-
មនុស្ស៣នាក់ បានស្លាប់ដោយគ្រោះធម្មជាតិនៅសៀមរាប (Video Inside)

-
ផ្ទះ២៤០ខ្នង រងការខូចខាតដោយខ្យល់កន្ត្រាក់ (Video Inside)

ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២៤០ខ្នង និងបង្កអោយមានមនុស្សរងរបួស៤នាក់ក្នុងខេត្តចំនួន៥។ សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថាខេត្តទាំង៥ដែលរងនឹងខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី៦ឧសភា គឺរួមមានខេត្ត ព្រៃវែង, ខេត្តត្បូងឃ្មុំ, ខេត្តកណ្តាល, ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។ យោងតាមរបាយ ការណ៍ ខេត្តព្រៃវែង មានផ្ទះ៥៨ខ្នងបានរងការខូចខាត នៅក្នុងស្រុកចំនួន៧ រួមមានស្រុកស្រុកមេសាង, ស្រុក បាភ្នំ ,ស្រុកស៊ីធរកណ្តាល ,ស្រុកកំពង់ត្របែក ,ស្រុកស្វាយអន្ទរ ,ស្រុកពាមរក៍ និងស្រុកបាភ្នំ។
-
ចាប់ខ្លួនមនុស្ស១៧នាក់ បំរុងឆ្លងដែនចេញទៅប្រទេសថៃ (Video Inside)

រថយន្ត២គ្រឿងដឹកមនុស្ស១៧នាក់បម្រុងឆ្លងដែនទៅប្រទេសថៃខុសច្បាប់ ត្រូវសមត្ថកិច្ចចាប់ឃាត់នៅខេត្ត បន្ទាយមានជ័យ។ គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ការចាប់ខ្លួនមនុស្សឆ្លងដែន ខុសច្បាប់ទាំងនេះ បានធ្វើឡើងដោយនគរបាលស្រុកស្វាយចេកដែលសហការ ជាមួយកម្លាំងយោធាល្បាតព្រំ ដែននៅវេលាម៉ោង៣និង២៥នាទីរសៀលថ្ងៃទី៦ឧសភា ឆ្នាំ២០២១ នៅចំណុចចំការស្វាយច័ន្ទី ក្នុងភូមិតេជោភ្នំ ឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
-
ខេត្តបាត់ដំបង មានពលករមកពីថៃម្នាក់ឆ្លងកូវីដ១៩ (Video Inside)

រដ្ឋបាលខេត្តបាត់ដំបងបានប្រកាស រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ម្នាក់ នៅស្រុកសង្កែ ដែលជាពលករមក ពីប្រទេសថៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង ថ្ងៃទី០៧ ខែឧសភា ពលករមក ពីប្រទេសថៃដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ ឈ្មោះ ហ៊ុត ហ៊ាង អាយុ៣០ឆ្នាំ រស់នៅភូមិដំបូកបុណ្យ, ឃុំអន្លង់វិល ស្រុកសង្កែ ដែលមានមុខរបរជាបុគ្គលិកអនាម័យផ្សារទំនើបនៅទីក្រុងបាងកក។
-
ប្រជាពលរដ្ឋជាង៤០គ្រួសារខ្វះខាតជីវភាពនៅថៃ ទទួលអំណោយពីស្ថានទូតខ្មែរ (Video Inside)

ប្រជាពលរដ្ឋខ្មែរចំនួនជាង៤០គ្រួសារដែលកំពុងខ្វះខាតជីវភាពនៅក្នុងប្រទេសថៃ ដោយសារតែការរាតត្បាត នៃជម្ងឺកូវីដ-១៩ បានទទួលអំណោយពីស្ថានទូតខ្មែរ។ អគ្គទីប្រឹក្សាស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ លោក ធុច ដាលីន នៅថ្ងៃទី៧ឧសភា ឆ្នាំ២០២១ បាននាំយកអំណោយរបស់ស្ថានទូត រួមមានជាគ្រឿងឧបភោគបរិភោគ មួយចំនួនចែកជូនដល់ប្រជាពលរដ្ឋខ្មែរចំនួនជាង ៤០គ្រួសារ ក្នុងតំបន់ប្រៈទូណាំ សង្កាត់ធុងផៈយ៉ាថៃ ខណ្ឌរ៉ាត ឆៈថេរី រាជធានីបាងកក។
-
កម្ពុជាធ្វើពិធីនាំចេញស្វាយស្រស់លើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន (Video Inside)

