Category: អប្សរាណេត

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន២ម៉ឺន១៨៨ករណី និងការស្លាប់ថ្មីមានចំនួន២៧២នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសរុបចំនួន ៤៤៦ករណី ក្នុងនោះ៤៣១ករណីជាការ ដែលឆ្លងក្នុងសហគមន៍, និង១៥ករណីទៀតជាការនាំចូលពីក្រៅ ប្រទេស។ ចំណែកការស្លាប់ថ្មីនៅក្នុងរយ:ពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន៦នាក់ដែលនាំឲ្យការស្លាប់ សរុបមានចំនួន១៤២នាក់នោះហើយ។

  • ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់២ម៉ឺន៥៣៥នាក់ (Video Inside)

    ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់២ម៉ឺន៥៣៥នាក់ (Video Inside)

    ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃព្រហស្បតិ៍នេះ បានបន្តថយចុះបន្តិចថែមទៀតចំនួន៣៨ករណីបើប្រៀបធៀប កាលពីម្សិលមិញករណី។ កាលពីថ្ងៃពុធការឆ្លងចូលក្នុងសហគមន៍មាន៤៦៩ករណី, ចំណែកការឆ្លងនៅថ្ងៃ ព្រហស្បតិ៍នេះវិញ មាន៤៣១ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើន ឡើងដល់២ម៉ឺន៥៣៥នាក់ហើយ។

  • កម្ពុជាផ្តល់វ៉ាក់សាំងលើពលរដ្ឋ បានជាង២០ភាគរយហើយ ក្នុងរង្វង់១០លាននាក់ (Video Inside)

    កម្ពុជាផ្តល់វ៉ាក់សាំងលើពលរដ្ឋ បានជាង២០ភាគរយហើយ ក្នុងរង្វង់១០លាននាក់ (Video Inside)

    យុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមរយៈពេល១២ថ្ងៃកន្លងមកនេះ បានផ្តល់លើពលរដ្ឋចំនួនជាង៥៥ម៉ឺន នាក់ហើយ។ ការបន្តចាក់ក្នុងថ្ងៃទី១៣នេះ បានសម្រុកធ្វើបន្ថែមទៀតក្នុងយុទ្ធសាស្ត្រ «ផ្ការីក» ដើម្បីបង្កើតភាព ស៊ាំក្នុងប្រទេសកម្ពុជា។

  • កម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្រ (Video Inside)

    កម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្រ (Video Inside)

    ប្រមុខដឹកនាំកំពូលនៃប្រទេសទាំង២កម្ពុជារុស្ស៊ី បានធ្វើសារលិខិតផ្លាស់ប្តូររវាងគ្នាទៅវិញទៅមកក្នុងពិធីរំលឹក ខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។

  • អូស្ត្រាលីផ្តល់ថវិកា៤លានដុល្លារអូស្ត្រាលី ដល់កម្ពុជាទប់ទល់ជម្ងឺកូវីដ១៩ (Video Inside)

    អូស្ត្រាលីផ្តល់ថវិកា៤លានដុល្លារអូស្ត្រាលី ដល់កម្ពុជាទប់ទល់ជម្ងឺកូវីដ១៩ (Video Inside)

    រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ថវិកា៤លានដុល្លារអូស្រ្តាលីបន្ថែមទៀតចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ការគាំទ្រជាបន្ទាន់ដល់ការឆ្លើយតបនិងការស្តារឡើងវិញរបស់ប្រទេសកម្ពុជាចំពោះជំងឺកូវីដ-១៩ ។ ការផ្តល់ ថវិកាជួយប្រទេសកម្ពុជាដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩នេះ បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌ មាន រួមមួយរបស់ស្ថាទូតអូស្ត្រាលីប្រចាំកម្ពុជា និងអង្គការUNDPប្រចាំ កម្ពុជា។

  • អ្នកជម្ងឺ៣៣៣នាក់ ព្យាបាលជាសះស្បើយ ពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ (Video Inside)

    អ្នកជម្ងឺ៣៣៣នាក់ ព្យាបាលជាសះស្បើយ ពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ (Video Inside)

    អ្នកជំងឺកូវីដ-១៩ ចំនួន៣៣៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញនា រសៀលថ្ងៃទី១២ឧសភានេះ។ យោងតាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ការព្យាបាល ជាសះស្បើយដល់អ្នកជម្ងឺ៣៣៣នាក់នោះ និងបានវិលត្រឡប់ទៅវិញថ្ងៃនេះគឺស្ថិតក្នុងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ។

  • កម្ពុជាគ្រោងប្រើប្រព័ន្ធផ្កាយរណបចិន តាមដានប្រព័ន្ធដឹកជញ្ជួន (Video Inside)

    កម្ពុជាគ្រោងប្រើប្រព័ន្ធផ្កាយរណបចិន តាមដានប្រព័ន្ធដឹកជញ្ជួន (Video Inside)

    កម្ពុជាគ្រោងនឹងប្រើប្រពន្ធ័ផ្កាយរណបចិន BeiDou GPS ជាប្រយោជន៍លើការតាមដាន ប្រពន្ធ័ដឹកជញ្ជូន កម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការដឹកជញ្ជូនលើសទំងន់កំណត់។ គម្រោងនោះត្រូវបានលើក ឡើងក្នុងកិច្ចពិភាក្សាការងារតាមប្រពន្ធ័វីដេអូពីចម្ងាយរវាងទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation ដើម្បី ការ ប្រើប្រាស់ប្រព័ន្ធ Beidou GPS សម្រាប់បំពាក់លើយានយន្ត និងនាវា ដើម្បីចូលរួមធានាសុវត្ថិភាពក្នុងការដឹក ជញ្ជូននៅកម្ពុជា និងនៅក្នុងតំបន់អាស៊ាន។ កិច្ចពិភាក្សាដែលបានធ្វើកាលថ្ងៃទី១១ឧសភា ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានសម្តែងនូវការអបអរសាទរចំពោះប្រទេសចិន ដែលសម្រេចបានជោគជ័យ ក្នុងការប្រកាសដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធផ្កាយរណប Beiduo GPS នៅទូទាំងពិភពលោក និងបានស្វាគមន៍ ចំពោះ ក្រុមហ៊ុនដែលត្រៀមបើកការិយាល័យតំណាងរបស់ខ្លួនប្រចាំកម្ពុជា ដើម្បីការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS នោះ នៅក្នុងតំបន់អាស៊ាន ចូលរួមក្នុងការធានាសុវត្ថិភាព ការដឹកជញ្ជូន ទាំងផ្លូវគោក និងផ្លូវទឹក។

  • ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ បន្តទទួលស្បៀងអាហារ (Video Inside)

    ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ បន្តទទួលស្បៀងអាហារ (Video Inside)

    ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ជាង២ម៉ឺនគ្រួសារ បានបានទទួលស្បៀងអាហារ ដែលជាអំណោយ របស់សម្តេច តេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី១២ឧសភានេះ ដែលនាំអោយការដឹកជញ្ជូននិងចែកស្បៀងដល់ ប្រជាពលរដ្ឋស្ថិត ក្នុងតំបន់បិទខ្ទប់នៃខណ្ឌទំាង១៤ទូទំាងរាជធានី បានចំនួនសរុបជិត៤០ម៉ឺនគ្រួសារហើយ។

  • ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់ពលរដ្ឋ២៤៧គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅកំពង់ឆ្នាំង (Video Inside)

    ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់ពលរដ្ឋ២៤៧គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅកំពង់ឆ្នាំង (Video Inside)

    ប្រជាពលរដ្ឋ២៤៧គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងខេត្តកំពង់ឆ្នាំង បានទទួលព្រះរាជអំណោយ ព្រះមហាក្សត្រនិងសម្តេចម៉ែ។ ព្រះរាជអំណោយប្រោសព្រះរាជទានដល់ពលរដ្ឋរងគ្រោះ បានធ្វើតាមរយៈមន្ត្រី នៃក្រសួងព្រះបរមរាជវាំងកាលពីថ្ងៃទី១១ឧសភា។ សូមជំរាបថាក្នុងខេត្តកំពង់ឆ្នាំងនោះ គ្រោះធម្មជាតិខ្យល់ កន្ត្រាក់ បានធ្វើឲ្យផ្ទះ១៦គ្រួសារបានដួលរលំ, ចំណែកផ្ទះពលរដ្ឋ២៣១គ្រួសារទៀតក្នុងស្រុកបរិបូរណ៍, ស្រុក កំពង់លែង, ស្រុកទឹកផុស និងក្រុងកំពង់ឆ្នាំង បានរងការរបើកជញ្ជាំងនិងរបើកដំបូល។

  • សមត្ថកិច្ចរកឃើញឃាតករសម្លាប់ស្ត្រីមានផ្ទៃពោះ និងកូនស្រី៤នាក់ក្នុងភ្នក់ភ្លើង (Video Inside)

    សមត្ថកិច្ចរកឃើញឃាតករសម្លាប់ស្ត្រីមានផ្ទៃពោះ និងកូនស្រី៤នាក់ក្នុងភ្នក់ភ្លើង (Video Inside)

    អគ្គិភ័យក្នុងខេត្តកំពង់ឆ្នាំង ដែលបានសម្លាប់មនុស្ស៦នាក់ក្នុងនោះរួមមានទាំងទារកម្នាក់ក្នុងផ្ទៃដែរនោះ ត្រូវបានគេវែកមុខរកឃើញឃាតករហើយ។ អ្នកដែលសម្លាប់ភរិយាដែលមានផ្ទៃពោះ និងកូនស្រីចំនួន៤នាក់នោះ គឺជាបុរសអាយុ៣៨ឆ្នាំឈ្មោះ នន់ សារ៉េត ដែលជាប្តីក្រោយរបស់ស្ត្រី និងកូនដែលបានស្លាប់ក្នុងភ្នក់ភ្លើងវេលាយប់ ថ្ងៃទៅ៩ឧសភានោះ។ តើការសម្លាប់នោះ បានជាប់ពាក់ព័ន្ធនឹងរឿងអ្វីខ្លះ