-
ហាងទិញលក់ម៉ូតូ ឈ្មោះ ដាន ចំណាន មានអ្នកឆ្លងកូវីដ១៩ (Video Inside)

-
ហាង Baby Outlet ខណ្ឌទួលគោក មានអ្នកឆ្លងកូវីដ១៩ចេញចូល (Video Inside)

ប្រជាពលរដ្ឋដែលធ្លាប់ទៅហាង Baby Outlet ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក។ ហាង Baby Outlet គឺជាហាង ដែលមានទីតាំងស្ថិតនៅផ្លូវ២៨៩ ផ្ទះលេខ៣៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី១៧ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ធ្លាប់បានចូលទៅទិញរបស់របស់នៅហាងនោះចាប់ពី ម៉ោង៧និង១៤នាទីដល់ម៉ោង៥និង១៧នាទីល្ងាច ថ្ងៃទី ៩ឧសភាឆ្នាំ២០២១។
-
ពលរដ្ឋចំនួន៤២០គ្រួសារ ក្នុងតំបន់បិទខ្ទប់ ខណ្ឌទួលគោកទទួលបានអំណោយ (Video Inside)

ពលរដ្ឋចំនួន៤២០គ្រួសារ រស់នៅក្នុងតំបន់ក្រហមនៃភូមិទួលគោក សង្កាត់ទួលសង្កែទី១ នៃខណ្ឌឫស្សីកែវ បានទទួលអំណោយនៅថ្ងៃនេះ។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងប្រាប់ប្រជាពលរដ្ឋក្នុងតំបន់ បិទខ្ទប់ទាំងនោះថាក្នុងករណីដែលពលរដ្ឋខ្វះខាត ស្បៀង ត្រូវប្រញាប់ទាក់ទងទៅកាន់មេភូមិ ឬទៅកាន់ទីស្នាក់ ការបក្សប្រជាជនកម្ពុជាក្នុងសង្កាត់ ដែលរស់នៅដើម្បី ក្រុមការងារនាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋ ភ្លាមៗ។
-
ការចែកស្បៀងអាហារក្នុងតំបន់បិទខ្ទប់ បានចំនួន៤២ម៉ឺនគ្រួសារ រយៈពេលជិតមួយខែ (Video Inside)

ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ជាង៤២ម៉ឺនគ្រួសារហើយ បានទទួលស្បៀងអាហារ ជាអំនោយរបស់សម្តេច តេជោនាយករដ្ឋមន្ត្រី ក្នុងយុទ្ធនាការចែកជូនតាមគោលដៅខណ្ឌទំាង១៤ទូទំាងរាជធានី ក្នុងរយៈពេលជិត១ខែ មកនេះ។ ការចែកស្បៀងអាហារជូនប្រជាពលរដ្ឋ, កម្មករ, កម្មការនីដែលស្ថិតក្នុងតំបន់បិទខ្ទប់នៃបណ្តាខណ្ឌ ទំាង១៤ ក្នុងវិធានការកាត់ផ្តាច់ឬសគល់នៃការចម្លងជម្ងឺកូវិដ១៩ បានចាប់ផ្តើមតាំងពីថ្ងៃទី១៩មេសានោះមក។
-
ពលរដ្ឋចំអកចំពោះល្បិចរកលុយថ្មី របស់ទណ្ឌិត សម រង្ស៊ី (Video Inside)

ពលរដ្ឋក្នុងនិងក្រៅប្រទេសបានចំអកដល់ទណ្ឌិតសមរង្ស៊ី នូវល្បិចបោកប្រាស់ថ្មីមួយ ក្នុងការរកលុយដាក់ក្នុង ហោប៉ៅរបស់ខ្លួន។ ល្បិចថ្មីមួយដែលរំពឹងថាអាចទទួលបានលុយពីពលរដ្ឋយ៉ាងហោច៥ម៉ឺនដុល្លារអាមេរិកនោះ គឺកម្មវិធីដាក់លក់នាឡិការបស់ខ្លួន ដោយឲ្យអ្នកមានសាមានចិត្តជួយផ្តល់លុយ៥ដុល្លារក្នុងម្នាក់ៗប្រមូលមកឲ្យ សមរង្ស៊ីនៅក្នុងប្រទេសបារាំងនោះ។
-
ខេត្តព្រៃវែង រកឃើញអ្នកឆ្លងថ្មីចំនួន៥ករណី (Video Inside)