ពិធីសម្ពោធជាផ្លូវការនៃការនាំស្វាយស្រស់ចេញពីកម្ពុជាជាលើកដំបូងទៅកាន់ប្រទេសចិន បានធ្វើនៅថ្ងៃទី ៧ ឧសភានេះហើយ បន្ទាប់ពីប្រទេសចិនបានយល់ព្រមឱ្យកម្ពុជានាំផ្លែស្វាយស្រស់ចូលក្នុងទីផ្សាររបស់ខ្លួន។ ពិធីសម្ពោធបានរៀបចំនៅក្រុមហ៊ុនអាល់ ចាហ្ស៊ីឡាន់ FOOD PTE.LTD ស្ថិតនៅសង្កាត់ក្រាំងធ្នង់, ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរដ្ឋមន្ដ្រីក្រសួងកសិកម្ម លោក វេង សាខុននិង ឯកអគ្គរដ្ឋទូត ចិនប្រចាំកម្ពុជា លោក Wang Wentain តាមរយ:កម្មវិធី Online ។
-
ជប៉ុនផ្តល់រថយន្តគិលានសង្គ្រោះ ៣៥គ្រឿង ដល់ក្រសួងសុខាភិបាល (Video Inside)

រថយន្តគិលានសង្គ្រោះចំនួន៣៥គ្រឿងដែលជាអំណោយរបស់រដ្ឋាភិបាលជប៉ុន បានប្រគល់ជូនដល់រាជរដ្ឋា ភិបាលកម្ពុជា។ ពិធីប្រគល់និងទទួល រថយន្តគិលានសង្គ្រោះនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៧ ឧសភាឆ្នាំ ២០២១នេះ ក្រោមវត្តមានរបស់រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាលោកជំទាវ យក់ សម្បត្តិ និងទីប្រឹក្សា នៃស្ថានទូតជប៉ុន ប្រចាំកម្ពុជាលោក ការីម៉ាតា អាត់ស៊ូស៊្ហី នៅឃ្លាំងឪសថកណ្តាលនៃក្រសួងសុខាភិបាល។ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាលោកជំទាវ យក់ សម្បត្តិ បានថ្លែងអរគុណ ចំពោះការរថយន្តគិលាន សង្គ្រោះនៅថ្ងៃនេះ។
-
អ្នកឆ្លងកូវីដ១៩ បានទៅចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សាស្ទឹងមានជ័យ (Video Inside)

ប្រជាពលរដ្ឋដែលធ្លាប់ទៅចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សាស្ទឹងមានជ័យ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និង តាមដានសុខភាព។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៧ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាកសាំងនៅសាលាបឋមសិក្សា ស្ទឹងមានជ័យ ដែលមានទីតាំងស្ថិតនៅ ផ្លូវ លេខ ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៦ឧសភាឆ្នាំ២០២១។
-
ខេត្តកំពង់ស្ពឺ ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១២នាក់ (Video Inside)

-
រដ្ឋបាលខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងថ្មី៤២នាក់ (Video Inside)

រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសរកឃើញអ្នកឆ្លងថ្មី៤២នាក់ និងបានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ ទាំងនោះដើម្បីស្វែងរកការផ្តាច់ឫសគល់ចម្លង។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅ ថ្ងៃទី០៧ ឧសភា មនុស្សវិជ្ជមានកូវីដ១៩ ទាំងចំនួន៤២នាក់ ដែលទើបរកឃើញឆ្លងថ្មី២៤ម៉ោងចុងក្រោយនេះ រួមមាន អាជីវករផ្សារនិងក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធ។ អ្នកកើតជំងឺកូវីដ១៩ ទាំង៤២នាក់គឺជាអ្នកដែលរស់នៅ សង្កាត់លេខ៤, សង្កាត់លេខ១, សង្កាត់លេខ២, និងសង្កាត់លេខ៣ ក្នុងក្រុងព្រះសីហនុ។