-
ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បញ្ជាក់សាឡើងវិញជុំការចាក់មិនយកលុយ (Video Inside)

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រីឳ វណ្ណ ឌីន បានបញ្ជាក់សាជាថ្មីនៃការមិនអស់ប្រាក់មួយរៀលឡើយជុំការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ក្នុងប្រទេសកម្ពុជា នេះ។ សូមបញ្ជាក់ថាកន្លងមកនេះ ការបំពុលព័ត៌មានខ្លះតាមបណ្តាញសង្គម ត្រូវគេឃើញបាននិយាយអំពី ការ ចាក់វ៉ាក់សាំងបង្កាកូវីដ១៩ ដោយតម្រូវការចំណាយលុយ ដែលព័ត៌មាននោះកន្លងមកត្រូវគេរកឃើញថាមានប្រភពពីក្រុមធ្វើនយោបាយញុះញង់ចង់បង្កអស្ថិរភាពក្នុងប្រទេសកម្ពុជា។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១ម៉ឺន៩ពាន់ ៦២៥ករណី និងការស្លាប់ថ្មីមានចំនួន៤០៦នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មី សរុបចំនួន៣៩៣ករណី ក្នុងនោះ៣៩២ករណីជាការដែលឆ្លងក្នុងសហគមន៍, និង១ករណីទៀតជាការនាំ ចូល ពីក្រៅប្រទេស។ ចំណែកការស្លាប់ថ្មីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានចំនួន៣នាក់ដែលនាំឲ្យការ ស្លាប់សរុបមានចំនួន១៥៩នាក់។
-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់២ម៉ឺន២ពាន់៦៤៦នាក់ (Video Inside)

-
កម្ពុជាអបអរប្រទេសចិនសម្រេចជោគជ័យបេសកកម្មភពព្រះអង្គារ៍ (Video Inside)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអបអរសាទរប្រទេសចិនដែលទទួលបានជោគជ័យក្នុង បេសកកម្មអវកាស នៅភពព្រះអង្គារ៍។ គួរបញ្ជាក់ថាយានអវកាស ស៊ូរ៉ុង បានចុះចតដោយជោគជ័យលើភពព្រះអង្គារ៍កាលពីថ្ងៃសៅរ៍ ទី១៥ឧសភាដែលនាំឲ្យប្រទេសចិនគឺជាប្រទេសទី៣លើសកលលោកដែលអាចបញ្ជូនយានអវកាសធ្វើដំណើរចុះចតលើភពព្រះអង្គារ៍បានបន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី។
-
ខេត្តប៉ៃលិន រកឃើញអ្នកឆ្លងថ្មី៣នាក់ (Video Inside)

ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកមានវិជ្ជមានជម្ងឺកូវីដ១៩ទាំង៣នាក់គឺស្រី្តម្នាក់អាយុ៦៤ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ, និងពីរនាក់ទៀតជាប្តីប្រពន្ធអាយុ ៦២ឆ្នាំដូចគ្នា ដែលមកពីស្រុកសាមគ្គីមានជ័យនៃខេត្តកំពង់ឆ្នាំង។ របាយការណ៍បានបន្តថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៣នាក់នេះ មានជាប់ពាក់ព័ន្ធមនុស្សចំនួន ១១នាក់ថែមទៀត។
-
ខេត្តកំពង់ឆ្នាំង បិទភូមិចំនួន២ ក្នុងស្រុកសាមគ្គីមានជ័យ (Video Inside)

-
ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងកូវីដ១៩ម្នាក់ទៀត (Video Inside)

ខេត្តស្ទឹងត្រែងបានរកអ្នកឆ្លងកូវីដ១៩ម្នាក់ទៀត ដែលនាំឲ្យខេត្តនេះ មានមនុស្សឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈបានកើនដល់៣នាក់ហើយ។ យោងតាមរដ្ឋបាលខេត្ត ថ្ងៃទី១៨ឧសភា អ្នកវិជ្ជមានកូវីដ-១៩ នោះគឺ ជាយុវជនម្នាក់អាយុ១៨ឆ្នាំឈ្មោះ ជាង ស៊ឺ ដែលបានធ្វើដំណើរពីខេត្តកណ្តាលមកកាន់ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី ១៥ឧសភា។ យុវជនមានវិជ្ជមានកូវីដ១៩នោះ បានធ្វើដំណើរតាមរថយន្តដឹកបន្លែពីស្រុកកោះធំនៃខេត្តកណ្តាល មកកាន់ខេត្តស្ទឹងត្រែង។ បុរសនោះត្រូវគេរាយការណ៍ថាបានជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារចំនួន៥នាក់ដែលមាន វិជ្ជមានកូវីដ១៩ នៅភូមិព្រែកតារត្ន័ ឃុំពោធិ៍បាន ស្រុកកោះធំ នៃខេត្តកណ្ដាល។
-
ខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មី៤៨នាក់ (Video Inside)

-
ខេត្តព្រៃវែង រកឃើញការឆ្លងកូវីដ១៩ថ្មីចំនួន៦នាក់ (Video Inside)

-
ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី៥នាក់ (Video Inside)
