-
ខេត្តតាកែវ រកឃើញអ្នកមានវិជ្ជមានកូវីដថ្មី ចំនួន៣៩នាក់ (Video Inside)

ខេត្តតាកែវ បានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន៣៩នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានឲ្យដឹងថាអ្នកឆ្លងថ្មីទាំង៣៩នាក់នោះ គឺរួមមាន១១នាក់នៅក្នុងស្រុក សំរោង, ១៧នាក់នៅស្រុកព្រៃកប្បាស, ៥នាក់ នៅស្រុកបាទី, ២នាក់នៅក្នុងស្រុកទ្រាំង, ២នាក់ទៀតនៅស្រុក គិរីវង់ និង២នាក់ទៀតស្ថិតនៅក្នុងស្រុកត្រាំកក់។
-
ខេត្តសៀមរាប រកឃើញអ្នកឆ្លងថ្មី២នាក់ (Video Inside)

ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានឲ្យដឹងថាអ្នកឆ្លងថ្មីទាំងចំនួន២នាក់នោះ គឺរួមមានពល រដ្ឋម្នាក់រស់ នៅក្នុងស្រុកពួកដែលធ្លាប់ប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារកូវីដ១៩ម្នាក់កាលពីថ្ងៃទី៣ឧសភា, ចំណែកអ្នក ឆ្លងម្នាក់ទៀត គឺស្ថិតនៅក្នុងក្រុងសៀមរាបដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ឧសភា។
-
ខេត្តកំពង់ចាម រកឃើញឆ្លងកូវីដ១៩ថ្មីចំនួន២១នាក់ (Video Inside)

-
ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងថ្មី៩នាក់ (Video Inside)

ខេត្តបាត់ដំបង បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩នាក់បន្ថែមទៀតដែលក្នុងនោះ៨នាក់គឺជា ពលករមកពីប្រទេសថៃ។ រដ្ឋបាលខេត្តដំបងនៅថ្ងៃនេះ បានបញ្ចេញអត្តសញ្ញាណអ្នកឆ្លងថ្មីទាំង៩នាក់នោះ ដើម្បីស្វែងរកមុខសញ្ញាដែលជាប់ពាក់ព័ន្ធ។ យោងតាមរដ្ឋបាលខេត្ត ក្រៅពីមនុស្ស៨នាក់ដែលបានឆ្លងមកពី ប្រទេសថៃ មនុស្សម្នាក់ទៀតដែលជាប់ពាក់ព័ន្ធនឹងការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ គឺពលរដ្ឋធ្វើដំណើរមកពី រាជធានីភ្នំពេញ។
-
រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសរកឃើញការឆ្លងថ្មី២៧នាក់ (Video Inside)

រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសការរកឃើញការឆ្លងថ្មីកូវីដ១៩ ចំនួន២៧នាក់ និងបានបង្ហាញអត្តសញ្ញាណ អ្នកឆ្លងថ្មីដើម្បីស្វែងរកមុខសញ្ញាសង្ស័យជាប់ពាក់ព័ន្ធ។ យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ គឺរួមមាន២៦នាក់ជាអ្នករស់នៅសង្កាត់លេខ១, លេខ២, លេខ៣ និងលេខ៤ ក្នុងក្រុងព្រះសីហនុ និងម្នាក់ទៀតជា អ្នករស់នៅឃុំបិតត្រាំង នៃស្រុកព្រៃនប់។
-
ពលរដ្ឋបន្តប្រតិកម្មជេរដាក់បណ្តាសា ជុំវិញកិច្ចសម្ភាសន៍ញុះញង់ឆ្លើយឆ្លងរវាងវិទ្យុអាស៊ីសេរី និងសមរង្ស៊ី (Video Inside)

កិច្ចសម្ភាសន៍ឆ្លើយឆ្លងរបស់វិទ្យុអាស៊ីសេរីជាមួយនឹងមេខ្លោងឧទ្ទាមទណ្ឌិតសមរង្ស៊ី ដែលញុះញង់ពលរដ្ឋខ្មែរ ងើបប្រឆាំងនឹងប្រមុខដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន បានធ្វើឲ្យពលរដ្ឋខ្មែរជាច្រើនទាំងក្នុងនិងក្រៅស្រុក បញ្ចេញ ប្រតិកម្មប្រឆាំង។ កាលពីថ្ងៃ១០ឧសភា ក្នុងកិច្ចសម្ភាសន៍មួយរវាងវិទ្យុអាស៊ីសេរី តាមប្រព័ន្ធ Online, ទណ្ឌិត សមរង្ស៊ីដែលមិនបានជួយអ្វីសោះដល់ពលរដ្ឋក្នុងប្រទេសដែលកំពុងរងគម្រាមនឹងជម្ងឺកូវីដ១៩ បានប្រើភាសា ញុះញង់ដល់ពលរដ្ឋខ្មែរ ត្រូវងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល។
-
សប្បុរសជនថ្នាក់ឧកញ៉ារួមគ្នាឧបត្ថម្ភថវិកា និងជំនួយដល់ TYDA និងកងកម្លាំងយោធាទ័ពជើងគោក (Video Inside)

សប្បុរសជនជាថ្នាក់ឧកញ៉ា ចំនួន១២៦នាក់ បានរួមគ្នាឧបត្ថម្ភជាថវិកាជាង១លានដុល្លារអាមេរិក និងជំនួយជា សម្ភារៈមួយចំនួនដល់កងទ័ពជើងគោក និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA។ កម្លាំងកងទ័ពជើងគោកក្នុងពេលប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ត្រូវគេឃើញបានពង្រាយកម្លាំងពេទ្យទាហាននិងកម្លាំង ជួយដឹកជញ្ជូនដើម្បីការចែកចាយស្បៀងដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហម, ចំណែកសមាគមក្រុមគ្រូពេទ្យយុវ ជនស្ម័គ្រចិត្តសម្តេចតេជោ TYDA គឺជាក្រុមយុទ្ធជនអាវស ដែលប្រឡូកដោយផ្ទាល់ក្នុងសមរភូមិនៃសត្រូវឥត ស្រមោលកូវីដ១៩។
-
ពលរដ្ឋក្នុងតំបន់បិទខ្ទប់ជាងមួយម៉ឺន៥ពាន់គ្រួសារ ទទួលបានអំណោយថ្ងៃនេះ (Video Inside)

-
ភូមិចំនួន១៦ រកឃើញមានការឆ្លងកូវីដ១៩ ថ្ងៃនេះ (Video Inside)

-
សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមានដាក់ទោសបុគ្គលឆ្លងកូវីដ១៩បន្លំចូលចាក់ថ្នាំវ៉ាក់សាំង (Video Inside)
