Category: អប្សរាណេត

  • ខេត្តព្រះសីហនុ ស្នើដាក់ទោសតាមច្បាប់ លើកម្មករគេចវេះពីចត្តាឡីស័កទៅខេត្តកែប (Video Inside)

    ខេត្តព្រះសីហនុ ស្នើដាក់ទោសតាមច្បាប់ លើកម្មករគេចវេះពីចត្តាឡីស័កទៅខេត្តកែប (Video Inside)

    កម្មករម្នាក់ក្នុងខេត្តព្រះសីហនុដែលបានគេចវេះពីការកំពុងធ្វើចត្តាឡីស័កលួចធ្វើដំណើរចេញទៅក្រៅខេត្ត ត្រូវបានរដ្ឋបាលខេត្ត បានជម្រុញរកការដាក់ទោសតាមច្បាប់។ បុរសអាយុ២១ឆ្នាំឈ្មោះ សំសុវណ្ណៈ នៃកម្មករ រោងចក្រ WEC Manufacturing ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានលួចធ្វើដំណើរ ចាកចេញពីកន្លែងហាមឃាត់ធ្វើចត្តាឡីស័ក ទៅកាន់ខេត្តកែបនៃអសយដ្ឋានភូមិកំណើតរបស់ខ្លួនក្នុងភូមិកំពង់ត្រឡាច, សង្កាត់ព្រៃធំ នៃក្រុងកែប។

  • អ្នកឆ្លងជំងឺកូវីដ១៩ម្នាក់ ស្លាប់នៅខេត្តសៀមរាប (Video Inside)

    អ្នកឆ្លងជំងឺកូវីដ១៩ម្នាក់ ស្លាប់នៅខេត្តសៀមរាប (Video Inside)

    អ្នកមានវិជ្ជមានកូវីដ១៩ម្នាក់នៅក្នុងខេត្តសៀមរាបបានបាត់ជីវិត ប៉ុន្តែមរណភាពរបស់បុរសនោះ ត្រូវគេបញ្ជាក់ ថាដោយសារតែជម្ងឺរ៉ាំរ៉ៃរបស់គាត់នោះទេ។ បុរសអាយុ៣៦ឆ្នាំដែលបានបាត់បង់ជីវិតនៅថ្ងៃទី១៤ឧសភានេះ ត្រូវ គេបញ្ជាក់ថា គាត់ជាអ្នកស្រុកមកពីស្រុកម៉ាឡៃនៃខេត្តបន្ទាយមានជ័យ ដែលបានធ្វើដំណើរមកលេងផ្ទះមិត្តភក្តិ នៅភូមិខ្នាត, ស្រុកពួក ខេត្តសៀមរាប។

  • ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានថ្មី៦នាក់ (Video Inside)

    ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានថ្មី៦នាក់ (Video Inside)

    ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន៦នាក់។ យោងតាមរដ្ឋបាលខេត្ត នៅថ្ងៃទី១៤ឧសភា នេះ អ្នកឆ្លងថ្មីចំនួន៦នាក់នោះ រួមមាន២នាក់ រស់នៅក្រុងស្ទឹងសែន, ៣នាក់រស់នៅស្រុកតាំងគោក និងម្នាក់នៅ ស្រុកកំពង់ស្វាយ។

  • ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី៦នាក់ (Video Inside)

    ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី៦នាក់ (Video Inside)

    ខេត្តកំពង់ចាមបានបញ្ជាក់ការរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន៦នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តថ្ងៃទី១៤ឧសភានេះបានឲ្យដឹងថា ក្នុងចំណោមអ្នករកឃើញថ្មីទាំង៦នាក់ នោះ រួមមាន៣នាក់នៅក្នុងស្រុកកងមាស, ២នាក់នៅស្រុកស្រីសន្ធរ និងម្នាក់នៅស្រុកបាធាយ។ អ្នកឆ្លងទាំង៦ នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។

  • ខេត្តកំពង់ស្ពឺ រកឃើញឆ្លងថ្មី៨នាក់ (Video Inside)

    ខេត្តកំពង់ស្ពឺ រកឃើញឆ្លងថ្មី៨នាក់ (Video Inside)

    ខេត្តកំពង់ស្ពឺ បានរកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន៨នាក់ និងបានបង្ហាញអត្តសញ្ញាណដើម្បីស្វែងរកអ្នកជាប់ពាក់ព័ន្ធ។ យោងតាមរដ្ឋបាលខេត្ត ថ្ងៃទី១៤ឧសភានេះ អ្នកឆ្លងថ្មីទាំង៨នាក់នោះ រួមមាន ៧នាក់ជាមនុស្ស រស់នៅស្រុកភ្នំស្រួច និងម្នាក់ទៀត នៅក្នុងក្រុងច្បារមន។

  • ខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងថ្មី៤៤នាក់ (Video Inside)

    ខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងថ្មី៤៤នាក់ (Video Inside)

    រដ្ឋបាលខេត្តព្រះសីហនុ បានរកឃើញអ្នកឆ្លងថ្មីកូវីដ១៩ចំនួន៤៤នាក់ និងបានបង្ហាញអត្តសញ្ញាណ អ្នកមានវិជ្ជមានទាំងឡាយនោះ។ យោងតាមរដ្ឋបាលខេត្តថ្ងៃ១៤ឧសភានេះ អ្នកឆ្លងថ្មីទាំង៤៤នាក់ នោះ គឺជាកម្មករ អាជីវករ និងគ្រួសារប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងព្រះសីហនុ។

  • សមត្ថកិច្ចបង្ក្រាបអាល់កុលក្លែងក្លាយជាង១២តោន (Video Inside)

    សមត្ថកិច្ចបង្ក្រាបអាល់កុលក្លែងក្លាយជាង១២តោន (Video Inside)

    អាល់កុលក្លែងក្លាយចំនួនជាង១២តោន ត្រូវបានបង្រ្កាបនៅទីតាំងស្តុកទុកក្នុងពេលបម្រុងលក់ចូលទីផ្សារ ។ ការបង្ក្រាបគឺបានធ្វើឡើង នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងរាជធានីភ្នំពេញ។

  • កម្ពុជាបន្តសម្រុកចាក់វ៉ាក់សាំង លើពលរដ្ឋបានជាង៦១ម៉ឺននាក់ហើយ ដើម្បីបង្កើតភាពស៊ាំ (Video Inside)

    កម្ពុជាបន្តសម្រុកចាក់វ៉ាក់សាំង លើពលរដ្ឋបានជាង៦១ម៉ឺននាក់ហើយ ដើម្បីបង្កើតភាពស៊ាំ (Video Inside)

    យុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមរយៈពេល១៣ថ្ងៃកន្លងមកនេះ បានផ្តល់លើពលរដ្ឋចំនួនជាង៦១ម៉ឺន នាក់ហើយ។ ការបន្តចាក់ក្នុងថ្ងៃទី១៤នេះ បានសម្រុកធ្វើបន្ថែមទៀតក្នុងយុទ្ធសាស្ត្រ «ផ្ការីក» ដើម្បីបង្កើតភាព ស៊ាំក្នុងប្រទេសកម្ពុជា។

  • ទំនាស់រវាងកញ្ញា មាន ពេជ្ររីតា និងឧកញ៉ា ហេង សៀ កំពុងស្ថិតក្នុងការស៊ើបអង្កេត (Video Inside)

    ទំនាស់រវាងកញ្ញា មាន ពេជ្ររីតា និងឧកញ៉ា ហេង សៀ កំពុងស្ថិតក្នុងការស៊ើបអង្កេត (Video Inside)

    ទំនាស់រវាងកញ្ញា មាន ពេជ្ររីតា និងឧកញ៉ាហេងសៀ ដែលបណ្តាញសង្គមនានាកំពុងតាមដានយកចិត្តទុកដាក់ បានឈានចូលដល់ថ្ងៃថ្មីហើយ ជាមួយនឹងការចង់ដឹងពីមនុស្សជាច្រើនជុំវិញការពិតដែលជាប់ទាក់ទង។ នៅថ្ងៃសុក្រនេះ ការប្រើពាក្យសម្តីហៅកញ្ញា ពេជ្ររីតា ជាស្ត្រីរកស៊ីផ្លូវភេទបាននាំឲ្យអតីតសិស្សរួមថ្នាក់ បានប្រតិកម្ម សម្តែងភាពមិនពេញចិត្ត និងការគ្រោងសវនាការដេញដោល នឹងអាចពន្យាដោយសារតែលោកឧកញ៉ា ហេង សៀ បានដាក់ពាក្យសុំពន្យាការចូលបំភ្លឺក្នុងតុលាការដោយសារការសង្គ្រោះបន្ទាន់។

  • ពលរដ្ឋ៣១០០គ្រួសារ ក្នុងតំបន់បិទខ្ទប់ ទទួលបានស្បៀងអាហាររយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ពលរដ្ឋ៣១០០គ្រួសារ ក្នុងតំបន់បិទខ្ទប់ ទទួលបានស្បៀងអាហាររយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ចំនួន៣ពាន់១០០គ្រួសារទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានទទួល ស្បៀង អាហារ ដែលជាអំណោយរបស់ប្រមុខរាជរដ្ឋាភិបាល។ មន្ត្រីរដ្ឋបាលរាជធានី បានថ្លែងថា ស្បៀង ដែលបានចែកជួននៅថ្ងៃទី១៤មេសានេះ រូមមាន ខណ្ឌដូនពេញចំនួន៣០០គ្រួសារ, ខណ្ឌ៧មករាចំនួន៥០០គ្រួសារ, ខណ្ឌទួលគោកចំនួន៥០០គ្រួសារ, ខណ្ឌច្បារអំពៅ៨០០គ្រួសារ និងខណ្ឌកំបូលចំនួន១ពាន់គ្រួសារ។