-
នគរបាលវៀតណាម ឧបត្ថម្ភនគរបាលកម្ពុជា ៣រាជធានីខេត្ត (Video Inside)

នគរបាលក្រុងហូជីមិញ និងខេត្តឡុងអាង នៃប្រទេសវៀតណាម បានឧបត្ថម្ភសម្ភារៈសុខាភិបាល និងថវិកា ជូន ស្នងការដ្ឋាននគរបាលចំនួន៣របស់កម្ពុជា គឺស្នងការដ្ឋាននគរបាលរាជធានី, ស្នងការដ្ឋាននគរបាលខេត្តស្វាយ រៀង និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។ ពិធីប្រគល់និងទទួល បានធ្វើនៅថ្ងៃទី៩ឧសភា នៅច្រកទ្វារព្រំដែន អន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង និងច្រកទ្វារព្រំដែនអន្តរជាតិ ប៊ិន ហៀប ខេត្តឡុង អាង៕
-
កងកម្លាំងនគរបាលជាង៨០នាក់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្លងកូវីដ១៩ ពេលចុះប្រចាំការតំបន់ក្រហម (Video Inside)

កងកម្លាំងនគរបាលយ៉ាងហោចជាង៨០នាក់ ដែលប្រចាំការក្នុងតំបន់ក្រហម បានឆ្លងកូវីដ១៩ដែលជម្រុញឲ្យ ថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិធ្វើការដាស់តឿនមន្ត្រីក្រោមបង្គាប់ត្រូវប្រុងប្រយ័ត្នខ្លាចក្រែងការឆ្លងរាលដាលដល់ មនុស្សដទៃទៀត។ យោងតាមមន្ត្រីនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ ឆាយ គឹមខឿន ការឆ្លងមកលើកម្លាំងនគរបាលជាតិជាង៨០នាក់នាពេលនេះ នៅមិនទាន់ដឹងអំពីមូលហេតុដែលជាប់ពាក់ព័ន្ធ នោះទេ។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ៥ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

-
រាជធានីភ្នំពេញ ប្រកាសរកឃើញការឆ្លងថ្មីចំនួន២៣០នាក់ (Video Inside)

រាជធានីភ្នំពេញ បានប្រកាសការឆ្លងកូវីដ១៩ថ្មីលើមនុស្សចំនួន២៣០នាក់ និងបានបង្ហាញអត្តសញ្ញាណមនុស្ស ឆ្លងទាំងនោះដើម្បីស្វែងរកមនុស្សជាប់ពាក់ព័ន្ធ។ មនុស្សឆ្លងថ្មីទាំង២៣០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ រួមមានខណ្ឌទាំង១៤ក្នុងរាជធានី ដែលរួមមានខណ្ឌឫស្សីកែវ, ដូនពេញ, ពោធិ៍សែនជ័យ, ខណ្ឌមានជ័យ, ទួលគោក, សែនសុខ, កំបូល, បឹងកេង កង, ដង្កោ, ជ្រោយចង្វា, ចំការមន, ខណ្ឌព្រែកព្នៅ, ច្បារអំពៅ និងខណ្ឌ ៧មករា។
-
រាជធានីភ្នំពេញ វាយតម្លៃលើតំបន់ហានិភ័យឆ្លងខ្ពស់សាជាថ្មី មុនថ្ងៃ១២ឧសភា (Video Inside)

រដ្ឋបាលរាជធានីភ្នំពេញ កំពុងវាយតម្លៃលើភូមិសាស្ត្រហានិភ័យឆ្លងខ្ពស់នៃជម្ងឺកូវីដ១៩ ក្នុងគោលដៅបង្រួមតំបន់ក្រហមឲ្យកាន់តែតូចជាងមុនថែម ក្នុងសភាពការណ៍ដែលការឆ្លងមានសភាពវិវត្តន៍ធ្លាក់ចុះបន្តិចម្តងៗគួរ ឲ្យកត់សម្គាល់។ រាជធានីភ្នំពេញ បានបន្តបិទខ្ទប់ភូមិសាស្ត្រនៃតំបន់ក្រហមរយៈពេលមួយសប្តាហ៍ថែមទៀត រវាងពីថ្ងៃទី៧ដល់១២ឧសភា, ចំណែកតំបន់លឿងទុំនិងតំបន់លឿង បានស្ថិតក្នុងការកម្រិតក្នុងរៀបចំមួយដែល មិនដូចតំបន់ក្រហមឡើយ។
-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់១ម៉ឺន៩ពាន់១៦៥នាក់ (Video Inside)

ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃច័ន្ទនេះ មានចំនួន៤៩៥ករណីដែលជាការធ្លាក់ចុះបន្តបន្ទាប់រយៈពេល៦ថ្ងៃ ចុងក្រោយនេះ ក្រោយការឆ្លងខ្ពស់មិនធ្លាប់ជួបប្រទះចំនួន៩៣៨ករណីកាលពីសប្តាហ៍មុន។ សេចក្តីរាយការណ៍៦ថ្ងៃ មុននេះ ក្រោយការកើនខ្ពស់ជាង៩០០ករណីនោះមក ការឆ្លងបានធ្លាក់ចុះមកចំនួន៦៦៧ករណីនៅថ្ងៃពុធ, ធ្លាក់ មកនៅ៦៥០ករណីនៅថ្ងៃព្រហស្បតិ៍, ធ្លាក់មកនៅ៥៥៧ករណីនៅថ្ងៃសុក្រ, ធ្លាក់មកនៅ៥៣៧ករណីនៅថ្ងៃសៅរ៍, ធ្លាក់មកនៅ៥១៥ករណីនៅថ្ងៃអាទិត្យនិងនៅថ្ងៃច័ន្ទនេះ ករណីឆ្លងក្នុងសហគមន៍បានធ្លាក់មកនៅ៤៩៥ករណី។
-
៩ថ្ងៃចាក់វ៉ាក់សាំងបានជិត ៤០ម៉ឺននាក់នៅតំបន់ក្រហម (Video Inside)

ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានថ្លែងថារយៈ៩ថ្ងៃ ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ មានចំនួនជិត៤០ម៉ឺននាក់។ តំបន់ក្រហមដែលមានពលរដ្ឋប្រមាណ៦០ម៉ឺននាក់ក្នុងខណ្ឌចំនួន៦ក្នុងរាជធានី បានទទួលការចាក់វ៉ាក់តាំងពីថ្ងៃទី១ឧសភា។ គិតត្រឹមថ្ងៃទី៩ឧសភា ពលរដ្ឋក្នុងតំបន់ក្រហមដែលទទួលបានការចាក់ វ៉ាក់សាំងសរុប មានចំនួន៣៩ម៉ឺន៩ពាន់៦១៧នាក់។
-
វ៉ាក់សាំង៥០ម៉ឺនដូស ពីប្រទេសចិន នឹងមកដល់កម្ពុជានៅថ្ងៃស្អែក (Video Inside)

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន៥០ម៉ឺនដូស ដែលកម្ពុជាបញ្ជាទិញពីប្រទេសចិន នឹងមកដល់នៅថ្ងៃស្អែកនេះ។ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ ត្រូវសារព័ត៌មានក្នុងស្រុកស្រង់សំដីនៅថ្ងៃទី១០ ឧសភាបញ្ជាក់ថា វ៉ាក់សាំងនៃក្រុមហ៊ុនស៊ីណូវ៉ាក់ទាំងចំនួន៥០ម៉ឺនដូសនោះ នឹងដឹកមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១១ឧសភាឆ្នាំ២០២១។
-
កម្ពុជាធ្វើកិច្ចប្រជុំផ្ទៃក្នុង ដើម្បីរៀបចំខ្លួន ជាប្រធានអាស៊ានឆ្នាំ២០២២ (Video Inside)

កម្ពុជាដែលត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ បានរៀបកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួនដើម្បី ត្រៀមរៀបចំលក្ខណៈទុកជាមុនក្នុងពេលត្រៀមដឹកនាំកិច្ចប្រជុំអាស៊ាននានាដែលនឹងមកដល់នៅវេលាឆ្នាំក្រោយនេះ។ កិច្ចប្រជុំរបស់គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅ ឆ្នាំ២០២២ បានធ្វើ តាមរយៈប្រព័ន្ធវីដេអូ Conference នាថ្ងៃទី១០ឧសភានេះ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលរដ្ឋមន្រ្តីក្រសួងការបរទេស និងមានការចូលរួមពីសំណាក់ រដ្ឋមន្រ្តីកសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ, រដ្ឋមន្ត្រីក្រសួងអប់រំ បណ្ឌិត ហង់ ជួនណារ៉ុន ព្រមទាំងតំណាង ក្រសួងស្ថាបន័ពាក់ពន្ធ័ជាច្រើនទៀត។
-
រកឃើញគ្រាប់មិនទាន់ផ្ទុះ ៧គ្រាប់ នៅគាស់ក្រឡ (Video Inside)

យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៧គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅស្រុកគាស់ក្រឡ។ យោងតាមអធិការ នគរបាលស្រុកគាស់ក្រឡ លោកវរសេនីយ៍ឯក ប៉ាង ហៀង គ្រាប់មិនទាន់ផ្ទុះទាំងនោះ បានរកឃើញ នៅចំណុច ភូមិទួលម្ទេស និងភូមិកន្ទួត ក្នុងស្រុកគាស់ក្រឡ កាលពីថ្ងៃទី០៦ ខែឧសភា។ គ្រាប់មិនទាន់ផ្ទុះទាំង៧ រួមមាន មីនPMN2 ចំនួន ៦គ្រាប់ និងគ្រាប់B៤០ ចំនួន១គ្រាប់។ ស្រុកគាស់ក្រឡនៃខេត្តបាត់ដំបង គឺជាអតីតសមរភូមិ ប្រយុទ្ធក្នុងជំនាន់កម្ពុជាមានសង្គ្រាមស៊ីវិល។ មនុស្សស្លាប់និងរបួសដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះក្នុង ប្រទេសកម្ពុជាមានជារៀងរាល់ឆ្នាំ។