាមដានសុខភាព (Video Inside)

ប្រជាពលរដ្ឋដែលបានទៅចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សាឬស្សីកែវនាព្រឹកថ្ងៃទី១៦ឧសភា ត្រូវប្រញាប់ ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២១ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ដែលបានទៅចាក់វ៉ាក់សាំងដូសទី១ នៅសាលាបឋមសិក្សាឫស្សីកែវ ស្ថិតនៅទីតាំងស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ឧសភាឆ្នាំ២០២១ ។