-
ស្ត្រីម្នាក់ចេញពីតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ត្រូវរកឃើញឆ្លងកូវីដ១៩នៅសៀមរាប (Video Inside)

មនុស្សម្នាក់ដែលបានរត់ចេញពីតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ត្រូវគេរកឃើញមានវិជ្ជមានកូវីដ-១៩នៅក្នុង ខេត្តសៀមរាប។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបានឲ្យដឹងថា ស្ត្រីដែលរត់ចេញពីតំបន់ក្រហមក្នុងរាជធានី ភ្នំពេញនោះ ឈ្មោះឆុង សូលីដា អាយុ៣៥ឆ្នាំ ដែលមានទីលំនៅក្នុងភូមិគោកដឺ, ឃុំកៀនសង្កែ នៃស្រុកសូទ្រ និគម។ ស្ត្រីរូបនោះ បានរត់ចេញពីតំបន់ក្រហមនៅរាជធានីកាលពីថ្ងៃទី៧ឧសភាធ្វើដំណើរមកកាន់ខេត្តសៀម រាប និងត្រូវបានគេរកឃើញមានវិជ្ជមានកូវីដ១៩កាលពីថ្ងៃទី១៣ឧសភា។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
ការឆ្លងចូលក្នុងរាជធានីភ្នំពេញ រយៈពេល២៤ម៉ោងចុងក្រោយនេះ មាន១៧៥ករណី (Video Inside)

-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់២ម៉ឺន៨៨៥នាក់ (Video Inside)

ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃសុក្រនេះបានបន្តថយចុះបន្តិចថែមទៀតចំនួន៨១ករណីបើប្រៀបធៀបកាល ពីម្សិលមិញករណី។ កាលពីថ្ងៃព្រហស្បតិ៍ ការឆ្លងចូលក្នុងសហគមន៍មាន៤៣១ករណី, ចំណែកនៅថ្ងៃសុក្រនេះ ការឆ្លងចូលក្នុងសហគមន៍មាន៣៥០ករណី។ ការថយចុះនេះ គឺមានរយៈពេល១០ថ្ងៃជាបន្តបន្ទាប់មកហើយ ក្រោយករណីឆ្លងខ្ពស់បំផុតមិនធ្លាប់មានកាលពីថ្ងៃទី៤ឧសភាដែលពេលនោះ ការឆ្លងខ្ពស់បំផុតក្នុងសហគមន៍ មានចំនួន៩៣៨ករណី។
-
ក្រសួងសុខាភិបាលស្នើអភិបាលរាជធានី និងខេត្តពង្រឹងវិធានការទប់ស្កាត់ការឆ្លងរាតត្បាត (Video Inside)

ក្រសួងសុខាភិបាលបានស្នើឲ្យអភិបាលរាជធានី ខេត្តទាំងអស់ ត្រូវពង្រឹងបន្ថែមនូវវិធានការទប់ស្កាត់ការឆ្លង រាតត្បាតជំងឺកូវីដ-១៩នៅតាមមូលដ្ឋាន។ សេចក្តីស្នើនេះ បានទន្ទឹមនឹងការរកឃើញថា នៅតំបន់លឿង ដែលគេចាត់ទុកថាជាតំបន់មានការប្រឈមហានិភ័យតិចក្នុងការឆ្លង បែរជារកឃើញការឆ្លងកូវីដ១៩ច្រើនជាងគេវិញ ដោយការសង្ស័យខ្វះភាពប្រុងប្រយ័ត្នក្នុងការបង្កាអនាម័យប្រុងប្រយ័ត្ន។
-
ក្រុមជំនាញសុខាភិបាល រកឃើញតំបន់លឿងមានការឆ្លងច្រើន រយៈពេល៧ថ្ងៃចុងក្រោយ (Video Inside)

តំបន់លឿងដែលគេចាត់ទុកថាជាតំបន់មានការប្រឈមហានិភ័យតិចជាងគេ ត្រូវគេរកឃើញថាបែរជាមានការ ឆ្លងកូវីដ១៩ច្រើនជាងគេវិញក្នុងរយៈពេល៧ថ្ងៃចុងក្រោយនេះ។ យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ការធ្វើតេស្តរកឃើញ រវាងពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងមេរោគកូវីដ-១៩ថ្មីច្រើនជាង គេ គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់លឿងដែលមាន៥០.០៧%, តំបន់ក្រហមមាន៣២.១៩%, តំបន់លឿង ទុំមាន១៤.៣៤% និងតំបន់ផ្សេងទៀត៣.៤%។
-
មនុស្សលេខរៀងទី២លាន ចាក់វ៉ាក់សាំង ទទួលបានការឧបត្ថម្ភ១០លានរៀល (Video Inside)

-
ព្រះមហាក្សត្រខ្មែរ មានព្រះជន្មគម្រប់៦៨ យាងចូល៦៩ព្រះវស្សា នៅថ្ងៃទី១៤ឧសភា (Video Inside)

-
រដ្ឋបាលរាជធានីភ្នំពេញ ទទួលអំណោយស្បៀងពីក្រុមហ៊ុនឯកជន (Video Inside)

រដ្ឋបាលរាជធានីបានទទួលនូវអំនោយជាស្បៀងអាហារពីក្រុមហ៊ុនឯកជន ចំនួន២នៅថ្ងៃនេះ ដែលជាការរួមចំណែកចែកចាយស្បៀងដល់ពលរដ្ឋក្នុងតំបន់បិទខ្ទប់។ អំណោយរបស់ក្រុមហ៊ុនឯកជន សុវណ្ណាភូមិ Life Insurance PLC បាន ឧបត្ថម្ភ មី ចំនួន៥០០កេស តូច, ចំណែកក្រុមហ៊ុន HUAVEI TECHNOLOGIES (CAMBODIA) Co.,LTD បានឧបត្ថម្ភ អង្ករ ៥ពាន់គីឡូក្រាម, ត្រីខចំនួន៥០០យួរ, មីចំនួន៥០០កេសតូច និងពងទាចំនួន ៥ពាន់គ្រាប់។
-
រន្ទះបាញ់សម្លាប់ក្មេងស្រីអាយុ៧ឆ្នាំ, និង១៤ឆ្នាំម្នាក់រងរបួស (Video Inside)
