-
រាជធានីភ្នំពេញ មានការឆ្លងចូលថ្មីចំនួន២៧៩ករណី (Video Inside)

-
រដ្ឋបាលរាជធានី បន្តបិទតំបន់ប្រឈមហានិភ័យខ្ពស់១សប្តាហ៍បន្ថែមទៀត (Video Inside)

រដ្ឋបាលរាជធានី បានរៀបចំសាឡើងវិញនូវតំបន់ក្រហម, តំបន់លឿងទុំ និងតំបន់លឿង ដើម្បីការបន្តអនុវត្ត វិធានការបិទខ្ទប់រយៈពេល១សប្តាហ៍ទៅមុខក្នុងតំបន់ដែលប្រឈមហានិភ័យខ្ពស់នៃការឆ្លងកូវីដ១៩។ សូមបញ្ជាក់ការអនុវត្តបិទខ្ទប់តាមតំបន់ប្រឈមហានិភ័យខ្ពស់ នឹងត្រូវផុតសុពលភាពចាប់ពីកណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី១៣ឧសភា ប៉ុន្តែដោយសារតែតំបន់មួយចំនួននៅតែបន្តប្រឈមហានិភ័យឆ្លងខ្ពស់ រដ្ឋបាលរាជធានី បានសម្រេចការរៀបចំបន្តបិទតាមតំបន់ខ្លះមួយចំនួនរយៈពេល៧ថ្ងៃថែមទៀត ដើម្បីការផ្តាច់ឫសគល់ការ ឆ្លងកូវីដ១៩។ តើការបិទខ្ទប់នោះ មាននៅទីណាខ្លះក្នុងការអនុវត្តវិធានការបិទខ្ទប់មួយសប្តាហ៍ទៅមុខទៀតនេះ ក្នុងរាជធានីភ្នំពេញនោះ?
-
ស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ សរុប១៥នាក់ (Video Inside)

-
ខ្យល់កន្រ្តាក់ បំផ្លាញផ្ទះពលរដ្ឋ១៨ខ្នង (Video Inside)

ខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ១៨ខ្នង នៅខេត្តបន្ទាយមានជ័យ។ ហេតុការណ៍គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីរសៀល នៅភូមិផាត់សណ្តោង និងភូមិចារថ្មី ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ ។ មិនមានសេចក្តីរាយការណ៍ពីមនុស្សណាម្នាក់បានរង របួសនោះឡើយ។ ក្រសួងធនធានទឹកនិងឧតុនិយម បានដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់បន្តថែមទៀតក្នុងសប្តាហ៍នេះ។
-
ក្មេងប្រុស៣នាក់ស្លាប់ ដោយសារការលង់ទឹកស្រះ (Video Inside)

ក្មេងប្រុស៣នាក់ ដែលចុះលេងទឹក បានលង់ស្លាប់នៅក្នុងហេតុការណ៍២កើតឡើងក្នុងខេត្តបាត់ដំបង។ សេចក្តីរាយការណ៍របស់អាជ្ញាធរថ្ងៃទី១០ឧសភា បានបញ្ជាក់ថាហេតុការណ៍លង់ទឹកករណីទីមួយ បានកើតឡើងនៅ ភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឫស្សីដោយមានក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ឈ្មោះណាង រតនា បានស្លាប់ពេល ចុះលេងទឹកស្រះ។ ករណីលង់ទឹកទី២ កើតឡើងនៅភូមិអូរមុនី២ ឃុំអន្លង់វិល នៃស្រុកសង្កែ ដោយមាន ក្មេង ប្រុស២នាក់ ឈ្មោះ ឡាយ យ៉ុងបី អាយុ១៤ឆ្នាំ និងឈ្មោះ វុធ ណាវីន អាយុ ១១ឆ្នាំ បានលង់ទឹកស្លាប់ពេលចុះ លេងស្រះជំរៅប្រហែល៩ម៉ែត្រ។ ករណីមនុស្សលង់ទឹកស្លាប់ ត្រូវគេរាយការណ៍ថាបានកើតមានជារៀងរាល់ឆ្នាំ ដោយសារតែអំពើធ្វេសប្រហែស។
-
រន្ទះបាញ់សម្លាប់មនុស្សម្នាក់ នៅខេត្តកំពង់ស្ពឺ (Video Inside)

-
ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ (Video Inside)

ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនផងដែរក្នុងមួយសប្តាហ៍ទៅមុខទៀតនេះក្នុងពេលដែលកម្ពុជា រងឥទ្ធិពលខ្យល់មូសុងនីរតី។ យោងតាមក្រសួងធនធានទឹកនិងឧតុនិយម រវាងពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឥទ្ធិពលនោះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល, បណ្តាខេត្តភាគខាងត្បូង, បណ្ដា ខេត្តនៅភាគខាងកើតជាប់ប្រទេសវៀតណាម, បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមាន ភ្លៀងបន្តធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ, និងកន្លែងខ្លះអាចមានភ្លៀងធ្លាក់ក្នុងបរិមាណច្រើន ។ នៅតាមតំបន់មាត់សមុទ្រ នោះវិញ តំបន់ជាប់មាត់សមុទ្រនោះ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរផងដែរ។ ការព្យាករណ៍សីតុណ្ហភាពកំដៅអតិបរមានក្នុងអម្លុងមួយសប្តាហ៍ទៅមុខទៀតនេះ នឹងមានរវាងពីរវាងពី៣១ ដល់ ៣៣និង៣៥អង្សាសេ។
-
ហាង The Pizza Company សាខាស្ទឹងមានជ័យ មានបុគ្គលិកឆ្លងកូវីដ១៩ (Video Inside)

-
ប្រជាពលរដ្ឋ១២៥០គ្រួសារ ក្នុងខណ្ឌចំនួន៥ ទទួលអំណោយរបស់លោក ហ៊ុន ម៉ាណែត និងភរិយា (Video Inside)

ប្រជាពលរដ្ឋដែលកំពុងខ្វះខាត ចំនួន១ពាន់២៥០គ្រួសារ ក្នុងខណ្ឌចំនួន៥ នៅរាជធានីភ្នំពេញ បានទទួលអំណោយពីលោក ហ៊ុន ម៉ាណែត និងភរិយា។ អំណោយរបស់លោក ហ៊ុន ម៉ាណែត លោកស្រី ពេជ្រ ច័ន្ទមុនី ដោយមានការចូលរួមពីអង្គការសមាគមក្រៅរដ្ឋាភិបាលមួយចំនួន ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋដែលកំពុង ខ្វះខាតចំនួន១ពាន់២៥០គ្រួសារ ក្នុងតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ។
-
ឃាត់ខ្លួនមេខ្យល់៣នាក់ បំរុងនាំពលករ១៤នាក់ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ (Video Inside)

មេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ចំនួន៣នាក់ និងពលករចំនួន១៤នាក់ត្រូវសមត្ថកិច្ចបានឃាត់ខ្លួនក្នុងខេត្តបាត់ដំបង។ ប្រភពពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ការឃាត់ខ្លួនបានធ្វើឡើង ក្នុងចំណុច ភូមិសាស្រ្តស្រុកកំរៀង ក្នុងពេលដែលមេខ្យល់ទាំង៣នាក់ បំរុងនាំពលករខ្មែរទាំងនោះចាកចេញឆ្លងដែនដោយខុសច្បាប់។ មេខ្យល់ទាំង៣នាក់នោះ ត្រូវបានបញ្ជួនដើម្បីការដាក់ទោសតាមច្បាប់,ចំណែកពលករទាំង១៤នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក។