Category: អប្សរាណេត

  • រាជធានីភ្នំពេញ ប្រកាសរកឃើញការឆ្លងថ្មី ២៥១ករណីថ្ងៃនេះ (Video Inside)

    រាជធានីភ្នំពេញ ប្រកាសរកឃើញការឆ្លងថ្មី ២៥១ករណីថ្ងៃនេះ (Video Inside)

    រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន២៥១នាក់នៅថ្ងៃនេះ និងបានបញ្ចេញ អត្តសញ្ញាណអ្នកឆ្លងថ្មីទាំងនេះ ដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធសង្ស័យ។ ចំនួនរកឃើញឆ្លងថ្មី២៥១នាក់នេះ ត្រូវគេប្រៀបធៀបថា មានចំនួនច្រើនជាងថ្ងៃម្សិលមិញ២១ករណី គ្រាដែលថ្ងៃទី១០ឧសភា ការឆ្លងនៅក្នុងរាជ ធានីមានតែ២៣០នាក់នោះទេ។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួនម៉ឺន៦ពាន់ ២៤៩ករណី និងការស្លាប់ថ្មីមានចំនួន៣៦៤នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងចូលក្នុងប្រទេស បានលើស២ម៉ឺនករណីហើយ ក្រោយការឆ្លងថ្មីថ្ងៃនេះ ចំនួន៤៨០ករណី ក្នុងនោះ៤៧០ករណី គឺជាការ ដែលឆ្លងក្នុងសហគមន៍, និង១០ករណីទៀតជាការនាំចូលពីក្រៅប្រទេស។ ចំណែកការស្លាប់ថ្មីនៅក្នុងរយ:ពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន៥នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន១៣១នាក់នោះហើយ។

  • កម្ពុជាបន្តទទួលវ៉ាក់សាំងចិនក្នុងពេលកំពុងសម្រុកការចាក់លើពលរដ្ឋក្នុងតំបន់ក្រហម (Video Inside)

    កម្ពុជាបន្តទទួលវ៉ាក់សាំងចិនក្នុងពេលកំពុងសម្រុកការចាក់លើពលរដ្ឋក្នុងតំបន់ក្រហម (Video Inside)

    កម្ពុជាទើបបានទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសថែមទៀតនៅថ្ងៃនេះ និងរំពឹងការទទួលបានវ៉ាក់សាំង ចិនជាបន្តបន្ទាប់ថែមទៀត ក្នុងគម្រោងពង្រីកការចាក់លើពលរដ្ឋរបស់ខ្លួនដល់ចំនួន១៣លាននាក់នៅទូទាំងប្រទេស។ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលជាវ៉ាក់សាំងបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹក ជញ្ជួនតាមជើងយន្តហោះពិសេស នាព្រឹកមិញនេះ និងបានអញ្ជើញទៅទទួលដោយរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ។

  • ១០ថ្ងៃនៃការចាក់វ៉ាក់សាំង ជូនពលរដ្ឋក្នុងតំបន់ក្រហម បានជិត៤៥ម៉ឺននាក់ (Video Inside)

    ១០ថ្ងៃនៃការចាក់វ៉ាក់សាំង ជូនពលរដ្ឋក្នុងតំបន់ក្រហម បានជិត៤៥ម៉ឺននាក់ (Video Inside)

    ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានថ្លែងថារយៈពេល១០ថ្ងៃ ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហម មានចំនួនជិត៤៥ម៉ឺននាក់ហើយ។ តំបន់ក្រហមដែលមានពលរដ្ឋប្រមាណ៦០ម៉ឺន នាក់ក្នុងខណ្ឌចំនួន៦ក្នុងរាជធានី បានទទួលការចាក់វ៉ាក់តាំងពីថ្ងៃទី១ឧសភា។ កាលពីថ្ងៃទី១០ឧសភា ចំនួន ពលរដ្ឋក្នុងតំបន់ក្រហមដែលបានទទួលការចាក់វ៉ាក់សាំងនោះ មានចំនួន៤ម៉ឺន៩ពាន់៦៩៥នាក់។ បើគិតចាប់ តាំងពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់តាំងពីដើមខែនេះ រហូតត្រឹមថ្ងៃទី១០ឧសភា ពលរដ្ឋក្នុងតំបន់ក្រហម ដែល ទទួលបានការចាក់ វ៉ាក់សាំងសរុប មានចំនួន៤៤ម៉ឺន៩ពាន់៣១២នាក់។

  • អគ្គិភ័យបានឆាបឆេះផ្សារតាខ្មៅចាស់ ក្នុងខេត្តកណ្តាល (Video Inside)

    អគ្គិភ័យបានឆាបឆេះផ្សារតាខ្មៅចាស់ ក្នុងខេត្តកណ្តាល (Video Inside)

    អគ្គិភ័យបានឆាបឆេះផ្សារតាខ្មៅចាស់ ក្នុងខេត្តកណ្តាល បណ្តាលឲ្យខូចខាតតូបលក់ជាច្រើន។ ហេតុការណ៍ ឆាបឆេះនោះ បានកើតឡើងនាវេលាម៉ោង ៩កន្លះព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្សារតាខ្មៅ ស្ថិតក្នុង ភូមិតាខ្មៅ, សង្កាត់តាខ្មៅ ខេត្តកណ្ដាល។

  • មនុស្ស៦នាក់ ស្លាប់ក្នុងផ្ទះដោយសារអគ្គិភ័យ (Video Inside)

    មនុស្ស៦នាក់ ស្លាប់ក្នុងផ្ទះដោយសារអគ្គិភ័យ (Video Inside)

    អគ្គិភ័យមួយក្នុងខេត្តកំពង់ឆ្នាំង បានឆេះសម្លាប់ស្ត្រីមានផ្ទៃពោះនិងកូនស្រី៤នាក់ទៀតនៅក្នុងផ្ទះ ក្នុងហេតុការណ៍មួយដែលបុរសជាប្តីបានប្រាប់សមត្ថកិច្ចថា គាត់ជាមនុស្សតែម្នាក់គត់ដែលរូចខ្លួនក្នុងព្រឹត្តិការណ៍ឆេះសម្លាប់នោះ។ ​

  • ចាប់បានមេខ្យល់២នាក់ នាំពលករ២៥នាក់ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ (Video Inside)

    ចាប់បានមេខ្យល់២នាក់ នាំពលករ២៥នាក់ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ (Video Inside)

    មេខ្យល់នាំពលករឆ្លងដែនខុសច្បាប់២នាក់ ជាមួយនឹងពលករ២៥នាក់ ត្រូវបានឃាត់ខ្លួននៅខេត្តបន្ទាយមានជ័យ។ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ វរសេនីយ៍ឯក រឹទ្ធ រ៉ម បានឲ្យដឹងថា បុរសជាមេខ្យល់ទាំង ២នាក់នោះ ឈ្មោះ ដឹប នុន អាយុ៥២ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀត មានឈ្មោះ ម៉ៃ សៃហុន អាយុ២១ឆ្នាំ រស់នៅ ភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ។

  • ខេត្តស្វាយរៀង អំពាវនាវរកអ្នកពាក់ព័ន្ធឆ្លងកូវីដ១៩ (Video Inside)

    ខេត្តស្វាយរៀង អំពាវនាវរកអ្នកពាក់ព័ន្ធឆ្លងកូវីដ១៩ (Video Inside)

    ការស្លាប់លើកដំបូងរបស់ស្ត្រីចំណាស់ម្នាក់ដោយសារកូវីដ១៩ក្នុងខេត្តស្វាយរៀង បានប្រញាប់ឲ្យអាជ្ញាធរខេត្ត ចេញសេចក្តីអំពាវនាវរកមនុស្សដែលជាប់ពាក់ព័ន្ធត្រូវប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់។

  • ហាងលក់បាយសុធី នៅស្វាយអន្ទរ មានអ្នកវិជ្ជមានកូវីដ១៩ចេញចូល (Video Inside)

    ហាងលក់បាយសុធី នៅស្វាយអន្ទរ មានអ្នកវិជ្ជមានកូវីដ១៩ចេញចូល (Video Inside)

    រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវឲ្យអ្នកធ្លាប់ចូលទៅហាងលក់បាយ «សុធី» ក្បែររង្វង់មូល ស្វាយអន្ទរ ត្រូវ ប្រញាប់ទៅធ្វើតេស្ដ។ រដ្ឋបាលខេត្តបានបញ្ជាក់នៅថ្ងៃ១០ឧសភានេះថា មានអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ បានចូលទៅទទួលទានបាយក្នុងហាងយីហោ សុធី លក់បាយ ក្បែររង្វង់មូលស្វាយអន្ទរ ក្នុងស្រុកស្វាយអន្ទរនោះកាលពី ថ្ងៃទី៦និងទី៧ឧសភាឆ្នាំ២០២១។

  • ពលរដ្ឋចាក់វ៉ាក់សាំងនៅវិទ្យាល័យជាស៊ីមបឹងកេងកងថ្ងៃទី២ឧសភា ត្រូវប្រញាប់តាមដានសុខភាព (Video Inside)

    ពលរដ្ឋចាក់វ៉ាក់សាំងនៅវិទ្យាល័យជាស៊ីមបឹងកេងកងថ្ងៃទី២ឧសភា ត្រូវប្រញាប់តាមដានសុខភាព (Video Inside)

    ប្រជាពលរដ្ឋដែលធ្លាប់ទៅចាក់វ៉ាក់សាំងនៅវិទ្យាល័យជាស៊ីមបឹងកេងកង ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ វិទ្យាល័យ ជា ស៊ីម បឹងកេងកង មានទីតាំងស្ថិតនៅផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១, ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។