-
កម្ពុជារំលឹកខួបទិវា២០ឧសភា (Video Inside)

កម្ពុជាបានរំលឹកខួបទិវា២០ឧសភា ដែលខួបរំលឹកអតីតកាលព្រឹត្តិការណ៍មិនអាចបំភ្លេចបានក្នុងអតីតសម័យ ដែលរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានធ្វើទុក្ខបុកម្នេញ ធ្វើបាបនិងសម្លាប់ប្រជាពលរដ្ឋខ្លួនឯង។ ថ្ងៃ ២០ឧសភា គឺជាថ្ងៃរំលឹកអតីតកាលឆ្នាំ១៩៧៣ ដែលមុនអតីតក្រុមខ្មែរក្រហមបានចូលមកគ្រប់គ្រងអំណាច នៅកម្ពុជា ក្រុមឃាតករស្លៀកខោអាវខ្មៅ ទាំងនោះ បានដាក់ចេញនូវរបបដឹកនាំសហករណ៍ ដែលជាការនាំ អោយកម្ពុជាត្រូវធ្លាក់ក្នុងទិសដៅនៃផែនការ សម្លាប់រង្គាលជាពិសេសក្រុមអ្នកជម្លៀស១៧មេសា។ ក្នុង រយៈ កាល៣ឆ្នាំ៨ខែនិង២០ថ្ងៃ មនុស្សដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមនោះមានចំនួន ជាង៣លាននាក់។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២០ឧសភានេះ បានសរសេរអំពាវនាវប្រជាពលរដ្ឋ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ដើម្បីកុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុកថា ថ្ងៃនេះ គឺជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងតែចងចាំមិនអាចបំភ្លេចបានឡើយ នូវអតីតកាលឈឺចាប់ ក្នុងអតីតរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជារបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញបាន សូមប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារសន្តិភាពឱ្យ បានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ, សហគមន៍ និងប្រទេស ជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។
-
ខេត្តកំពង់ឆ្នាំង មានកម្មកររោងចក្រឆ្លងកូវីដ១៩ (Video Inside)

-
ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងថ្មី៩៤នាក់នៅប៉ោយប៉ែត (Video Inside)

ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មីចំនួន៩៤នាក់ដែលរស់នៅក្នុងក្រុងប៉ោយប៉ែត។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៩៤នាក់នោះ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
-
ខេត្តសៀមរាប រកឃើញអ្នកឆ្លងថ្មីម្នាក់ (Video inside)

ខេត្តសៀមរាបបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីតែម្នាក់ទេនៅថ្ងៃនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកវិជ្ជមានថ្មីនោះជាបុរសអាយុ៤០ឆ្នាំ មកពីខេត្តកំពង់ធំ។ បុរសនោះ បានធ្វើដំណើរតាមរថយន្តជាមួយមនុស្ស៦នាក់ ដទៃទៀតរួមទាំងកុមារអាយុ២ឆ្នាំម្នាក់ផង។ មនុស្សដែលធ្វើដំណើរជាមួយអ្នកឆ្លងកូវីដ១៩នោះ គឺរួមមាន៣នាក់ ធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ, ម្នាក់បន្ត ដំណើរទៅខេត្តបាត់ដំបង និង២នាក់ទៀត បានស្នាក់នៅក្នុងខេត្ត សៀមរាប។
-
ខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានចំនួន១៥នាក់ (Video Inside)

-
ខេត្តតាកែវ រកឃើញអ្នកឆ្លងកូវីដ៤៥នាក់ (Video Inside)

-
ខេត្តកំពង់ចាម រកឃើញករណីឆ្លងថ្មី៣៥នាក់ (Video inside)

-
យុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ក្នុងតំបន់លឿង ឈានចូលថ្ងៃទី២ (Video Inside)

-
រដ្ឋបាលរាជធានីភ្នំពេញ លុបចោលតំបន់ក្រហម (Video Inside)

រាជធានីភ្នំពេញ បានលុបចោលនូវតំបន់ក្រហមហើយក្នុងសេចក្តីសម្រេចមួយចុះថ្ងៃទី១៩ឧសភានេះហើយ ប៉ុន្តែមិនមានន័យថាបន្ធូរបន្ថយនូវវិធានការរឹតបន្តឹងឡើយ។ រដ្ឋបាលរាជធានីដើម្បីទប់ស្កាត់និងកំចាត់ចោល នៃឫសគល់ការឆ្លងកូវីដ១៩ បានបែងចែកតំបន់ប្រឈមហានិភ័យ ជាបីតំបន់គឺតំបន់ក្រហម, តំបន់លឿងទុំ និងតំបន់លឿង ចាប់តាំងពីថ្ងៃទី១៩មេសាដែល ក្នុងពេលនោះការឆ្លងរាតត្បាតកំពុងតែពុះកញ្ជ្រោលខ្លាំងក្លា។ ប៉ុន្តែតំបន់ក្រហមត្រូវបានលុបចោលវិញ យោងតាមសេចក្តីសម្រេចមួយរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៩ឧសភា។
-
ការឆ្លងចូលក្នុងរាជធានីកើន៤៨ករណី ច្រើនជាងម្សិលមិញ (Video inside)