ខេត្តព្រៃវែង បានប្រកាសរកឃើញការឆ្លងកូវីដ១៩ថ្មីចំនួន៥ករណី និងបានបង្ហាញអត្តសញ្ញាណអ្នកឆ្លងទាំងនោះ ជាសាធារណៈ ដើម្បីស្វែងរកការផ្តាច់ឫសគល់ចម្លង។ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានសរសេរតាម ហ្វេសប៊ុកនៅថ្ងៃ១៧ឧសភានេះថា អ្នកឆ្លងថ្មីចំនួន៥នាក់រយៈពេល២៤ម៉ោងកន្លងមកនេះ រួមមានពលករខ្មែរ២ នាក់មកពីប្រទេសថៃ, ២នាក់មកពីរាជធានីភ្នំពេញ និងម្នាក់រស់នៅក្នុងមូលដ្ឋានស្រុកស៊ីធរកណ្ដាល។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំង៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
-
ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី១០នាក់ (Video Inside)

ខេត្តកំពង់ចាម បានរកឃើញការឆ្លងកូវីដ១៩ថ្មីចំនួន១០នាក់ រយៈពេល២៤ម៉ោងចុងក្រោយនេះ ជាមួយនឹងការ ព្យាបាលជាសះស្បើយ២៨នាក់។ យោងតាមរដ្ឋបាលខេត្ត ករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន១០នាក់ នោះរួមមាន នៅស្រុកបាធាយចំនួន៦នាក់, ស្រុកស្រីសន្ធរម្នាក់, ស្រុកស្ទឹងត្រង់ម្នាក់, ស្រុកព្រៃឈរម្នាក់ និងស្រុកកងមាស ម្នាក់។ ការរកឃើញនោះ គឺនៅបន្ទាប់ពីបានធ្វើសំណាកលើអ្នកសង្ស័យចំនួន១៩៣នាក់។ អ្នកវិជ្ជមានទាំង១០ នាក់នោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះ ពាល់ផ្ទាល់ និងដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩បន្ថែមទៀត។
-
ខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មី៥១ករណី (Video Inside)

ខេត្តតាកែវបានរកឃើអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៥១ករណីបន្ថែមទៀត ដែលជាចំនួនកើនឡើងច្រើនជាបន្តបន្ទាប់។ កាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍កន្លងមកនេះ ការផ្ទុះឆ្លងក្នុងខេត្តនោះមានចំនួន៨០ករណីដែលនាំឲ្យតួលេខឆ្លងក្នុង ខេត្តបានកើនជិត៣០០នាក់ហើយ។ សេចក្តីរាយការណ៍រដ្ឋបាលខេត្តថ្ងៃនេះ នៅបានបញ្ជាក់ជុំវិញមនុស្សម្នាក់ ដែលបានស្លាប់ដោយសារកូវីដ១៩នេះផងដែរក្នុងខេត្តតាកែវនោះ។
-
ខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងថ្មី៣០នាក់ (Video Inside)

-
ឧបករណ៍តេស្តរហ័ស១០ម៉ឺនគ្រឿង ផ្តល់ជូន TYDA (Video Inside)

ឧបករណ៍តេស្តរហ័សរកកូវីដ-១៩ចំនួន ១០ម៉ឺនគ្រឿង ត្រូវបានក្រសួងប្រៃសណីយ៍ឧបត្ថម្ភ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។ ឧបករណ៍តេស្តរហ័ស ចំនួន១០ម៉ឺនគ្រឿងនេះ ត្រូវបានផ្តល់នា ព្រឹកថ្ងៃទី១៧ឧសភានេះនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩។